សូមពិនិត្យមើលសញ្ញាព្រមាននៃជំងឺផ្តាសាយធំប្រភេទ A មុនពេលរោគសញ្ញាកាន់តែធ្ងន់ធ្ងរ
ពេលមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក ឬអស់កម្លាំង មនុស្សជ […]
Table of Contents
ការតឹងទ្រូង ងាយអស់កម្លាំង ឬដង្ហើមមិនឆ្អែត ជាពិសេសនៅពេលដើរលឿនៗ ឡើងជណ្តើរ ឬនៅពេលចេញកម្លាំង វាអាចច្រឡំថាជារោគសញ្ញានៃភាពចាស់ជរា ការគេងមិនគ្រប់គ្រាន់ ឬភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ រោគសញ្ញាទាំងនេះអាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូង។ ការយល់ដឹងពីមូលហេតុ រោគសញ្ញា និងជម្រើសនៃការព្យាបាលអាចជួយវាយតម្លៃហានិភ័យ រកឃើញភាពមិនប្រក្រតីលឿនជាងមុន និងរៀបចំផែនការសម្រាប់ការថែទាំសុខភាពបេះដូងសមស្រប
ការស្ទះសរសៃឈាមបេះដូង ឬជំងឺត្បៀតសរសៃឈាមបេះដូង (Coronary Artery Disease: CAD) គឺជាស្ថានភាពមួយដែលសរសៃឈាមក្នុងបេះដូង ដែលមានតួនាទីបញ្ជូនឈាម និងអុកស៊ីហ្សែនទៅសាច់ដុំបេះដូង មានការរួមតូចជាងធម្មតា។ នេះបណ្តាលឱ្យមានការផ្គត់ផ្គង់ឈាមទៅកាន់បេះដូងមិនគ្រប់គ្រាន់ ជាពិសេសក្នុងអំឡុងពេលដែលបេះដូងត្រូវការអុកស៊ីហ្សែនបន្ថែម ដូចជាអំឡុងពេលហាត់ប្រាណ ដើរលឿន ឬធ្វើសកម្មភាពដែលត្រូវប្រើកម្លាំង
ដោយមូលហេតុចម្បងគឺ បណ្ដាលមកពីជំងឺក្រិនសរសៃឈាម (Atherosclerosis) ដែលបណ្តាលមកពីការប្រមូលផ្តុំជាតិខ្លាញ់ កូឡេស្តេរ៉ុល និងសារធាតុផ្សេងៗទៀតនៅក្នុងជញ្ជាំងសរសៃឈាម ដែលបង្កើតជាបន្ទះខ្លាញ់ (Plaque)។ នេះធ្វើឱ្យលំហូរឈាមទៅកាន់សាច់ដុំបេះដូងរួមតូចបន្តិចម្តងបន្តិចៗ។ នៅពេលដែលឈាមទៅចិញ្ចឹមបេះដូងតិចជាងមុន អ្នកជំងឺអាចជួបប្រទះនឹងការតឹងទ្រូង ឈឺទ្រូង ងាយអស់កម្លាំង ឬដង្ហើមមិនឆ្អែត។ រោគសញ្ញាទាំងនេះអាចកាន់តែអាក្រក់ទៅៗ នៅពេលដែលបេះដូងត្រូវធ្វើការខ្លាំងជាងមុន
ជំងឺសរសៃឈាមបេះដូងច្រើនតែវិវត្តបន្តិចម្តងៗក្នុងរយៈពេលយូរ ហើយបុគ្គលមួយចំនួនអាចមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់នៅដំណាក់កាលដំបូងទេ ដែលធ្វើឱ្យវាពិបាកក្នុងការរកឃើញភាពមិនប្រក្រតីនៅក្នុងសរសៃឈាមបេះដូង
ទោះបីជាស្ថានភាពទាំង 3 នេះពាក់ព័ន្ធនឹងសរសៃឈាមបេះដូងដូចគ្នាក៏ដោយ ប៉ុន្តែវាសំដៅទៅលើភាពមិនប្រក្រតីផ្សេងៗគ្នា
ជំងឺត្បៀតសរសៃឈាមបេះដូង គឺជាស្ថានភាពមួយដែលសរសៃឈាមរួមតូចបន្តិចម្តងៗដោយសារការប្រមូលផ្តុំនៃបន្ទះខ្លាញ់ ដែលធ្វើឲ្យលំហូរឈាមទៅកាន់សាច់ដុំបេះដូងថយចុះ
