ហេតុអ្វីអ្នកដែលកើតមុនឆ្នាំ 1992 គួរចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B?

អត្ថបទសុខភាព

ជំងឺរលាកថ្លើមប្រភេទ B គឺជាអ្វី?

មេរោគរលាកថ្លើមប្រភេទ B (Hepatitis B virus: HBV) គឺជាមេរោគដែលបណ្តាលអោយកើតការរលាកនៃថ្លើម។ ប្រសិនបើ​បណ្ដោយឪ្យឆ្លងមេរោគរ៉ាំរ៉ៃ វា​អាច​នាំ​ឱ្យ​កើត​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម ដែល​ជា​មូលហេតុ​សំខាន់​នៃ​ការស្លាប់​ដោយសារ​ជំងឺ​ថ្លើម​នៅក្នុង​ប្រជាជន​ថៃ​ជាច្រើន​នាក់​។ មធ្យោបាយក្នុងការទប់ស្កាត់ដ៏មានប្រសិទ្ធភាពបំផុត គឺការចាក់វ៉ាក់សាំងការពារមេរោគប្រភេទនេះ

ហេតុអ្វីបានជាអ្នកដែលកើតមុនឆ្នាំ 1992 គួរតែចាក់វ៉ាក់សាំង?

ប្រទេសថៃបាន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមទៅទារកទើបនឹងកើតចាប់តាំងពីឆ្នាំ 1992។ កត្តានេះបានធ្វើឱ្យមនុស្សជាច្រើនដែលកើតមុនឆ្នាំនេះមិនបានចាក់វ៉ាក់សាំងការពារ ដែលជាលទ្ធផលធ្វើឱ្យពួកគេមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ

ទិន្នន័យផ្នែវេជ្ជសាស្រ្តបង្ហាញថា

  • អ្នកដែលកើត មុនឆ្នាំ 1992 មានឱកាសនៃការឆ្លង 5-8% 
  • អ្នកដែលកើត ក្រោយឆ្នាំ 1992 មានឱកាសនៃការឆ្លង 1.5% 

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B មានភាពច្បាស់លាស់ និងសំខាន់ រួមមាន៖

ការឆ្លងនៃជំងឺរលាកថ្លើមប្រភេទ B

ជំងឺរលាកថ្លើមប្រភេទ B អាចឆ្លងតាមវិធីជាច្រើន រួមមាន៖

  • ការរួមភេទដោយមិនបានការពារ
  • មានការប៉ះជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយដោយផ្ទាល់
  • ការឆ្លងពីម្តាយទៅកូន

មេរោគនេះមិនឆ្លង តាមរយៈការពិសារអាហាររួមគ្នា ការចាប់ដៃ ឱប ឬទំនាក់ទំនងជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ដូច្នេះ អ្នកនៅ​រួម​គ្រួសារ​ជាមួយ​អ្នកដែល​ឆ្លងជំងឺ​មិន​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ ប្រសិន​បើ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ត្រឹមត្រូវ

ដំណើរការមុន និងអំឡុងពេលចាក់វ៉ាក់សាំង

មុនពេលចាក់វ៉ាក់សាំង គួរតែធ្វើការតេស្តឈាម ដើម្បីដំណើរការចាក់វ៉ាក់សាំងចាប់ផ្តើមជាមួយនឹង ការធ្វើតេស្តឈាមរកការឆ្លងមេរោគ (HBsAg) និងការធ្វើតេស្តអង់ទីករ (anti-HBs)

  • ប្រសិនបើរកឃើញការឆ្លងត្រូវ សូមទៅជួបគ្រូពេទ្យឯកទេសដើម្បីវាយតម្លៃការចង្អុលបង្ហាញសម្រាប់ចាប់ផ្តើមការព្យាបាល
  • ប្រសិនបើអ្នកមិនមានមេរោគ និងមិនមានអង់ទីករ ណែនាំឪ្យចាក់វ៉ាក់សាំង 3 ម្ជុល
    • ម្ជុលដំបូង៖ អាចចាក់បានភ្លាមៗ
    • ម្ជុលទីពីរ៖ 1 ខែបន្ទាប់ពីចាក់លើកទី 1
    • ម្ជុលទីបី៖ 6 ខែបន្ទាប់ពីការចាក់លើកដំបូង

ជំងឺរលាកថ្លើមប្រភេទ B គឺជាឃាតករស្ងៀមស្ងាត់ ដែលអាចឈានទៅដល់ជំងឺធ្ងន់ធ្ងរដូចជា ក្រិនថ្លើម និងមហារីកថ្លើម ជាពិសេសចំពោះអ្នកដែលកើតមុនឆ្នាំ 1992 ដែលមិនបានចាក់វ៉ាក់សាំងនៅពេលកើតដំបូង។ ការធ្វើតេស្តឈាម និងការចាក់វ៉ាក់សាំង គឺជាវិធីសាមញ្ញ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺនេះ។ ដូច្នេះ ប្រសិនបើអ្នកកើតមុនឆ្នាំ ១៩៩២ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គឺជាអ្វីដែលអ្នកមិនគួរមើលរំលង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. JUKKAPHOP CHAIKAJORNWAT
DR. JUKKAPHOP CHAIKAJORNWAT

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)