ក្រពេញប្រូស្តាតរីកធំ ព្យាបាលដោយបច្ចេកទេសPAE មិនចាំបាច់វះកាត់ វិលមករកជីវិតធម្មតាវិញ
តើអ្នក (បុរស) ធ្លាប់ជួបប្រទះរោគសញ្ញាទាំងនេះឬទេ? នោមញឹកញាប់ ជាពិសេសនៅពេលយប់ លំហូរទឹកនោមខ្សោយ ឬមិនអាចទប់ទឹកនោមបាន ឈឺចាប់អំឡុងពេលនោម

ចាប់ពីវ័យកណ្តាលដល់វ័យចំណាស់ បុរសជាច្រើនជួបប្រទះបញ្ហាបត់ជើងតូច ដូចជា នោមទាស់ នោមញឹក ទឹកនោមខ្សោយ ឬសូម្បីតែត្រូវក្រោកទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់។ រោគសញ្ញាទាំងនេះប្រហែលជាមិនធ្ងន់ធ្ងរទេនៅពេលដំបូង ប៉ុន្តែប្រសិនបើមិនបានព្យាបាលទេ វាអាចប៉ះពាល់ដល់គុណភាពជីវិតក្នុងរយៈពេលវែង និងមូលហេតុទូទៅមួយគឺ “ជំងឺក្រពេញប្រូស្តាតរីកធំ”
ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។ ក្រពេញប្រូស្តាតស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញបង្ហួរនោម។ នៅពេលដែលវារីកធំ និងមានការសង្កត់លើបង្ហួរនោម បណ្តាលឱ្យមានបញ្ហានោម ដូចជា នោមទាស់ ទឹកនោមខ្សោយ ឬការនោមញឹក។ ខណៈពេលដែលស្ថានភាពនេះមិនមែនជាមហារីក នឹងមិនវិវត្តទៅជាមហារីកនោះទេ ប៉ុន្ដែវាអាចប៉ះពាល់ដល់គុណភាពជីវិតយ៉ាងខ្លាំង
រោគសញ្ញាអាចចែកចេញជា ២ ក្រុមធំៗ៖ រោគសញ្ញាទាក់ទងនឹងការផ្ទុកទឹកនោម និងរោគសញ្ញាទាក់ទងនឹងការបញ្ចេញទឹកនោម
បើមិនបានព្យាបាលទេ វាអាចនាំឱ្យមានការឆ្លងមេរោគផ្លូវទឹកនោម ក្រួសក្នុងប្លោកនោម ឬខ្សោយតម្រងនោម បាន
វេជ្ជបណ្ឌិតនឹងប្រើវិធីរួមបញ្ចូលគ្នា ដើម្បីធ្វើរោគវិនិច្ឆ័យស្ថានភាព រួមមាន៖
គោលការណ៍ការព្យាបាលក្រពេញប្រូស្តាតរីកធំ អាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងផលប៉ះពាល់របស់វាទៅលើជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចខាងក្រោម៖
ខណៈពេលដែលថ្នាំមានប្រសិទ្ធភាពក្នុងករណីជាច្រើន ប៉ុន្ដែត្រូវប្រើប្រាស់ជាបន្តបន្ទាប់ ហើយអាចបណ្តាលឱ្យមានផលប៉ះពាល់ ដូចជា សម្ពាធឈាមទាប អស់កម្លាំង ឬការបញ្ចេញទឹកកាមខុសធម្មតា
ប្រសិនបើថ្នាំមិនមានប្រសិទ្ធភាព ឬខ្នាតក្រពេញប្រូស្តាតធំរហូតធ្វើឱ្យពិបាកបត់ជើងតូច គ្រូពេទ្យអាចណែនាំអោយធ្វើការវះកាត់ដោយកាមេរ៉ា laparoscopic ចូលតាមបង្ហួរនោម ដើម្បីយកដុំសាច់ក្រពេញប្រូស្តាតចេញ។ ទោះបីជាមានប្រសិទ្ធភាពល្អ ប៉ុន្តែវាមានគុណវិបត្តិមួយចំនួនដែលត្រូវពិចារណា ដូចជាហានិភ័យនៃការប្រើថ្នាំសន្លប់ ហានិភ័យនៃការឆ្លងមេរោគ និងផលប៉ះពាល់លើដំណើរការផ្លូវភេទ ដែលអាចប៉ះពាល់ដល់ការបញ្ចេញទឹកកាមក្នុងករណីខ្លះ
មួយនៅក្នុងវិធីសាស្រ្តទំនើប និងសុវត្ថិភាពបំផុតគឺ ការព្យាបាលដោយបច្ចេកទេស PAE ដែលជានីតិវិធីព្យាបាលរួមជាមួយវិទ្យុសកម្ម។ ដោយវេជ្ជបណ្ឌិតបញ្ចូលបំពង់បូមតូចតាមសរសៃឈាមនៅក្រលៀន ឬកដៃ ហើយចាក់សារធាតុទប់ស្កាត់សរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់ក្រពេញប្រូស្តាត បណ្តាលឱ្យក្រពេញប្រូស្តាតស្រកចុះបន្តិចម្តង ៗ ក្នុងរយៈពេល 1-3 ខែ នឹងរោគសញ្ញាប្រសើរឡើងក្នុងរយៈពេល 5-6 ខែបន្ទាប់ពីនីតិវិធី
ថ្វីត្បិតតែក្រពេញប្រូស្តាតរីកធំមិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ តែបើធ្វេសប្រហែស វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកបាន។ ដូច្នេះហើយ ប្រសិនបើអ្នកចាប់ផ្តើមជួបបញ្ហាមិនប្រក្រតីណាមួយនៃការនោម វាជារឿងសំខាន់បំផុតដែលត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឪ្យបានសមស្រប
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000