គេងស្រមុកញឹកញាប់ តើគួរធ្វើ Sleep Test ឬទេ?

អត្ថបទសុខភាព

ចម្លើយ៖ មនុស្សជាច្រើនចាត់ទុកការស្រមុកថាគ្រាន់តែជាបញ្ហាសំលេងរំខាន ប៉ុន្តែតាមការពិត វាអាចជាសញ្ញាព្រមាននៃស្ថានភាពលាក់កំបាំង ជាពិសេសការស្ទះដង្ហើមអំឡុងពេលគេង (Obstructive Sleep Apnea: OSA)។ ប្រសិនបើ​មិនទទួលការ​ព្យាបាល​ទេ វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​បេះដូង ជំងឺលើសឈាម ឬ​ជំងឺដាច់​សរសៃឈាម​ខួរក្បាល​

សំណួរ៖ តើអ្វីជាមូលហេតុនៃការស្រមុក?

ចម្លើយ៖ ការស្រមុកអាចកើតមានចំពោះមនុស្សគ្រប់រូប ហើយបណ្តាលមកពីកត្តាជាច្រើន​ រួមមាន អស់កម្លាំងខ្លាំង ផឹកស្រាមុនពេលចូលគេង លើសទម្ងន់ និងតឹងច្រមុះដោយសារអាឡែស៊ី។ លក្ខខណ្ឌទាំងនេះអាចបណ្តាលឱ្យពិបាកដកដង្ហើម និងការស្រមុកតាមមក

សំណួរ៖ តើរោគសញ្ញានៃការគេងមិនដកដង្ហើមមានអ្វីខ្លះ?

ចម្លើយ៖ រោគសញ្ញារួមមានការស្រមុកខ្លាំងៗជាប្រចាំ ភ្ញាក់ពីគេងកណ្តាលយប់មានអារម្មណ៍ដូចជាមិនអាចដកដង្ហើម ភ្ញាក់ពីគេងមាត់ស្ងួត ឈឺបំពង់ក ឈឺក្បាលដោយមិនមានមូលហេតុ ងងុយគេងពេលថ្ងៃខុសពីធម្មតា ការថយចុះសម្មាធិ និង ប្រសិទ្ធភាពការងារថយចុះ

សំណួរ៖ តើគេងមិនដកដង្ហើម (OSA) បណ្តាលមកពីអ្វី?

ចម្លើយ៖ បណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ដូចជាអណ្តាត ជញ្ជាំងបំពង់ក ឬបំពង់ក បណ្តាលឱ្យផ្លូវដង្ហើមរួមតូចឬស្ទះ នាំឱ្យការដកដង្ហើមអំឡុងពេលគេងមិនបានល្អឬឈប់ណ្តោះអាសន្ន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព

សំណួរ៖ តើការពិនិត្យ Sleep Test ធ្វើអ្វីខ្លះ?

ចម្លើយ៖ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រដែលជួយក្នុងការពិនិត្យរោគវិនិច្ឆ័យការគេងមិនដកដង្ហើម (Sleep Test) ដើម្បីបែងចែកប្រភេទនៃការស្រមុក និងអាចប្រាប់ពីភាពធ្ងន់ធ្ងរនៃជំងឺបានថា ការដកដង្ហើមពេលគេងមានសភាពធ្ងន់ធ្ងរដែរឬទេ និងពិនិត្យមើលការដកដង្ហើមទាក់ទងនឹងសកម្មភាពបេះដូង និងខួរក្បាលអំឡុងពេលគេង ដោយព័ត៌មានលម្អិតនៃការធ្វើតេស្តមានដូចខាងក្រោម៖