ជំងឺបេះដូងខ្វះឈាម គឺជាលទ្ធផលនៃសាច់ដុំបេះដូងដែលទទួលបានឈាម និងអុកស៊ីហ្សែនមិនគ្រប់គ្រាន់។ ភាគច្រើនបណ្តាលមកពីការស្ទះសរសៃឈាមបេះដូង ហើយអាចបណ្តាលឲ្យមានរោគសញ្ញាដូចជាតឹងទ្រូង ឬងាយហត់
ការគាំងបេះដូង (Heart Attack) គឺជាស្ថានភាពបន្ទាន់មួយដែលកើតឡើងនៅពេលដែលសរសៃឈាមបេះដូងត្រូវបានស្ទះភ្លាមៗ។ ដោយច្រើនតែបណ្តាលមកពីបន្ទះខ្លាញ់ដែលបែក និងកំណកឈាមបង្កើតជាការស្ទះ ដែលធ្វើឲ្យសាច់ដុំបេះដូងមួយចំនួនខ្វះឈាម និងបង្កឲ្យមានការខូចខាត
ជំងឺត្បៀតសរសៃឈាមបេះដូងបណ្តាលមកពីកត្តាជាច្រើនរួមបញ្ចូលគ្នា រួមទាំងកត្តាដែលមិនអាចគ្រប់គ្រងបានដូចជាអាយុ និងហ្សែន ក៏ដូចជាស្ថានភាពសុខភាព និងទម្លាប់របៀបរស់នៅដែលអាចរួមចំណែកដល់ការកកកុញនៃបន្ទះខ្លាញ់នៅក្នុងសរសៃឈាម
កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់
កម្រិតនៃកូឡេស្តេរ៉ុលអាក្រក់ (LDL) ខ្ពស់ក្នុងរយៈពេលយូរ បណ្តាលឱ្យជាតិខ្លាញ់កកកុញនៅក្នុងជញ្ជាំងសរសៃឈាម និងបង្កើនលទ្ធភាពនៃការបង្កើតបន្ទះខ្លាញ់ ដែលជាកត្តាចម្បងមួយក្នុងជំងឺសរសៃឈាមបេះដូង
សម្ពាធឈាមខ្ពស់
សម្ពាធឈាមខ្ពស់ជាប់លាប់បង្កើតភាពតានតឹងកាន់តែច្រើនលើជញ្ជាំងសរសៃឈាម ដែលនាំឱ្យខូចសរសៃឈាម និងការប្រមូលផ្តុំជាតិខ្លាញ់កាន់តែងាយស្រួល
ជំងឺទឹកនោមផ្អែម
កម្រិតជាតិស្ករក្នុងឈាមខ្ពស់រយៈពេលយូរអាចបំផ្លាញស្រទាប់សរសៃឈាម បង្កឱ្យមានការរលាក និងបង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម
ការជក់បារី
សារធាតុគីមីពីបារីប៉ះពាល់ដល់ជញ្ជាំងសរសៃឈាម បង្កើនការរលាក កាត់បន្ថយសមត្ថភាពសរសៃឈាមក្នុងការពង្រីក និងបង្កើនហានិភ័យនៃការកកឈាម
លើសទម្ងន់ និងជំងឺធាត់
ទម្ងន់លើសខ្លាំងពេកដាក់បន្ទុកលើប្រព័ន្ធសរសៃឈាមបេះដូង ហើយជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺខ្លាញ់ក្នុងឈាម ដែលអាចបង្កើនល្បឿនការប្រមូលផ្តុំបន្ទះខ្លាញ់នៅក្នុងសរសៃឈាម
កង្វះលំហាត់ប្រាណ
នៅពេលដែលមិនធ្វើសកម្មភាពរយៈយូរអាចប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងកម្រិតជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម ដែលអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង
អាយុ និងហ្សែន
