ការឈឺចាប់ ក្រហាយ ការរលាកនៅតំបន់សម្ងាត់ អាចជាសញ្ញានៃ “បញ្ហាស្ងួតទ្វារមាស” ដែលជាស្ថានភាពមួយដែលស្ត្រីមិនគួរមើលរំលង

អត្ថបទសុខភាព
បញ្ហាស្ងួតទ្វារមាស

ភាពមិនស្រួលក្នុងពេលរួមភេទ ដូចជា ក្រហាយ ការរលាក ឬការឈឺចាប់មិនធម្មតា អាចមិនមែនជារឿងតូចតាចដូចអ្នកគិតនោះទេ។ ទាំងនេះអាចជាសញ្ញានៃ បញ្ហាស្ងួតទ្វារមាស ដែលជាបញ្ហាទូទៅចំពោះស្ត្រី ជាពិសេសក្នុងអំឡុងពេលជិតអស់រដូវ ឬអស់រដូវ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្ងួតទ្វារមាសអាចកើតឡើងនៅគ្រប់វ័យ។ ស្ថានភាពនេះមិនត្រឹមតែប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯង និងសេចក្តីរីករាយផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់សុខភាពខាងក្នុងផងដែរ ប្រសិនបើមិនបានព្យាបាលឪ្យបានត្រឹមត្រូវ

តាមបទពិសោធន៍របស់វេជ្ជបណ្ឌិត Apisit Saralak អ្នកឯកទេសផ្នែករោគស្ត្រី និងប្រព័ន្ធទឹកនោម រកឃើញថា អ្នកជំងឺជាច្រើនមានអាការៈរលាក ក្រហាយ ឬឈឺចាប់ក្នុងពេលរួមភេទ ដោយដំណាក់កាលដំបូង មនុស្សជាច្រើនយល់ច្រឡំថាវាជាបញ្ហាតូចតាច ឬដោយសារតែភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យឱ្យកាន់តែច្បាស់ បែរជារកឃើញជាបញ្ហាស្ងួតទ្វារមាស អមដោយការផ្លាស់ប្តូរនៅក្នុងស្រទាប់ទ្វារមាស (Vaginal Atrophy ឬ Genitourinary Syndrome of Menopause: GSM)

បញ្ហាស្ងួត​ទ្វារមាស គឺ​ជាអ្វី?

បញ្ហាស្ងួត​ទ្វារមាស​គឺជា​ស្ថានភាព​មួយ​ដែល​ភ្នាស​រំអិល​ខាងក្នុង​ទ្វារមាស​ខ្វះ​សំណើម និង​ទឹករំអិល​ធម្មជាតិ ​បណ្តាល​ឱ្យ​ជញ្ជាំង​ទ្វារមាស​កាន់តែ​ស្តើង មិនសូវ​បត់បែន និង​ងាយ​រលាក។ ស្ត្រី​ដែល​មាន​ស្ថានភាព​នេះ​ច្រើន​តែ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា៖

  • ក្រហាយ ឬរមាស់នៅតំបន់ទ្វារមាស
  • ឈឺចាប់ពេលរួមភេទ
  • ហូរឈាមបន្តិចបន្តួចពេលរួមភេទ ឬក្រោយពេលរួមភេទ
  • មានអារម្មណ៍មិនស្រួល ឬក្រហាយពេលបត់ជើងតូច
  • ចំណង់ផ្លូវភេទថយចុះ

រោគសញ្ញាទាំងនេះអាចបណ្តាលឱ្យស្ត្រីជៀសវាងការរួមភេទ និងប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេ។ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកអាចណាត់ជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

មូលហេតុនៃ បញ្ហាស្ងួតទ្វារមាស

បញ្ហាស្ងួតទ្វារមាសអាចបណ្តាលមកពីកត្តាជាច្រើន មិនមែនគ្រាន់តែអាយុនោះទេ រួមមាន៖

១. ការប្រែប្រួលអ័រម៉ូន

នៅពេលដែលកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនថយចុះ លំហូរឈាម និងការបញ្ចេញទឹករំអិលទ្វារមាសថយចុះ ដែលនាំឱ្យទ្វារមាសស្ងួត និងរលាក

២. ក្រោយសម្រាលកូន ឬបំបៅដោះកូន

ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលនេះអាចបណ្តាលឱ្យទ្វារមាសស្ងួតបណ្តោះអាសន្ន

