ជំងឺបូសអន្ទង់ មិនមែនគ្រាន់តែជាបូសធម្មតានោះទេ ប្រសិនបើមិនព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចកើតឡើងវិញបាន

Uncategorized
ជំងឺបូសអន្ទង់

ជំងឺបូសអន្ទង់ (Anal Fistula) គឺជាជំងឺដែលបណ្តាលមកពីការឆ្លងមេរោគនៅក្នុងតំបន់ទ្វារបាតដែលមិនអាចជាសះស្បើយដោយខ្លួនឯងបានបើគ្មានការព្យាបាលត្រឹមត្រូវ។ មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ និងទ្វារបាតនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានីណែនាំការព្យាបាលដើម្បីការពារផលវិបាកធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះមានការប្រើបច្ចេកវិទ្យា FiLaC ដែលជាឡាស៊ែរដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការព្យាបាលជំងឺបូសអន្ទង់

តើជំងឺបូសអន្ទង់គឺជាអ្វី?

ជំងឺបូសអន្ទង់ គឺជាការឆ្លងមេរោគនៃទ្វារបាតរ៉ាំរ៉ៃ ដែលបណ្តាលមកពីការស្ទះ និងរលាកនៃក្រពេញផលិតទឹករងៃ (ANAL Gland) បរិវេនទ្វារបាតដោយសារតែបាក់តេរី និងលាមក រហូតក្លាយទៅជាបូសផ្នែកខាងក្នុង។ ប្រសិនបើទុកចោលយូរ រហូតបូសបែក រហូតមានខ្ទុះហូរចូលទៅក្នុងស្បែកជុំវិញទ្វារបាត វានិងបង្កើតជាការតភ្ជាប់រវាងទ្វារបាត និងស្បែក ដែលត្រូវបានគេស្គាល់ថាជាជំងឺបូសអន្ទង់

រោគសញ្ញានៃជំងឺបូសអន្ទង់

រោគសញ្ញាដែលរកឃើញញឹកញាប់

  • ឈឺចាប់នៅបរិវេនទ្វារបាត ជាពិសេសពេលអង្គុយ ឬបន្ទោរបង់
  • ហូរឈាម ឬខ្ទុះបរិវេនទ្វារបាត
  • រមាស់ ហើម ឡើងក្រហម ឬមានដុំពកលើគូទ
  • មានក្លិនមិនល្អ
  • មនុស្សមួយចំនួនអាចមានគ្រុនក្តៅ

សញ្ញាព្រមានដែលគួរទៅជួបគ្រូពេទ្យ

  • មានរបួសរ៉ាំរ៉ៃ ដែលមិនជាសះស្បើយ
  • ឈឺចាប់ម្តងហើយម្តងទៀត
  • ហូរខ្ទុះជាបន្តបន្ទាប់

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកអាចណាត់ជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

មូលហេតុ និងកត្តាហានិភ័យ

  • ការឆ្លងមេរោគនៃក្រពេញទ្វារបាត
  • ធ្លាប់មានបូសខ្ទុះបរិវេនទ្វារបាត
  • ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Crohn’s disease)
  • ជំងឺទឹកនោមផ្អែម
  • ប្រព័ន្ធភាពស៊ាំទាប

តើជំងឺបូសអន្ទង់ជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃ?

រយៈពេលព្យាបាលសម្រាប់ជំងឺបូសអន្ទង់មិនអាចកំណត់បានច្បាស់លាស់ទេ ព្រោះវាអាស្រ័យលើកត្តាជាច្រើនដូចជាភាពស្មុគស្មាញនៃផ្លូវខ្ទុះ វិធីសាស្ត្រព្យាបាលដែលបានជ្រើសរើស ស្ថានភាពរាងកាយរបស់អ្នកជំងឺ និងការថែទាំរបួសក្រោយការព្យាបាល។ ជាទូទៅ គោលដៅចម្បងនៃការព្យាបាលជំងឺបូសអន្ទង់ គឺដើម្បីលុបបំបាត់ផ្លូវឆ្លងមេរោគទាំងស្រុង ព្រមទាំងកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ និងរក្សាមុខងាររបស់សាច់ដុំទ្វារបាតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

បច្ចុប្បន្ននេះ មានការព្យាបាលដោយប្រើបច្ចេកវិទ្យា FiLaC ដែលជាបច្ចេកវិទ្យាឡាស៊ែរ ធ្វើឪ្យអ្នកជំងឺជាសះស្បើយលឿនជាងមុន

ការព្យាបាលដោយបច្ចេកវិទ្យា FiLaC

FiLaC (Fistula Laser Closure) គឺជាបច្ចេកទេសព្យាបាលមួយដែលប្រើឡាស៊ែរថាមពលខ្ពស់ដើម្បីបិទរន្ធខ្ទុះពីផ្នែកខាងក្នុង

