មូលហេតុនៃជំងឺកន្ទុយថ្លែន ដោយសារខ្យល់ ព្រះអាទិត្យ និងធូលីដី ដែលមនុស្សជាច្រើនមើលរំលង
ពន្លឺព្រះអាទិត្យ ខ្យល់ និងធូលីអាចបណ្តាលឱ្យកើតជំងឺកន្ទុយថ្លែន (Pterygium) ដែលប៉ះពាល់ដល់ការមើលឃើញ។ ស្វែងយល់ពីមូលហេតុ រោគសញ្ញា ការព្យាបាល និងវិធីការពារ

មនុស្សជាច្រើនប្រហែលជាមិនដឹងថាកូនរបស់ពួកគេមានភ្នែកល្អឬអត់នោះទេ។ គ្រាន់តែកុមារនៅតែអាចលេងបាន ឬមិនត្អូញត្អែរអំពីការមើលឃើញព្រិលៗ មិនមែនមានន័យថាពួកគេមានភ្នែកល្អនោះទេ។ ការមើលឃើញមិនល្អចំពោះកុមារមានមូលហេតុជាច្រើន ប៉ុន្តែមូលហេតុមួយចំនួន ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលាទេ អាចនាំឱ្យមានបញ្ហាភ្នែកពេញមួយជីវិត។ មូលហេតុមួយក្នុងចំណោមមូលហេតុទាំងនោះគឺ “ភ្នែកស្រលៀង”
ភ្នែកស្រលៀង (Amblyopia) គឺជាជំងឺភ្នែកដែលរារាំងមុខងារមើលឃើញរបស់ខួរក្បាលពីការអភិវឌ្ឍពេញលេញ ឬឈប់ដំណើរការ អាចបណ្តាលឱ្យភ្នែកម្ខាងព្រិលជាអចិន្ត្រៃយ៍ ប្រសិនបើមិនត្រូវបានកែតម្រូវ ខណៈពេលដែលខួរក្បាលកំពុងអភិវឌ្ឍ
មិនថាម្ញូបជិត ឬឆ្ងាយ ឬភ្នែកអាស្ទីកម៉ាទិកទេ ប្រសិនបើមានកម្រិតខ្ពស់ខ្លាំងពេក ឬប្រសិនបើតម្លៃនៅក្នុងភ្នែកទាំងពីរខុសគ្នាយ៉ាងខ្លាំង ក៏អាចធ្វើឪ្យកើតបញ្ហាភ្នែកស្រលៀង
ខួរក្បាលជ្រើសរើសប្រើភ្នែកខាងដែលមើលត្រង់ដើម្បីមើលឃើញ ដែលបណ្តាលឱ្យកើតភ្នែកខ្ជិលចំពោះកុមារដែលភ្នែកស្រឡេវ
ដូចជា ជំងឺភ្នែកឡើងបាយក្នុងវ័យកុមារភាព ភាពស្រអាប់កញ្ចក់ភ្នែក និង ជំងឺធ្លាក់ត្របកភ្នែក
រោគសញ្ញាមួយចំនួនដែលអាចធ្វើឪ្យសង្ស័យថាមានភាពមិនប្រក្រតីនៃភ្នែក ឬភ្នែកស្រលៀងរួមមាន កុមារដែលមិនមើលតាមឬមិនមើលមុខមិនសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក កុមារដែលត្រូវព្រិចភ្នែក ឬផ្អៀងក្បាលនៅពេលសម្លឹងមើល ឬកុមារដែលមានភ្នែកស្រឡេវជាដើម។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយភាគច្រើនអាចមិនបានកត់សម្គាល់រឿងនេះ ឬកត់សម្គាល់ឃើញយឺតពេល ព្រោះកុមារដែលមានភ្នែកស្រលៀងនៅតែអាចប្រើប្រាស់ជីវិតបានតាមធម្មតា
ក្នុងអំឡុងពេលចូលរៀន កុមារពឹងផ្អែកលើភ្នែករបស់ពួកគេស្ទើរតែជានិច្ច មិនថាអាន សរសេរ ឬមើលអេក្រង់ ឬក្តារខៀន។ ប្រសិនបើភ្នែកម្ខាងមិនអាចមើលឃើញច្បាស់ វាអាចនាំឱ្យមានបញ្ហាសិក្សា ដែលនាំឱ្យមានការយល់ច្រឡំថាពួកគេមិនបានយកចិត្តទុកដាក់ ឬមានបញ្ហាផ្សេងទៀត ខណៈពេលដែលការពិតបញ្ហាកើតឡើងពីការមើលឃើញ
នៅសហរដ្ឋអាមេរិក កុមារត្រូវបានណែនាំថាត្រូវពិនិត្យភ្នែកយ៉ាងហោចណាស់ម្តង