៣. ផលប៉ះពាល់នៃថ្នាំ

ថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងអ៊ីស្តាមីន ថ្នាំពន្យារកំណើតប្រភេទមួយចំនួន ថ្នាំសម្ពាធឈាម ឬថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត អាចកាត់បន្ថយការបញ្ចេញទឹករំអិលទ្វារមាស

៤. ជំងឺប្រចាំខ្លួននិងការព្យាបាលមួយចំនួន

ឧទាហរណ៍ ជំងឺអូតូអ៊ុយមីន (រោគសញ្ញា Sjogren) ឬការព្យាបាលជំងឺមហារីកដូចជាការព្យាបាលដោយគីមី និងការព្យាបាលដោយកាំរស្មីអាចប៉ះពាល់ដល់តុល្យភាពអ័រម៉ូន

៥. ការប្រើប្រាស់ផលិតផលសម្អាតធ្ងន់ធ្ងរ

ការប្រើប្រាស់សាប៊ូឬផលិតផលសម្អាតកន្លែងសម្ងាត់ដែលមានឥទ្ធិពលខ្លាំង អាចរំខានដល់តុល្យភាពធម្មជាតិរបស់ទ្វារមាស

៦. កត្តាអារម្មណ៍ និងផ្លូវចិត្ត

ភាពតានតឹង ការថប់បារម្ភ ឬការស្រើបស្រាលមិនគ្រប់គ្រាន់ក៏អាចកាត់បន្ថយការបញ្ចេញទឹករំអិលទ្វារមាសផងដែរ

ជាទូទៅ បញ្ហាទ្វារមាសស្ងួតកើតឡើងចាប់ពីដំណាក់កាលផ្លាស់ប្ដូរមុនអស់រដូវ (អាយុ ៤៥ ឆ្នាំឡើងទៅ) រហូតដល់ក្រោយអស់រដូវ

គោលការណ៍ណែនាំសម្រាប់ការថែទាំ និងដោះស្រាយ បញ្ហាស្ងួតទ្វារមាស

ការថែទាំបញ្ហាស្ងួតទ្វារមាសគួរតែចាប់ផ្តើមដោយការកំណត់មូលហេតុពិតប្រាកដ ដោយវេជ្ជបណ្ឌិតអាចពិចារណាវិធីសាស្រ្តផ្សេងៗដូចជា៖

  • ការកែប្រែរបៀបរស់នៅ
  • ការជ្រើសរើសផលិតផលទន់ភ្លន់សម្រាប់តំបន់សម្ងាត់
  • រក្សាសុខភាពអ័រម៉ូនឱ្យបានត្រឹមត្រូវ
  • ប្រើថ្នាំអ័រម៉ូនសុលទ្វារមាស
  • ប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រដើម្បីស្តារសំណើមពីផ្នែកខាងក្នុង

វិធីសាស្រ្តមួយដែលទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្នគឺការស្តារសុខភាពទ្វារមាសឡើងវិញជាមួយនឹងបច្ចេកវិទ្យាដែលមិនចាំបាច់វះកាត់ ដែលជំរុញចរន្តឈាម និងបង្កើតសំណើមតាមធម្មជាតិ

ការស្តារសុខភាពទ្វារមាសឡើងវិញជាមួយនឹងបច្ចេកវិទ្យាដែលមិនចាំបាច់វះកាត់

ស្តារបញ្ហាស្ងួតទ្វារមាសឡើងវិញជាមួយនឹងឡាស៊ែរ CO2

ឡាស៊ែរ CO2 ប្រើប្រាស់កាបូនឌីអុកស៊ីតដើម្បីបញ្ជូនថាមពលទៅកាន់ជាលិកាទ្វារមាស ដោយបង្កើតជារបួសតូចៗដើម្បីជំរុញការផលិតកូឡាជែនថ្មី ធ្វើឱ្យទ្វារមាសផលិតទឹករំអិលបានច្រើនជាមុន

គុណសម្បត្តិនៃឡាស៊ែរ CO2

  • ស្ដារទ្វារមាស កែបញ្ហាស្បូនស្រុឌនិងកង្វះភាពរឹងមាំ
  • ជួយបង្កើនភាពបត់បែន និងភាពរឹងម៉ាំនៃស្រទាប់ទ្វារមាស
  • បង្កើនសំណើម និងកាត់បន្ថយបញ្ហាស្ងួតទ្វារមាស
  • កាត់បន្ថយការរលាក ឬការឈឺចាប់អំឡុងពេលរួមភេទ
  • ជួយបំបាត់បញ្ហាលេចទឹកនោម
  • ជួយអោយស្បែកជុំវិញទ្វារមាស ប្រសើរឡើង ធ្វើឱ្យរលោង និងមានសុខភាពល្អ

