ក្រពេញប្រូស្តាតរីកធំដែលជាជំងឺពេញនិយមក្នុងចំណោម បុរសចូលនិវត្តន៍អាចព្យាបាលបានដោយមិនចាំបាច់វះកាត់

អត្ថបទសុខភាព
ជំងឺក្រពេញប្រូស្ដាតព្យាបាលបានដោយមិនចំបាច់វះកាត់ ជាមួយបច្ចេកទេស PAE បុរសវ័យចំណាស់អាចព្យាបាលបញ្ហានេះជាសះស្បើយបានដោយ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ

ចាប់ពីវ័យកណ្តាលដល់វ័យចំណាស់ បុរសជាច្រើនជួបប្រទះបញ្ហាបត់ជើងតូច ដូចជា​ នោមទាស់ នោមញឹក ទឹកនោមខ្សោយ ឬសូម្បីតែត្រូវក្រោកទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់។ រោគសញ្ញាទាំងនេះប្រហែលជាមិនធ្ងន់ធ្ងរទេនៅពេលដំបូង ប៉ុន្តែប្រសិនបើមិនបានព្យាបាលទេ វាអាចប៉ះពាល់ដល់គុណភាពជីវិតក្នុងរយៈពេលវែង និងមូលហេតុទូទៅមួយគឺ “ជំងឺក្រពេញប្រូស្តាតរីកធំ”

តើជំងឺក្រពេញប្រូស្តាតរីកធំ​អ្វី?

ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។ ក្រពេញប្រូស្តាតស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញបង្ហួរនោម។ នៅពេលដែលវារីកធំ និងមានការសង្កត់លើបង្ហួរនោម បណ្តាលឱ្យមានបញ្ហានោម ដូចជា នោមទាស់ ទឹកនោមខ្សោយ ឬការនោមញឹក។ ខណៈពេលដែលស្ថានភាពនេះមិនមែនជាមហារីក នឹងមិនវិវត្តទៅជាមហារីកនោះទេ ប៉ុន្ដែវាអាចប៉ះពាល់ដល់គុណភាពជីវិតយ៉ាងខ្លាំង

មូលហេតុ និងកត្តាហានិភ័យ

កត្តាដែលជះឥទ្ធិពលដល់ការវិវត្តនៃជម្ងឺរួមមាន៖

  • អាយុ៖ បុរសដែលមានអាយុលើសពី 50 ឆ្នាំមានហានិភ័យខ្ពស់ ដោយមានការរកឃើញថាច្រើនជាង 50% ចំពោះបុរសដែលមានអាយុលើសពី 60 ឆ្នាំ និងខ្ពស់រហូតដល់ 80% ចំពោះអ្នកដែលមានអាយុលើសពី 70 ឆ្នាំ
  • ការផ្លាស់ប្តូរអ័រម៉ូនបុរស Testosterone ដែលកើតឡើងតាមអាយុ

រោគសញ្ញានៃក្រពេញប្រូស្តាតរីកធំ

រោគ​សញ្ញា​អាច​ចែក​ចេញ​ជា​ ២ ​ក្រុម​ធំៗ៖ រោគ​សញ្ញា​ទាក់ទង​នឹង​ការ​ផ្ទុកទឹកនោម និង​រោគ​សញ្ញា​ទាក់ទង​នឹង​ការបញ្ចេញទឹក​នោម

1. រោគ​សញ្ញា​ទាក់ទ​​​​​​​​ង​នឹង​ការ​ផ្ទុកទឹកនោម ដូចជា

  • ការនោមញឹក
  • ឈឺបត់ជើងតូចភ្លាមៗ
  • នោមញឹកញាប់នៅពេលយប់

2. រោគសញ្ញាទាក់ទងនឹងការបញ្ចេញទឹក​នោម ដូចជា

  • ពិបាកបត់ជើងតូច ការនោមទាស់
  • ស្រក់ទឹកនោមឬឈាមក្នុងទឹកនោម
  • នោមមិនអស់ ឬមិនអាចនោមបាន

បើ​មិន​បាន​ព្យាបាល​ទេ វា​អាច​នាំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹកនោម ក្រួស​ក្នុង​ប្លោកនោម ឬ​ខ្សោយ​តម្រងនោម បាន

រោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងប្រើវិធីរួមបញ្ចូលគ្នា ដើម្បីធ្វើរោគវិនិច្ឆ័យស្ថានភាព រួមមាន៖

  • ការសាកសួរប្រវត្តិ និងការពិនិត្យរាងកាយ
  • តេស្តទឹកនោម
  • ការធ្វើតេស្តឈាមសម្រាប់ PSA (Prostate-Specific Antigen)
  • អ៊ុលត្រាសោនតាមទ្វារបាត (TRUS)
  • ពិនិត្យអត្រាការហូរនៃទឹកនោម (Uroflowmetry)
  • ការធ្វើតេស្តបរិមាណទឹកនោមដែលនៅសល់ក្រោយពេលបត់ជើងតូច