នៅពេលដែលយើងចាស់ទៅ សរសៃឈាមនឹងមានការផ្លាស់ប្តូរតាមធម្មជាតិ ធ្វើឪ្យហានិភ័យកើនឡើង។ លើសពីនេះ បុគ្គលដែលមានប្រវត្តិគ្រួសារដែលមានជំងឺសរសៃឈាមបេះដូង ជាពិសេសអ្នកដែលមានសាច់ញាតិផ្ទាល់ដែលបានកើតជំងឺនេះតាំងពីវ័យក្មេង អាចមានហានិភ័យខ្ពស់ជាងប្រជាជនទូទៅ
ជាទូទៅ រោគសញ្ញានៃជំងឺត្បៀតសរសៃឈាមបេះដូងអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ អ្នកខ្លះអាចជួបប្រទះនឹងការតឹងទ្រូងយ៉ាងច្បាស់ ខណៈពេលដែលអ្នកខ្លះទៀតអាចមានរោគសញ្ញាដូចជា ងាយអស់កម្លាំង ល្ហិតល្ហៃ ឬមានរោគសញ្ញាខុសប្រក្រតីដែលមិនច្បាស់លាស់រហូតគិតថាមិនទាក់ទងនឹងបេះដូង ជាពិសេសនៅដំណាក់កាលដំបូងនៃជំងឺ។ ជារឿយៗវាកើតឡើងនៅពេលដែលបេះដូងត្រូវការឈាម និងអុកស៊ីសែនបន្ថែម ដូចជាពេលដើរលឿនៗ ឡើងជណ្តើរ ហាត់ប្រាណ ឬសកម្មភាពខ្លាំងៗ។ រោគសញ្ញាទូទៅរួមមាន៖
នេះគឺជារោគសញ្ញាទូទៅនៃជំងឺត្បៀតសរសៃឈាមបេះដូង។ អ្នកជំងឺអាចមានអារម្មណ៍តឹង មិនស្រួល រឹតតឹង ឬដូចមានសម្ពាធសង្កត់នៅចំកណ្តាលទ្រូង ដែលជារឿយៗកើតឡើងក្នុងពេលហាត់ប្រាណ និងប្រសើរឡើងនៅពេលសម្រាក។ អ្នកខ្លះអាចមិនមានអារម្មណ៍ឈឺទ្រូងច្បាស់លាស់ទេ ប៉ុន្តែគ្រាន់តែជាភាពមិនស្រួលនៅក្នុងទ្រូង ស្រដៀងនឹងរោគសញ្ញានៃភាពតានតឹង ការរំលាយអាហារមិនបានល្អ ឬនឿយហត់ធម្មតា
អ្នកជំងឺអាចមានអារម្មណ៍អស់កម្លាំងលឿនជាងមុននៅពេលអនុវត្តសកម្មភាពដែលពួកគេអាចធ្វើបានធម្មតា ដូចជាដើរចម្ងាយដដែល ឡើងជណ្តើរ ឬធ្វើការងារផ្ទះ ទោះបីជាមិនមានការផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃរបស់ពួកគេក៏ដោយ រោគសញ្ញាងាយអស់កម្លាំងនេះអាចបណ្តាលមកពីបេះដូងដែលទទួលបានឈាម និងអុកស៊ីសែនមិនគ្រប់គ្រាន់ ដែលធ្វើឱ្យបេះដូងធ្វើការខ្លាំងជាងមុន ជាពិសេសនៅពេលដែលរាងកាយត្រូវការអុកស៊ីសែនបន្ថែម
អ្នកជំងឺមួយចំនួនអាចមានអារម្មណ៍ដកដង្ហើមមិនឆ្អែត ឬអស់កម្លាំងមិនធម្មតា ជាពិសេសក្នុងពេលហាត់ប្រាណ ព្រោះសាច់ដុំបេះដូងមិនបានទទួលឈាមគ្រប់គ្រាន់ ដែលធ្វើឪ្យសមត្ថភាពក្នុងការដំណើរការរបស់បេះដូងថយចុះ។ រោគសញ្ញានេះអាចកើតឡើងដោយមានការតឹងទ្រូង ឬកើតឡើងដោយគ្មានការឈឺទ្រូងច្បាស់លាស់
រោគសញ្ញាពីការត្បៀតសរសៃឈាមបេះដូងអាចមិនកំណត់តែនៅបរិវេណទ្រូងទេ។ មនុស្សមួយចំនួនអាចមានអារម្មណ៍ឈឺចាប់ តឹង ឬមិនស្រួលនៅកណ្តាលទ្រូង ដែលរាលដាលដល់តំបន់ផ្សេងទៀត ដូចជា…
រោគសញ្ញាទាំងនេះបណ្តាលមកពីការទទួលដឹងលឺនៃសរសៃប្រសាទដែលទាក់ទងនឹងបេះដូង និងតំបន់ផ្សេងទៀត ដែលនាំឱ្យមានភាពមិនស្រួលនៅទីតាំងផ្សេងទៀតផងដែរ
