Smart Watch លោតសញ្ញាតឺន ហាមមើលរំលងឪ្យសោះ

អត្ថបទសុខភាព

ការលោតសញ្ញាតឺនពី Smart Watch អាចជាសញ្ញាតូច ប៉ុន្តែវាមានសារៈសំខាន់សម្រាប់សុខភាពបេះដូងរបស់អ្នក។ ប្រសិនបើ Smart Watch លោតសញ្ញាតឺន អំពីភាពមិនប្រក្រតី ដូចជាចង្វាក់បេះដូងដែលលឿនពេក យឺតពេក ឬចង្វាក់បេះដូងមិនទៀងទាត់

ហេតុអ្វីបានជាអ្នកគួរយកចិត្តទុកដាក់ចំពោះសញ្ញានេះ?

ចង្វាក់បេះដូងដែលខុសប្រក្រតី វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជា៖

  • ជំងឺគាំងបេះដូង៖ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីគ្រប់ប្រភេទអាចបណ្តាលឱ្យគាំងបេះដូងបាន ប្រសិនបើមិនបានជួសជុលឱ្យលឿន វាអាចគំរាមកំហែងដល់អាយុជីវិត
  • ជំងឺដាច់សរសៃឈាមខួរក្បាល៖ ជំងឺចង្វាក់បេះដូង (Atrial Fibrillation) គឺជាកត្តាហានិភ័យចម្បងមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល

ប្រសិនបើទទួលបានការលោតសញ្ញាតឺន តើគួរធ្វើដូចម្ដេច?

  1. កត់ត្រាទិន្នន័យ៖ កត់ត្រាអាការៈដែលខុសប្រក្រតីអំឡុងពេលដែលមានសញ្ញាតឺនពី Smart Watch កត់ត្រាចរន្ដបេះដូង ពី smartwatch នៅពេលអ្នកមានអាការៈមិនប្រក្រតីណាមួយ
  2. ប្រញាប់ទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិត៖ បើទោះជាមិនមានអាការៈច្បាស់លាស់ ដូចជា ណែនដើមទ្រូង ឬពិបាកដកដង្ហើម ក៏គួរតែទៅជួបវេជ្ជបណ្ឌិតភ្លាមៗដើម្បីទទួលការត្រួតពិនិត្យបន្ថែម
  3. ការពិនិត្យសុខភាពបន្ថែមសំខាន់ៗ៖
    • ពិនិត្យអេឡិចត្រូតបេះដូង (ECG)៖ ផ្តល់ការវិភាគលម្អិតអំពីចង្វាក់បេះដូងរបស់អ្នក
    • ការធ្វើតេស្តឈាម៖ រកមើលមូលហេតុដែលអាចកើតមាន ដូចជាជំងឺខ្វះឈាមទៅចិញ្ចឹម
    • ការតេស្តសម្ថតភាពបេះដូង ដើម្បីវាយតម្លៃមុខងារបេះដូងទាំងស្រុង

ការស្វែងរកការព្យាបាលភ្លាមៗនៅពេលមានការលោតសញ្ញា វាអាចជួយការពារជំងឺបេះដូងធ្ងន់ធ្ងរ និងបង្កើនឱកាសនៃការព្យាបាលដោយជោគជ័យ កុំបណ្តោយឱ្យបញ្ហាតូចតាច ក្លាយទៅជារឿងធំ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, ជាន់ទី5, មន្ទីរពេទ្យវេជ្ជថានី
+66(0)89-2019000 (Cambodia Hotline)

Medically Reviewed by

ASST.PROF.DR. SARAWUTH LIMPRASERT
ASST.PROF.DR. SARAWUTH LIMPRASERT

Cardiology

Cardiac Electrophysiology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)