សញ្ញាព្រមានទាំង ៥ នៃផលប៉ះពាល់ពីធូលី PM2.5 ដែលអ្នកគួរតែដឹង

អត្ថបទសុខភាព
Featured Image

ធូលី PM2.5 គឺជាធូលីតូចៗដែលអាចចូលទៅក្នុងសួត និងចរន្តឈាម ដែលអាចធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងជំងឺផ្សេងៗ ជាពិសេសក្នុងអំឡុងពេលដែលបរិយាកាសមានជាតិពលខ្ពស់។ ជួនកាល​រោគសញ្ញា​ដែល​កើតឡើង​ប្រហែលជា​មិន​ច្បាស់​ភ្លាមៗ​ទេ​ ប៉ុន្តែប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះញឹកញាប់ វាអាចជាសញ្ញានៃការប៉ះពាល់ដោយធូលី PM2.5

  1. ក្អក និងឈឺបំពង់ក
    ប្រសិនបើអ្នកចាប់ផ្តើមក្អកញឹកញាប់ ឬឈឺបំពង់ក វាអាចជារោគសញ្ញានៃការរលាកចេញពីធូលី PM2.5 ធ្វើអោយផ្លូវដង្ហើមរបស់អ្នកស្ងួតនិងរលាកបាន អ្នកគួរតែជៀសវាងនៅកន្លែងដែលមានធូលីច្រើន ហើយប្រសិនបើរោគសញ្ញាមិនប្រសើរឡើង អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់
  2. ពិបាកដកដង្ហើម ឬងាយអស់កម្លាំង
    ប្រសិនបើអ្នកពិបាកដកដង្ហើម ឬមានអារម្មណ៍អស់កម្លាំងជាងធម្មតា វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា PM2.5 កំពុងប៉ះពាល់ដល់មុខងារសួត
  3. ក្រហាយភ្នែក និងក្រហមភ្នែក
    ការប៉ះពាល់នឹងធូលី PM2.5 អាចធ្វើឱ្យភ្នែករបស់អ្នករលាកបាន ធ្វើឱ្យភ្នែកក្រហាយឬក្រហម ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះញឹកញាប់ ជៀសវាងការប៉ះពាល់ជាមួយធូលី និងប្រើថ្នាំ​បន្តក់​ភ្នែក​ដើម្បី​បំបាត់​រោគសញ្ញា​បាន
  4. ឈឺក្បាល និងសម្ពាធឈាមឡើងខ្ពស់
    ធូលី PM2.5 អាចបណ្តាលឱ្យមានអាការៈឈឺក្បាលបាន រួមទាំងអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ផងដែរ
  5. រលាកស្បែក
    ធូលី PM2.5 អាចបណ្តាលឱ្យស្បែកស្ងួត រមាស់ ឬរលាកបាន ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកគួរតែសម្អាតស្បែក និងជៀសវាងការចេញទៅកន្លែងដែលមានធូលីច្រើន

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ហើយវាមិនប្រសើរឡើងទេ ឬប្រសិនបើអ្នកមានអារម្មណ៍ថារោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងការនែនាំសមស្រប ដើម្បីការពារផលប៉ះពាល់រយៈពេលវែងដែលអាចកើតមាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, គ្លីនិកផ្នែកជំងឺផ្លូវដង្ហើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)