បច្ចេកវិទ្យា Apheresis៖ ការព្យាបាលត្រង់ចំនុចដែលលើសពីការលាងឈាម

អត្ថបទសុខភាព

ចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោម ជាពិសេសអ្នកដែលត្រូវការការលាងឈាមជាបន្តបន្ទាប់ អាចមានករណីខ្លះដែលជំងឺនេះមានភាពស្មុគស្មាញ។ ការលាងឈាមបែបធម្មតាអាចមិនគ្រប់គ្រាន់ដើម្បីយកជាតិពុល ឬប្រព័ន្ធភាពស៊ាំមិនប្រក្រតីចេញនោះទេ។ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាថ្មីមួយហៅថា apheresis ដែលអាចជ្រើសរើសកំចាត់សារធាតុដែលមិនចង់បានចេញពីឈាមបានយ៉ាងពិសេស

Apheresis គឺជា​អ្វី?

Apheresis ​មាន​ប្រភព​មក​ពី​ពាក្យ​ក្រិចប្រែថា “ការនាំត្រលប់មកវិញ” គឺជា​នីតិវិធី​វេជ្ជសាស្ត្រ​មួយ​ដែល​យក​សមាសធាតុ​មិន​ប្រក្រតី​ចេញ​ពី​ឈាម ដូចជា​ជាតិពុល ការ​វាយប្រហារ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ ឬ​កោសិកា​ឈាមដែល​ច្រើនលើស ហើយ​បញ្ជូន​សមាសធាតុ​ធម្មតាចូល​ទៅ​ក្នុង​រាងកាយ​វិញ។ ដែលមានភាពខុសប្លែកពី​ការ​លាង​ឈាមធម្មតា (Dialysis) ​ដែល​ផ្តោត​តែ​លើ​ការ​ច្រោះ​កាកសំណល់​តូចៗ​ដូចជា​អ៊ុយរ៉េ និង​អេឡិចត្រូលីត​ទេ ការ​លាង​ឈាម​ដោយ Apheresis គឺជា​ការ​ព្យាបាលដែលមានភាពពិសេស​ជាង​សម្រាប់​ជំងឺ​ស្មុគស្មាញ

ប្រភេទនៃការព្យាបាលដោយវិធីសាស្ត្រ Apheresis

ការព្យាបាលដោយវិធីសាស្ត្រ Apheresis អាចប្រើបានតាមលក្ខណៈនៃជំងឺ ឬសារធាតុជាក់លាក់ដែលត្រូវយកចេញពីរាងកាយ រួមមាន៖

ការព្យាបាលដោយវិធីសាស្ត្រ (Plasma-apheresis)

ការញែកប្លាស្មា (ឈាម) ចេញពីឈាម ដើម្បីយកសារធាតុអាឡែហ្ស៊ីន ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ឬជាតិពុលមួយចំនួនចេញពីរាងកាយ

គ្រាប់ឈាមក្រហម apheresis (Erythrocytosis-apheresis)

ការញែកកោសិកាឈាមក្រហមចេញពីឈាម ជាពិសេសចំពោះអ្នកជំងឺដែលមានកោសិកាឈាមក្រហមមិនប្រក្រតី ដូចជាជំងឺស្លេកស្លាំងដោយសារជំងឺ Sickle Cell Anemia

ការដកយកជាតិពុលមួយចំនួន 

ដូចជាអាមីណូអ៊ីន (Amnitins) និងជាតិពុលពីផ្សិតមួយចំនួន ដែលមិនអាចយកចេញបានដោយការលាងឈាមធម្មតា

ជំងឺដែលត្រូវបានព្យាបាលដោយវិធីសាស្ត្រ Apheresis

ការព្យាបាលដោយវិធីសាស្ត្រ Apheresis ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺផ្សេងៗ រួមមាន៖

  • ជំងឺអូតូអ៊ុយមីន (ប្រព័ន្ធភាពស៊ាំបំផ្លាញខ្លួនឯង) ដូចជា SLE, Myasthenia Gravis និង Guillain-Barré Syndrome ដែលរាងកាយផលិតអង្គបដិប្រាណមិនប្រក្រតីដែលវាយប្រហារជាលិការបស់ខ្លួន
  • ជំងឺឈាមមួយចំនួនដូចជា ឈាមខាប់ខ្លាំងពេក (Hyperviscosity syndrome), និងជំងឺគ្រាប់ឈាមក្រហមរលាយដោយសារប្រព័ន្ធភាពស៊ាំ (autoimmune hemolytic anemia)
  • ការដកជាតិពុលចេញ ដែលការលាងឈាមមិនអាចធ្វើបាន
  • ការត្រៀមខ្លួនសម្រាប់ការប្តូរសរីរាង្គ ដើម្បីកាត់បន្ថយលំដាប់ភាពស៊ាំ និងកាត់បន្ថយឱកាសនៃការបដិសេធសរីរាង្គ

