ជំងឺរលាកថ្លើម ប្រសិនបើទុកចោលយូរមិនព្យាបាល អាចរីករាលដាលរហូតក្លាយជា មហារីកថ្លើម
ជំងឺរលាកថ្លើមអាចវិវត្តធ្ងន់ធ្ងរជាខ្សោយថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។ ស្វែងយល់រោគសញ្ញា ការធ្វើតេស្ត និងវិធីការពារ

មេរោគរលាកថ្លើមប្រភេទ B (Hepatitis B virus: HBV) គឺជាមេរោគដែលបណ្តាលអោយកើតការរលាកនៃថ្លើម។ ប្រសិនបើបណ្ដោយឪ្យឆ្លងមេរោគរ៉ាំរ៉ៃ វាអាចនាំឱ្យកើតជំងឺក្រិនថ្លើម និងមហារីកថ្លើម ដែលជាមូលហេតុសំខាន់នៃការស្លាប់ដោយសារជំងឺថ្លើមនៅក្នុងប្រជាជនថៃជាច្រើននាក់។ មធ្យោបាយក្នុងការទប់ស្កាត់ដ៏មានប្រសិទ្ធភាពបំផុត គឺការចាក់វ៉ាក់សាំងការពារមេរោគប្រភេទនេះ
ប្រទេសថៃបាន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមទៅទារកទើបនឹងកើតចាប់តាំងពីឆ្នាំ 1992។ កត្តានេះបានធ្វើឱ្យមនុស្សជាច្រើនដែលកើតមុនឆ្នាំនេះមិនបានចាក់វ៉ាក់សាំងការពារ ដែលជាលទ្ធផលធ្វើឱ្យពួកគេមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ
ទិន្នន័យផ្នែវេជ្ជសាស្រ្តបង្ហាញថា
អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B មានភាពច្បាស់លាស់ និងសំខាន់ រួមមាន៖
ជំងឺរលាកថ្លើមប្រភេទ B អាចឆ្លងតាមវិធីជាច្រើន រួមមាន៖
មេរោគនេះមិនឆ្លង តាមរយៈការពិសារអាហាររួមគ្នា ការចាប់ដៃ ឱប ឬទំនាក់ទំនងជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ដូច្នេះ អ្នកនៅរួមគ្រួសារជាមួយអ្នកដែលឆ្លងជំងឺមិនចាំបាច់មានការព្រួយបារម្ភខ្លាំងពេកទេ ប្រសិនបើពួកគេមានការប្រុងប្រយ័ត្នត្រឹមត្រូវ
មុនពេលចាក់វ៉ាក់សាំង គួរតែធ្វើការតេស្តឈាម ដើម្បីដំណើរការចាក់វ៉ាក់សាំងចាប់ផ្តើមជាមួយនឹង ការធ្វើតេស្តឈាមរកការឆ្លងមេរោគ (HBsAg) និងការធ្វើតេស្តអង់ទីករ (anti-HBs)
ជំងឺរលាកថ្លើមប្រភេទ B គឺជាឃាតករស្ងៀមស្ងាត់ ដែលអាចឈានទៅដល់ជំងឺធ្ងន់ធ្ងរដូចជា ក្រិនថ្លើម និងមហារីកថ្លើម ជាពិសេសចំពោះអ្នកដែលកើតមុនឆ្នាំ 1992 ដែលមិនបានចាក់វ៉ាក់សាំងនៅពេលកើតដំបូង។ ការធ្វើតេស្តឈាម និងការចាក់វ៉ាក់សាំង គឺជាវិធីសាមញ្ញ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺនេះ។ ដូច្នេះ ប្រសិនបើអ្នកកើតមុនឆ្នាំ ១៩៩២ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គឺជាអ្វីដែលអ្នកមិនគួរមើលរំលង
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Internal Medicine
Gastroenterology and Hepatology