ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលដំបូងទៅមធ្យម ភាគច្រើនអ្នកជំងឺនិងមិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួច ដោយការដែរអាចដឹងថាមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃឬទេ លុះត្រាតែធ្វើតេស្តឈាម ឬទឹកនោម ប្រសិនបើអ្នកជំងឺខ្សោយតម្រងនោម មិនបានទទួលការព្យាបាលសមស្រប និងទាន់ពេលវេលាទេ តម្រងនោមនិងកាន់តែខ្សោយ រហូតដល់ទីបំផុតនិងចូលទៅក្នុងលក្ខខណ្ឌមួយដែលគេស្គាល់ថាជា ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។
អ្នកគ្រូពេទ្យ DR. UMPAIWAN RUNGBANAPHAN ឯកទេសផ្នែកតម្រងនោមនៃមន្ទីរពេទ្យវេជ្ជថានីបានមានប្រសាសន៍ថា ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ គឺជាការបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៃជាលិកាតម្រងនោមក្នុងរយៈពេលជាច្រើនខែ ឬរាប់ឆ្នាំ។ នៅដំណាក់កាលដំបូង អ្នកជំងឺនឹងមិនមានរោគសញ្ញាខុសប្រក្រតីណាមួយឡើយ ហើយនៅពេលពិនិត្យរាងកាយ អាចនិងរកមិនឃើញនូវភាពខុសប្រក្រតីណាមួយទេ លុះត្រាតែមានការធ្វើតេស្តឈាម ឬការធ្វើតេស្តទឹកនោម អាចរកឃើញភាពខុសប្រក្រតីដូចជាមានកោសិកាឈាមក្រហម និងប្រូតេអ៊ីនស៊ុតពណ៌សនៅក្នុងទឹកនោម ដូច្នេះទើបអាចដឹងថាវាជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។
នៅពេលដែលមុខងារតម្រងនោមសល់ប្រហែល 30% រោគសញ្ញានៃជំងឺខ្សោយតម្រងនោមនិងចាប់ផ្តើមលេចឡើង ដំណាក់កាលបន្ទាប់អ្នកជំងឺនឹងត្រូវធ្វើរោគវិនិច្ឆ័យថាជា “ការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ” នៅពេលដែលមុខងារតំរងនោមតិចជាង 15% នៅក្នុងស្ថានភាពនេះ មុខងារនៃប្រព័ន្ធរាងកាយជាច្រើននឹងចាប់ផ្តើមចុះខ្សោយយ៉ាងខ្លាំង ដូចជា:
ប្រព័ន្ធរំលាយអាហារ អ្នកជំងឺនឹងចាប់ផ្តើមបាត់បង់ចំណង់អាហារ ក្អួតចង្អោរ មិនអាចទទួលបានរសជាតិនៃអាហារបាន ប្រព័ន្ធ ខ្យល់ ដង្ហើមនិងបេះដូង នៅពេលដែលរាងកាយមិនអាចបញ្ចេញកាកសំណល់បាន បេះដូងនិងត្រូវធ្វើការខ្លាំង ងាយនិងហត់នឿយ ពិបាកដកដង្ហើម សម្ពាធឈាមខ្ពស់ បេះដូងរីក សាច់ដុំបេះដូងចុះខ្សោយ និងអាចមានទឹកដក់ក្នុងភ្នាសជុំវិញបេះដូង ទឹកដក់ក្នុងសួត ហើមសួត ឬក្អកចេញឈាម។
ប្រព័ន្ធ សរសៃ ប្រសាទនិងខួរក្បាល នឹងមានអាការះ សាច់ដុំកន្ត្រាក់ រមួលក្រពើ ខ្សោយសាច់ដុំ ជំងឺវង្វេង ប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវទេ អាចបណ្តាលឲ្យប្រកាច់ សន្លប់ ឬស្លាប់បាន។
ប្រព័ន្ធលំហូរនោម នៅពេលដែលតម្រងនោមធ្វើការបានតិច ការបញ្ចេញកាកសំណល់រួមទាំងសារធាតុរ៉ែនិងទឹកបានតិចដូចគ្នា បណ្តាលឪ្យបញ្ចេញទឹកនោមបានតិច ហើមជើង ហើមតាមខ្លួន និងកម្រិតសារធាតុរ៉ែក្នុងឈាមប្រែប្រួល។
ប្រព័ន្ធឆ្អឹង អ្នកជំងឺមានភាវះកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះ បណ្តាលមកពីរោគសញ្ញាពុកឆ្អឹង ងាយនិងបាក់បែក ចំពោះអ្នកជំងឺក្មេងគឺនិងបញ្ឈប់ការលូតលាស់នៃរាង្គកាយអាចក្រិនបាន
ប្រព័ន្ធអ័រម៉ូនផ្សេងទៀត អ្នកជំងឺដែលមានជំងឺខ្សោយតំរងនោម ភាគច្រើនតែងតែមានអរម៉ូនដែរធ្វើការខុសប្រក្រតីស្ទើតែគ្រប់ប្រភេទដូចជា អរម៉ូនពីក្រពេញភីតូរីស ក្រពេញទីរ៉ូអ៊ីត ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ក្រពេញប្រូស្តាត និងអរម៉ូនពីអូវែរ។
ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយគឺ “ការផ្លាស់ប្តូរតម្រងនោម” គឺជាការវះកាត់យកតម្រងនោមរបស់អ្នកដទៃ មិនថាជាការបរិចា្ចគដោយអ្នកបរិចា្ចគដែលពិការខួរក្បាលឬអ្នកបរិច្ចាគដែលនៅរស់ ដើម្បីធ្វើការជំនួសតម្រងនោមដើមរបស់អ្នកជំងឺ ដោយដាក់តម្រងនោមថ្មី ក្នុងឆ្អឹងអាងត្រគាកនិងភ្ជាប់ទៅនឹងប្លោកនោម និងសរសៃឈាមរបស់អ្នកជំងឺ។ ប្រសិនបើការវះកាត់ទទួលបានជោគជ័យ អ្នកជំងឺនឹងលែងត្រូវការការព្យាបាលដោយលាងឈាមទៀតហើយ ប៉ុន្តែចាំបាច់ត្រូវប្រើថ្នាំការពារពេញមួយជីវិតរបស់អ្នក ដើម្បីការពាររាងកាយពីប្រឆាំងនិងតម្រងនោមថ្មី ដោយវិធីនេះស័ក្តសមសម្រាប់អ្នកជំងឺដែលមានរាងកាយរឹងមាំ មិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនិងមិនមានជំងឺបេះដូងធ្ងន់ធ្ងរ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលផ្លាស់ប្តូរឈាមតម្រងនោម, មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
4.0 out of 5 stars (based on 1 review)