លើសពីរោគសញ្ញាទាក់ទងនឹងទ្រូង អ្នកជំងឺមួយចំនួនអាចជួបប្រទះរោគសញ្ញាផ្សេងទៀតដូចជា៖
រោគសញ្ញាទាំងនេះអាចកើតឡើងរួមជាមួយនឹងការតឹងទ្រូង ឬអាចជារោគសញ្ញាលេចធ្លោចំពោះអ្នកជំងឺមួយចំនួន
លើសពីនេះ នៅក្នុងក្រុមអ្នកជំងឺមួយចំនួន ដូចជាមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលមានជំងឺមូលដ្ឋានច្រើន ការត្បៀតសរសៃឈាមបេះដូងអាចបង្ហាញរោគសញ្ញាដែលខុសពីគំរូធម្មតា។ ឧទាហរណ៍ វាអាចមិនមានការឈឺទ្រូងច្បាស់លាស់ទេ ប៉ុន្តែជារោគសញ្ញាដូចជាងាយ អស់កម្លាំង ខ្សោយ ដង្ហើមខ្លី ឬថយចុះសមត្ថភាពក្នុងការធ្វើសកម្មភាព
លោកវេជ្ជបណ្ឌិត DR. SUPHASIT SATHITTRAKOOL គ្រូពេទ្យឯកទេសបេះដូងនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានបង្ហាញថា រោគសញ្ញានៃជំងឺបេះដូងមិនតែងតែឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្នកជំងឺមួយចំនួនអាចមានការត្បៀតសរសៃឈាមបេះដូងធ្ងន់ធ្ងរ ប៉ុន្តែមានតែរោគសញ្ញាតិចតួចប៉ុណ្ណោះ។ ដូច្នេះ ការវាយតម្លៃរួមជាមួយនឹងប្រវត្តិសុខភាព កត្តាហានិភ័យ និងលទ្ធផលតេស្តបន្ថែមគឺមានសារៈសំខាន់ណាស់ក្នុងការរៀបចំផែនការថែទាំអ្នកជំងឺម្នាក់ៗ
ការធ្វើរោគវិនិច្ឆ័យជំងឺត្បៀតសរសៃឈាមបេះដូងមិនមែនផ្អែកលើរោគសញ្ញាតែមួយមុខនោះទេ។ គ្រូពេទ្យត្រូវតែពិចារណាលើរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ ជំងឺប្រចាំខ្លួន និងកត្តាហានិភ័យរបស់បុគ្គលនីមួយៗ ដើម្បីជ្រើសរើសវិធីសាស្ត្រវិនិច្ឆ័យសមស្រប ដូចជា៖
នេះជួយវេជ្ជបណ្ឌិតមើលឃើញភាពមិនប្រក្រតីនៅក្នុងសរសៃឈាមបេះដូង វាយតម្លៃភាពធ្ងន់ធ្ងរនៃជំងឺ និងរៀបចំផែនការព្យាបាលសមស្រប។ បច្ចុប្បន្ននេះ វិធីសាស្ត្រវិនិច្ឆ័យដែលប្រើជាទូទៅបំផុតត្រូវបានបែងចែកជាប្រាំប្រភេទសំខាន់ៗ៖
ការកត់ត្រាមុខងារបេះដូងតាមរយៈសញ្ញាអគ្គិសនី ដើម្បីជួយរកឃើញភាពមិនប្រក្រតីនៃចង្វាក់បេះដូង ឬសញ្ញាដែលអាចទាក់ទងនឹងការខ្វះឈាមសាច់ដុំបេះដូង
វាយតម្លៃការឆ្លើយតបរបស់បេះដូង នៅពេលបង្កើនបន្ទុកការងារ ដូចជាការដើរលើម៉ាស៊ីនហាត់ប្រាណ ដើម្បីមើលថាតើអំឡុងពេលបេះដូងត្រូវការឈាមអុកស៊ីសែនបន្ថែម មានសញ្ញាដែលបង្ហាញពីការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ដែរឬទេ
