មជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍
មជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍
មជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍ផ្តល់សេវាកម្មធ្វើដំណើរជាច្រើនប្រភេទ រួមទាំងការបន្ថែមទិដ្ឋាការ និងផ្ដល់សេវាអាជីវកម្មដល់អ្នកជំងឺគ្រប់រូបព្រមទាំងក្រុមគ្រួសារផងដែរ។ ទាំងនេះធ្វើឡើងដើម្បីធានាថាអ្នកជំងឺនិងទទួលបានជំនួយយ៉ាងល្អបំផុតសម្រាប់តម្រូវការនៃការធ្វើដំណើរ
សេវាកម្មរបស់យើង
- ការបន្ថែមទិដ្ឋាការ
- ការរៀបចំការធ្វើដំណើរ
- ការកក់សណ្ឋាគារ
- សេវាកម្មហោះហើរ V-Flight
ការបន្ថែមទិដ្ឋាការ
- ពួកយើងផ្តល់សេវាពន្យាទិដ្ឋាការដល់អ្នកជំងឺ សាច់ញាតិអ្នកជំងឺ ឬអ្នកអមដំណើរដោយសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍សម្រាប់ការអនុម័តការស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសថៃ។ ណែនាំឱ្យទាក់ទងមកពួកយើងយ៉ាងហោចណាស់ 10 ថ្ងៃធ្វើការមុនថ្ងៃផុតកំណត់ទិដ្ឋាការ។
- ពួកយើងក៏ផ្តល់សេវាកម្មរាយការណ៍អាសយដ្ឋាន 90 ថ្ងៃផងដែរ។ ជនបរទេសដែលស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរ ត្រូវជូនដំណឹងអំពីរាយការណ៍អាសយដ្ឋាននៅក្នុងប្រទេសថៃទៅកាន់ការិយាល័យអន្តោប្រវេសន៍រៀងរាល់ 90 ថ្ងៃ ចាប់តាំងពីថ្ងៃមកដល់ របាយការណ៍ត្រូវដាក់ជូនក្នុងរយៈពេល 15 ថ្ងៃធ្វើការមុនថ្ងៃកំណត់ ឬមិនលើសពី 7 ថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។
ការរៀបចំការធ្វើដំណើរ
មជ្ឈមណ្ឌលឯកសារយោងអន្តរជាតិនិងអាកាសចរណ៍នឹងជួយអ្នកក្នុងការរៀបចំជើងហោះហើរ ការដឹកជញ្ជូន ការស្នាក់នៅ និងការកក់ដំណើរទេសចរណ៍របស់អ្នក ដោយសម្របសម្រួលជាមួយភ្នាក់ងារទេសចរណ៍ដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងគុណភាពសេវាកម្មរបស់មន្ទីរពេទ្យ។ សេវាកម្មគ្របដណ្តប់ដោយ៖
- សេវាកម្មកក់សំបុត្រយន្តហោះ (ក្នុង និងក្រៅប្រទេស)
- សេវាកម្មដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋាន និងគោលដៅផ្សេងៗទៀត
- សេវាកម្មទេសចរណ៍ក្នុងស្រុក (ពាក់កណ្តាលថ្ងៃ/ពេញមួយថ្ងៃ/អាហារពេលល្ងាច និងការកម្សាន្តផ្សេងៗ)
ការកក់សណ្ឋាគារ
សណ្ឋាគារ 111 Residence ជាសណ្ឋាគាររបស់មន្ទីរពេទ្យបានផ្តល់តម្លៃពិសេសក្នុងការមកស្នាក់នៅដល់អតិថិជនរបស់មន្ទីរពេទ្យវេជ្ជថានី។ សូមចុចទីនេះដើម្បីមើលសេវាកម្មនិងអត្រាតម្លៃរបស់យើង។
សេវាកម្ម V Flight ធ្វើដំណើរតាមយន្តហោះ
សេវាកម្ម V FLIGHT របស់យើង ផ្ដល់សេវាកម្ម ការធ្វើដំណើរតាមយន្តហោះផ្តល់ជូននូវសេវាអាកាសចរណ៏វេជ្ជសាស្រ្ត ការបញ្ជូនអ្នកជំងឺតាមរយៈយន្តហោះផ្ទាល់ខ្លួន (Bed-to-Bed Private Air Ambulance) ក្នុងករណីសង្គ្រោះបន្ទាន់និងសេវាកម្មអាកាសចរណ៍ដោយជើងហោះហើរពាណិជ្ជកម្មសម្រាប់ករណីធម្មតា (Non-Emergency Medical Escort)។ ក្រុមការងាររបស់យើងមានបុគ្គលិកផ្នែកវេជ្ជសាស្រ្តដែលមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ខ្ពស់ដែលអាចទំនាក់ទំនងបានជារៀងរាល់ថ្ងៃនិង 24 ម៉ោង ដើម្បីផ្តល់នូវសេវាកម្មដែលល្អនិងទាន់ចិត្តបំផុតដល់អ្នកជំងឺដែលត្រូវការ ការព្យាបាលនិងសង្គ្រោះបន្ទាន់ឬការធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតក្រោយពីការព្យាបាលដែលនៅក្នុងទ្វីបអាស៊ីនិងប្រទេសដទៃទៀត។
សេវាកម្ម V FLIGHT របស់យើង
អ្នកឯកទេសរបស់យើងបានត្រៀមរួចរាល់ 24/7 ដើម្បីពិនិត្យមើលព័ត៌មានអ្នកជំងឺ និងពិចារណាអំពីមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុតដោយផ្អែកលើរបួស ឬជំងឺរបស់អ្នកជំងឺ។ សេវាកម្មនេះរួមមានៈ
- យន្តហោះសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួន ជាមួយក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍ដូចជា គ្រែអ្នកជំងឺនិងអុកស៊ីសែនត្រូវបានត្រៀមជាស្រាច់រងចាំទទួល និងមើលថែអ្នកជំងឺទាំងអស់គ្នា
- សេវាជើងហោះហើរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍
- ការដឹកជញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់
ការថែទាំពិសេស
- អ្នកឯកទេស ICU / CCU
- អ្នកឯកទេសផ្នែកថែទាំទារក និងកុមារ
- គ្រូពេទ្យឯកទេសជំងឺបេះដូង
- វិញ្ញាបនបត្រវេជ្ជសាស្ត្រអាកាសចរណ៍
- ឧបករណ៍វេជ្ជសាស្ត្រចល័តដែលត្រូវបានអនុម័តដោយ FAA
- កំណត់ត្រាវេជ្ជសាស្រ្តស្តង់ដារ
ទំនាក់ទំនង
- សម្រាប់ការស្នើសុំសម្រង់ឬការសាកសួរទំនាក់ទំនងមជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍មន្ទីរពេទ្យវេជ្ជថានី
- លេខទូរស័ព្ទ: (+66)87-813-9990
- អ៊ីម៉ែល: [email protected]
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំនៅមជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍មន្ទីរពេទ្យវេជ្ជថានីជាន់ទី 3
ម៉ោងធ្វើការ: ថ្ងៃច័ន្ទ-ថ្ងៃអាទិត្យ ពីម៉ោង 08:00 ព្រឹក ដល់ម៉ោង 8:00 យប់។
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: (+66)2-734-0354 ឬ (+66)8-255-2810
