យុគសម័យថ្មីនៃការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត ជាមួយនឹង មនុស្សយន្តជំនួយការវះកាត់ Da Vinci

Uncategorized
មនុស្សយន្តជំនួយការវះកាត់ Da Vinci

បច្ចេកវិទ្យាវេជ្ជសាស្ត្របានរីកចម្រើនយ៉ាងខ្លាំង ដើម្បីផ្តល់ជូនអ្នកជំងឺនូវការព្យាបាលដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។ ការច្នៃប្រឌិតដ៏សំខាន់មួយគឺ “មនុស្សយន្តជំនួយការវះកាត់ Da Vinci” ដែលជាប្រព័ន្ធមនុស្សយន្តផ្នែកវេជ្ជសាស្ដ្រ (Robotic Surgery) ដែលត្រូវបានរចនាឡើងដើម្បីជួយគ្រូពេទ្យក្នុងការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត (Minimally Invasive Surgery: MIS) ជួយឱ្យការវះកាត់ក្នុងសរីរាង្គដែលពិបាកចូលទៅដល់អាចធ្វើបានយ៉ាងលម្អិតច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់លើរាងកាយរបស់អ្នកជំងឺបានយ៉ាងច្រើន

មនុស្សយន្តជំនួយការវះកាត់ Da Vinci ត្រូវបានទទួលស្គាល់ពីមាត្រដ្ឋានសុវត្ថិភាព និងប្រសិទ្ធភាពដោយអង្គការចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (U.S. FDA) ហើយត្រូវបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យឈានមុខគេនៅទូទាំងពិភពលោក។ ដោយអ្នកជំងឺរាប់លាននាក់បានទទួលការវះកាត់ដោយប្រើប្រព័ន្ធនេះរួចមកហើយ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងលទ្ធផលល្អនៃព្យាបាលជាបន្ដបន្ទាប់

មនុស្សយន្តជំនួយការវះកាត់ Da Vinci គឺជាអ្វី?

Da Vinci គឺជាប្រព័ន្ធមនុស្សយន្តវះកាត់ដែលគ្រប់គ្រងដោយកុំព្យូទ័រ ប្រកបដោយដៃមនុស្សយន្តចំនួនបួន ដែលមានសមត្ថភាពធ្វើចលនាយ៉ាងឯករាជ្យ និងច្បាស់លាស់ខ្ពស់ជាងដែនកំណត់នៃសាច់ដុំរបស់មនុស្ស

គ្រូពេទ្យវះកាត់និងបញ្ជាតាមរយៈកុងសូលគ្រប់គ្រង ជាមួយនឹងរូបភាពវះកាត់ដែលបង្ហាញនៅលើអេក្រង់ 3D ដែលមានគុណភាពបង្ហាញខ្ពស់ ជួយឪ្យមើលឃើញសរីរាង្គ និងសរសៃឈាមបានយ៉ាងលម្អិតជាងការមើលឃើញដោយភ្នែកទទេ។ ប្រព័ន្ធនេះបញ្ជូនចលនាដៃរបស់គ្រូពេទ្យវះកាត់ទៅកាន់ឧបករណ៍តូចៗនៅក្នុងខ្លួនរបស់អ្នកជំងឺក្នុងពេលវេលាជាក់ស្តែង និងរួមបញ្ចូលមុខងារកាត់បន្ថយរំញ័រដើម្បីបង្កើនភាពត្រឹមត្រូវនៃការវះកាត់

មនុស្សយន្ត Da Vinci ដំណើរការយ៉ាងដូចម្តេច?

