សំណួរ៖ តើការអង្គុយយូរ មិនធ្វើចលនា ប្រឈមនឹងជំងឺលានឌីសឆ្អឹងខ្នងពិតឬទេ?
ចម្លើយ៖ ពិតមែន ការអង្គុយយូរនិងធ្វើចលនាតិចតួចធ្វើឱ្យសាច់ដុំខ្នងទន់ខ្សោយ និងបង្កើនហានិភ័យនៃឌីសឆ្អឹងខ្នងមានការរង្គិលឬលានចេញមកក្រៅ ដែលអាចកើតការសង្កត់សរសៃប្រសាទ និងនាំឱ្យមានការឈឺចាប់រ៉ាំរ៉ៃនាពេលអនាគត
សំណួរ៖ តើជំងឺលានឌីសឆ្អឹងខ្នងគឺជាអ្វី?
ចម្លើយ៖ ជំងឺលានឌីសឆ្អឹងខ្នង (Herniated Disc) គឺជាស្ថានភាពមួយដែលទ្រនាប់ (ឌីស) ឆ្អឹងខ្នង ដែលមានតួរនាទីទ្រទ្រង់កម្លាំងទង្គិច និងជួយឪ្យឆ្អឹងខ្នងធ្វើចលនាបានយ៉ាងមានភាពបត់បែន កើតការដាច់រហែក ឬរង្គិលពីទីតាំងធម្មតារបស់វា រហូតទៅសង្កត់សរសៃប្រសាទ បណ្តាលឱ្យមានការឈឺចាប់ ស្ពឹក ឬទន់ខ្សោយនៅក្នុងតំបន់ដូចជា ក ខ្នង ត្រគាក ឬជើង
ចម្លើយ៖ រោគសញ្ញាប្រែប្រួលអាស្រ័យលើទីតាំង និងភាពធ្ងន់ធ្ងរនៃការសង្កត់សរសៃប្រសាទ រួមមាន៖
ឈឺខ្នង ឬករ៉ាំរ៉ៃ ជាពិសេសនៅពេលធ្វើចលនា ឬការលើករបស់ធ្ងន់
ការឈឺចាប់ដែលរាលដាលតាមសរសៃប្រសាទ ដូចជា ការឈឺចាប់ធ្លាក់ចុះទៅជើង ក្នុងករណីលានឌីសនៅបរិវេនចង្កេះ ឬការឈឺចាប់ធ្លាក់ចុះទៅដៃ ក្នុងករណីលានឌីសនៅបរិវេនក
ស្ពឹក ឬខ្សោយនៅជើង ដៃ ឬប្រអប់ដៃ
មានអារម្មណ៍ថាស្រៀវ ឬឆក់ៗ ស្រដៀងនឹងការឆក់អគ្គិសនី នៅពេលផ្លាស់ទី ឬនៅទម្រង់ណាមួយ
ខ្សោយសាច់ដុំ ឬពិបាកធ្វើចលនា
ប្រសិនបើមិនបានព្យាបាលយូរទេ វាអាចបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរបន្ថែមទៀតដូចជា ខ្សោយសាច់ដុំ ស្វិតសាច់ដុំ ឈឺធ្លាក់ទៅជើងឬដៃ ស្ពឹកកាន់តែខ្លាំង ឬមានបញ្ហាក្នុងការគ្រប់គ្រងទឹកនោម និងលាមក
សំណួរ៖ តើអ្វីបណ្តាលឱ្យកើតជំងឺនេះ?
ចម្លើយ៖ វាអាចបណ្តាលមកពីកត្តាមួយចំនួន រួមមាន៖
អាយុ 30-50 ឆ្នាំនិងចាស់ជាងនេះ
ការប្រើឥរិយាបថឆ្អឹងខ្នងមិនត្រឹមត្រូវ ដូចជាការលើករបស់ធ្ងន់ ឬអង្គុយ-ឈរក្នុងទីតាំងមិនត្រឹមត្រូវក្នុងរយៈពេលយូរ
គ្រោះថ្នាក់ ឬរបួសដែលប៉ះពាល់ដោយផ្ទាល់ដល់ឆ្អឹងខ្នង
លើសទម្ងន់ ឬជំងឺធាត់
កង្វះលំហាត់ប្រាណ ធ្វើឱ្យសាច់ដុំខ្នងមិនរឹងម៉ាំគ្រប់គ្រាន់ក្នុងការទ្រទ្រង់ឆ្អឹងខ្នង
សំណួរ: តើជំងឺលានឌីសឆ្អឹងខ្នងត្រូវបានគេធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច?
ចម្លើយ៖ គ្រូពេទ្យរបស់អ្នកនឹងចាប់ផ្តើមដោយយកប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក និងធ្វើការពិនិត្យរាងកាយ និងអាចណែនាំការធ្វើតេស្តបន្ថែម ដូចជាការថតរូបភាពអនុភាពម៉ាញេទិក (MRI) ដើម្បីជួយធ្វើរោគវិនិច្ឆ័យមូលហេតុនៃការឈឺចាប់ខ្នងរបស់អ្នក
សំណួរ៖ តើជំងឺលានឌីសឆ្អឹងខ្នងត្រូវបានព្យាបាលយ៉ាងដូចម្តេច?
ចម្លើយ៖ ការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នក ដោយមានវិធីសាស្រ្តដូចខាងក្រោម៖
ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ ឬមិនប្រសើរឡើងក្នុងរយៈពេលប្រាំមួយខែ៖ គ្រូពេទ្យរបស់អ្នកអាចពិចារណាលើការវះកាត់ជំងឺលានឌីសឆ្អឹងខ្នងដោយកាមេរ៉ា Endoscopic ដែលគុណសម្បត្តិ ដូចជា ស្នាមវះតូចត្រឹមតែ 1 សង់ទីម៉ែត្រ កាត់បន្ថយរបួសនៃជាលិកា រយៈពេលនៃការស្តារឡើងវិញខ្លី និងអាចវិលត្រឡប់មកសកម្មភាពប្រចាំថ្ងៃវិញបានយ៉ាងរហ័ស
ប្រសិនបើរោគសញ្ញាមានលក្ខណៈស្រាល ឬនៅដំណាក់កាលដំបូង៖ គ្រូពេទ្យរបស់អ្នកនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំបាត់ការឈឺចាប់ ការព្យាបាលដោយចលនា និងការកែប្រែអាកប្បកិរិយា ដូចជាការអង្គុយ ការគេង និងការលើកវត្ថុ
សំណួរ៖ ការពារជំងឺលានឌីសឆ្អឹងខ្នងបានដោយរបៀបណា?
ចម្លើយ៖ ទោះបីជាមិនអាចជៀសវាងការទ្រុឌទ្រោមទៅតាមអាយុបានទាំងស្រុង ប៉ុន្ដែអ្នកអាចកាត់បន្ថយហានិភ័យបានដោយ៖
រក្សាទម្ងន់ដែលមានសុខភាពល្អ
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ជៀសវាងការជក់បារី
ទទួលទានរបបអាហារឪ្យគ្រប់ជីវជាតិ
លើកវត្ថុដោយឥរិយាបថត្រឹមត្រូវ កែតម្រូវឥរិយាបថអង្គុយ និងឈររបស់អ្នក ហើយផ្លាស់ប្តូរទីតាំងញឹកញាប់
ជៀសវាងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង , មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
DR. KITIDATE BOONCHAI
Orthopedics
Spine Surgery
Readers’ Rating
5.0 out of 5 stars (based on 2 reviews)