



ម៉ោងបម្រើសេវាកម្ម
ថ្ងៃច័ន្ទ-សុក្រ៖ 08.00 am - 08.00 pm
ថ្ងៃសៅរ៍-អាទិត្យ៖ 08.00 am - 05.00 pm
ទីតាំង
មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ, ជាន់ទី៣, មន្ទីរពេទ្យវេជ្ជថានី
ការណាត់ជួបនិងសាកសួរ
ទូរស័ព្ទមជ្ឈមណ្ឌល៖ +66(0)2-734-0000 ext. 4500, 4501
សេវាវេជ្ជសាស្រ្ត
- ការពិនិត្យរកមើលភាពមិនប្រក្រតីនៃពោះវៀនធំនិងទ្វារលាមក
- ការធ្វើតេស្តសម្រាប់ការទល់លាមក (Constipation)
- ពិនិត្យរកភាពខុសប្រក្រតីនៅទ្វារលាមក (Anal examination)
- ការពិនិត្យនិងព្យាបាលជំងឺឬសដូងបាត (Haemorrhoid) និងមុខរបួសនៅតាមទ្វារមាស (Anal Fissure)
- ការពិនិត្យរកជំងឺបូសអន្ទង់ (Fistula-in-ano) និងបូសជុំវិញរន្ធគូថ (Anorectal abscess)
- ការពិនិត្យនិងព្យាបាលការឆ្លងមេរោគតាមទ្វារលាមកដូចជា ឬសក្នុងប្រដាប់បន្តពូជ (Condyloma) និងជំងឺរឺម (Herpes simplex)
- ការពិនិត្យនិងព្យាបាលជំងឺពោះវៀនធំធ្លាក់តាមទ្វារលាមក (Rectal prolapse)
- ការពិនិត្យនិងព្យាបាលការហូរឈាមតាមទ្វារលាមក (Bleeding per rectum) និងលាមកមានឈាម (Hematochezia)
- ការពិនិត្យនិងព្យាបាលជំងឺរលាកពោះវៀនធំ (Diverticulitis)
- ការពិនិត្យនិងព្យាបាលជំងឺមហារីកពោះវៀនធំ (Colorectal cancer)
- ការត្រួតពិនិត្យមហារីកពោះវៀនធំ (Colorectal cancer screening)
រោគសញ្ញាដែលគួរមកជួបវេជ្ជបណ្ឌិត
- ពិបាកបញ្ចេញចោល, មិនអាចបញ្ចេញចោលបាន
- លាមកមានលក្ខណៈខុសប្រក្រតី ពោះវៀនក្លាយជាតូច សំប៉ែត និង មានឈាមទឹករំអិលលាយក្នុងលាមក
- ឈឺចាប់ឬរមាស់នៅបរិវេនទ្វារលាមក
- មានដុំសាច់ឬទងសាច់នៅបរិវេនទ្វារលាមក
- មានដុំពកចេញមកខាងក្រៅ អំឡុងពេលកំពុងបច្ចេញចោល
- ឈឺចាប់ក្នុងទ្វារលាមក
- មានឈាមលាយក្នុងលាមក ឬបញ្ចេញចោលជាឈាមស្រស់
ការពិនិត្យ/ការវិនិច្ឆ័យ
- ពិនិត្យភាពខុសប្រក្រតីបរិវេនទ្វារលាមក (Anal examination)
- ការពិនិត្យបរិវេនទ្វារលាមកដោយប្រើឧបករណ៍ (Proctoscope)
- ការឆ្លុះពោះវៀនធំ និងទ្វារលាមក (Colonoscopy)
សេវាកម្មវេជ្ជសាស្រ្តកម្រិតខ្ពស់
- ការវះកាត់ពោះវៀនធំនិងទ្វារលាមកដោយកាមេរ៉ា (Laparoscopic colorectal surgery)
- ការឆ្លុះពោះវៀនធំនិងទ្វារលាមក និងកាត់ទងសាច់ ឬមហារីកពោះវៀនធំនៅដំណាក់កាលដំបូង (Advanced Therapeutic Colonscopy) ជាមួយនឹងបច្ចេកទេស Endoscopic Mucosal Resection (EMR) និង Endoscopic Submucosal Dissection (ESD)
- ការឆ្លុះពិនិត្យពោះវៀនធំ ដើម្បីបញ្ចូល stent ដើម្បីពង្រីកមហារីកពោះវៀន ដើម្បីកែតម្រូវការស្ទះពោះវៀនធំ (Colonic stent insertion)
ការព្យាបាល
ជំងឺមហារីកពោះវៀនធំនិងទ្វារលាមក
- ការវះកាត់ពោះវៀនធំនិងទ្វារលាមកដោយកាមេរ៉ា (Laparoscopic colorectal surgery)
- ការវះកាត់ពោះវៀនធំនិងទ្វារលាមករក្សាសាច់ដុំ sphincter (Laparoscopic colorectal surgery)
- ការវះកាត់សម្រាប់ជំងឺមហារីកពោះវៀនធំនិងទ្វារលាមកដែលរាលដាលដល់ឆ្អឹងអាងត្រគាក (Pelvic exenteration)
ជំងឺឬសដូងបាត
- ការពិនិត្យនិងព្យាបាលជំងឺឬសដូងបាត ដោយមិនចាំបាច់វះកាត់
- ការព្យាបាលឬសដូងបាតដោយប្រើកៅស៊ូចងឬសដូងបាត (Rubber Band Ligation)
- ការព្យាបាលឬសដូងបាតដោយការចាក់ថ្នាំ (Aethoxy injection)
- ការវះកាត់ឬសដូងបាត (Haemorrhoidectomy
- ការវះកាត់ព្យាបាលឬសដូងបាតដោយកាំរស្មីឡាស៊ែរ (Laser Haemorrhoidoplasty)
- ការវះកាត់ឬសដូងបាតដោយប្រើឧបករណ៍ស្វ័យប្រវត្តិ (Stapled Hemorrhoidoplasty)
- ការព្យាបាលជំងឺឬសដូងបាតដោយប្រើម៉ាស៊ីន Ultrasound Doppler Guided ដើម្បីដេរសរសៃឈាម (Doppler-guided hemorrhoidal artery ligation (DG-HALS)
ជំងឺទ្វារលាមកផ្សេងៗទៀត
- ការវះកាត់សម្រាប់ព្យាបាលបូសអន្ទង់ (fistula) (LIFT procedure, Fistulotomy)
- ការវះកាត់បូសនៅបរិវេនទ្វារមាស (Incision and Drainage Perianal Abscess)
- ការវះកាត់សម្រាប់ព្យាបាលរបួសរឹមទ្វារមាស (Lateral Internal Sphincterotomy)
- ការវះកាត់ជួសជុលសាច់ដុំ sphincter (Sphincteroplasty)
- ការព្យាបាលជំងឺឬសក្នុងប្រដាប់បន្តពូជ (Condyloma) ដោយប្រើដោយថ្នាំ ឬដុត
- ការវះកាត់កែសម្រួលព្យាបាលពោះវៀនធ្លាក់តាមទ្វារលាមក (Rectal prolapse) បែបដាក់កាមេរ៉ា Laparoscopic ventral rectopexy