មុនអាយុ 3-5 ឆ្នាំ និងជារៀងរាល់ឆ្នាំរហូតដល់ការវិវឌ្ឍន៍នៃការមើលឃើញត្រូវបានបញ្ចប់។ ការពិនិត្យអាស្រ័យលើអាយុរបស់កុមារ។ គ្រូពេទ្យនឹងពិនិត្យភ្នែក វាយតម្លៃមុខងារសាច់ដុំភ្នែក វាយតម្លៃការមើលឃើញ និងវាស់ដឺក្រេរភ្នែក ជាដើម
យោងតាមទិន្នន័យ រយៈពេលព្យាបាលដែលមានប្រសិទ្ធភាពបំផុតគឺមុនអាយុ 7-8 ឆ្នាំ ព្រោះខួរក្បាលរបស់កុមារនៅមិនទាន់អភិវឌ្ឍពេញលេញ។ ប្រសិនបើប្រងើយកណ្ដើយឪ្យលើសពីអាយុនេះនឹងធ្វើប្រសិទ្ធភាពនៃការព្យាបាលថយចុះ។ ការព្យាបាលត្រូវបានបែងចែកជា៖
ការពាក់វ៉ែនតាសម្រាប់អ្នកដែលមានដឺក្រេរភ្នែកខុសប្រក្រតី ឬប្រភេទមួយចំនួននៃជំងឺស្ត្រាប៊ីស្មូស ការព្យាបាលដោយការវះកាត់សម្រាប់ជំងឺស្ត្រាប៊ីស្មូស ជំងឺភ្នែកឡើងបាយ និងត្របកភ្នែកធ្លាក់ ជាដើម
“កុមារជាច្រើនដែលមានភ្នែកខ្ជិលហាក់ដូចជាមានចក្ខុវិស័យល្អ ពីព្រោះពួកគេប្រើភ្នែកធម្មតាម្ខាងទៀត។ មើលទៅហាក់ដូចជាមិនមែនជាបញ្ហាដែលគួរឪ្យព្រួយបារម្ភនោះទេ ប៉ុន្តែនៅពេលដែលពួកគេធំឡើង ពួកគេឃើញថាសកម្មភាពដែលតម្រូវឱ្យមានការមើលឃើញល្អិតល្អន់ជាមួយនឹងភ្នែកទាំងពីរ ដូចជាការវិនិច្ឆ័យចម្ងាយ និងចក្ខុវិស័យ 3D អាចរំខានដល់ផ្នែកការងារមួយចំនួន។ ការព្យាបាលចំពោះមនុស្សពេញវ័យមានប្រសិទ្ធភាពតិចជាងកុមារភាព ដូច្នេះ ភ្នែកស្រលៀងអាចជាពាក្យដែលគ្មានគ្រោះថ្នាក់ ប៉ុន្ដែលទ្ធផលដែលតាមមកអាចមានផលវិបាកពេញមួយជីវិត។ ការរកឃើញ និងការត្រួតពិនិត្យពីដំណាក់កាលដំបូងៗគឺជាគន្លឹះក្នុងការព្យាបាល ព្រោះភ្នែករបស់កុមារនៅតែមានសមត្ថភាពក្នុងការជាសះស្បើយ និងអភិវឌ្ឍ” លោកវេជ្ជបណ្ឌិត DR. PONGSANT បានលើកឡើងដូច្នេះ
កុមារដែលមានបញ្ហាភ្នែកស្រលៀងច្រើនតែរស់នៅបានតាមធម្មតា ពីព្រោះខួរក្បាលរបស់ពួកគេជ្រើសរើស “ភ្នែកច្បាស់ជាង” ជំនួសភ្នែកដែលរងផលប៉ះពាល់។ រោគសញ្ញាដែលត្រូវប្រុងប្រយ័ត្នរួមមាន៖ កុមារដែលមិនមើលតាមឬមិនមើលមុខមិនសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក កុមារដែលត្រូវព្រិចភ្នែក ឬផ្អៀងក្បាលនៅពេលសម្លឹងមើល កុមារដែលមានភ្នែកស្រឡេវ ឬមានបញ្ហាក្នុងការរៀនសូត្រដោយសារតែការមើលឃើញមិនច្បាស់ដោយមិនដឹងខ្លួន
មានមូលហេតុចម្បងបីយ៉ាង៖
រយៈពេលព្យាបាលដែលមានប្រសិទ្ធភាពបំផុតគឺមុនអាយុ 7-8 ឆ្នាំ ព្រោះខួរក្បាលរបស់កុមារនៅមិនទាន់អភិវឌ្ឍពេញលេញ ឱកាសនៃការស្តារចក្ខុវិស័យឡើងវិញបានកាន់តែខ្ពស់
មជ្ឈមណ្ឌលភ្នែក, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000
Ophthalmology
Pediatric Ophthalmology & Strabismus