មហារីកថ្លើម (Liver Cancer) គឺជាមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតនៅក្នុងប្រទេសថៃ ជាពិសេសចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ដូចជាអ្នកឆ្លងជំងឺរលាកថ្លើមប្រភេទ B ឬ C ។ មហារីកថ្លើមច្រើនតែមិនមានរោគសញ្ញានៅដំណាក់កាលដំបូងឡើយ នាំឱ្យអ្នកជំងឺភាគច្រើនស្វែងរកការព្យាបាលតែនៅពេលដែលជំងឺបានវិវត្តន៍ទៅដំណាក់កាលរាលដាលទៅហើយ
មនុស្សជាច្រើនប្រហែលជាមិនដឹងថា “ការរមាស់ស្បែក” ដោយគ្មានកន្ទួលអាចជាសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ជាពិសេសប្រសិនបើវាកើតឡើងរួមជាមួយរោគសញ្ញាផ្សេងទៀតដូចជា ជម្ងឺខាន់លឿង អស់កម្លាំង ឬបាត់បង់ចំណង់អាហារ
1. អស់កម្លាំង ងាយនឿយហត់ និងស្រកទម្ងន់ដោយគ្មានមូលហេតុ
នៅពេលដែលកោសិកាថ្លើមចាប់ផ្តើមខូចខាត សមត្ថភាពរបស់រាងកាយក្នុងការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមថយចុះ ដែលនាំឱ្យអស់កម្លាំង និងស្រកទម្ងន់ដោយមិនបានត្រៀមខ្លួន
2. ណែនពោះ និងឈឺក្នុងឆ្អឹងជំនីខាងស្តាំ
អ្នកអាចនឹងមានអារម្មណ៍តឹង ឬឈឺនៅពោះផ្នែកខាងស្តាំ ដែលបណ្តាលមកពីដុំសាច់មហារីកថ្លើមដែលបានរីកធំ និងសង្កត់លើសរីរាង្គជុំវិញ
3. ជម្ងឺខាន់លឿង (ខ្លួនលឿង ភ្នែកលឿង)
ជាសញ្ញាដែលបង្ហាញពីដំណើរការខុសប្រក្រតីរបស់ថ្លើម និងមិនអាចលុបបំបាត់សារធាតុ bilirubin ចេញពីរាងកាយបាន ដែលបណ្តាលឱ្យវាកកកុញនៅក្នុងឈាម
4. រមាស់ដោយគ្មានកន្ទួល
នេះបណ្តាលមកពីជាតិពុលដូចជា bilirubin ដែលកកកុញនៅក្នុងខ្លួន ដែលរកឃើញបានចំពោះអ្នកជំងឺដែលមានជំងឺថ្លើម និងមហារីកថ្លើម។ គួរតែទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកជួបប្រទះការរមាស់ជាប់រហូត និងមិនអាចពន្យល់បាន
5. បាត់បង់ចំណង់អាហារ ទល់លាមក ហើមពោះ
អ្នកអាចនឹងជួបប្រទះនឹងអារម្មណ៍មិនស្រួល ឬតឹងណែន ជាពិសេសប្រសិនបើមានជាតិទឹកឡើងក្នុងពោះ ឬដុំសាច់ថ្លើមរីកធំរហូតសង្កត់ដល់ប្រព័ន្ធរំលាយអាហារ
ការពិនិត្យមហារីកថ្លើម៖ រកឃើញកាន់តែលឿន ឱកាសនៃការព្យាបាលកាន់តែប្រសើរ
ការពិនិត្យរកមើលមហារីកថ្លើមនៅដំណាក់កាលដំបូងបង្កើនឱកាសនៃការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B/C អ្នកពិសារស្រារ៉ាំរ៉ៃ ឬប្រវត្តិគ្រួសារមានជំងឺមហារីកថ្លើម
ការពិនិត្យដែលបានណែនាំរួមមាន៖
អ៊ុលត្រាសោនពោះ (Ultrasound Whole Abdomen)
ការធ្វើតេស្តសារធាតុដែលបញ្ជាក់ពីមហារីកថ្លើម (AFP)
ការធ្វើតេស្តមុខងារថ្លើម (LFTs)
ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីក ណែនាំឪ្យធ្វើការពិនិត្យស្វែងរកមហារីក (Cancer screening)
ទោះបីជារោគសញ្ញា “រមាស់រាងកាយ” ហាក់ដូចជាមិនធ្ងន់ធ្ងរក៏ដោយ ប្រសិនបើវានៅតែបន្តដោយគ្មានមូលហេតុច្បាស់លាស់ ហើយមានអមជាមួយរោគសញ្ញាផ្សេងទៀតដូចជា អស់កម្លាំង ជម្ងឺខាន់លឿង ណែនពោះ ឬបាត់បង់ចំណង់អាហារ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីពិនិត្យថ្លើមឱ្យបានហ្មត់ចត់។ ព្រោះថាការរកឃើញកាន់តែលឿន ឱកាសនៃការព្យាបាលកាន់តែប្រសើរ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលមហារីក , មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
DR. AISSARAPONG SIRICHAVAROJ
Internal Medicine
Oncology
Readers’ Rating
3.3 out of 5 stars (based on 4 reviews)