ពិនិត្យស្វែងរកមហារីកក្រពះ ចាប់ផ្ដើមបានជាមួយការឆ្លុះកាមេរ៉ា

អត្ថបទសុខភាព

មហារីក​ក្រពះ​ច្រើនតែ​មិនមាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​ ដូច្នេះមនុស្សជាច្រើនមិនប្រុងប្រយ័ត្ន រហូត​ដល់​ជំងឺ​រាល​ដាល​ដោយមិន​ដឹងខ្លួន

ជម្រើសងាយស្រួលក្នុងការពិនិត្យរកជំងឺធ្ងន់ធ្ងរនេះគឺ៖

“ការថតឆ្លុះក្រពះ” គឺជាវិធីសាស្ត្រពិនិត្យប្រកបដោយសុវត្ថិភាព ត្រឹមត្រូវ គ្មានការឈឺចាប់ និងរយៈពេលខ្លី

ជួយស្វែង​រក​ភាព​មិន​ប្រក្រតី​នៅ​ដំណាក់កាលដំបូងៗ មុន​ពេល​ជំងឺ​រីក​រាល​ដាល

ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការថតឆ្លុះក្រពះ?

  • ពិនិត្យរកមើលភាពមិនប្រក្រតី ដូចជា ដំបៅក្រពះ ទងសាច់ ឬមហារីកក្រពះដំណាក់កាលដំបូង
  • រហ័ស សុវត្ថិភាព និងមិនសូវឈឺចាប់ ជាមួយបច្ចេកវិទ្យាទំនើប
  • ដឹងពីលទ្ធផលយ៉ាងច្បាស់ជាមួយនឹងការណែនាំពីអ្នកឯកទេសខាងប្រព័ន្ធរំលាយអាហារ

តើអ្នកណាគួរធ្វើការថតឆ្លុះក្រពះ?

  • មានអាការតឹងពោះ ហើមពោះរ៉ាំរ៉ៃ
  • មានប្រវត្តិគ្រួសារកើតមហារីកក្រពះ
  • ធ្លាប់ធ្វើរោគវិនិច្ឆ័យឃើញថាមាន H. pylori 
  • មានអាយុចាប់ពី 40ឆ្នាំឡើងទៅ ហើយមិនដែលពិនិត្យសុខភាពពីមុនមកទេ

ការឆ្លុះក្រពះ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ការពិនិត្យមហារីកដែលមានប្រសិទ្ធភាពខ្ពស់ ត្រួតពិនិត្យលឿន ការព្យាបាលបានភ្លាមៗ និងបង្កើនឱកាសនៃការជាសះស្បើយ ប្រសិនបើ​អ្នក ឬ​អ្នក​ជិតស្និទ្ធរបស់អ្នក​មាន​រោគ​សញ្ញា​មិន​ប្រក្រតី ឬ​ស្ថិត​ក្នុង​ក្រុម​ហានិភ័យ ​ណែនាំ​ឱ្យ​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជា​បន្ទាន់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Dr. Sukprasert Jutaghokiat
Dr. Sukprasert Jutaghokiat

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)