ជំងឺឆ្កួតជ្រូកមិនមែនជាជំងឺឆ្ងាយខ្លួន វាអាចព្យាបាលបាន

អត្ថបទសុខភាព

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​គិត​ថា ជំងឺ​ឆ្កួតជ្រូក​ទាក់ទង​តែ​ការ​ដួល ឬ​ប្រកាច់​ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញា ដូចជា “សម្លឹងផ្លឹកៗ ទំពារបបូរមាត់ ឬទាញអាវ” ហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្ដែក៏អាចជាទម្រង់មួយនៃជំងឺឆ្កួតជ្រូកផងដែរ

ស្វែងយល់បន្ថែមអំពីជំងឺឆ្កួតជ្រូក

វាបណ្តាលមកពីកោសិកាខួរក្បាលបញ្ចេញអគ្គិសនីខុសប្រក្រតី វាអាចកើតឡើងនៅគ្រប់វ័យ ប៉ុន្តែមូលហេតុនៃជំងឺខុសគ្នា រួមមាន៖

  • វ័យកុមារ៖ អាចបណ្តាលមកពីហ្សែន ភាពមិនប្រក្រតីនៃខួរក្បាលតាំងពីកំណើត ឬការឆ្លងមេរោគខួរក្បាល និងគ្រុនក្តៅខ្លាំង ជាដើម
  • ពេញវ័យ៖ មូលហេតុទូទៅរួមមានរបួសខួរក្បាល និងដុំសាច់ខួរក្បាល ជាដើម
  • វ័យចាស់៖ ជារឿយៗបណ្តាលមកពីជំងឺសរសៃឈាមខួរក្បាល

ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរកឃើញថា ក្នុងពីរភាគបីនៃអ្នកជំងឺ តែងតែមិនដឹងពីមូលហេតុពិតប្រាកដនៃការប្រកាច់នោះទេ

ការប្រកាច់ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ

  • ការយកប្រវត្តិពីអ្នកដែលឃើញហេតុការណ៍ផ្ទាល់
  • ការពិនិត្យអគ្គសនីក្នុងខួរក្បាល (Electroencephalography: EEG) ដើម្បីបញ្ជាក់ពីវត្តមាននៃអគ្គីសនីដែលបង្ហាញថាជាជំងឺឆ្កួតជ្រូក និងជួយបែងចែកប្រភេទនៃការប្រកាច់ដែលមានឥទ្ធិពលលើការជ្រើសរើសថ្នាំព្យាបាលយ៉ាងសមស្រប

ការណែនាំអំពីការព្យាបាល

  • ថ្នាំប្រឆាំងការប្រកាច់ អាចគ្រប់គ្រងការប្រកាច់មិនឪ្យត្រលប់មកមានរោគសញ្ញាក្នុងរយៈពេលយូរដល់ 60-70% នៃអ្នកជំងឺទាំងអស់
  • ចំពោះអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកដែលកើតតំបន់ជាក់លាក់មួយ (Focal epilepsy) ប្រសិនបើថ្នាំមិនអាចគ្រប់គ្រងការប្រកាច់របស់ពួកគេបាន គ្រូពេទ្យអាចពិចារណាពិនិត្យរកប្រភពដើមនៃការប្រកាច់ ដើម្បីរៀបចំផែនការវះកាត់
  • ការប្រើអគ្គីសនីរំញោចខួរក្បាលជ្រៅ (Deep Brain Stimulation) ឬឧបករណ៍រំញោចសរសៃប្រសាទ vagus (Vagus nerve stimulation : VNS) ដើម្បីគ្រប់គ្រងការប្រកាច់
  • វិធីការពិសារអាហារ ketogenic Diet ដើម្បីជួយកាត់បន្ថយការប្រកាច់

ប្រសិនបើអ្នកសង្ស័យថាអ្នក ឬអ្នកដែលជិតស្និទ្ធនឹងអ្នកកំពុងជួបប្រទះនឹងការប្រកាច់ សូមកុំពន្យារពេល ទៅជួបវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទ ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលខួរក្បាលនិងប្រព័ន្ធប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

ASSOC.PROF.DR. CHUSAK LIMOTAI
ASSOC.PROF.DR. CHUSAK LIMOTAI

Neurology

Medical Neurology - Epilepsy

Readers’ Rating

0.0 out of 5 stars (based on 0 reviews)