ប្រព័ន្ធមនុស្សយន្តវះកាត់ Da Vinci ដំណើរការរួមគ្នាជាមួយគ្រូពេទ្យវះកាត់ និងមានផ្នែកសំខាន់ៗចំនួនបី៖

1) ផ្នែកកុងសូលគ្រប់គ្រងរបស់គ្រូពេទ្យវះកាត់ (Surgeon Console)

គ្រូពេទ្យវះកាត់និងអង្គុយគ្រប់គ្រងពីកុងសូល ដោយមើលរូបភាពការវះកាត់បែប 3D ដែលមានគុណភាពបង្ហាញខ្ពស់ និងគ្រប់គ្រងចលនាឧបករណ៍វះកាត់តាមរយៈដៃមនុស្សយន្ត។ រាល់ចលនាដៃរបស់គ្រូពេទ្យវះកាត់និងត្រូវបានបកប្រែទៅជាចលនាច្បាស់លាស់នៃឧបករណ៍នៅក្នុងខ្លួនរបស់អ្នកជំងឺ

2) ដៃមនុស្សយន្តក្បែរគ្រែ (Patient Cart)

ដៃមនុស្សយន្តចំនួន 4 អាចបង្វិល និងពត់បានច្រើនទិសដៅ។ ដៃម្ខាងកាន់កាមេរ៉ាសម្រាប់បញ្ជូនរូបភាព ហើយដៃបីទៀតកាន់ឧបករណ៍វះកាត់តូចៗ ដែលអនុញ្ញាតឱ្យចូលទៅកាន់កន្លែងជ្រៅ ឬកន្លែងចង្អៀតបានកាន់តែប្រសើរ និងកាត់បន្ថយការខូចខាតដល់សរីរាង្គជុំវិញ

3) ប្រព័ន្ធរូបភាពនឹងដំណើរការ (Vision System)

ដើរតួជាអន្តរការីសម្រាប់ទំនាក់ទំនងពាក្យបញ្ជារវាងគ្រូពេទ្យវះកាត់ និងដៃមនុស្សយន្ត ដោយបង្កើតរូបភាព 3D ដ៏មុតស្រួច ដែលផ្តល់នូវទិដ្ឋភាពកាន់តែប្រសើរឡើងនៃព័ត៌មានលម្អិតនៃជាលិកា និងសរសៃឈាម

គុណសម្បត្តិនៃការវះកាត់ដោយមនុស្សយន្ត Da Vinci

  • ទិដ្ឋភាព 3D ច្បាស់ល្អ អាចមើលឃើញ សរីរាង្គជ្រៅ និងស្មុគស្មាញបានយ៉ាងច្បាស់
  • ធ្វើចលនា និងការពត់កោងបានច្រើនទិសដៅ សក្ដិសមសម្រាប់កន្លែងវះកាត់ដែលពិបាកចូលទៅដល់
  • កាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ និងកាត់បន្ថយការបាត់បង់ឈាម
  • ស្នាមវះតូចជាងមុន ការឈឺចាប់តិច ការជាសះស្បើយលឿនជាងមុន និងអាចត្រលប់ទៅផ្ទះលឿនជាងមុន
  • កាត់បន្ថយហានិភ័យនៃផលវិបាកក្រោយការវះកាត់
  • ភាពជាក់លាក់ខ្ពស់បង្កើនប្រសិទ្ធភាពរបស់គ្រូពេទ្យវះកាត់ក្នុងរាល់ព័ត៌មានលម្អិតនៃការវះកាត់

តើវាសមស្របសម្រាប់ការវះកាត់ប្រភេទណាខ្លះ?

Da Vinci ត្រូវបានប្រើសម្រាប់ការវះកាត់លើប្រព័ន្ធរាងកាយជាច្រើន ជាពិសេសក្នុងករណីស្មុគស្មាញ ដូចជា៖

ជំងឺប្រព័ន្ធបង្ហួរនោម

  • មហារីកក្រពេញប្រូស្តាត
    • មហារីកឬដុំសាច់ខុសប្រក្រតីនៅ តម្រងនោម ប្លោកនោម ក្រពេញប្រូស្តាត ។ល។

ជំងឺនៃប្រហោងពោះ ប្រព័ន្ធថង់ទឹកប្រមាត់ ថ្លើម និងលំពែង

  • ជំងឺក្លនលូន
  • មហារីកថ្លើម មហារីកលំពែង មហារីកថង់ទឹកប្រមាត់
  • គ្រួសក្នុងថង់ទឹកប្រមាត់
  • ការវះកាត់ដុំសាច់នៅបរិវេនបំពង់ទឹកប្រមាត់និងលំពែង

