ដឹង​ទេ​ថា​តម្រងនោមខ្សោយ​រាល់​ឆ្នាំ?

អត្ថបទសុខភាព

ជាទូទៅ តម្រងនោមចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗទៅតាមអាយុ ជាពិសេសបន្ទាប់ពីអាយុ 30-40 ឆ្នាំ។ ការសិក្សាផ្នែកវេជ្ជសាស្រ្តបានរកឃើញថាអត្រានៃការច្រោះជាពលពីតម្រងនោម (GFR) អាចថយចុះប្រហែល 0.75% ទៅ 1% ក្នុងមួយឆ្នាំចំពោះមនុស្សដែលមានសុខភាពល្អ គ្មានជំងឺប្រចាំខ្លួន ប៉ុន្តែអ្នកដែលមានកត្តាហានិភ័យដូចជា ទឹកនោមផ្អែម លើសឈាម ទទួលទានអាហារប្រៃ ហឹរ ឬលេបថ្នាំរុក្ខជាតិមួយចំនួនជាប្រចាំ វានឹងធ្វើឱ្យតម្រងនោមកាន់តែយ៉ាប់យ៉ឺនជាងមុន ដោយអ្នកខ្លះអាចបាត់បង់មុខងារតម្រងនោមរហូតដល់ 3-5% ក្នុងមួយឆ្នាំដោយមិនដឹងខ្លួន

សញ្ញា​ព្រមាន​ដែល​អ្នក​អាច​នឹង​មាន​ជំងឺ​ខ្សោយ​តម្រងនោម​រួម​មាន៖

  • ទឹកនោមខុសធម្មតា (ឧ. ពពុះ ល្អក់ ពណ៌ក្រមៅ)
  • ហើមមុខ ជើង ឬខ្នងជើង
  • នឿយហត់ អស់កម្លាំងងាយ
  • សម្ពាធឈាមខ្ពស់ដោយគ្មានមូលហេតុ
  • ស្លេកស្លាំងពីបញ្ហាឈាមក្រហមតិច

ទោះ​បី​ជា​ជំងឺ​ខ្សោយតម្រងនោម​ជារឿង​ធម្មជាតិ​នៃ​ជីវិត​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ពន្យារ​ការចុះ​ខ្សោយនេះបានដោយការថែរក្សាសុខភាពរបស់អ្នកឱ្យបានត្រឹមត្រូវ ដូចជាពិសារទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការទទួលទានអាហារប្រៃ និងហឹរ និងគ្រប់គ្រងកម្រិតជាតិស្ករ សម្ពាធឈាម និងទម្ងន់ឪ្យស្ថិតក្នុងកម្រិតស្តង់ដារ រួមទាំងការពិនិត្យសុខភាពជាប្រចាំជារៀងរាល់ឆ្នាំ

ទាំងនេះនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយតម្រងនោម និងពន្យារអាយុកាលនៃមុខងារតម្រងនោមបានក្នុងរយៈពេលវែង ចាប់ផ្តើមថែរក្សាសុខភាពតម្រងនោមរបស់អ្នកពីថ្ងៃនេះ ដោយសារតែសុខភាពល្អ ចាប់ផ្តើមជាមួយការការពារត្រឹមត្រូវ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Dr. Umpaiwan Rungbanaphan
Dr. Umpaiwan Rungbanaphan

Internal Medicine

Nephrology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)