ការអង្គុយរយៈពេលយូរដោយមិនធ្វើចលនាបង្កើនហានិភ័យនៃ ជំងឺលៀនឌីស
មនុស្សជាច្រើនមើលរំលងការឈឺខ្នង ឬករ៉ាំរ៉ៃ ដោយគិតថាវាគ្រាន […]

Table of Contents
ការវះកាត់ទ្រូងដោយប្រើកាមេរ៉ាពីវីដេអូ (Video-Assisted Thoracic Surgery: VATS) គឺជាបច្ចេកទេសនៃ កាវះកាត់ដោយកាមេរ៉ា បែបមុខរបួសតូច (Minimally Invasive Surgery) ដែលប្រើក្នុងការធ្វើរោគវិនិច្ឆ័យនិង និងការព្យាបាលជំងឺផ្សេងៗនៅក្នុងបរិវេនទ្រូង។ អំឡុងពេលវះកាត់ គ្រូពេទ្យបញ្ចូលបំពង់តូចមួយដែលមានកាមេរ៉ាវីដេអូ ដែលហៅថា Thoracoscope តាមរយៈស្នាមវះតូចមួយនៅក្នុងទ្រូង ដើម្បីផ្តល់នូវទិដ្ឋភាពច្បាស់លាស់នៃផ្នែកខាងក្នុងនៃប្រអប់ទ្រូង
លើសពីនេះ និងមានការវះបើកមុខរបួសខ្នាតតូចបន្ថែមដើម្បីបញ្ចូលឧបករណ៍វះកាត់ ដោយរូបភាពដែលទទួលបានពីកាមេរ៉ាត្រូវបានបញ្ជូនទៅម៉ូនីទ័រ ដើម្បីជួយនាំផ្លូវគ្រូពេទ្យវះកាត់ពេញមួយនីតិវិធី។ ដំណើរការនេះត្រូវបានគេស្គាល់ផងដែរថាជា Video-Assisted Thoracoscopy
“ប្រអប់ទ្រូង (Thoracic)” សំដៅលើ តំបន់បរិវេនរវាងកនិងពោះ ដែលប្រកបដោយរចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមាន៖
គ្រូពេទ្យវះកាត់ទ្រូងអាចប្រើការវះកាត់ដោយកាមេរ៉ាដោយបច្ចេទេស VATS សម្រាប់នីតិវិធីវះកាត់ជាច្រើនប្រភេទ ដូចជា៖
ទោះជាយ៉ាងណាក៏ដោយ VATS ត្រូវបានគេប្រើច្រើនបំផុតសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសួត ឬជំងឺមហារីកដែលបានរាលដាលដល់សួតពីសរីរាង្គផ្សេងទៀត
ក្រៅពីនេះ វាក៏ត្រូវបានគេប្រើដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៃប្រអប់ទ្រូងផ្សេងទៀត រួមមាន៖
ការវះកាត់ដោយកាមេរ៉ា បច្ចេកទេស VATS អាចមានផលវិបាកដូចជា៖
អ្នកជំងឺគួរតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យវះកាត់យ៉ាងតឹងរ៉ឹង។ មុនពេលវះកាត់ ចាំបាច់ត្រូវតមអាហារ និងទឹកក្នុងរយៈពេលដែលកំណត់ រួមទាំងត្រូវបញ្ឃប់ការប្រើថ្នាំមួយចំនួន ដូចជាឪសថរុក្ខជាតិ ឬវីតាមីន ហើយគួរតែត្រូវបញ្ឈប់ការជក់បារីផងដែរ
ការពិនិត្យដែលអាចចាំបាច់ត្រូវធ្វើមុនពេលវះកាត់ រួមមាន៖
ការវះកាត់ដោយកាមេរ៉ា ដោយបច្ចេកទេស (VATS) ត្រូវបានអនុវត្តនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពក្រោមការប្រើថ្នាំសណ្ដំទូទៅ។ ដោយអ្នកជំងឺនឹងត្រូវគេងផ្អៀងទៅខាងដែលមិនបានធ្វើការវះកាត់។ នីតិវិធីធម្មតារួមមាន៖
ប្រសិនបើជាការធ្វើកោសល្យវិច័យ វេជ្ជបណ្ឌិតនឹងផ្ញើសំណាកជាលិកាទៅកាន់មន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តដើម្បីពិនិត្យមើលការឆ្លងមេរោគ ភាពមិនប្រក្រតី ឬជំងឺមហារីក។ លទ្ធផលអាចបង្ហាញពីតម្រូវការសម្រាប់ការព្យាបាលបន្ថែមទៀត
អ្នកជំងឺភាគច្រើននឹងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យប្រហែល 2-3 យប់បន្ទាប់ពីការវះកាត់។ ការអនុវត្តតាមការណែនាំយ៉ាងតឹងរ៉ឹងនឹងជួយពន្លឿនការជាសះស្បើយ និងកាត់បន្ថយហានិភ័យនៃផលវិបាក។ ការថែទាំដោយខ្លួនឯងនៅផ្ទះ ឬបន្ទាប់ពីចេញពីមន្ទីរពេទ្យក៏មានសារៈសំខាន់សម្រាប់ការជាសះស្បើយរបស់អ្នកជំងឺផងដែរ ហើយរួមមាន៖
លទ្ធផលនៃការព្យាបាលនឹងអាស្រ័យលើប្រភេទជំងឺ និងសុខភាពទូទៅរបស់អ្នកជំងឺ។ គ្រូពេទ្យវះកាត់ទ្រូងនឹងផ្តល់ការណែនាំ និងរៀបចំផែនការព្យាបាលដែលសមស្របបំផុតសម្រាប់បុគ្គលម្នាក់ៗ ដោយមានគោលបំណងស្វែងរកលទ្ធផល និងការជាសះស្បើយដ៏ល្អបំផុត
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
service@vejthani.com