តើជំងឺខ្លាញ់រុំថ្លើម គឺជាគ្រោះថ្នាក់ស្ងាត់ ដែលអាចនាំឱ្យកើតមហារីកថ្លើម?
ស្វែងយល់អំពីជំងឺខ្លាញ់រុំថ្លើម (NAFLD) មូលហេតុ កត្តាហានិភ័យ រោគសញ្ញាដែលមិនសូវបង្ហាញ និងវិធីរកឃើញដោយ Liver Fibrosis Scan ដែលមានសុវត្ថិភាព មិនឈឺចាប់ និងទទួលលទ្ធផលបានភ្លាមៗ

នៅក្នុងយុគសម័យដែលការងារពោរពេញដោយភាពប្រញាប់ប្រញាល់ និងភាពតានតឹង មនុស្សវ័យធ្វើការជាច្រើនប្រឈមនឹងបញ្ហាសុខភាពដែលកើតឡើងជាមួយនឹងរបៀបរស់នៅដ៏មមាញឹករបស់ពួកគេ។ មួយក្នុងចំណោមនោះគឺ “ជំងឺច្រាលអាស៊ីត” ដែលបណ្តាលឱ្យឈឺពោះ និងក្រហាយទ្រូង ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងថានេះគឺជាសញ្ញាព្រមាននៃជំងឺនេះទេ។ ដោយជំងឺច្រាលអាស៊ីតគឺបណ្តាលមកពីកត្តាជាច្រើន ហើយជារឿយៗតែងមានរោគសញ្ញាដែលប៉ះពាល់ដល់គុណភាពជីវិតយ៉ាងខ្លាំង
ជំងឺច្រាលអាស៊ីត Gastroesophageal Reflux Disease (GERD) គឺជាជំងឺមួយដែលអាស៊ីតក្រពះហូរបញ្ច្រាស់ទៅក្នុងបំពង់អាហារ ដែលអាចជាអាស៊ីត ឬហ្គាស ដែលនេះជារោគសញ្ញាជួបប្រទះច្រើនឡើងក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងចំណោមមនុស្សវ័យធ្វើការ
នៅពេលដែលចាប់ផ្តើមចូលវ័យធ្វើការ មនុស្សជាច្រើនតែងពិសារអាហារមិនទៀងទាត់ពេល អ្នកខ្លះពិសារលឿនពេក ឬមិនយកចិត្តទុកដាក់លើការជ្រើសរើសមុខម្ហូប ដូចជាអាហារចៀន អាហារខ្លាញ់ ឬអាហារហឹរ ដែលអាចបង្កើនហានិភ័យនៃជំងឺច្រាលអាស៊ីត ម្យ៉ាងវិញទៀត ការចូលគេងក្នុងរយៈពេល 2-3 ម៉ោងបន្ទាប់ពីទទួលទានអាហារ ក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យអាស៊ីតក្រពះហូរត្រឡប់ចូលទៅក្នុងបំពង់អាហារផងដែរ
ភាពតានតឹងពីការងារ មិនថាជាសម្ពាធការងារ ឬការងារធ្ងន់ តែងជាកត្តាសំខាន់មួយក្នុងការបង្កឱ្យមានការច្រាលជាតិអាស៊ីត ដោយសារតែវាអាចជំរុញឱ្យក្រពះផលិតអាស៊ីតច្រើនជាងមុន និងសាច់ដុំកក្រពះដែលគ្រប់គ្រងលំហូរអាស៊ីតដំណើរការមិនល្អ ធ្វើឪ្យអាស៊ីតងាយហូរចូលបំពង់អាហារ
ការគេងយប់ជ្រៅ និងសម្រាកមិនបានគ្រប់គ្រាន់ ជាកត្តាដែលមនុស្សជាច្រើនមើលរំលង ដោយការអស់កម្លាំងធ្វើឱ្យរាងកាយមិនអាចគ្រប់គ្រងការផលិតអាស៊ីតក្រពះបានល្អ ធ្វើឱ្យមានការច្រាលអាស៊ីតបានយ៉ាងងាយ
ការធ្វើលំហាត់ប្រាណជួយពង្រឹងសាច់ដុំពោះ និងកាត់បន្ថយសម្ពាធក្នុងពោះ ដែលជាផ្នែកជួយកាត់បន្ថយរោគសញ្ញានៃការចាល់អាស៊ីត។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនហាត់ប្រាណទេ ប្រព័ន្ធរំលាយអាហារអាចនឹងដំណើរការមិនប្រក្រតី ធ្វើឪ្យជាតិអាស៊ីតក្នុងក្រពះត្រូវបានផលិតឡើងច្រើន អាចងាយនឹងកើតបញ្ហាការច្រាលអាស៊ីត
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះញឹកញាប់ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ
