អត្ថបទសុខភាព

សញ្ញាទាំង 4 នៃ “Tennis Elbow” ការឈឺចាប់កែងដៃរ៉ាំរ៉ៃដែលបុគ្គលិកការិយាល័យត្រូវដឹង

Share:

“បុគ្គលិកការិយាល័យ” ដែលត្រូវធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរដោយមិនធ្វើចលនារាងកាយ ឬមនុស្សដែលត្រូវលើកកែងដៃ ឬបត់កដៃដោយនៅសភាពដដែលៗ ឬសូម្បីតែ “ស្ត្រីមេផ្ទះ” ដែលត្រូវធ្វើកិច្ចការផ្ទះ និងធ្វើម្ហូប ឬលើកវត្ថុធ្ងន់ជាញឹកញាប់ និងអាចប្រឈមនឹងហានិភ័យនៃជំងឺ “Tennis Elbow” ឬ “រលាកកែងដៃផ្នែកខាងក្រៅ” ដែលជាប្រភេទរលាកកែងដែរជួបញឹកញាប់ជាងគេ វាបណ្តាលមកពីការរលាកនៃសរសៃពួរដែលភ្ជាប់ទៅនឹងឆ្អឹងកែងដៃខាងក្រៅ ត្រូវបានគេហៅ និងដាក់ឈ្មោះតាមរបួសរបស់កីឡាករវាយកូនបាល់ ប៉ុន្តែ​សព្វ​ថ្ងៃ​ត្រូវបានគេ​រក​ឃើញ​ថា ក្នុង​មុខ​របរ​ផ្សេង​ៗ​ក៏​អាច​មានអាការះ​បែប​នេះ​ដែរ វាអាចប៉ះពាល់ដល់ការប្រើប្រាស់ដៃក្នុងជីវិតប្រចាំថ្ងៃ ដោយរោគសញ្ញាដែលពាក់ព័ន្ធមានដូចខាងក្រោម

  • ការឈឺចាប់នៅខាងក្រៅឆ្អឹងកែងដៃបែបជាមិនដាច់
  • មិនអាចដាក់ដៃឱ្យត្រង់បានទេ
  • ឈឺចាប់នៅពេលកំរោកដៃ និងកដៃក្នុងទីតាំងដែលតម្រូវឱ្យប្រើសរសៃពួរ ដូចជា បត់កដៃ លើកវត្ថុ បង្វិលដៃ
  • នៅពេល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ការឈឺចាប់​នឹង​សាយភាយ​ចុះ​សាច់ដុំ​ដៃរហូតដល់​កដៃ ទោះបីជា​សម្រាក​ការប្រើប្រាស់ដៃ​ក៏​មិន​ធូរ​ស្បើយ​ដែរ ហើយ​ក៏​គ្មាន​កម្លាំង​កាន់​ដែរ

ប្រសិនបើរកឃើញរោគសញ្ញាខុសប្រក្រតីចាប់ផ្តើមកើតឡើង អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីព្យាបាល ប្រសិនបើ​ទុក​យូររហូតរាំរៃ​អាច​ធ្វើឪ្យ​ម្រាមដៃ និង​កដៃទន់ខ្សោយ​ គ្មានកំលាំង សម្រាប់ការព្យាបាលនិងចាប់ផ្តើមពីការសម្រាក សកម្មភាព ឬកីឡាដែលតម្រូវឱ្យប្រើដៃធ្ងន់ លេបថ្នាំដើម្បីកាត់បន្ថយការរលាក និងការព្យាបាលដោយចលនាបំបាត់ឬប្រើឧបករណ៍ព្យាបាលដោយចលនាបំបាត់ដូចជា អ៊ុលត្រាសោន (Ultrasound therapy) ឡាស៊ែរ (Laser therapy) ឬការព្យាបាលដោយរលកឆក់(Shock wave therapy) ដើម្បីជំរុញការជួសជុល និងការបង្កើតឡើងវិញនៃជាលិកាជុំវិញសរសៃពួរដែលរលាក

លើសពីនេះ ក៏អាចព្យាបាលដោយការចាក់ថ្នាំផ្លាកែតដែលមានកំហាប់ខ្ពស់ ឬ PRP (Platelet-rich plasma) ដែលយកឈាមរបស់អ្នកជំងឺទៅធ្វើការពិសោធន៍ រហូតបានកំហាប់ប្លាកែតសមស្រប រួច​ចាក់​ចូល​កន្លែង​ឈឺ ឬ​ឆ្អឹង​កែងដៃ​ខាង​ក្រៅ វាជួយកាត់បន្ថយការរលាក និងជួសជុលសរសៃពួរដែលខូចខាត ចំពោះ​អ្នកជំងឺ​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​ រហូតរំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​​ ឬជាមួយនឹងការព្យាបាលផ្សេងៗប៉ុន្តែមិនមានភាពប្រសើរឡើងក្នុងរយៈពេល 6-12 ខែវេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលវះកាត់ ដោយបច្ចុប្បន្ននេះមានបច្ចេកវិទ្យាវះកាត់ laparoscopic ដែលមានស្នាមរបួសតូច ធ្វើឱ្យអ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស បន្ទាប់ពីការវះកាត់រួច សរសៃពួរ និងសាច់ដុំនឹងត្រឡប់មកដំណើរការធម្មតាវិញ ហើយអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានដូចធម្មតា

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Orthopedics Center, 2nd Floor, King of Bones Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating