ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles

អត្ថបទសុខភាព
ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles

“ការឈឺចាប់នៅខាងក្រោយកែងជើង” ប្រហែលជាមិនមែនគ្រាន់តែជារោគសញ្ញានៃការស្រពន់ធម្មតានោះទេ ប៉ុន្តែជាសញ្ញានៃជម្ងឺមួយហៅថា “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles” (Insertional Achilles Tendinopathy) ដែលជារឿយៗតែងកើតឡើងចំពោះអ្នកដែលហាត់ប្រាណខ្លាំង អត្តពលិក ឬសូម្បីតែអ្នកដែលប្រើជើងដដែលជារៀងរាល់ថ្ងៃ។ ប្រសិនបើ​មិន​បាន​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ វា​អាច​នាំឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​រហែក​សរសៃពួរ​បាន

លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត Pol.Lt.Col.DR. CHAIVAT SRIRATANAVUDHI ជាគ្រូពេទ្យវះកាត់ឆ្អឹងជំនាញខាងវះកាត់ជើង និងកជើង នៅមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺរលាកសរសៃពួរ Achilles ឬ Achilles Tendinitis  គឺជាការរលាកនៃសរសៃពួរ Achilles នៅបរិវេនចំនុចភ្ជាប់ពីជង្គង់ទៅនឹងឆ្អឹងកែងជើង (Insertional Achilles Tendinopathy)។ បញ្ហានេះច្រើនតែបណ្តាលមកពីការប្រើប្រាស់ម្តងហើយម្តងទៀត ការហាត់ប្រាណហួសប្រមាណ ឬរបួសដែលប្រមូលផ្តុំ។ ជំងឺនេះរកឃើញបានជាញឹកញាប់ចំពោះអត្តពលិក អ្នកដែលហាត់ប្រាណខ្លាំង ក៏ដូចជាប្រជាជនទូទៅដែលមានកត្តាហានិភ័យដូចជាស្បែកជើងមិនសក្ដិសម ឬរចនាសម្ព័ន្ធជើងមិនប្រក្រតី

តើជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles គឺជាអ្វី?

សរសៃពួរ Achilles  (Achilles tendon) គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលកើតការរលាកនៅកន្លែងភ្ជាប់ វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម ឬសង្កត់ទៅឈឺនៅផ្នែកខាងក្រោយកែងជើង ជាពិសេសនៅពេលឈរ ដើរ ឬរត់

រោគសញ្ញានៃជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles (Achilles Tendinitis Symptoms)

  • ឈឺចាប់នៅផ្នែកខាងក្រោយកែងជើង ជាពិសេសនៅពេលព្រឹក ឬក្រោយពេលហាត់ប្រាណ
  • ហើម ក្រហម ឬសង្កត់ទៅឈឺនៅកែងជើង
  • មនុស្សមួយចំនួនក៏អាចវិវត្តទៅជាដុះឆ្អឹងកែងជើង (Heel Spur) រួមផងដែរ
  • ការឈឺចាប់កាន់តែអាក្រក់ទៅៗជាមួយនឹងការរត់ លោត ឬពាក់ស្បែកជើងដែលដាក់សម្ពាធលើកែងជើង

មូលហេតុនៃជម្ងឺរលាកសរសៃពួរសាច់ដុំ

  • ការប្រើប្រាស់ដដែលៗ ដូចជាការរត់ចម្ងាយឆ្ងាយ លោត ឬកីឡាដែលប្រើកម្លាំងទង្កិច
  • ពាក់ស្បែកជើងមិនត្រឹមត្រូវ ដូចជា បាតរឹង ឬមិនមានទ្រនាប់ទ្រប្រហោងជើង
  • ភាពមិនប្រក្រតីនៃជើង ដូចជា បាតជើងរាបស្មើ (Flat foot) ឬសរសៃពួរ Achilles តឹង
  • អាយុកាន់តែច្រើន បណ្តាលឱ្យសរសៃពួរបាត់បង់ភាពបត់បែន
  • ទម្ងន់ច្រើន បង្កើនសម្ពាធលើកែងជើង

វេជ្ជបណ្ឌិតនឹងធ្វើការវិនិច្ឆ័យដោយផ្អែកលើប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ និងអាចប្រើ អ៊ុលត្រាសោន ឬ MRI ដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរនៃស្ថានភាព និងបង្កើតផែនការព្យាបាលបែបបុគ្គល

គោលការណ៍នៃការព្យាបាលជម្ងឺរលាកសរសៃពួរសាច់ដុំ

ការព្យាបាលជំងឺនេះអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងរបៀបរស់នៅរបស់អ្នកជំងឺ។ មានវិធីសាស្រ្តពីរជាចម្បង៖ ការព្យាបាលដោយមិនចាំបាច់វះកាត់ និងការវះកាត់

