ថ្ងៃទី 28 ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាទិវាជំងឺរលាកថ្លើមពិភពលោក (World Hepatitis Day) ដែលជាថ្ងៃឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការថែទាំសុខភាពថ្លើម ព្រោះជំងឺថ្លើមមិនមែនជារឿងឆ្ងាយខ្លួនទេ គ្រោះថ្នាក់ស្ងាត់មួយដែលមនុស្សជាច្រើនមើលរំលងគឺជំងឺខ្លាញ់រុំថ្លើម ដែលវាអាចចាប់ផ្តើមដោយមិនដឹងខ្លួន ប៉ុន្តែប្រសិនបើធ្វេសប្រហែស និងមិនបានព្យាបាលទេ វាអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ឬសូម្បីតែមហារីកថ្លើមដំណាក់កាលចុងក្រោយ
ជំងឺខ្លាញ់រុំថ្លើម (NAFLD) គឺជាអ្វី?
ជំងឺខ្លាញ់រុំថ្លើម (Non-Alcoholic Fatty Liver Disease: NAFLD) គឺជាបញ្ហាសុខភាពមួយដែលរកឃើញច្រើនបំផុតនៅក្នុងប្រទេសថៃ ជាពិសេសក្នុងចំណោមអ្នកដែលមានកត្តាហានិភ័យដូចជា៖
ជំងឺនេះបង្កឡើងជាចម្បងដោយការបរិភោគអាហារដែលសម្បូរជាតិខ្លាញ់ និងស្ករ មិនធ្វើលំហាត់ប្រាណ និងលើសទម្ងន់ ទោះបីជារោគសញ្ញាអាចមិនលេចឡើងក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្ដែប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរបន្ថែមទៀតដូចជា ជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើម
ហេតុអ្វីចាំបាច់ត្រូវប្រញាប់ពិនិត្យសុខភាពថ្លើម?
ការធ្វើតេស្តថ្លើមដើម្បីរកមើលនូវជំងឺខ្លាញ់រុំថ្លើមនៅដំណាក់កាលដំបូង គឺជារឿងសំខាន់យ៉ាងខ្លាំង ដោយសារវាអាចជួយរៀបចំផែនការព្យាបាលទាន់ពេលវេលា និងការពារការវិវត្តនៃស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀតនាពេលអនាគត
បច្ចេកវិទ្យាស្កេនសាច់ថ្លើម (Liver Fibrosis Scan)៖ ការពិនិត្យថ្លើមដោយមិនចាំបាច់ចោះ
បច្ចុប្បន្ននេះអាចត្រួតពិនិត្យវាយតម្លៃស្ថានភាពថ្លើមបានយ៉ាងច្បាស់លាស់ ដោយម៉ាស៊ីន Liver Fibrosis Scan ដែលមានអត្ថប្រយោជន៍គឺ មិនចាំបាច់ចោះសាច់ថ្លើម នឹងមិនត្រូវការវិទ្យុសកម្ម ឬសារធាតុពណ៌
ដំណើរការនៃការស្កេនថ្លើម (Liver Fibrosis Scan)៖
ការវាស់ភាពរឹងម៉ាំរបស់ថ្លើម ម៉ាស៊ីនបញ្ជូនរលកសំឡេងប្រេកង់ទាបចូលទៅក្នុងថ្លើម និងវាស់ល្បឿននៃរលកដែលឆ្លុះបញ្ចាំងត្រលប់មកវិញ ដើម្បីវាយតម្លៃភាពរឹងរបស់ថ្លើម
ការវាស់បរិមាណជាត់ខ្លាញ់ក្នុងថ្លើម (CAP) ដោយប្រើបច្ចេកទេស Controlled Attenuation Parameter (CAP) ដោយវាស់ការបន្ថយរលកសំឡេងដែលឆ្លងកាត់ជាលិកាថ្លើម ដើម្បីវាយតម្លៃបរិមាណខ្លាញ់បង្គរ
គុណសម្បត្តិនៃការស្កេនសាច់ថ្លើម Liver Fibrosis Scan
ការធ្វើតេស្តចំណាយពេលត្រឹមតែ 5-10 នាទីប៉ុណ្ណោះ
មិនចាំបាច់ប្រើម្ជុលចោះ កាត់បន្ថយហានិភ័យ និងការឈឺចាប់
មានសុវត្ថិភាពពីការប្រើប្រាស់វិទ្យុសកម្ម ឬសារធាតុពណ៌
អាចធ្វើតេស្តម្តងទៀតបានតាមតម្រូវការ
លទ្ធផលអាចទទួលបានភ្លាមៗបន្ទាប់ពីការធ្វើតេស្ត
អ្នកអាចត្រឡប់ទៅផ្ទះវិញ ហើយបន្តសកម្មភាពប្រចាំថ្ងៃបានតាមធម្មតា
ដូច្នេះការធ្វើតេស្តនេះគឺស័ក្ដិសមសម្រាប់អ្នកដែលមានកត្តាហានិភ័យ និងអ្នកដែលមិនមានរោគសញ្ញាដើម្បីវាយតម្លៃសុខភាពថ្លើមជាប្រចាំ
តើអ្នកណាគួរពិនិត្យរកជំងឺខ្លាញ់រុំថ្លើម?
អ្នកដែលមាន បញ្ហាធាត់ ឬ លើសទម្ងន់
អ្នកជំងឺ ទឹកនោមផ្អែម ឬ លើសឈាម
អ្នកដែលទទួលទានអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករខ្ពស់
ទោះបីជាអ្នកមិនមានរោគសញ្ញា ឬហានិភ័យក៏ដោយ ក៏អាចពិនិត្យសុខភាពថ្លើមបានដូចគ្នា
ការការពារជំងឺថ្លើម ចាប់ផ្តើមជាមួយនឹងការត្រួតពិនិត្យសុខភាពជាប្រចាំ
ការប្រើប្រាស់បច្ចេកវិទ្យាស្កេនថ្លើម (Liver Fibrosis Scan) រួមជាមួយនឹងការថែទាំសុខភាព ការគ្រប់គ្រងទម្ងន់ និងការកែប្រែអាកប្បកិរិយា ជួយកាត់បន្ថយហានិភ័យនៃ ជំងឺខ្លាញ់រុំថ្លើម មហារីកថ្លើម និងក្រិនថ្លើម បានយ៉ាងមានប្រសិទ្ធភាព
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
Dr. Sukprasert Jutaghokiat
Internal Medicine
Gastroenterology and Hepatology
Readers’ Rating
0.0 out of 5 stars (based on 0 reviews)