ជំងឺក្រពេញប្រូស្តាតរីកធំ អាចព្យាបាលដោយមិនចាំបាច់វះកាត់បានទេ?

អត្ថបទសុខភាព

សំណួរ៖ តើជំងឺក្រពេញប្រូស្តាតស្រាលគឺជាអ្វី?

ចម្លើយ៖ ជំងឺក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាលក្ខខណ្ឌមួយដែលក្រពេញប្រូស្តាតរបស់បុរសមានទំហំធំខុសប្រក្រតី។ ក្រពេញប្រូស្តាតស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញបង្ហួរនោម។ នៅពេលដែលវារីកធំ វានិងសង្កត់បង្ហួរនោម បណ្តាលឱ្យមានបញ្ហានោម ដូចជាពិបាកបត់ជើងតូច ទឹកនោមខ្សោយ ឬការនោមញឹកញាប់។ ទោះបីជាជំងឺនេះមិនមែនជាមហារីក ហើយមិនវិវត្តទៅជាមហារីកក៏ដោយ ប៉ុន្ដែវាអាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតរបស់អ្នកជំងឺ

សំណួរ៖ តើជំងឺក្រពេញប្រូស្តាតរីកធំមកបណ្តាលពីអ្វី?

ចម្លើយ៖ មូលហេតុពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែកត្តារួមចំណែកសំខាន់ៗរួមមានអាយុកាន់តែច្រើនជាងមុន (ជាពិសេសអាយុលើសពី 50 ឆ្នាំ) រួមទាំងការផ្លាស់ប្តូរនៃអ័រម៉ូនបុរស។ ស្ថិតិបង្ហាញថាបុរសដែលមានអាយុលើសពី 60 ឆ្នាំមានហានិភ័យជាង 50% នៃការវិវត្តទៅជាជំងឺនេះហើយបុរសដែលមានអាយុលើសពី 70ឆ្នាំឡើងទៅ មានហានិភ័យរហូតដល់ 80% 

សំណួរ៖ តើ​​រោគ​សញ្ញា​នៃជំងឺ​ក្រពេញ​ប្រូស្តាត​រីក​ធំមានអ្វីខ្លះ?

ចម្លើយ៖ រោគសញ្ញាមានពីរប្រភេទរួមមាន៖

  • រោគ​សញ្ញា​ដែល​ទាក់​ទង​នឹងការទប់ទឹកនោម ​មាន​ដូច​ជា​ នោម​ញឹក​ញាប់ ​ចង់​បត់​ជើង​ភ្លាម​ៗ និង​ភ្ញាក់​ពី​គេង​កណ្តាល​យប់​ដើម្បី​បត់​ជើង​តូច
  • រោគសញ្ញាដែលទាក់ទងនឹងការបត់ជើងតូច មានដូចជា ពិបាកបត់ជើងតូច ការបត់ជើងតូចទាក់ៗ ស្រក់ទឹកនោម ឬមានឈាមក្នុងទឹកនោម បត់ជើងតូចមិនអស់ ឬមិនអាចបត់ជើងតូចបាន

ប្រសិនបើ​ទុក​ចោល​ក្នុង​រយៈពេល​យូរ វា​អាច​នាំ​ឱ្យ​មាន​ការ​ឆ្លងមេរោគ គ្រួស​ក្នុង​ប្លោកនោម ឬ​ខ្សោយ​តម្រងនោម 

សំណួរ៖ តើការធ្វើរោគវិនិច្ឆ័យជំងឺក្រពេញប្រូស្តាតរីកធំធ្វើបានយ៉ាងដូចម្តេច?

ចម្លើយ៖ វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ រួមជាមួយនឹងការធ្វើតេស្តបន្ថែមដូចជា តេស្តទឹកនោម តេស្តឈាម (PSA: Prostate-Specific Antigen) អ៊ុលត្រាសោនតាមទ្វារបាត (TRUS) ការធ្វើតេស្តអត្រាលំហូរទឹកនោម (Uroflowmetry) និងការធ្វើតេស្តបរិមាណទឹកនោមដែលនៅសល់បន្ទាប់ពីបត់ជើងតូច

សំណួរ៖ តើមានការព្យាបាលសម្រាប់ក្រពេញប្រូស្តាតរីកធំប៉ុន្មានវិធី?

