



មជ្ឈមណ្ឌលផ្នែកត្រចៀក ច្រមុះ បំពង់ក
មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យវេជ្ជថានី (Ear & Nose & Throat Clinic) ផ្តល់សេវាត្រួតពិនិត្យរោគវិនិច្ឆ័យ និងផ្តល់ការព្យាបាលសម្រាប់អ្នកជំងឺដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក ជាមួយនឹងឧបករណ៍ពិនិត្យទំនើប ដោយវេជ្ជបណ្ឌិតឯកទេសដើម្បីគុណភាពជីវិតរបស់អ្នកជំងឺ
ម៉ោងបម្រើសេវាកម្ម
ថ្ងៃច័ន្ទ-ថ្ងៃសុក្រ៖ 08.00 am - 08.00 pm
ទីតាំង
មជ្ឈមណ្ឌលត្រចៀក ច្រមុះ និងបំពង់ក, ជាន់ទី១, មន្ទីរពេទ្យវេជ្ជថានី
ការណាត់ជួបនិងទំនាក់ទំនងពត៌មាន
ទូរស័ព្ទមជ្ឈមណ្ឌល: 02-734-0000 ext 3400
សេវាកម្មវេជ្ជសាស្ត្រ
ការផ្តល់សេវាពិនិត្យវិនិច្ឆ័យនិងព្យាបាលជំងឺដូចខាងក្រោម៖
- ត្រួតពិនិត្យនិងព្យាបាលជំងឺទូទៅ ត្រចៀក ច្រមុះ និងបំពង់ក ជំងឺsinus រលាក tonsillitis និងអាឡែស៊ីនៅក្នុងផ្លូវដង្ហើមផ្នែកខាងលើ
- ការវះកាត់សម្រាប់ជំងឺនិងដុំសាច់នៃត្រចៀក ច្រមុះ បំពង់ក និងកូនកណ្តុរនៅខាងនៃកញ្ចឹងក មហារីកមាត់
- ពិនិត្យមើលការព្យាបាលបញ្ហាក្នុងការលេប ស្អក ការផ្លាស់ប្តូរសំឡេង មានក្លិនមាត់ និងស្ពឹកឬឈឺមុខ
- ការពិនិត្យពិសេសនៃការស្តាប់និងតុល្យភាពនៃរាងកាយ
- ការពិនិត្យលើបំពង់សំឡេងនិងការធ្វើរោគវិនិច្ឆ័យភាពមិនប្រក្រតីនៃការនិយាយ ដូចជាករណីនិយាយមិនច្បាស់ឬនិយាយស្អក
- ពិនិត្យនិងកែសម្រួលបញ្ហាជាមួយនឹងការនិយាយនិងការស្តាប់
- ការពិនិត្យដោយមីក្រូទស្សន៍
- ការវះកាត់ធំនិងតូចនៃ ត្រចៀក ច្រមុះ និងបំពង់ក
- ការពិនិត្យត្រចៀក ច្រមុះ និងបំពង់ក សម្រាប់កុមារ
- ការវះកាត់ត្រចៀកកណ្តាល
- ការវះកាត់តាមប្រហោងច្រមុះដោយកាមេរ៉ា
- ពិនិត្យត្រចៀកខាងក្នុង និងប្រព័ន្ធប្រសាទ
ក្រុមគ្រូពេទ្យឯកទេស ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ដំបូន្មាន និងប្រឹក្សាបញ្ហាដូចជា
ត្រចៀក, ការឆ្លងមេរោគត្រចៀក, ជំងឺអំបៅអំបែង, ជំងឺត្រចៀក, ហឹងត្រចៀក, មានសំឡេងមិនប្រក្រតីនៅក្នុងត្រចៀក
ការទ្រុតទ្រោមនៃការស្តាប់, មានវត្ថុចំលែកនៅក្នុងត្រចៀក, ការធ្វើតេស្តមុខងារត្រចៀកកណ្តាលសម្រាប់អ្នកច្រមុជទឹកនិងអ្នកបើកយន្តហោះ
ពិនិត្យប្រព័ន្ធតុល្យភាព, ការពាក់ឧបករណ៍ជំនួយស្តាប់, បំពង់ក, ឈឺបំពង់ក, ដំបៅបំពង់ករ៉ាំរ៉ៃ
សម្លេងស្អក, ដុំសាច់ក្នុងក្បាលនិងបំពង់ក, មហារីកក្នុងបំពង់ក, ដុំសាច់ខុសប្រក្រតីនៅក
កូនកណ្តុររីកធំ, ក្រពេញទឹកមាត់រីកធំ, ក្រពេញទីរ៉ូអ៊ីត, ស្រឡទែន, ច្រមុះ, អាឡែស៊ី, ប្រហោងឆ្អឹង, ការវះកាត់ប្រហោងឆ្អឹង, ស្រមុក
