ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles
សរសៃពួរ Achilles គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលវារលាកនៅក វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម

“Tennis Elbow” ឬ “ការរលាកសរសៃកែងដៃផ្នែកខាងក្រៅ” គឺជាការឈឺកែងដៃដែលរកឃើញច្រើនបំផុត វាបណ្តាលមកពីការរលាកនៃសរសៃពួរដែលភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃឆ្អឹងកែងដៃ។ វាត្រូវបានគេហៅនិងដាក់ឈ្មោះតាមការរងរបួសដោយកីឡាករវាយកូនបាល់ម្នាក់។ ប៉ុន្តែបច្ចុប្បន្នគេរកឃើញថា ក្នុងអាជីបផ្សេងទៀតក៏អាចមានការឈឺចាប់ប្រភេទនេះបានដូចគ្នា ដែលមានការប៉ះពាល់ដល់ការប្រើប្រាស់ដៃក្នុងជីវិតប្រចាំថ្ងៃ
ប្រសិនបើអ្នករកឃើញថាមានរោគសញ្ញាមិនប្រក្រតីចាប់ផ្តើមកើតឡើង អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើការព្យាបាល។ ប្រសិនបើទុកយូររហូតទៅជារ៉ាំរ៉ៃអាចនឹងមានភាពទន់ខ្សោយនៅម្រាមដៃ និងកដៃបាន។ សម្រាប់ការព្យាបាលនឹងចាប់ផ្តើមជាមួយនឹងការសម្រាកពីការប្រើប្រាស់ លេបថ្នាំ និងធ្វើការព្យាបាលដោយចលន
លើសពីនេះទៀត វាអាចត្រូវបានព្យាបាលដោយការចាក់ថ្នាំផ្លាកែតដែលមានកំហាប់ខ្ពស់ ឬ PRP (Platelet-rich plasma) ដើម្បីជួយកាត់បន្ថយការរលាក និងជួសជុលសរសៃពួរដែលខូច។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងរហូតរំខានដល់ជីវិតប្រចាំថ្ងៃ ឬប្រសិនបើព្យាបាលជាមួយនឹងវិធីសាស្រ្តផ្សេងទៀតមិនប្រសើរឡើងក្នុងរយៈពេល ៦-១២ខែវេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលដោយការវះកាត់។ បច្ចុប្បន្នមានបច្ចេកវិទ្យាវះកាត់ដោយកាមេរ៉ានិងជួយឪ្យមុខរបួសមានខ្នាច ធ្វើឱ្យអ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោយពីវះកាត់ អ្នកអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃដូចធម្មតា
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000