ការពិនិត្យដោយរលកសំឡេងប្រេកង់ខ្ពស់ ដើម្បីវាយតម្លៃមុខងារនៃសាច់ដុំបេះដូង ការកន្ត្រាក់បេះដូង និងភាពមិនប្រក្រតីដែលអាចទាក់ទងនឹងជំងឺបេះដូង
ការថតកាំរស្មីកុំព្យូទ័រជាមួយសារធាតុពណ៌ ដើម្បីមើលរចនាសម្ព័ន្ធនៃសរសៃឈាមបេះដូង វាយតម្លៃការស្ទះ និងមើលការប្រមូលផ្តុំបន្ទះនៅក្នុងសរសៃឈាម
នេះពាក់ព័ន្ធនឹងការបញ្ចូលបំពង់សុងតូចមួយតាមរយៈសរសៃឈាមទៅកាន់បេះដូង ហើយបន្ទាប់មកចាក់សារធាតុពណ៌ ដើម្បីមើលឃើញទីតាំង និងកម្រិតនៃការស្ទះនៃសរសៃឈាមបេះដូងឱ្យបានលម្អិត
ការធ្វើតេស្តនេះត្រូវបានគេប្រើជាញឹកញាប់ នៅពេលដែលវេជ្ជបណ្ឌិតត្រូវការព័ត៌មានច្បាស់លាស់ ដើម្បីរៀបចំផែនការព្យាបាល ដូចជាការធ្វើ PCI ឬការវះកាត់ CABG
វិធីសាស្រ្តនៃការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ និងរោគសញ្ញារបស់អ្នកជំងឺនីមួយៗ។ វេជ្ជបណ្ឌិតនឹងពិចារណាលើទីតាំងនៃសរសៃឈាមដែលត្បៀត ចំនួនសរសៃឈាមមិនប្រក្រតី លទ្ធផលតេស្តបេះដូង ក៏ដូចជាសុខភាពទូទៅ និងជំងឺប្រចាំខ្លួន ដើម្បីបង្កើនលំហូរឈាមទៅកាន់សាច់ដុំបេះដូង កាត់បន្ថយហានិភ័យនៃផលវិបាក និងជួយអ្នកជំងឺឱ្យត្រឡប់ទៅរកជីវិតប្រចាំថ្ងៃធម្មតាវិញ។ ជាទូទៅ មានវិធីសាស្រ្តសំខាន់ៗចំនួនបីក្នុងការព្យាបាលការត្បៀតសរសៃឈាមបេះដូង៖
ការព្យាបាលដោយថ្នាំគឺជាគោលការណ៍ណែនាំដែលប្រើចំពោះអ្នកជំងឺជាច្រើន ជាពិសេសអ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូងកម្រិតស្រាល ឬអ្នកដែលអាចគ្រប់គ្រងរោគសញ្ញាបានដោយមិនចាំបាច់ព្យាបាលដោយការពង្រីកសរសៃឈាមឬការវះកាត់ដើម្បីកាត់បន្ថយហានិភ័យនៃការកកឈាម គ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាម កាត់បន្ថយបន្ទុកការងារលើបេះដូង និងជួយបំបាត់ការឈឺទ្រូង
ដូចជា៖
ទោះបីជាស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក៏ដោយ ប៉ុន្តែអ្នកជំងឺគួរតែបន្តលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ហើយអ្នកមិនគួរឈប់លេបថ្នាំដោយខ្លួនឯងទេ ការគ្រប់គ្រងកត្តាហានិភ័យដែលជួយកាត់បន្ថយផលវិបាក
ការព្យាបាលតាមវិធីនេះ វេជ្ជបណ្ឌិតនឹងបញ្ចូលបំពង់សុងតូចមួយតាមសរសៃឈាមនៅកដៃ ឬក្រលៀន ទៅកាន់ទីតាំងនៃការរួមតូច។ បន្ទាប់មកប្រើប៉េងប៉ោងដើម្បីពង្រីកសរសៃឈាម ហើយបញ្ចូល stent ដើម្បីជួយឱ្យសរសៃឈាមបើក ហើយឈាមអាចហូរបានកាន់តែល្អ។ ក្រោយពេលវះកាត់ អ្នកជំងឺនៅតែត្រូវលេបថ្នាំតាមផែនការព្យាបាល គ្រប់គ្រងកម្រិតជាតិខ្លាញ់ សម្ពាធឈាម ជាតិស្ករក្នុងឈាម និងកែសម្រួលឥរិយាបថដើម្បីកាត់បន្ថយឱកាសនៃការកើតជំងឺត្បៀតសរសៃឈាមឡើងវិញ
