ការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃចំពោះមនុស្សចាស់ ព្យាបាលដោយការវះកាត់ឆ្អឹងខ្នង
ចំណាប់អារម្មណ៍របស់អ្នកទទួលសេវាកម្ម
ការឈឺខ្នងគឺជារោគសញ្ញាទូទៅចំពោះមនុស្សគ្រប់វ័យ ដោយអ្នកជំងឺដែលមានការឈឺឆ្អឹងខ្នងធ្ងន់ធ្ងរ ឬការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃច្រើនតែមានផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រសិទ្ធភាពក្នុងការធ្វើការរបស់ពួកគេ ជាពិសេសក្នុងក្រុមមនុស្សចាស់។ ការឈឺខ្នងអាចជាសះស្បើយបានដោយខ្លួនឯងពីការផ្លាស់ប្តូរអាកប្បកិរិយា ការប្រើថ្នាំប្រឆាំងនឹងការរលាក ការចាក់ថ្នាំបំបាត់ការឈឺចាប់ ឬការព្យាបាលដោយចលនា។ ប៉ុន្តែក្នុងករណីខ្លះ ដូចជានៅពេលដែលមូលហេតុនៃការឈឺឆ្អឹងខ្នងបណ្ដាលមកពីភាពមិនប្រក្រតីនៃឆ្អឹងខ្នងប្រហែលជាចាំបាច់ត្រូវធ្វើការវះកាត់ឆ្អឹងខ្នងដើម្បីព្យាបាលការឈឺឆ្អឹងខ្នងឪ្យជាសះស្បើយ និងដើម្បីការពារហានិភ័យផ្សេងទៀតដែលអាចកើតឡើងពីជំងឺស្កូលីស៊ីស ឬ បញ្ហាសឹកឆ្អឹងខ្នង
ការវះកាត់ឆ្អឹងខ្នងក្នុងបច្ចុប្បន្ន មិនគួរឱ្យខ្លាចដូចពីមុននោះទេ
សម្រាប់ការវះកាត់ព្យាបាលជំងឺឆ្អឹងខ្នង ដើមឡើយប្រើវិធីវះកាត់បែបវះបើក ដែលជាវះបើកមុខរបួសធំ ដើម្បីឱ្យគ្រូពេទ្យវះកាត់មើលឃើញ និងចូលទៅកាន់ចំណុចដែលត្រូវព្យាបាល ប៉ុន្តែជាមួយនឹងភាពជឿនលឿននៃបច្ចេកវិជ្ជាវេជ្ជសាស្រ្ដ ដូច្នេះហើយ ទើបមានការវិវឌ្ឍន៍នៃបច្ចេកទេសវះកាត់ឆ្អឹងខ្នងបែបមុខរបួសតូច ដែលមានអត្ថប្រយោជន៍គឺថាសាច់ដុំត្រូវបានរងរបួសតិចជាងការវះកាត់បែបវះបើក ការបាត់បង់ឈាមតិច កាត់បន្ថយផលវិបាក លើសពីនេះ ការជាសះស្បើយលឿន ហើយការស្នាក់នៅក្នុងមន្ទីរពេទ្យមានរយៈពេលខ្លី
រឿងរ៉ាវពីអ្នកទទួល “ការវះកាត់ឆ្អឹងខ្នង” នៅមន្ទីរពេទ្យវេជ្ជថានី
លោកវរសេនីយ៍ទោ Chalin Vichaldit ដែលទទួលការវះកាត់ឆ្អឹងខ្នងនៅមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា “ប្រហែលមួយឆ្នាំមុន ខ្ញុំមានបញ្ហាឆ្អឹងខ្នងខាងលើចង្កេះកោង វាបណ្តាលឱ្យឈឺខ្នង រាលដាលដល់ត្រគាក ជើង និងកំភួនជើង ដែលប៉ះពាល់ដល់ការដើរ ហើយមុននេះខ្ញុំបានទៅព្យាបាលនៅមន្ទីរពេទ្យចំនួន 2 ផ្សេងទៀត ប៉ុន្តែមិនបានជាសះស្បើយទេ”
“ទាល់តែខ្ញុំបានឃើញអត្ថបទមួយនៅលើទំព័រមុខនៃកាសែតមួយអំពីការព្យាបាលឆ្អឹងខ្នងដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏មានប្រសិទ្ធភាពពីមន្ទីរពេទ្យវេជ្ជថានី ដូច្នេះហើយ ទើបខ្ញុំមានទំនុកចិត្ត និងសម្រេចចិត្តមកព្យាបាលនៅទីនេះ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ រួមជាមួយនឹងលទ្ធផលកាំរស្មីអ៊ិច គ្រូពេទ្យបានណែនាំអោយធ្វើការវះកាត់ ដែលជាវិធីតែមួយគត់ដែលអាចព្យាបាលជម្ងឺនេះបាន”
ការណែនាំនិងការព្យាបាល
លោកវេជ្ជបណ្ឌិត Dr. Pattara Kosanunt គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសជំងឺឆ្អឹងខ្នងនៃមន្ទីរពេទ្យវេជ្ជថានី និយាយអំពីរោគសញ្ញា និងការព្យាបាលលើកនេះថា៖
