ខ្លាញ់រុំថ្លើម ដែលជាគ្រោះថ្នាក់ស្ងាត់ ដែលអាចនាំឱ្យកើតមហារីកថ្លើម

អត្ថបទសុខភាព

ថ្ងៃទី 28 ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាទិវាជំងឺរលាកថ្លើមពិភពលោក (World Hepatitis Day) ដែលជាថ្ងៃឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការថែទាំសុខភាពថ្លើម ព្រោះជំងឺថ្លើមមិនមែនជារឿងឆ្ងាយខ្លួនទេ គ្រោះថ្នាក់ស្ងាត់មួយដែលមនុស្សជាច្រើនមើលរំលងគឺជំងឺខ្លាញ់រុំថ្លើម ដែលវាអាចចាប់ផ្តើមដោយមិនដឹងខ្លួន ប៉ុន្តែប្រសិនបើធ្វេសប្រហែស និងមិនបានព្យាបាលទេ វាអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ឬសូម្បីតែមហារីកថ្លើមដំណាក់កាលចុងក្រោយ

​ជំងឺខ្លាញ់រុំថ្លើម​ (NAFLD) គឺជាអ្វី?

ជំងឺខ្លាញ់រុំថ្លើម (Non-Alcoholic Fatty Liver Disease: NAFLD) គឺជាបញ្ហាសុខភាពមួយដែលរកឃើញច្រើនបំផុតនៅក្នុងប្រទេសថៃ ជាពិសេសក្នុងចំណោមអ្នកដែលមានកត្តាហានិភ័យដូចជា៖

ជំងឺ​នេះ​បង្កឡើង​ជា​ចម្បង​ដោយការបរិភោគ​អាហារដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ មិនធ្វើលំ​ហាត់ប្រាណ និង​លើស​ទម្ងន់​ ទោះបីជារោគសញ្ញាអាចមិនលេចឡើងក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្ដែប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរបន្ថែមទៀតដូចជា ជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើម

ហេតុអ្វីចាំបាច់ត្រូវប្រញាប់ពិនិត្យសុខភាពថ្លើម?

ការធ្វើតេស្តថ្លើមដើម្បីរកមើលនូវជំងឺខ្លាញ់រុំថ្លើមនៅដំណាក់កាលដំបូង គឺជារឿងសំខាន់យ៉ាងខ្លាំង ដោយសារវាអាចជួយរៀបចំផែនការព្យាបាលទាន់ពេលវេលា និងការពារការវិវត្តនៃស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀតនាពេលអនាគត

បច្ចេកវិទ្យាស្កេនសាច់ថ្លើម (Liver Fibrosis Scan)៖ ការពិនិត្យថ្លើមដោយមិនចាំបាច់ចោះ

បច្ចុប្បន្ននេះអាចត្រួតពិនិត្យវាយតម្លៃស្ថានភាពថ្លើមបានយ៉ាងច្បាស់លាស់ ដោយម៉ាស៊ីន Liver Fibrosis Scan ដែលមានអត្ថប្រយោជន៍​​គឺ មិនចាំបាច់ចោះសាច់​ថ្លើម នឹង​មិន​ត្រូវការ​វិទ្យុសកម្ម ឬសារធាតុ​ពណ៌​

ដំណើរការនៃការស្កេនថ្លើម (Liver Fibrosis Scan)៖

  • ការវាស់ភាពរឹងម៉ាំរបស់ថ្លើម
    ម៉ាស៊ីនបញ្ជូនរលកសំឡេងប្រេកង់ទាបចូលទៅក្នុងថ្លើម និងវាស់ល្បឿននៃរលកដែលឆ្លុះបញ្ចាំងត្រលប់មកវិញ ដើម្បីវាយតម្លៃភាពរឹងរបស់ថ្លើម
  • ការវាស់បរិមាណជាត់ខ្លាញ់ក្នុងថ្លើម (CAP)
    ដោយ​ប្រើ​បច្ចេក​ទេស Controlled Attenuation Parameter (CAP) ដោយវាស់ការ​បន្ថយ​រលក​សំឡេង​ដែល​ឆ្លង​កាត់​ជាលិកា​ថ្លើម ដើម្បី​វាយ​តម្លៃ​បរិមាណ​ខ្លាញ់​បង្គរ

គុណសម្បត្តិនៃការស្កេនសាច់ថ្លើម Liver Fibrosis Scan

  • ការធ្វើតេស្តចំណាយពេលត្រឹមតែ 5-10 នាទីប៉ុណ្ណោះ
  • មិនចាំបាច់ប្រើម្ជុលចោះ កាត់បន្ថយហានិភ័យ និងការឈឺចាប់
  • មានសុវត្ថិភាពពីការប្រើប្រាស់វិទ្យុសកម្ម ឬសារធាតុពណ៌
  • អាចធ្វើតេស្តម្តងទៀតបានតាមតម្រូវការ
  • លទ្ធផលអាចទទួលបានភ្លាមៗបន្ទាប់ពីការធ្វើតេស្ត
  • អ្នកអាចត្រឡប់ទៅផ្ទះវិញ ហើយបន្តសកម្មភាពប្រចាំថ្ងៃបានតាមធម្មតា

ដូច្នេះការធ្វើតេស្តនេះគឺស័ក្ដិសមសម្រាប់អ្នកដែលមានកត្តាហានិភ័យ និងអ្នកដែលមិនមានរោគសញ្ញាដើម្បីវាយតម្លៃសុខភាពថ្លើមជាប្រចាំ

តើអ្នកណាគួរពិនិត្យរកជំងឺខ្លាញ់រុំថ្លើម?

  • អ្នកដែលមាន បញ្ហាធាត់លើសទម្ងន់ 
  • អ្នកជំងឺ ទឹកនោមផ្អែមលើសឈាម 
  • អ្នកដែលទទួលទានអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករខ្ពស់ 
  • ទោះបីជាអ្នកមិនមានរោគសញ្ញា ឬហានិភ័យក៏ដោយ ក៏អាចពិនិត្យសុខភាពថ្លើមបានដូចគ្នា

ការការពារជំងឺថ្លើម ចាប់ផ្តើមជាមួយនឹងការត្រួតពិនិត្យសុខភាពជាប្រចាំ

ការប្រើប្រាស់បច្ចេកវិទ្យាស្កេនថ្លើម (Liver Fibrosis Scan)  រួមជាមួយនឹងការថែទាំសុខភាព ការគ្រប់គ្រងទម្ងន់ និងការកែប្រែអាកប្បកិរិយា ជួយកាត់បន្ថយហានិភ័យនៃ ជំងឺខ្លាញ់រុំថ្លើម មហារីកថ្លើម និងក្រិនថ្លើម បានយ៉ាងមានប្រសិទ្ធភាព

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Dr. Sukprasert Jutaghokiat
Dr. Sukprasert Jutaghokiat

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)