ជំងឺរោគស្ត្រី

  • ដុំសាច់ស្បូន ដុំសាច់អូវែរ
  • មហារីកស្បូន
  • ជំងឺអង់ដូមេទ្រីយ៉ូស៊ីស
  • ជំងឺស្រុឌអាងត្រគាក

ជំងឺពោះវៀនធំ និងទ្វារបាត

ជំងឺប្រអប់ទ្រូងនិងសួត

  • មហារីកសួត
  • ការវះកាត់ដុំសាច់ក្នុងប្រអប់ទ្រូងផ្នែកកណ្តាល

មនុស្សយន្តវះកាត់ Da Vinci គឺជាបច្ចេកវិទ្យាមួយផ្សេងទៀតដែលគាំទ្រដល់ការព្យាបាលដែលមានប្រសិទ្ធភាពជាងមុន កាត់បន្ថយផលប៉ះពាល់លើរាងកាយ និងបង្កើនឱកាសនៃការជាសះស្បើយកាន់តែប្រសើរ និងលឿនជាងមុនបើប្រៀបធៀបទៅនឹងការវះកាត់បែបបើកចំហ។ នេះដើម្បីធានាថាអ្នកជំងឺទទួលបានលទ្ធផលកាន់តែប្រសើរ និងមានសុវត្ថិភាពជាងមុនក្រោមការថែទាំរបស់ក្រុមគ្រូពេទ្យ

សំណួរដែលសួរជាញឹកញាប់អំពីមនុស្សយន្តវះកាត់ Da Vinci

តើមនុស្សយន្តវះកាត់ Da Vinci គឺជាអ្វី?

មនុស្សយន្ត Da Vinci គឺជាប្រព័ន្ធមនុស្សយន្តវះកាត់ដែលគ្រប់គ្រងដោយកុំព្យូទ័រ ប្រកបដោយដៃមនុស្សយន្តចំនួនបួន ដែលមានភាពជាក់លាក់ខ្ពស់ និងសេរីភាពនៃចលនា។ គ្រូពេទ្យវះកាត់គ្រប់គ្រងវាតាមរយៈកុងសូលរូបភាព 3D ភាពលម្អិតខ្ពស់ ដែលអនុញ្ញាតឱ្យការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុតមានភាពជាក់លាក់ខ្ពស់ និងផលប៉ះពាល់តិចតួចបំផុតលើរាងកាយ

តើការវះកាត់មនុស្សយន្ត Da Vinci ល្អជាងការវះកាត់បែបបុរាណយ៉ាងដូចម្តេច?

គុណសម្បត្តិលេចធ្លោរួមមាន៖

  • ស្នាមវះតូច ការឈឺចាប់តិច ជាសះស្បើយលឿនជាងមុន
  • ការមើលឃើញសរីរាង្គ 3D ច្បាស់លាស់
  • កាត់បន្ថយរបួសជាលិកាជុំវិញ និងការបាត់បង់ឈាមតិច
  • ភាពជាក់លាក់នៃការវះកាត់កើនឡើង និងហានិភ័យនៃផលវិបាកថយចុះ
មនុស្សយន្ត Da Vinci សមស្របសម្រាប់ការវះកាត់ជំងឺអ្វីខ្លះ?

សមស្របសម្រាប់ជំងឺដែលមានភាពស្មុគស្មាញជាច្រើនប្រព័ន្ធ ដូចជា៖

  • ជំងឺប្រព័ន្ធបង្ហូរនោម ដូចជាជំងឺមហារីកក្រពេញប្រូស្តាត
  • ជំងឺប្រអប់ពោះ បំពង់ទឹកប្រមាត់ ថ្លើម និងលំពែង ដូចជាជំងឺមហារីកថ្លើម និងគ្រួសក្នុងថង់ទឹកប្រមាត់
  • ជំងឺរោគស្ត្រី ដូចជាដុំសាច់ស្បូន និងជំងឺអង់ដូមេទ្រីយ៉ូស៊ីស
  • ជំងឺមហារីកពោះវៀនធំ និងទ្វារបាត
  • ជំងឺប្រអប់ទ្រូង និងសួត ដូចជាជំងឺមហារីកសួត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

5.0 out of 5 stars (based on 2 reviews)