អាយុវ័យក្មេង របៀបរស់នៅធ្ងន់ ហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹងត្រគាក

អត្ថបទសុខភាព

ជំងឺរលាកសន្លាក់ឆ្អឹងត្រគាក (Osteonecrosis of the hip) គឺជាស្ថានភាពមួយដែលការផ្គត់ផ្គង់ឈាមទៅបរិវេណ “ក្បាលឆ្អឹងត្រគាក” មិនគ្រប់គ្រាន់ នាំឱ្យជាលិកាឆ្អឹងស្លាប់បន្តិចម្តងៗ និងខូចខាតទៅតាមលំដាប់។ នៅពេលដែលឆ្អឹងចុះខ្សោយខ្លាំងទៅៗ អាចនាំអោយមានការដួលរលំនៃសន្លាក់ត្រគាកនៅទីបំផុត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវទេ

ស្ថានភាពនេះតែងកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី 30-50ឆ្នាំ ដែលមានអត្រាកើតលើបុរសច្រើនជាងស្ត្រី

មូលហេតុដែលជួបញឹកញាប់

  • ការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតក្នុងរយៈពេលយូរ
  • ការពិសារគ្រឿងស្រវឹង ឬជក់បារីជាប្រចាំ
  • ធ្លាប់​ជួប​ឧបទ្ទវហេតុ​ដែល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ត្រគាក
  • មានជំងឺប្រចាំខ្លួនមួយចំនួនដូចជា ប្រព័ន្ធភាពស៊ាំខុសប្រក្រតី គ្រាប់ឈាមខុសប្រក្រតី ប៉ុន្តែអ្នកជំងឺ 10-20% មិនមានមូលហេតុច្បាស់លាស់ទេ

សញ្ញាព្រមានដែលមិនគួរមើលរំលង

  • ឈឺក្រលៀនពេលដើរ ឬធ្វើចលនា
  • ការឈឺចាប់ក្រលៀនរាលដាលដល់ភ្លៅពេលដើរ រហូតធ្វើឱ្យពិបាកដើរ
  • ឈឺត្រគាកនៅពេលផ្លាស់ទីសន្លាក់ត្រគាក

ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ អាចបណ្ដាលឪ្យ “សន្លាក់ជង្គង់ស្រុឌ” និង​នាំ​ឱ្យសន្លាក់​ឆ្អឹង​ត្រគាក​ចុះខ្សោយរហូតមិនអាចប្រើប្រាស់បានតាមធម្មតា

ការព្យាបាលក្នុងដំណាក់កាលធ្ងន់ធ្ងរ

នៅពេលដែលគ្រូពេទ្យពិនិត្យរកឃើញការខូចទ្រង់ទ្រាយត្រគាកយ៉ាងធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងតែណែនាំឲ្យធ្វើការវះកាត់ប្តូរត្រគាកទាំងស្រុងដោយប្រើបច្ចេកវិជ្ជាទំនើប ហើយបច្ចេកទេសវះកាត់ដែលប្រើក្នុងបច្ចុប្បន្ន មានសុវត្ថិភាពខ្ពស់ ជាមួយនឹងការវះកាត់តូច កាត់បន្ថយរបួសសាច់ដុំ ការបាត់បង់ឈាមតិចតួច និងជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោកឈរឡើងវិញក្នុងរយៈពេលប្រាំមួយម៉ោងក្រោយការវះកាត់ ហើយអាចត្រឡប់ទៅសកម្មភាពធម្មតា ឬស្រដៀងធម្មតាវិញបានលឿនជាងមុន

ប្រសិនបើអ្នក ឬអ្នកដែលនៅជិតអ្នកកំពុងជួបប្រទះការឈឺត្រគាកឬពិបាកដើរ ដោយមិនដឹងមូលហេតុ សូមកុំពន្យារពេល ពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងឆ្អឹងជាបន្ទាន់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលត្រគាកនិងជង្គង់, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)