CABG គឺជានីតិវិធីវះកាត់ដែលបង្កើតផ្លូវថ្មីសម្រាប់ឈាមហូរទៅកាន់សាច់ដុំបេះដូង។ វាប្រើសរសៃឈាមពីផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាសរសៃឈាមទ្រូង ឬសរសៃឈាមវ៉ែនជើង ដើម្បីបង្កើតផ្លូវវាងសរសៃឈាមដែលរួមតូច ឬស្ទះ
ដោយវេជ្ជបណ្ឌិតអាចពិចារណាការវះកាត់ CABG ចំពោះក្រុមអ្នកជំងឺមួយចំនួន ដូចជា
អ្នកជំងឺម្នាក់ៗអាចទទួលបានវិធីព្យាបាលខុសៗគ្នា ដោយសារវេជ្ជបណ្ឌិតនឹងពិចារណាលើកត្តាជាច្រើនដូចជា៖
ដូច្នេះជម្រើសនៃការព្យាបាលមិនអាស្រ័យតែលើលទ្ធផលតេស្តនោះទេ។ វេជ្ជបណ្ឌិតនឹងពិចារណាលើការវាយតម្លៃដ៏ទូលំទូលាយលើអ្នកជំងឺម្នាក់ៗ ដើម្បីជ្រើសរើសវិធីសាស្រ្តព្យាបាលដែលសមស្របបំផុត
ទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ អ្នកជំងឺនៅតែត្រូវការការថែទាំសុខភាពជាបន្តបន្ទាប់ ពីព្រោះការព្យាបាលជួយគ្រប់គ្រងជំងឺ និងកាត់បន្ថយហានិភ័យនៃផលវិបាក ប៉ុន្តែវាមិនលុបបំបាត់ឪកាសនៃការកកកុញបន្ទះនៅក្នុងសរសៃឈាមទាំងស្រុងនោះទេ
ជំងឺសរសៃឈាមបេះដូងបណ្តាលមកពីការប្រមូលផ្តុំបន្ទះខ្លាញ់នៅក្នុងសរសៃឈាមបេះដូង ដែលបណ្តាលឱ្យលំហូរឈាមទៅកាន់សាច់ដុំបេះដូងថយចុះ។ ទោះបីជាជំងឺនេះអាចវិវត្តដោយគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់នៅដំណាក់កាលដំបូង ប៉ុន្តែនៅពេលដែលសរសៃឈាមត្បៀតខ្លាំងជាងមុន វាអាចនាំឱ្យមានការតឹងទ្រូង ដង្ហើមខ្លី ឬពិបាកដកដង្ហើម។ ក្នុងករណីខ្លះ វាថែមទាំងអាចនាំឱ្យមានជំងឺគាំងបេះដូងស្រួចស្រាវ។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលក្នុងដំបូង រួមជាមួយនឹងការគ្រប់គ្រងកត្តាហានិភ័យជាបន្តបន្ទាប់ អាចកាត់បន្ថយហានិភ័យនៃផលវិបាកយ៉ាងច្រើន និងជួយរក្សាសុខភាពបេះដូងក្នុងរយៈពេលវែង
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាមិនធម្មតាណាមួយដែលអ្នកសង្ស័យថាទាក់ទងនឹងជំងឺសរសៃឈាមបេះដូង ឬប្រសិនបើអ្នកមានកត្តាហានិភ័យច្រើន ការស្វែងរកការវាយតម្លៃផ្នែកវេជ្ជសាស្ត្រនឹងជួយអ្នកឱ្យទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងបង្កើតផែនការថែទាំផ្ទាល់ខ្លួន