ចម្លើយ៖ មានវិធីសាស្រ្តជាច្រើន អាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា រួមមាន៖

  • ការកែប្រែអាកប្បកិរិយា ដូចជាកាត់បន្ថយការពិសារទឹកមុនពេលចូលគេង ជៀសវាងគ្រឿងស្រវឹង និងកាហ្វេអ៊ីន និងកាត់បន្ថយភាពតានតឹង
  • ការប្រើប្រាស់ថ្នាំ៖ មានប្រភេទថ្នាំសំខាន់ៗចំនួនពីរគឺ ថ្នាំរលារសាច់ដុំជុំវិញបំពង់បង្ហួរនោម (α-blockers) និងថ្នាំកាត់បន្ថយខ្នាតក្រពេញប្រូស្ដាត (5-ARIs) ។ ប៉ុន្ដែមានចំនុចដែលគួរតែប្រុងប្រយ័ត្ន ព្រោះថាអាចថ្នាំប្រើប្រាស់ជាបន្តបន្ទាប់ និងអាចមានផលប៉ះពាល់ដូចជាសម្ពាធឈាមទាប អស់កម្លាំង ឬការបញ្ចេញទឹកកាមខុសធម្មតា
  • ការវះកាត់៖ ជារឿយៗតែងប្រើក្នុងករណីក្រពេញប្រូស្តាតរីកធំធ្ងន់ធ្ងរ ឬនៅពេលដែលថ្នាំមិនមានប្រសិទ្ធភាព។ នីតិវិធីវះកាត់ទូទៅបំផុតគឺ ការវះកាត់ដោយកាមេរ៉ាចូលតាមរយៈបង្ហួរនោមដើម្បីកាត់យកដុំសាច់ក្រពេញប្រូស្តាតចេញ។ បើទោះជាមានប្រសិទ្ធភាពក៏ ប៉ុន្ដែវាក៏មានហានិភ័យនៃការឆ្លងមេរោគ ផលវិបាក និងអាចប៉ះពាល់ដល់ការបញ្ចេញទឹកកាម និងមុខងារផ្លូវភេទផងដែរ

សំណួរ៖ តើមានវិធីព្យាបាលដោយមិនវះកាត់ដែរឬទេ?

ចម្លើយ៖ បច្ចុប្បន្នមានបច្ចេកទេសថ្មីមួយហៅថា PAE (Prostatic Artery Embolization) គឺជានីតិវិធីព្យាបាលដោយវិទ្យុសកម្ម។ វេជ្ជបណ្ឌិត​បញ្ចូល​បំពង់​បូម​តាម​សរសៃឈាម​នៅ​ក្រលៀន ឬ​កដៃ ហើយ​ចាក់​សារធាតុ​មួយ​ដើម្បី​រារាំង​សរសៃឈាម​ដែល​ផ្គត់ផ្គង់​ក្រពេញប្រូស្តាត បណ្តាលឱ្យក្រពេញប្រូស្តាតរួញតូចបន្តិចម្តងៗ។ ក្រពេញប្រូស្តាតចាប់ផ្តើមរួមតូចក្នុងរយៈពេល 1-3ខែ ហើយរោគសញ្ញានៃការនោមផ្សេងនិងប្រសើរឡើងយ៉ាងជាក់លាក់ក្នុងរយៈពេល 5-6 ខែ។ អ្នកជំងឺជាង 75-80% ដែលជួបប្រទះការនោមនិងប្រសើរឡើង កាត់បន្ថយការនោមញឹកញាប់ និងការឈឺចាប់

សំណួរ៖ តើការព្យាបាលដោយ PAE មានអត្ថប្រយោជន៍អ្វីខ្លះ?

ចម្លើយ៖ មិនចាំបាច់វះកាត់ធំទេ គ្មានរបួស ជាសះស្បើយលឿន សម្ថតភាពផ្លូវភេទរងផលប៉ះពាល់តិចតួច ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃតែមួយ

សំណួរ៖ តើខ្ញុំគួរទៅជួបគ្រូពេទ្យនៅពេលណា?

ចម្លើយ៖ ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញានៃការនោមខុសប្រក្រតី ដូចជាពិបាកបត់ជើងតូច នោមញឹកញាប់ពេក ឬបត់ជើងតូចមិនអស់ គួរតែទទួលការវាយតម្លៃពីគ្រូពេទ្យដើម្បីកំណត់ផែនការព្យាបាលសមស្រប និងការពារផលវិបាកដែលតាមមក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. ATTAWAT ANGSUPANKOSOL
DR. ATTAWAT ANGSUPANKOSOL

Surgery

Urosurgery

Readers’ Rating

1.5 out of 5 stars (based on 4 reviews)