ស្តារបញ្ហាស្ងួតទ្វារមាសឡើងវិញជាមួយប្រេកង់វិទ្យុ Radio Frequency (RF)

ឧបករណ៍នេះបញ្ចេញថាមពល RF ដោយបង្កើតកំដៅប្រហែល ៤២-៤៥°C ដែលជាថាមពលស្រាលសម្រាប់តំបន់សម្ងាត់ តាមរយៈឧបករណ៍នីតិវិធីទំហំម្រាមដៃ ដើម្បីជំរុញការបង្កើតជាលិកាឡើងវិញ ការផលិតកូឡាជែន ចរន្តឈាម និងបង្កើនការផលិតសារធាតុរំអិលទ្វារមាស

លក្ខណៈពិសេសសំខាន់ៗនៃ RF

  • ជួយធ្វើឱ្យទ្វារមាស «តឹងណែន» និងរឹងមាំជាងមុន
  • បង្កើនសំណើម និងកាត់បន្ថយភាពស្ងួតទ្វារមាស
  • កាត់បន្ថយការឈឺចាប់ និងការរលាកអំឡុងពេលរួមភេទ
  • ជួយបង្កើនភាពរសើប
  • ជួយកាត់បន្ថយការនោមទាស់
  • ស្តារស្ថានភាពទូទៅនៃស្បែក/រចនាសម្ព័ន្ធទ្វារមាសឡើងវិញ

យ៉ាងណាក៏ដោយ លទ្ធផលស្ថិតលើកត្តាបុគ្គលម្នាក់ៗ

នីតិវិធីទាំងពីរនេះ សមស្របសម្រាប់ស្ត្រីដែលជួបប្រទះនឹងបញ្ហាស្ងួតទ្វារមាស ភាពធូររលុងទ្វារមាស ឬការថយចុះចំណង់ផ្លូវភេទ ដែលចង់បានការស្តារឡើងវិញដោយសុវត្ថិភាពក្រោមការថែទាំរបស់គ្រូពេទ្យឯកទេស

ភាពស្ងួតទ្វារមាសអាចត្រូវបានគ្រប់គ្រង និងស្តារឡើងវិញ ប្រសិនបើទទួលការវាយតម្លៃនិងជ្រើសរើសវិធីព្យាបាលសមស្របតាំងពីដំបូង ដើម្បីធ្វើឱ្យស្ត្រីទទួលបានសុភមង្គល ទំនុកចិត្ត និងគុណភាពជីវិតកាន់តែប្រសើរឡើងម្ដងទៀត

សំណួរដែលសួរជាញឹកញាប់អំពីបញ្ហាស្ងួតទ្វារមាស

តើបញ្ហាស្ងួតទ្វារមាសបង្កមកពីអ្វី?

វាជារឿយៗបណ្តាលមកពីការថយចុះកម្រិតអ៊ឹស្ត្រូសែន ដូចជាអំឡុងពេលជិតអស់រដូវ ក្រោយសម្រាលកូន ឬដោយសារថ្នាំ និងភាពតានតឹង ដែលបណ្តាលឱ្យមានការថយចុះនៃការបញ្ចេញទឹករំអិល

តើបញ្ហាស្ងួតទ្វារមាសគួរទៅជួបគ្រូពេទ្យនៅពេលណា?

ប្រសិនបើអ្នកជួបប្រទះនឹងការរលាក ឬឈឺចាប់អំឡុងពេលរួមភេទ ការរលាករ៉ាំរ៉ៃ ឬការហូរឈាមមិនធម្មតា អ្នកគួរតែស្វែងរកការវាយតម្លៃដើម្បីកំណត់មូលហេតុ និងរៀបចំផែនការព្យាបាលឪ្យបានសមស្រប

តើមានវិធីស្តារសុខភាពទ្វារមាសឡើងវិញដោយមិនចាំបាច់វះកាត់ដែរឬទេ?
  • មានការព្យាបាលដោយមិនចាំបាច់វះកាត់ដូចជាការប្រើប្រាស់ឡាស៊ែរ ឬបច្ចេកវិទ្យាប្រេកង់វិទ្យុ (RF) ដើម្បីជំរុញការផលិតកូឡាជែននិងបង្កើនសំណើម រួមជាមួយការថែទាំអ័រម៉ូននិងការកែប្រែរបៀបរស់នៅ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)