ការត្បៀតសរសៃឈាមបេះដូងមិនអាចធ្វើឪ្យសរសៃឈាមត្រលប់មកតាមធម្មតាបានទាំងស្រុងនៅក្នុងគ្រប់ករណីទាំងអស់នោះទេ ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រង កាត់បន្ថយរោគសញ្ញា និងកាត់បន្ថយហានិភ័យនៃផលវិបាកជាមួយនឹងការព្យាបាលសមស្របបាន
គោលការណ៍ណែនាំនៃការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ រោគសញ្ញា និងសុខភាពទូទៅរបស់អ្នកជំងឺ។ ជម្រើសនៃការព្យាបាលអាចរួមមាន ថ្នាំ ការពង្រីកសរសៃឈាមបេះដូងនិងដាក់ស្តេន (PCI) ឬការវះកាត់សរសៃឈាមបេះដូង (CABG)
នៅដំណាក់កាលដំបូង អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសរសៃឈាមរួមតូចបន្ថែមទៀត ឬបេះដូងត្រូវការអុកស៊ីសែនបន្ថែម រោគសញ្ញាអាចចាប់ផ្តើមលេចឡើង ដូចជាការតឹងទ្រូង ឬឈឺទ្រូង ដកដង្ហើមមិនឆ្អែត ជាពិសេសអំឡុងពេលហាត់ប្រាណ ដើរលឿន ឬហាត់ប្រាណ។ អ្នកខ្លះអាចមានរោគសញ្ញាស្រាលៗដូចជាអស់កម្លាំង ឬថយចុះសមត្ថភាពក្នុងការធ្វើសកម្មភាព
គោលការណ៍ណែនាំនៃការព្យាបាលអាស្រ័យលើទីតាំង និងភាពធ្ងន់ធ្ងរនៃសរសៃឈាមដែលត្បៀត ក៏ដូចជារោគសញ្ញារបស់អ្នកជំងឺ និងសុខភាពទូទៅ។ ការព្យាបាលអាចប្រកបដោយ ការប្រើថ្នាំដើម្បីគ្រប់គ្រងជំងឺ និងកាត់បន្ថយកត្តាហានិភ័យ ការធ្វើ PCI ដើម្បីបើកសរសៃឈាមដែលត្បៀត ឬការវះកាត់ CABG ចំពោះអ្នកជំងឺដែលមានការចង្អុលបង្ហាញ
មូលហេតុចម្បងគឺកើតចេញពីជំងឺក្រិនសរសៃឈាម (Atherosclerosis) ដែលបណ្តាលមកពីការប្រមូលផ្តុំជាតិខ្លាញ់ និងសារធាតុផ្សេងទៀតនៅក្នុងជញ្ជាំងសរសៃឈាម បង្កើតជាបន្ទះខ្លាញ់ និងធ្វើឱ្យសរសៃឈាមរួមតូចបន្តិចម្តងៗ។ កត្តារួមចំណែករួមមាន កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ការជក់បារី អាយុ និងហ្សែន
ខណៈពេលដែលអាយុ និងហ្សែនជាកត្តាដែលមិនអាចគ្រប់គ្រងបាន ប៉ុន្តែហានិភ័យអាចកាត់បន្ថយបានដោយការគ្រប់គ្រងកត្តាដែលអាចកែប្រែបានដូចជា ការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាម និងជាតិស្ករក្នុងឈាម ការញ៉ាំអាហារដែលមានសុខភាពល្អ ការហាត់ប្រាណជាប្រចាំ ការឈប់ជក់បារី និងការរក្សាទម្ងន់ឱ្យមានសុខភាពល្អ
ភាពធ្ងន់ធ្ងរនៃជំងឺនេះប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ប្រសិនបើសរសៃឈាមត្រូវបានរួមតូចខ្លាំង ឬស្ទះភ្លាមៗ វាអាចនាំឱ្យមានជំងឺស្ទះសរសៃឈាមបេះដូង និងគាំងបេះដូង
ការរកឃើញទាន់ពេលវេលា និងការព្យាបាលសមស្របអាចជួយកាត់បន្ថយហានិភ័យនៃផលវិបាក និងគ្រប់គ្រងជំងឺនេះបានក្នុងរយៈពេលវែង