ដឹងតែមិនព្យាបាល = កាន់គ្រាប់បែកពេលវេលា! គ្រួសក្នុងថង់ទឹកប្រមាត់ មានគ្រោះថ្នាក់ជាងអ្វីដែលអ្នកគិត

អត្ថបទសុខភាព

មនុស្សជាច្រើនតែងតែគិតថាការឈឺពោះគឺជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ “ការឈឺពោះនៅតំបន់មួយចំនួន” អាចជាសញ្ញាព្រមាននៃជំងឺដែលមិនគួរមើលរំលង ជាពិសេសគ្រួសក្នុងថង់ទឹកប្រមាត់ ដែលជាស្ថានភាពមួយដែលកើតមានញឹកញាប់ក្នុងចំណោមមនុស្សដែលនៅក្នុងវ័យធ្វើការ និងស្ត្រីមានច្រើនជាងបុរស

គ្រួសក្នុងថង់ទឹកប្រមាត់ កើតឡើងពីអ្វី

  • គ្រួសក្នុងថង់ទឹកប្រមាត់ (Gallstones) កើតឡើងកករនៃសារធាតុនៅក្នុងទឹកប្រមាត់ ដូចជាកូឡេស្តេរ៉ុល ឬប៊ីលីរុយប៊ីន នៅក្នុងថង់ទឹកប្រមាត់។ នៅពេលដែលគ្រួសក្នុងថង់ទឹកប្រមាត់មានទំហំធំ ឬផ្លាស់ទីទៅស្ទះបំពង់ទឹកប្រមាត់ វាអាចបណ្តាលឱ្យឈឺពោះស្រួចស្រាវ

តើការឈឺពោះប្រភេទណាដែលចាត់ទុកថាជារោគសញ្ញាគ្រួសក្នុងថង់ទឹកប្រមាត់?

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាណាមួយនៃ “ការឈឺពោះ” ដែលមានលក្ខណៈដូចខាងក្រោម សូមទៅជួបគ្រូពេទ្យជាបន្ទាន់សម្រាប់ការវាយតម្លៃបន្ថែម ព្រោះវាអាចជាសញ្ញានៃគ្រួសក្នុងថង់ទឹកប្រមាត់ បាន

  • ឈឺពោះនៅឆ្អឹងជំនីរខាងស្តាំ ឬពោះខាងស្តាំផ្នែកខាងលើ
    • ការឈឺចាប់រិល ឬឈឺរមួលពោះឥតឈប់ ជាពិសេសបន្ទាប់ពីញ៉ាំអាហារដែលមានជាតិខ្លាញ់
    • ការឈឺចាប់អាចរាលដាលដល់ស្មាខាងស្តាំ ឬខ្នង
  • ឈឺពោះធ្ងន់ធ្ងរភ្លាមៗបន្ទាប់ពីញ៉ាំអាហារដែលមានជាតិខ្លាញ់ ឬបំពង
    • ដូចជាអាហារប្រភេទបំពង ទឹកដោះគោ ប៊ឺ ឬខ្ទិះដូង
    • ការឈឺចាប់នឹងប្រសើរឡើងបន្តិចម្តងៗក្នុងរយៈពេលពីរបីម៉ោង នៅពេលដែលថង់ទឹកប្រមាត់សម្រាក
  • ចង្អោរ ក្អួត និងហើមពោះញឹកញាប់
    • បណ្តាលមកពីការកន្ត្រាក់ថង់ទឹកប្រមាត់មិនធម្មតា ឬការស្ទះដែលបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់
  • គ្រុនក្តៅ ញាក់ ឬស្បែក និងភ្នែកឡើងលឿង (ជំងឺខាន់លឿង)
    • គឺជាសញ្ញានៃការឆ្លងមេរោគ ឬបំពង់ទឹកប្រមាត់ស្ទះ សូមស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់

តើអ្នកណាខ្លះដែលមានហានិភ័យនៃគ្រួសក្នុងថង់ទឹកប្រមាត់?

  • ស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំ
  • អ្នកដែលលើសទម្ងន់ ឬមានជំងឺធាត់
  • អ្នកដែលញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់
  • អ្នកដែលតមអាហាររយៈពេលយូរ ឬធ្វើ IF មិនត្រឹមត្រូវ
  • អ្នកដែលមានប្រវត្តិគ្រួសារកើតគ្រួសក្នុងថង់ទឹកប្រមាត់
  • អ្នកដែលមានជំងឺទឹកនោមផ្អែម ឬកម្រិតកូឡេស្តេរ៉ុលខ្ពស់

ហេតុអ្វីបានជា “គ្រួសក្នុងថង់ទឹកប្រមាត់” មានគ្រោះថ្នាក់ដូចជាគ្រាប់បែកពេលវេលា?

ដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់អាចផ្លាស់ទី និងរារាំងផ្នែកផ្សេងៗនៃទឹកប្រមាត់ ដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា៖

គ្រួសស្ទះនៅមាត់ថង់ទឹកប្រមាត់

ហានិភ័យនៃជំងឺរលាកថង់ទឹកប្រមាត់ ទាំងស្រាល និងធ្ងន់ធ្ងរ ដែលនាំឱ្យមានការឆ្លងមេរោគក្នុងចរន្តឈាម ជាពិសេសចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មានជំងឺប្រចាំកាយ ឬមនុស្សចាស់

គ្រួសស្ទះក្នុងបំពង់ទឹកប្រមាត់

ធ្វើឪ្យទឹកប្រមាត់មិនឱ្យហូរចូលទៅក្នុងពោះវៀន ប៉ុន្តែត្រឡប់ទៅថ្លើមវិញ ដែលបណ្តាលឱ្យកើតជំងឺខាន់លឿង (ភ្នែក ស្បែក និងឡើងលឿង) ឬរលាកបំពង់ទឹកប្រមាត់

គ្រួសស្ទះចុងបំពង់ទឹកប្រមាត់

ហានិភ័យនៃជំងឺរលាកលំពែង ដោយសារទឹករំលាយអាហារមិនអាចចេញពីលំពែងបាន។ ការរលាកធ្ងន់ធ្ងរអាចនាំឱ្យមានការស្ហុក (Shock) និងបាត់បង់ជីវិតបាន 

ការធ្វើរោគវិនិច្ឆ័យនៃគ្រួសក្នុងថង់ទឹកប្រមាត់

វេជ្ជបណ្ឌិតនឹងសាកប្រវត្តិវេជ្ជសាស្ត្រ ហើយធ្វើការថតអ៊ុលត្រាសោនពោះ (Ultrasound) ដើម្បីរកមើលវត្តមាននៃគ្រួសក្នុងថង់ទឹកប្រមាត់។ ក្នុងករណីខ្លះ អាចចាំបាច់ត្រូវការធ្វើតេស្តបន្ថែម ដូចជាការស្កេន MRI CT  Scan ដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរ និងទីតាំងនៃគ្រួស

គោលការណ៍សម្រាប់ការព្យាបាលគ្រួសក្នុងថង់ទឹកប្រមាត់

ការព្យាបាលគ្រួសក្នុងថង់ទឹកប្រមាត់គឺជាវិធីសាស្ត្រជាក់លាក់និងមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺនេះ គឺការវះកាត់យកថង់ទឹកប្រមាត់ចេញតាមរយៈកាមេរ៉ា (Laparoscopic cholecystectomy ឬហៅខ្លីៗថា LC) ដែលជាការព្យាបាលស្តង់ដារសម្រាប់គ្រួសក្នុងថង់ទឹកប្រមាត់។ បន្ទាប់ពីការដកថង់ទឹកប្រមាត់ចេញ ទឹកប្រមាត់នៅតែផលិតបានដោយថ្លើមតាមធម្មតា អាចមានការហើមពោះកើតឡើងក្នុងរយៈពេល 1-2 សប្តាហ៍ដំបូងបន្ទាប់ពីការវះកាត់ ប្រសិនបើអ្នកពិសារអាហារច្រើន ឬពិសារលឿនពេក។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងនេះនឹងត្រលប់មកធម្មតាវិញក្នុងរយៈពេល 1-2 ខែ​

បច្ចេកវិទ្យាវះកាត់ដោយកាមេរ៉ា ស្នាមវះតូច ការឈឺចាប់តិច និងការជាសះស្បើយលឿន

បច្ចុប្បន្ននេះ មានបច្ចេកទេសវះកាត់ថ្មីមួយសម្រាប់ព្យាបាលគ្រួសក្នុងថង់ទឹកប្រមាត់។ ការវះកាត់ដោយកាមេរ៉ា គឺការវះកាត់ចោះមុខរបួសតូចៗ ខ្នាត 0.5-1 សង់ទីម៉ែត្រ តាមរយៈពោះ 3-4 ចំនុច បរិវេនផ្ចិត និងនៅក្រោមឆ្អឹងជំនីរខាងស្តាំ ដើម្បីបញ្ចូលឧបករណ៍ និងកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់ចូលទៅកាត់យកថង់ទឹកប្រមាត់ចេញ។ វិធីសាស្ត្រនេះផ្តល់នូវលទ្ធផលស្រដៀងគ្នាទៅនឹងការវះកាត់បើក ប៉ុន្តែប្រើពេលវេលាជាសះស្បើយខ្លីជាង និងមានផលវិបាកតិចជាង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺប្រហែល 2-3 ថ្ងៃ វិលត្រឡប់ទៅរកជីវិតធម្មតាវិញលឿនជាងមុន។ នេះគឺជាការព្យាបាលស្តង់ដារក្នុងពេលបច្ចុប្បន្ន

វិធីការពារគ្រួសក្នុងថង់ទឹកប្រមាត់

  • ពិសារអាហារដែលមានជាតិខ្លាញ់ទាប បង្កើនការទទួលទានបន្លែ និងផ្លែឈើ
  • ហាត់ប្រាណជាប្រចាំ
  • រក្សាទម្ងន់ឱ្យមានសុខភាពល្អ
  • ជៀសវាងការតមអាហារយូរ
  • ពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000

Medically Reviewed by

DR. TANAPOOM LIMTRAKUL
DR. TANAPOOM LIMTRAKUL

Surgery

Hepatobiliary Surgery

Readers’ Rating

5.0 out of 5 stars (based on 5 reviews)