“លោក Chalin មកមន្ទីរពេទ្យដោយអាការឈឺខ្នងរាលដាលចុះទៅជើង ឈឺកាន់តែខ្លាំងពេលឈរ ឬដើរក្នុងរយៈពេលយូរ ការសាកសួរពីប្រវត្តិសុខភាព និងការពិនិត្យរាងកាយបន្ថែមដោយវិទ្យុសកម្ម បានរកឃើញថា លោក Chalin មានបញ្ហាសឹកឆ្អឹងខ្នង និងជំងឺស្កូលីស៊ីស ដែលបណ្តាលឱ្យមានការគាបសរសៃប្រសាទ បណ្តាលឱ្យឈឺខ្នងធ្លាក់ទៅជើង”
“រៀបចំផែនការនៃការព្យាបាលដោយការវះកាត់បើកប្រឡាយឆ្អឹងខ្នងឱ្យទូលាយជាមុន ដើម្បីព្យាបាលការគាបសរសៃប្រសាទ ដែលជាមូលហេតុនៃការឈឺខ្នងធ្លាក់ទៅជើង គួបផ្សំនឹងការវះកាត់កែជំងឺស្កូលីស៊ីស ព្រោះបើមិនព្យាបាល វានឹងធ្វើឱ្យអ្នកជំងឺបាត់បង់លំនឹងនៃរាងកាយ ការវះកាត់ឆ្អឹងខ្នងត្រូវចំណាយពេលប្រមាណ 3ម៉ោង ហើយអ្នកជំងឺនឹងទទួលការព្យាបាលដោយចលនា និងចាប់ផ្តើមលំហាត់ដើរនៅថ្ងៃទី2 បន្ទាប់ពីវះកាត់ ដោយរួមហើយចំណាយពេលសម្រាកនៅមន្ទីរពេទ្យត្រឹមតែ 3ថ្ងៃបន្ទាប់មកអាចត្រលប់ទៅផ្ទះវិញ នឹងប្រើប្រាស់ជីវិតតាមធម្មតាវិញបាន”
ផលវិបាកនិងការនែនាំ
បន្ទាប់ពីការវះកាត់ឆ្អឹងខ្នង លោកវរសេនីយ៍ទោ Chalin បាននិយាយអំពីផលវិបាក និងការណែនាំរបស់វេជ្ជបណ្ឌិតដូចតទៅ៖ “បន្ទាប់ពីការវះកាត់បានបញ្ចប់ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងតឹងជុំវិញមុខរបួសវះកាត់ ដោយគ្រូពេទ្យបានណែនាំការព្យាបាលដោយចលនាដែលសមស្រប ដើម្បីជួយឱ្យរាងកាយឆាប់ជាសះស្បើយអាចវិលមករកជីវិតធម្មតាវិញបានយ៉ាងឆាប់រហ័ស។ លើសពីនេះ ថែមទាំងបានទទួលនូវសេវាល្អពេញមួយរយៈពេលការស្នាក់នៅមន្ទីរពេទ្យវេជ្ជថានី”
ការយល់ឃើញរបស់វេជ្ជបណ្ឌិតលើការវះកាត់ឆ្អឹងខ្នងសម្រាប់អ្នកជំងឺវ័យចំណាស់
លោកវេជ្ជបណ្ឌិត Dr. Pattara Kosanunt បានបកស្រាយបន្ថែមទៀតអំពីការព្យាបាលដោយការវះកាត់ថា “កត្តាផ្នែកអាយុមិនចាត់ទុកថាជាដែនកំណត់សម្រាប់ការវះកាត់ឆ្អឹងខ្នងនោះទេ លើសពីនេះការច្នៃប្រឌិត និងបច្ចេកវិទ្យានៃការវះកាត់ក៏មានរីកចម្រើនយ៉ាងខ្លាំង ដោយការវះកាត់រាតត្បាតតិចតួចនឹងជួយកាត់បន្ថយពេលវេលាវះកាត់ ការរងរបួស និងការបាត់បង់ឈាម កាត់បន្ថយឱកាសនៃផលវិបាក អ្នកជំងឺអាចជាសះស្បើយយ៉ាងឆាប់រហ័ស
មិនចាំបាច់ព្រួយបារម្ភអំពីផលវិបាកពីការវះកាត់ឆ្អឹងខ្នងទៀតទេ ព្រោះការជឿនលឿនផ្នែកវេជ្ជសាស្រ្ដសព្វថ្ងៃអនុញ្ញាតឱ្យមានការវះកាត់រាតត្បាតតិចតួច ជាសះស្បើយលឿន ដូច្នេះហើយបើអ្នកមានការឈឺខ្នងរ៉ាំរ៉ៃរួមជាមួយនឹងការឈឺចាប់ចុះមកជើងនៅពេលដើរឆ្ងាយ មានបញ្ហាឈឺជើងខ្លាំងខុសធម្មតា វាអាចមិនមែនជារឿងធម្មតាទេសម្រាប់មនុស្សចាស់នោះទេ។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកការព្យាបាលដែលសមស្របបំផុត សាកសួរព័ត៌មានបន្ថែម ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតជាមុននៅមជ្ឈមណ្ឌលឆ្អឹងខ្នង មន្ទីរពេទ្យវេជ្ជថានី
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
Dr. Pattara Kosanunt
Orthopedics
Spine Surgery
Readers’ Rating
0.0 out of 5 stars (based on 0 reviews)