មនុស្សយន្តជំនួយការវះកាត់ប្តូរជង្គង់សិប្បនិម្មិត ដើម្បីការធ្វើចលនាប្រកបដោយទំនុកចិត្តម្តងទៀត

អត្ថបទសុខភាព

ជំងឺរលាកសន្លាក់ជង្គង់ចំពោះមនុស្សចាស់ជារឿយៗបណ្តាលឱ្យមានការឈឺចាប់ និងការផ្លាស់ទីមានកម្រិត។ ដូច្នេះហើយ ការវះកាត់ប្តូរជង្គង់គឺជាជម្រើសមួយដែលកំពុងទទួលការអភិវឌ្ឍជាបន្តបន្ទាប់ ហើយការច្នៃប្រឌិតចុងក្រោយបំផុតមួយគឺ VELYS™ Robotic-Assisted Solutions (VRAS) ដែលជួយឱ្យការវះកាត់ប្តូរជង្គង់មានភាពត្រឹមត្រូវ សុវត្ថិភាព និងឆាប់រហ័សជាងមុន ជាមួយនឹងលក្ខណៈពិសេសលេចធ្លោដែលបំពេញតម្រូវការបែបបុគ្គលរបស់អ្នកជំងឺម្នាក់ៗជាមួយនឹង Personalized Alignment

VELYS™ គឺជាមនុស្សយន្ត Generation 4 ដែលជួយគ្រូពេទ្យវះកាត់ក្នុងការវះកាត់ប្តូរជង្គង់ឪ្យមានភាពជាក់លាក់។ វាអាចវាយតម្លៃ និងកែតម្រូវតុល្យភាពនៃសន្លាក់ជង្គង់ ទៅតាមរចនាសម្ព័ន្ធរបស់បុគ្គលម្នាក់ៗ ព្រមទាំងបង្ហាញទីតាំងនៃការវះកាត់បែប Real-Time នៅលើអេក្រង់កុំព្យូទ័រ និងគ្រប់គ្រងចលនារបស់ឧបករណ៍ មិនឱ្យវាចាកចេញពីចំណុចដែលបានកំណត់

អត្ថប្រយោជន៍របស់ VELYS™

  • ជួយបង្កើតរូបភាព 3D នៃសន្លាក់ជង្គង់របស់អ្នកជំងឺ ដែលនឹងមានភាពខុសគ្នា (3D model)
  • ជួយក្នុងការវាយតម្លៃភាពមិនប្រក្រតីនៃសន្លាក់ជង្គង់ (preoperative evaluation)
  • ត្រួតពិនិត្យជើង និងលំនឹងជង្គង់បែប Real-time អំឡុងពេលវះកាត់
  • បង្កើនភាពត្រឹមត្រូវក្នុងការដាក់ជង្គង់សិប្បនិម្មិត
  • កាត់បន្ថយផលប៉ះពាល់លើជាលិកាជុំវិញ
  • កាត់បន្ថយហានិភ័យនៃផលវិបាក
  • ឆាប់ជាសះស្បើយ ឈឺតិច
  • ពន្យារអាយុកាលនៃសន្លាក់សិប្បនិម្មិត
  • ជំរុញការផ្លាស់ទីឱ្យស្រដៀងទៅនឹងធម្មជាតិបំផុត​តាមដែលអាចធ្វើទៅបាន

ជាមួយនឹងបច្ចេកវិទ្យា Velys យើងមិនត្រឹមតែ “ផ្លាស់ប្ដូរទ្រនាប់ជង្គង់” ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុង “ផ្តល់គុណភាពជីវិតឡើងវិញ” ដល់អ្នកជំងឺរបស់យើងយ៉ាងពិតប្រាកដ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសន្លាក់ត្រគាកនិងជង្គង់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

ASSOC.PROF.AM.DR. CHUMROONKIET LEELASESTAPORN
ASSOC.PROF.AM.DR. CHUMROONKIET LEELASESTAPORN

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

3.0 out of 5 stars (based on 1 review)