ការព្យាបាលដោយមិនចាំបាច់វះកាត់

គឺជាជម្រើសដំបូងដែលវេជ្ជបណ្ឌិតតែងប្រើ ព្រោះអ្នកជំងឺភាគច្រើនមានភាពប្រសើរឡើងដោយមិនចាំបាច់វះកាត់។ ទាំងនេះរួមមាន៖

  • សម្រាកការប្រើប្រាស់ និងជៀសវាងសកម្មភាពដែលបង្កឱ្យមានការឈឺចាប់ ដូចជាការរត់ចម្ងាយឆ្ងាយ ឬលោត ដើម្បីទុកពេលឱ្យសរសៃពួរ Achilles ប្រសើរឡើងវិញ
  • ការស្អំទឹកកក ដើម្បីកាត់បន្ថយការរលាកនិងហើម ជាពិសេសអំឡុងពេលមានរោគសញ្ញា
  • ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ដូចជា ibuprofen ឬ naproxen ដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក
  • ការព្យាបាលដោយចលនា ដូចជា ការទាញសាច់ដុំកំភួនជើង (Calf Stretch) និងការពង្រឹងសាច់ដុំជុំវិញកជើង
  • ឧបករណ៍ជំនួយ (Insoles ឬ heel pads) ប្រើសម្រាប់ទ្រទ្រង់កែងជើង ដើម្បីកាត់បន្ថយសម្ពាធនៅកន្លែងភ្ជាប់សរសៃពួរ
  • Shockwave Therapy ឬការប្រើរលកឆក់ថាមពលខ្ពស់ទៅកាន់តំបន់រលាក ដើម្បីជំរុញលំហូរឈាម និងការជួសជុលសរសៃពួរ ចាត់ទុកជាបច្ចេកទេសដ៏ពេញនិយមកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន

ការព្យាបាលដោយការវះកាត់

ប្រសិនបើអ្នកជំងឺមានរោគសញ្ញារ៉ាំរ៉ៃដែលមិនឆ្លើយតបទៅនឹងការព្យាបាលបែបមិនចាំបាច់វះកាត់ក្នុងរយៈពេល 6-12 ខែ គ្រូពេទ្យអាចពិចារណាលើការវះកាត់ ដែលមានជម្រើសជាច្រើន ដូចជា៖

  • ការវះកាត់យកជាលិកាសរសៃពួរដែលខូចចេញ (Debridement) ដើម្បីកាត់បន្ថយការរលាក និងជំរុញការបង្កើតសរសៃពួរឡើងវិញ
  • ការវះកាត់យកឆ្អឹងដែលដុះចេញ ប្រសិនបើរកឃើញថាមានការការកកិត ឬការសង្កត់នៅចំណុចភ្ជាប់សរសៃពួរ
  • ការជួសជុលនិងដេរសរសៃពួរ Achilles ក្នុងករណីដែរមានការដាច់រហែក

ការវះកាត់ជាញឹកញាប់ត្រូវបានអនុវត្តបន្តដោយការព្យាបាលដោយចលនា ដើម្បីស្តារសម្ថតភាពនៃការដើរ ការរត់ និងមុខងារជើងឪ្យត្រលប់ទៅកម្រិតធម្មតាវិញ

ការការពារជំងឺរលាកសរសៃពួរ Achilles

  • កម្ដៅរាងកាយនិងទាញសាច់ដុំមុនពេលហាត់ប្រាណ
  • ជ្រើសរើស​ស្បែកជើង​ដែលសក្ដិ​សម​​និងទ្រកម្លាំងទង្គិចបាន​ល្អ​
  • បង្កើនកម្រិតនៃលំហាត់របស់អ្នកបន្តិចម្តងៗ មិនគួរបង្កើនកម្រិតលឿនពេក
  • គ្រប់គ្រងទម្ងន់របស់អ្នក ដើម្បីកាត់បន្ថយភាពសម្ពាធនៅលើកែងជើងរបស់អ្នក
  • ព្យាយាមយឺតសរសៃពួរ Achilles និងសាច់ដុំកំភួនជើងឱ្យបានទៀងទាត់

ទោះបីជាស្ថានភាពនេះមិនគំរាមកំហែងដល់អាយុជីវិតក៏ដោយ ប៉ុន្តែប្រសិនបើមិនបានព្យាបាល វាអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកយ៉ាងខ្លាំង ធ្វើឱ្យពិបាកក្នុងការដើរ រត់ ឬធ្វើសកម្មភាពប្រចាំថ្ងៃ។ ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់កែងជើងរ៉ាំរ៉ៃ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Pol.Lt.Col.DR. CHAIVAT SRIRATANAVUDHI
Pol.Lt.Col.DR. CHAIVAT SRIRATANAVUDHI

Orthopedics

Foot and Ankle Surgery

Readers’ Rating

3.5 out of 5 stars (based on 4 reviews)