បាក់ឆ្អឹងត្រគាក
ការដួលស្រាលៗ ប៉ុន្តែឈឺត្រគាកខ្លាំង មិនអាចកំរើកបាន មិនអាចក្រោកឡើងបាន រោគសញ្ញាទាំងនេះគឺជាសញ្ញាព្រមានពី ការបាក់ឆ្អឹងត្រគាក

ជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)គឺជាជំងឺដែលបណ្តាលមកពីភាពកាន់តែចាស់នៃរាងកាយរបស់យើងពេលមានអាយុកាន់តែច្រើននិងការប្រើប្រាស់ជង្គង់ហួសកម្រិត។ យើងមិនអាចជៀសផុតពីជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)បានទេប៉ុន្តែយើងអាចបន្ថយល្បឿនបានដោយទទួលការព្យាបាលភ្លាមៗនៅពេលដែលយើងរកឃើញថាមានបញ្ហាមិនប្រក្រតីនៅក្នុងជង្គង់របស់យើង។
សន្លាក់ជង្គង់គឺជាសន្លាក់ធំបំផុតនៅក្នុងខ្លួនមនុស្ស។ វាធ្វើឱ្យយើងឈរ ដើរ និងមានតុល្យភាពខណៈពេលទ្រទ្រង់ទំងន់របស់រាងកាយ។ លោកវេជ្ជបណ្ឌិត Dr. Premstien Sirithanapipat ជាគ្រូពេទ្យវះកាត់សន្លាក់និងជង្គង់នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថាជំងឺសន្លាក់ជង្គង់ដែលកើតមានជាទូទៅនិងមិនអាចចៀសផុតបានគឺជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)ហើយប្រសិនបើមិនបានព្យាបាលវានឹងជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងក៏ដូចជាសន្លាក់ដទៃទៀតនៅក្នុងខ្លួនដូចជាប្រអប់ជើង ត្រគាក ខ្នង និងស្មារួមគ្នាដែលនឹងកាត់បន្ថយគុណភាពនៃជីវិត។ កត្តាដែលអាចបណ្តាលអោយមានជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)គឺការរងរបួសជង្គង់ ជំងឺប្រចាំខ្លួនមួយចំនួន លើសទម្ងន់និងឥរិយាបថអង្គុយមិនល្អ។ យោងតាមការសិក្សាការពត់ជង្គង់លើសពី 90 ដឺក្រេអាចបណ្តាលឱ្យមានសម្ពាធជាច្រើន (ប្រហែល 5 ដងទៅ 10 ដងនៃទំងន់រាងកាយ) លើសន្លាក់ជង្គង់ហើយវាបង្កើនល្បឿនការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។
នៅពេលចាស់ទៅ ការរលាកសន្លាក់ជង្គង់អាចធ្ងន់ធ្ងរហើយបណ្តាលឱ្យឈឺចាប់ ឡើងហើមនិងបញ្ចេញសម្លេងនៅពេលប្រើជង្គង់ដូចជាក្រោកឈរដើរឡើងនិងឡើងជណ្តើរ។ លើសពីនេះទៅទៀតប្រសិនបើវាមិនបានព្យាបាលរយៈពេលយូរវាអាចបណ្តាលឱ្យខូចទ្រង់ទ្រាយជង្គង់ដែលធ្វើឱ្យអ្នកជំងឺពិបាកដើរឬមិនអាចដើរបាន ។
មានជម្រើសព្យាបាលជាច្រើនសម្រាប់ការរលាកសន្លាក់ជង្គង់ដែលអាស្រ័យលើរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។
វេជ្ជបណ្ឌិត Dr. Premstien ក៏បានណែនាំពីវិធីដើម្បីបន្ថយការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។ យើងគួរចៀសវាងពត់ជង្គង់លើស ៩០ ដឺក្រេ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវហើយប្រសិនបើយើងមានជំងឺទាក់ទងនឹងសន្លាក់យើងគួរតែស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវដើម្បីការពារពីជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)នាពេលអនាគត។ យើងក៏ត្រូវគ្រប់គ្រងទំងន់របស់យើងផងដែរដើម្បីចៀសវាងលើសពីបទដ្ឋាន BMI ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ត្រង់ជង្គង់អ្នកគួរតែស្វែងរកការព្យាបាលជាបន្ទាន់ព្រោះការទទួលការព្យាបាលទាន់ពេលវេលាអាចបន្ថយការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់និងពន្យាអាយុជង្គង់។
មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000