ក្រពេញប្រូស្តាតរីកធំដែលជាជំងឺពេញនិយមក្នុងចំណោម បុរសចូលនិវត្តន៍អាចព្យាបាលបានដោយមិនចាំបាច់វះកាត់
ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។

ក្រពេញប្រូស្តាតរីកធំ គឺជាជំងឺដែលរកឃើញច្រើនបំផុតចំពោះបុរសដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅ។ មូលហេតុចម្បងគឺបណ្ដាលការផ្លាស់ប្តូរអ័រម៉ូនបុរសទៅតាមអាយុដែលកាន់តែច្រើនទៅ ធ្វើឱ្យក្រពេញប្រូស្តាតរីកធំ និងសង្កត់លើបង្ហួរនោម រហូតនាំឱ្យមានរោគសញ្ញាបត់ជើងខុសប្រក្រតី
បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាព្យាបាលដោយមិនវះកាត់សម្រាប់ក្រពេញប្រូស្តាតរីកធំ ដែលហៅថា Rezum Water Vapor Therapy ការព្យាបាលចំណាយពេលត្រឹមតែ 10-15 នាទីប៉ុណ្ណោះ។ វេជ្ជបណ្ឌិតនិងបញ្ចូលកាមេរ៉ា និងឧបករណ៍តាមបង្ហួរនោម រួចបាញ់ចំហាយក្តៅនៅសីតុណ្ហភាពប្រហែល 106អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាត 6-10ដង ម្តងរយៈពេល 9វិនាទី។ ចំហាយទឹកនិងបំផ្លាញកោសិកាដែលរារាំងផ្លូវទឹកនោម ហើយរាងកាយនឹងបញ្ចេញវាចេញដោយធម្មជាតិ ធ្វើឱ្យមានរោគសញ្ញាប្រសើរឡើងក្នុងរយៈពេល 4-6សប្តាហ៍
ដូច្នេះ ការព្យាបាលជម្ងឺក្រពេញប្រូស្តាតរីកធំដោយបច្ចេកវិជ្ជាចំហាយទឹក (Rezum) គឺជាវិធីសាស្រ្តដែលត្រូវបានទទួលស្គាល់ក្នុងផ្នែកវេជ្ជសាស្រ្ដ ដែលកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នៃការវះកាត់ធម្មតា និងធ្វើឱ្យលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺឪ្យកាន់តែប្រសើរឡើង
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000