មិនថាអាយុប៉ុន្មានទេ… ក៏ប្រឈមនឹង “ជំងឺខ្សោយតម្រងនោម” បានដែរ!

អត្ថបទសុខភាព

ជំងឺខ្សោយតម្រងនោម គឺជាស្ថានភាពដែលតម្រងនោមមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាព ដូចជាការច្រោះកាកសំណល់បានតិចជាងមុន ឬមិនអាចគ្រប់គ្រងតុល្យភាពទឹក អេឡិចត្រូលីត (សារធាតុរ៉ែ) និងសម្ពាធឈាមក្នុងរាងកាយបាន ដែលអាចនាំឱ្យមានការខ្សោយតំរងនោមស្រួចស្រាវឬរ៉ាំរ៉ៃ។ បច្ចុប្បន្ននេះ “ជំងឺខ្សោយតម្រងនោម” មិនមែនកើតត្រឹមតែមនុស្សចាស់នោះទេ ប៉ុន្ដែមនុស្សវ័យជំទង់ និងមនុស្សវ័យធ្វើការក៏មានហានិភ័យនៃជំងឺខ្សោយតម្រងនោមផងដែរ

កត្តាដែលបណ្តាលឱ្យកើតជំងឺខ្សោយតំរងនោម

  • ទម្លាប់ប្រចាំថ្ងៃ ដូចជាការញ៉ាំអាហារដែលមានជាតិសូដ្យូមខ្ពស់ (ប្រៃ) ពិសារទឹកតិច និងគេងតិច
  • ការប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ ឬថ្នាំរុក្ខជាតិ អាហារបំប៉នដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត
  • ផលវិបាកពីជំងឺប្រចាំខ្លួនដែលគ្រប់គ្រងមិនបានល្អ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលចាប់ផ្ដើមរកឃើញក្នុងមនុស្សដែលមានអាយុតិចទៅៗ
  • ជំងឺធាត់
  • គ្រួសក្នុងតម្រងនោម ឬការឆ្លងមេរោគក្នុងប្រព័ន្ធបង្ហូរទឹកនោមដែលមិនបានព្យាបាល
  • ជំងឺតំណរពូជ (ហ្សែន) ដូចជាជំងឺគីសក្នុងតម្រងនោម
  • ជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតី ដូចជា (SLE) 

ដឹងមុនហួសពេល! ជំងឺខ្សោយតំរងនោមជារឿយៗតែងមិនមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូង ប៉ុន្ដែនៅពេលមានរោគសញ្ញាលេចឡើងដូចជា ទឹកនោមខុសប្រក្រតី (ពពុះ ល្អក់ ក្រមៅ ឬញឹកញាប់នៅពេលយប់) ហើមនៅ ក្រោមភ្នែក មុខ ជើង ឬខ្នងជើង អស់កម្លាំង ងាយហត់ សម្ពាធឈាមឡើងខ្ពស់ដោយមិនដឹងមូលហេតុ ឬភាពស្លេកស្លាំង វាប្រហែលជាយឺតពេលទៅហើយ ដោយសារវាអាចជាដំណាក់កាលដែលមុខងារតម្រងនោមបានធ្លាក់ចុះខ្លាំងទៅហើយ និងពិបាកក្នុងការស្តារឡើងវិញ

ដូច្នេះការត្រួតពិនិត្យតម្រងនោមឪ្យបានទៀងទាត់មានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានកត្តាហានិភ័យទាំងនេះ ព្រោះជំងឺខ្សោយតំរងនោម… មិនរើសអាយុទេ ចាប់ផ្តើមថែរក្សាខ្លួនអ្នកនៅថ្ងៃនេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺខ្សោយតម្រងនោមនាពេលអនាគត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)