សេវាកម្មពិនិត្យ ព្យាបាល និងណែនាំការវះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ក រួមមាន៖
- ពិនិត្យមើលដំណើរការនៃប្រព័ន្ធត្រចៀកកណ្តាល ដើម្បីវិភាគរោគសញ្ញានៃការហឹងត្រចៀកឬការបាត់បង់ការស្តាប់, Audiogram and Tympanometry
- ពិនិត្យស្ថានភាពត្រចៀកផ្នែកខាងក្រៅ ខាងក្នុង និងក្រដាសត្រចៀកដោយប្រើកាមេរ៉ាដែលអាចមើលឃើញរូបភាពតាម ម៉ូនីទ័រEar Microscope
- ការពិនិត្យការស្តាប់ដោយអ្នកជំនាញផ្នែកសោតទស្សន៍ ដើម្បីពិនិត្យកម្រិតនៃការស្តាប់ Audiological assessment by audiologist
- ការវះកាត់ប្រហោងឆ្អឹង Endoscopic Sinus Surgery
- ការវះកាត់ក្នុងមាត់ Maxillofacial Surgery
- មីក្រូទស្សន៍សម្រាប់ប្រើក្នុងការវះកាត់ត្រចៀក Microscopic Ear
- ការព្យាបាលដោយរលកវិទ្យុ Radiofrequency Tissue Volume Reduction
- ការវះកាត់ក្រពេញទីរ៉ូអ៊ីត Thyroid Surgery
- ការវះកាត់បរិវេនក្បាលនិងក Head and neck Surgery
- ពិនិត្យផ្នែកខាងក្នុងនៃច្រមុះ និងមាត់ Nasal Endoscope
យើងផ្តល់សេវាតាមរយៈគ្លីនិកឯកទេសដាច់ដោយឡែកដែលផ្តល់ការថែទាំ ជំងឺទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ក មានដូចខាងក្រោម៖
- គ្លីនិកការស្តាប់ (Hearing Clinic)
- គ្លីនិកគេងស្រមុក (Snoring Clinic)
- គ្លីនិកប្រហោងឆ្អឹងនិងអាឡែស៊ី (Sinus & Allergy Clinic)
- គ្លីនិកក្បាលនិងក (Head and Neck Clinic)
- កូនកណ្តុររីកធំ ក្រពេញទឹកមាត់រីកធំ ក្រពេញទឹកមាត់ជុំវិញត្រចៀក
- មហារីកក្នុងបរិវេនមាត់
- វះកាត់កែសម្ភស្ស
សម្ភារៈបរិក្ខារនិងបច្ចេកវិជ្ជា
បន្ទប់ត្រួតពិនិត្យនិងសម្ភារៈបរិក្ខារ
- បន្ទប់ពិនិត្យ ត្រចៀក ច្រមុះ និងបំពង់ក បំពាក់ដោយសម្ភារៈបរិក្ខារពេទ្យយ៉ាងពេញលេញ
- ការឆ្លុះប្រហោងច្រមុះផ្នែកខាងក្នុង
- ឧបករណ៍វាស់ចលនានៃភ្នែក
- ម៉ាស៊ីនម៉ាស្សាត្រចៀកកណ្តាល
- ការពិនិត្យត្រចៀកកណ្តាល
សរីរាង្គជុំវិញត្រចៀក ច្រមុះ បំពង់ក ក្បាល និងក គឺជាសរីរាង្គស្មុគស្មាញ ការធ្វើរោគវិនិច្ឆ័យជំងឺផ្សេងៗ ដូច្នេះចាំបាច់ត្រូវការពិនិត្យឱ្យបានហ្មត់ចត់ ដោយវេជ្ជបណ្ឌិតឯកទេស គួបផ្សំនឹងការជ្រើសរើសបច្ចេកវិជ្ជាសម្រាប់ការពិនិត្យបន្ថែមដែលសមស្រប និងត្រឹមត្រូវ ហើយថែមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការីករាយផ្តល់ដំបូន្មាន និងផ្តល់សេវាកម្មប្រកបដោយភាពកក់ក្តៅ ផាសុកភាព និងរាក់ទាក់។




