របៀបដែលបច្ចេកវិទ្យា FiLaC ដំណើរការ

FiLaC (Fistula Laser Closure) គឺជាបច្ចេកទេសព្យាបាលមួយដែលប្រើឡាស៊ែរថាមពលខ្ពស់ដើម្បីបិទរន្ធខ្ទុះពីផ្នែកខាងក្នុង ដោយក្បាលឡាស៊ែរដែលផលិតពីសរសៃដែលអាចបត់បែនបាន ធ្វើឱ្យមានការចូលទៅកាន់បំពង់ខ្ទុះខាងក្នុងបានយ៉ាងច្បាស់លាស់

គុណសម្បត្តិនៃបច្ចេកវិទ្យា FiLaC

  • ព្យាបាលជំងឺបូសអន្ទង់បានយ៉ាងត្រង់ចំនុច
  • មិនចាំបាច់កាត់សាច់ដុំ sphincter ទេ
  • កាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ
  • ទំហំស្នាមវះតូច
  • កាត់បន្ថយការឈឺចាប់ក្រោយការវះកាត់
  • កាត់បន្ថយហានិភ័យនៃបញ្ហាមិនអាចទប់លាមកបាន
  • កាត់បន្ថយផលវិបាកក្រោយការព្យាបាល
  • ការជាសះស្បើយ និងការវិលត្រឡប់ទៅជីវិតប្រចាំថ្ងៃវិញបានលឿនជាងមុនចំពោះអ្នកជំងឺមួយចំនួន

តើអ្នកណាខ្លះដែលសាកសមសម្រាប់ការព្យាបាល FiLaC?

  • ជំងឺបូសអន្ទង់ប្រភេទស្មុគស្មាញ
  • ត្រូវការកាត់បន្ថយផលប៉ះពាល់លើសាច់ដុំ sphincter
  • អ្នកជំងឺដែលមានប្រវត្តិនៃការកើតឡើងវិញបន្ទាប់ពីការវះកាត់ពីមុន

របៀបថែរក្សាខ្លួនឯងបន្ទាប់ពីការព្យាបាល

  • ត្រាំក្នុងទឹកក្តៅឧណ្ហៗ
  • រក្សាអនាម័យ
  • ញ៉ាំអាហារសម្បូរជាតិសរសៃ
  • ជៀសវាងការប្រឹងបន្ទោរបង’

តើពេលណាគួរទៅជួបគ្រូពេទ្យ?

ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ ហើម មានខ្ទុះ ឬមានដំបៅរ៉ាំរ៉ៃនៅតំបន់ទ្វារបាត អ្នកគួរតែស្វែងរកការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឪ្យបានត្រឹមត្រូវ

សំណួរដែលសួរជាញឹកញាប់អំពីជំងឺបូសអន្ទង់

តើ​ជំងឺបូសអន្ទង់ជា​អ្វី ហើយ​វា​កើតឡើង​យ៉ាង​ដូចម្តេច?

ជំងឺបូសអន្ទង់ (Anal Fistula) ​គឺជា​ការ​ឆ្លង​មេរោគបរិវេនទ្វារបាតធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​ការ​ស្ទះ និង​ការ​រលាក​នៃក្រពេញផលិតទឹករងៃ (ANAL Gland) ​ដោយសារ​បាក់តេរី ឬ​លាមក រហូតក្លាយទៅជាបូសផ្នែកខាងក្នុង ហើយ​នៅពេល​ដែលខ្ទុះបែក វានិងបង្កើតជាការតភ្ជាប់រវាងទ្វារបាត និងស្បែក​ជុំវិញ​ទ្វារបាត

តើ​ជំងឺបូសអន្ទង់​អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង​បាន​ទេ?

ជាទូទៅ ជំងឺបូសអន្ទង់​មិន​ជា​សះស្បើយ​ដោយ​ខ្លួនឯង​ទេ។ បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ មានឱកាស​នៃ​ការ​កើតឡើង​វិញ ឬ​ផលវិបាក។ ដូច្នេះ ទើបគួរតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ការ​វាយតម្លៃ និង​ការ​រៀបចំផែនការ​ព្យាបាលដែល​សមស្រប

តើ​ការ​ព្យាបាល FiLaC សម្រាប់ជំងឺបូសអន្ទង់​ជា​អ្វី?

FiLaC (Fistula Laser Closure) គឺជាបច្ចេកទេសព្យាបាលមួយដែលប្រើឡាស៊ែរថាមពលខ្ពស់ដើម្បីបិទរន្ធខ្ទុះពីផ្នែកខាងក្នុង ដោយក្បាលឡាស៊ែរដែលផលិតពីសរសៃដែលអាចបត់បែនបានដើម្បីចូលទៅក្នុងបំពង់ខ្ទុះ ជួយកាត់បន្ថយការរងរបួសទៅជាលិកាជុំវិញនិងកាត់បន្ថយការប៉ះពាល់ទៅលើសាច់ដុំ sphincter

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)