  • ពិនិត្យវាស់រលកខួរក្បាល៖ វាស់លំដាប់ជម្រៅនៃការគេង និងការត្រួតពិនិត្យមុខងារសាច់ដុំអំឡុងពេលគេង ដើម្បីកំណត់ថាតើអ្នកគេងលក់កម្រិតណា និងប្រសិទ្ធភាពនៃការគេង តាមដានសកម្មភាពរលកខួរក្បាលខុសប្រក្រតី ដូចជាការប្រកាច់អំឡុងពេលគេង
  • ការពិនិត្យការផ្លាស់ប្តូរអេឡិចត្រូតបេះដូងអំឡុងពេលគេង ដើម្បីកំណត់ថាតើបេះដូងមានចង្វាក់បេះដូងលោតដែលខុសប្រក្រតីដែរឬទេ
  • ការវាស់ស្ទង់ភាពគ្រប់គ្រាន់នៃអុកស៊ីហ្សែនក្នុងឈាមអំឡុងពេលគេង ដើម្បីមើលថាតើរាងកាយមានការខ្វះអុកស៊ីហ្សែនដែរឬទេអំឡុងពេលគេង និងការឈប់ដកដង្ហើម ឬដកដង្ហើមរាក់ដែលឬទេ
  • ការវាស់ការដកដង្ហើមតាមច្រមុះ និងមាត់ ហើយត្រួតពិនិត្យចលនានៃសាច់ដុំទ្រូង និងសាច់ដុំពោះដែលប្រើសម្រាប់ការដកដង្ហើម ដើម្បីកំណត់ថាតើមានឈប់ដកដង្ហើមឬទេ ជាប្រភេទណា និងមិនប្រក្រតីកម្រិតណា
  • ពិនិត្យការស្រមុក ដើម្បីមើលថាតើស្រមុកមែនឬទេ ស្រមុកខ្លាំងប៉ុណ្ណា ស្រមុកគ្រប់ពេលឬទេ និងស្រមុកក្នុងការគេងរបៀបណា
  • ការពិនិត្យរបៀប​គេង៖ តើរបៀប​គេងណាដែល​ធ្វើ​ឱ្យ​ស្រមុក ឬការ​ដកដង្ហើម​ខុស​ប្រក្រតីខុសគ្នាដូចម្តេច

សំណួរ៖ Sleep Test មានសារៈសំខាន់ដូចម្ដេចខ្លះ?

ចម្លើយ៖ Sleep Test ជួយប្រាប់ពីគុណភាពនៃការគេង និងវិភាគពីភាពធ្ងន់ធ្ងរនៃការគេងមិនដកដង្ហើម ប្រសិនបើរកឃើញភាពមិនប្រក្រតី គ្រូពេទ្យអាចណែនាំការព្យាបាលសមស្របបានភ្លាមៗ

សំណួរ៖ តើជម្រើសនៃការព្យាបាលសម្រាប់ការគេងមិនដកដង្ហើមមានអ្វីខ្លះ?

ចម្លើយ៖ ជម្រើសនៃការព្យាបាលចែកចេញជា ២ផ្នែកធំៗ៖

  • ការផ្លាស់ប្តូរអាកប្បកិរិយា និងរបៀបរស់នៅអាចចាប់ផ្តើមជាមួយនឹងការសម្រកទម្ងន់ និងការផ្លាស់ប្តូររបៀបគេង ជៀសវាង​ការ​គេងផ្ងារ ព្រោះវា​អាច​នាំ​ឱ្យ​ស្ទះ​ផ្លូវដង្ហើម​បាន​យ៉ាង​ងាយ ជៀសវាងថ្នាំ និងភេសជ្ជៈដែលធ្វើអោយប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយ ដូចជា អាល់កុល ថ្នាំងងុយគេង និងថ្នាំអាឡែស៊ីជាដើម
  • ការប្រើឧបករណ៍ជំនួយការដកដង្ហើម CPAP ដែលជាវិធីព្យាបាលស្តង់ដារដែលមានអត្រាប្រសិទ្ធភាពខ្ពស់ដល់ 90-99% 
  • ការវះកាត់ចំពោះអ្នកជំងឺមួយចំនួនដើម្បីកែសម្រួលបញ្ហាឈប់ដកដង្ហើមពេលគេងជួយឪ្យមិនចាំបាច់ត្រលប់ទោប្រើប្រាស់ ឬកាត់បន្ថយការប្រើប្រាស់ CPAP ។ បច្ចុប្បន្ននេះ មានជម្រើសវះកាត់ជាច្រើន អាស្រ័យលើភាពធ្ងន់ធ្ងរនៃការគេងមិនដកដង្ហើម និងភាពមិនធម្មតានៃរចនាសម្ព័ន្ធនៃផ្ទៃមុខ ច្រមុះ និងមាត់របស់មនុស្សម្នាក់ៗ
  • ការដាក់ឧបករណ៍ទន្តសាស្ត្រ (Oral appliance) ជួយទាញអណ្តាត និងផ្នែកនៃថ្គាមទៅមុខ ដើម្បីកាត់បន្ថយការស្ទះផ្លូវដង្ហើមអំឡុងពេលគេង

សំណួរ៖ ប្រសិនបើមិន​បាន​ព្យាបាលការស្រមុក​ តើអាច​មាន​ផល​វិបាក​អ្វី​ខ្លះ?

ចម្លើយ៖ ប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី លើសឈាម ស្លាប់មួយចំហៀងខ្លួន ឬអាចស្លាប់ក្នុងករណីធ្ងន់ធ្ងរ ការពិនិត្យនិងការព្យាបាលទាន់ពេលវេលាអាចការពារផលវិបាក និងស្ដារគុណភាពនៃការគេងឪ្យត្រលប់មកតាមធម្មតាវិញបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

5.0 out of 5 stars (based on 1 review)