នីតិវិធី និងរយៈពេលនៃការធ្វើ Apheresis

មុនពេលចាប់ផ្តើមការព្យាបាលដោយ Apheresis អ្នកជំងឺត្រូវឆ្លងកាត់ការវាយតម្លៃសុខភាពយ៉ាងហ្មត់ចត់ ដើម្បីកំណត់ប្រភេទ និងបរិមាណសារធាតុដែលត្រូវដកយកចេញ។ បន្ទាប់មកនឹងមានជំហានដូចខាងក្រោមនេះ៖

  1. និងមានការបញ្ចូលសារធាតុរាវតាមសរសៃឈាមវ៉ែន និងថ្នាំមួយចំនួនដើម្បីការពារផលវិបាក
  2. ឈាមត្រូវបានទាញចេញពីសរសៃឈាមវ៉ែន ហើយដាក់ចូលទៅក្នុងម៉ាស៊ីន apheresis
  3. ម៉ាស៊ីននេះញែកសមាសធាតុដូចជា ប្លាស្មា កោសិកាឈាមក្រហម ឬជាតិពុល
  4. ផ្នែកដែលមិនត្រូវការនឹងត្រូវបាកយកចេញ ហើយផ្នែកដែលមានសុខភាពល្អត្រូវបានបញ្ជូនត្រឡប់ទៅរាងកាយវិញតាមរយៈសរសៃឈាមវ៉ែនមួយផ្សេងទៀត។ ដំណើរការនេះជាធម្មតាចំណាយពេលប្រហែល 1-3 ម៉ោងក្នុងមួយវគ្គ អាស្រ័យលើប្រភេទជំងឺ និងបរិមាណឈាមដែលត្រូវបានច្រោះ

ផលវិបាកដែលអាចកើតមាន

ទោះបីជាវិធីសាស្ត្រ apheresis គឺជានីតិវិធីដែលមានសុវត្ថិភាពខ្ពស់ក៏ដោយ ប៉ុន្ដែក៏អាចមានផលវិបាកកើតឡើងបាន ដូចជា៖

  • សម្ពាធឈាមទាបដោយសារចរន្តឈាមខាងក្រៅរាងកាយ
  • ការថយចុះជាតិកាល់ស្យូមក្នុងឈាមដោយសារការប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម
  • ប្រតិកម្មអាលែហ្សីចំពោះថ្នាំប្រឆាំងកំណកឈាម ឬសារធាតុផ្សេងទៀតដែលប្រើក្នុងការព្យាបាល
  • ការឆ្លងមេរោគនៅកន្លែងចាក់ ឬកន្លែងបញ្ចូលបំពង់បូមឈាម
  • ការហូរឈាមខុសប្រក្រតី ប្រសិនបើទទួលថ្នាំប្រឆាំងកំណកឈាមច្រើនពេក
  • អតុល្យភាពនៃអេឡិចត្រូលីត ដូចជាកម្រិតសូដ្យូមខ្ពស់ ឬប៉ូតាស្យូមទាប
  • ការរលាយកោសិកាឈាម (កម្រកើតមាន)

លទ្ធផល និងប្រសិទ្ធភាពនៃការព្យាបាលដោយវិធីសាស្ត្រ Apheresis

ភាពជោគជ័យនៃការព្យាបាលដោយវិធីសាស្ត្រ apheresis អាស្រ័យលើប្រភេទជំងឺ និងការឆ្លើយតបរបស់អ្នកជំងឺ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីជាច្រើន វាអាចគ្រប់គ្រងរោគសញ្ញាបានយ៉ាងសំខាន់ កាត់បន្ថយភាពធ្ងន់ធ្ងររបស់វា និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ។

ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រ apheresis ជារឿយៗជាផ្នែកមួយនៃផែនការព្យាបាលរួម ដែលអាចត្រូវបានផ្សំជាមួយនឹងថ្នាំ ឬការព្យាបាលផ្សេងទៀត ដើម្បីសម្រេចបានលទ្ធផលយូរអង្វែងបំផុត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000
 

Medically Reviewed by

DR. NATAPHUT BOONVISUTH
DR. NATAPHUT BOONVISUTH

Internal Medicine

Nephrology

Readers’ Rating

5.0 out of 5 stars (based on 2 reviews)