ការព្យាបាលក្រពេញប្រូស្តាតរីកធំ

គោលការណ៍ការព្យាបាលក្រពេញប្រូស្តាតរីកធំ អាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងផលប៉ះពាល់របស់វាទៅលើជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចខាងក្រោម៖

1. ការព្យាបាលដោយការកែប្រែអាកប្បកិរិយា៖ ចំពោះអ្នកដែលមានរោគសញ្ញាស្រាល គ្រូពេទ្យរបស់អ្នកអាចណែនាំឪ្យធ្វើ៖

  • កាត់បន្ថយការទទួលទានទឹកមុនពេលចូលគេង
  • ជៀសវាងភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន
  • គ្រប់គ្រងភាពតានតឹង

2. ព្យាបាលដោយការលេបថ្នាំ៖ មានថ្នាំ 2 ក្រុមសំខាន់ៗ ដូចជា

  • ថ្នាំជួយបន្ធូរសាច់ដុំជុំវិញបង្ហួរនោម (α-blockers)
  • ថ្នាំជួយកាត់បន្ថយទំហំនៃក្រពេញប្រូស្តាត (5-ARIs)

ខណៈពេលដែលថ្នាំមានប្រសិទ្ធភាពក្នុងករណីជាច្រើន ប៉ុន្ដែត្រូវប្រើប្រាស់ជាបន្តបន្ទាប់ ហើយអាចបណ្តាលឱ្យមានផលប៉ះពាល់ ដូចជា សម្ពាធឈាមទាប អស់កម្លាំង ឬការបញ្ចេញទឹកកាមខុសធម្មតា

3. ការវះកាត់

ប្រសិនបើថ្នាំមិនមានប្រសិទ្ធភាព ឬខ្នាតក្រពេញប្រូស្តាតធំរហូតធ្វើឱ្យពិបាកបត់ជើងតូច គ្រូពេទ្យអាចណែនាំអោយធ្វើការវះកាត់ដោយកាមេរ៉ា laparoscopic ចូលតាមបង្ហួរនោម ដើម្បីយកដុំសាច់ក្រពេញប្រូស្តាតចេញ។ ទោះបីជាមានប្រសិទ្ធភាពល្អ ប៉ុន្តែវាមានគុណវិបត្តិមួយចំនួនដែលត្រូវពិចារណា ដូចជាហានិភ័យនៃការប្រើថ្នាំសន្លប់ ហានិភ័យនៃការឆ្លងមេរោគ និងផលប៉ះពាល់លើដំណើរការផ្លូវភេទ ដែលអាចប៉ះពាល់ដល់ការបញ្ចេញទឹកកាមក្នុងករណីខ្លះ

ការព្យាបាលដោយមិនវះកាត់៖ បច្ចេកទេស PAE (Prostatic Artery Embolization)

មួយនៅក្នុងវិធីសាស្រ្តទំនើប និងសុវត្ថិភាពបំផុតគឺ ការព្យាបាលដោយបច្ចេកទេស PAE ដែលជានីតិវិធីព្យាបាលរួមជាមួយវិទ្យុសកម្ម។ ដោយវេជ្ជបណ្ឌិត​បញ្ចូល​បំពង់​បូម​តូច​តាម​សរសៃឈាមនៅ​ក្រលៀន ឬ​កដៃ ហើយ​ចាក់​សារធាតុ​ទប់ស្កាត់សរសៃឈាមដែលផ្គត់ផ្គង់​ឈាម​ទៅកាន់​ក្រពេញប្រូស្តាត បណ្តាលឱ្យក្រពេញប្រូស្តាតស្រកចុះបន្តិចម្តង ៗ ក្នុងរយៈពេល 1-3 ខែ នឹងរោគសញ្ញាប្រសើរឡើងក្នុងរយៈពេល 5-6 ខែបន្ទាប់ពីនីតិវិធី

អត្ថប្រយោជន៍នៃការព្យាបាលដោយវិធីសាស្ដ្រ PAE

  • មិនចាំបាច់វះកាត់ធំ
  • គ្មានស្លាកស្នាម ឆាប់ជាសះស្បើយ
  • ប៉ះពាល់សម្ថតភាពផ្លូវ​ភេទតិច
  • ត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលមួយថ្ងៃ
  • អ្នកជំងឺជាង 75-80% មានរោគសញ្ញាប្រសើរឡើង ដូចជាការនោមប្រសើរឡើង និងកាត់បន្ថយការនោមញឹក និងឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព

ថ្វីត្បិតតែក្រពេញប្រូស្តាតរីកធំមិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ តែបើធ្វេសប្រហែស វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកបាន។ ដូច្នេះហើយ ប្រសិនបើអ្នកចាប់ផ្តើមជួបបញ្ហាមិនប្រក្រតីណាមួយនៃការនោម វាជារឿងសំខាន់បំផុតដែលត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឪ្យបានសមស្រប

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. ATTAWAT ANGSUPANKOSOL
DR. ATTAWAT ANGSUPANKOSOL

Surgery

Urosurgery

Readers’ Rating

0.0 out of 5 stars (based on 0 reviews)