នៅពេលដែលអ្នកដឹងថាការច្រាលអាស៊ីតបណ្តាលមកពីកត្តាអ្វីនិងមានរោគសញ្ញាអ្វីខ្លះ ដូច្នេះការការពារ និងការព្យាបាលគួរតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដោយអាចអនុវត្តបានដោយ
ក្រៅពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់អ្នកដែលអាចជួយការពារ និងព្យាបាលរោគសញ្ញានៃការចាល់ជាតិអាស៊ីតឪ្យប្រសើរឡើងនោះ ការប្រើថ្នាំក៏ជាជម្រើសមួយផ្សេងទៀតដែលអាចប្រើរួមគ្នាបានដែរ។ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាដូចជាថ្នាំទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ (Proton Pump Inhibitors) ដែលអាចជួយកាត់បន្ថយបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលជាមូលហេតុចម្បងនៃការក្រហាយទ្រូង ឬថ្នាំដែលជួយបង្កើនការកន្ត្រាក់នៃបំពង់អាហារ និងក្រពះ ជួយឱ្យអាហារផ្លាស់ទីតាមរយៈបំពង់អាហារចូលទៅក្នុងក្រពះបានយ៉ាងលឿន កាត់បន្ថយឱកាសនៃការចាល់អាស៊ីត
ជាទូទៅ ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងបន្ទាប់ពីប្រើថ្នាំ និងការផ្លាស់ប្តូរអាកប្បកិរិយាប្រមាណ 2-4 សប្តាហ៍ គ្រូពេទ្យរបស់អ្នកអាចពិចារណាធ្វើការឆ្លុះបំពង់អាហារ និងក្រពះរបស់អ្នកដើម្បីពិនិត្យបំពង់អាហារ និងក្រពះដោយផ្ទាល់ និងស្វែងរកមូលហេតុនៃរោគសញ្ញាដូចជាដំបៅក្រពះ រលាកបំពង់អាហារ ដុំសាច់ ការត្បៀតនៃបំពង់អាហារ និងរៀបចំការផែនការនៃការព្យាបាលដែលសមស្រប ដែលអាចរួមបញ្ចូលការវះកាត់ ដើម្បីជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺរបស់ពួកគេ និងមានគុណភាពជីវិតកាន់តែប្រសើរឡើង
ជំងឺច្រាលអាស៊ីតគឺជាជំងឺមួយដែលប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចនឹងមានផលវិបាកនាំមកជាបន្តបន្ទាប់ទៀត ដូចជាជំងឺរលាកបំពង់អាហាររ៉ាំរ៉ៃ ឬដំបៅក្នុងបំពង់អាហារ ការស្ទះបំពង់អាហារ មហារីកបំពង់អាហារ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកសង្ស័យថាមានជំងឺច្រាលអាស៊ីត អ្នកអាចមកពិគ្រោះនៅមជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម នៃមន្ទីរពេទ្យវេជ្ជថានី ដោយផ្តោតលើការផ្តល់ការថែទាំអ្នកជំងឺពេញលេញ ចាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង ដើម្បីព្យាបាលដោយវិធីសាស្ត្រដែលស័ក្ដិសម ជាមួយនឹងសេវាកម្មជាច្រើនដូចជា ការឆ្លុះប្រព័ន្ធរំលាយអាហារ ការវះកាត់ដោយកាមេរ៉ា ការថែទាំនិងការស្តារនីតិសម្បទាក្រោយការព្យាបាល រួមទាំងការផ្ដល់ការពិគ្រោះអំពីរបបអាហារ ដើម្បីផ្ដល់ជូនអ្នកជំងឺទទួលបានការព្យាបាលដែលស័ក្ដិសមនិងត្រូវចំនុច
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Internal Medicine
Gastroenterology and Hepatology