ជំងឺសន្ទះបេះដូងត្រូវបានបែងចែកជាពីរប្រភេទគឺ ជំងឺស្ទះសន្ទះបេះដូងនិងជំងឺធ្លាយសន្ទះបេះដូង។ ដោយជំងឺស្ទះសន្ទះបេះដូងគឺបណ្តាលមកពីការឡើងក្រាស់នៃសន្ទះបេះដូង ឬមានកំណកកំបោររុំរហូតធ្វើអោយឈាមហូរទៅកាន់បេះដូងតិច ចំណែកជំងឺធ្លាយសន្ទះបេះដូងភាគច្រើនគឺបណ្តាលមកពីការទ្រុឌទ្រោមឬការរហែក រហូតដល់លំហូរឈាមមិនអាចរារាំងបាន។ ជំងឺសន្ទះបេះដូងទាំងពីរប្រភេទនេះធ្វើឱ្យលំហូរឈាមមិនប្រក្រតី ដោយសារសន្ទះបេះដូងមានតួនាទីរារាំង និងគ្រប់គ្រងឈាមឪ្យហូរក្នុងទិសដៅតែមួយ ប្រសិនបើមានការក្រិន ឬធ្លាយ វានឹងធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំង
រោគសញ្ញានៃជំងឺស្ទះសន្ទះបេះដូង ឬជំងឺធ្លាយសន្ទះបេះដូងត្រូវបានបែងចែកជាប្រភេទស្រួចស្រាវនិងរ៉ាំរ៉ៃ។ អ្នកជំងឺដែលមានរោគសញ្ញាស្រួចស្រាវច្រើនតែមានសភាពធ្ងន់ធ្ងរ ហើយត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់ រោគសញ្ញាទូទៅរួមមាន អស់កម្លាំង ញ័រទ្រូង ហើមជើង មិនអាចគេងរាបបាន ឬធ្ងន់ធ្ងររហូតដល់គាំងបេះដូង
សម្រាប់ការធ្វើរោគវិនិច្ឆ័យនៃជំងឺស្ទះសន្ទះបេះដូង និងជំងឺធ្លាយសន្ទះបេះដូង វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ពិនិត្យរាងកាយ ថតកាំរស្មីអ៊ិចទ្រូង និងពិនិត្យបេះដូងដោយប្រើអ៊ុលត្រាសោន (Echocardiogram, Echocardiography) ឬអេកូ (Echo) ដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរនៃជំងឺ ដែលចែកចេញជា 3កម្រិត៖ ការស្ទះសន្ទះបេះដូងកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ប្រសិនបើមានការក្រិនឬលេចធ្លាយនៃសន្ទះបេះដូងកម្រិតស្រាល គ្រូពេទ្យនឹងព្យាបាលដោយប្រើថ្នាំ និងណែនាំការផ្លាស់ប្តូរឥរិយាបថសុខភាពដូចជា ការកំណត់បរិមាណការពិសារទឹក និងកាត់បន្ថយអាហារប្រៃ នេះនឹងជួយសម្រួលដល់រោគសញ្ញា ព្រោះជំងឺសន្ទះបេះដូងនឹងមិនអាចព្យាបាលបានទេ ប៉ុន្តែនឹងកាន់តែយ៉ាប់យ៉ឺនបន្តិចម្តងៗទៅតាមអាយុ អ្នកជំងឺមួយចំនួនអាចទ្រុឌទ្រោមបន្តិចម្តងៗ អាស្រ័យលើថាតើពួកគេថែទាំខ្លួនឯងបានល្អប៉ុណ្ណា។ ចំពោះអ្នកជំងឺដែលមានការក្រិនឬការលេចធ្លាយនៃសន្ទះបេះដូងកម្រិតមធ្យម ឬធ្ងន់ធ្ងរ វេជ្ជបណ្ឌិតអាចពិចារណាជួសជុលសន្ទះបេះដូង ឬផ្លាស់ប្ដូរសន្ទះបេះដូងសិប្បនិម្មិត ដែលត្រូវបានបែងចែកជា 3 ប្រតិបត្តិការដូចខាងក្រោម:
ការផ្លាស់ប្ដូរសន្ទះបេះដូងសិប្បនិម្មិតតាមរយៈបំពង់សុង ឬ TAVI (Trans Catheter Aortic Valve Implantation) គឺជាការវះបើកមុខរបួសតូចមួយតាមរយៈសរសៃឈាមនៅបរិវេនក្រលៀន។ បន្ទាប់មកប្រើលួសប្រភេទពិសេសមួយបញ្ជូនសន្ទះបេះដូងសិប្បនិម្មិតចូលទៅផ្លាស់ប្ដូរសន្ទះបេះដូង aortic ដើម ដោយប្រើប្រព័ន្ធបញ្ជូន (delivery system) វិធីនេះសាកសមសម្រាប់អ្នកជំងឺវ័យចំណាស់ មានជំងឺរួមគ្នាជាច្រើន មានហានិភ័យខ្ពស់នៃផលវិបាក ឬមានចំនុចហាមឃាត់ក្នុងការវះកាត់ ហើយមានតែសន្ទះ aortic ប៉ុណ្ណោះដែលអាចជំនួសបាន
ការវះកាត់បែបបុរាណ គឺជាការបើកមុខរបួសនៅចំកណ្តាលទ្រូងប្រហែល 10 សង់ទីម៉ែត្រ ដើម្បីផ្លាស់ប្ដូរឬជួសជុលសន្ទះបេះដូង ហើយថែមទាំងអាចប្រើរួមជាមួយនឹងនីតិវិធីដែលទាក់ទងនឹងបេះដូងផ្សេងទៀតដូចជាប្រសិនបើអ្នកជំងឺមានជំងឺសរសៃឈាមបេះដូង ក៏អាចធ្វើ ការវះកាត់ Bypass ដើម្បីការតសរសៃឈាមបេះដូងរួមជាមួយនឹងការជួសជុលសន្ទះបេះដូងបានផង។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្យាបាលបែបបុរាណ អ្នកជំងឺត្រូវសម្រាកព្យាបាលប្រហែល 3 ខែ ដើម្បីរង់ចាំឱ្យឆ្អឹងទ្រូងខាងមុខតជាប់គ្នាបានទាំងស្រុង ដោយសារតែគ្រូពេទ្យវះកាត់ធ្វើការវះបើកចំកណ្តាលឆ្អឹងទ្រូង
ការវះកាត់បែបមុខរបួសតូចដោយប្រើកាមេរ៉ា គ្រូពេទ្យនឹងធ្វើការវះកាត់ប្រហែល 4-5សង់ទីម៉ែត្រនៅបរិវេនក្រោមសុដន់ខាងស្តាំ នឹងមានស្នាមរបួសប្រហែល 0.5សង់ទីម៉ែត្រ នៅផ្នែកម្ខាងនៃទ្រូង 2កន្លែង ព្រោះវិធីនេះមិនកាត់ឆ្អឹងកណ្ដាលទ្រូងទេ ប៉ុន្តែធ្វើការវះកាត់តាមរយៈឆ្អឹងជំនីចូលទៅជួសជុល ឬផ្លាស់ប្ដូរសន្ទះបេះដូង។ នេះនឹងជួយអ្នកជំងឺបាត់បង់ឈាមតិច កាត់បន្ថយការរងរបួសលើជាលិកា ការស្នាក់នៅ ICU និងការស្នាក់នៅមន្ទីរពេទ្យមានរយៈពេលខ្លីជាងការវះកាត់បែបបុរាណ កាត់បន្ថយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្រោយការវះកាត់ ជាសះស្បើយក្នុងរយៈពេល 4-6 សប្តាហ៍ព្រោះអ្នកមិនចាំបាច់រង់ចាំឱ្យឆ្អឹងផ្ជាប់គ្នាទេ ហើយអាចប្រើសម្រាប់ព្យាបាលបញ្ហាសន្ទះបេះដូងបាន ទាំងបួនផ្នែក
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង , ជាន់ទី5, មន្ទីរពេទ្យវេជ្ជថានី+66(0)89-2019000 (Cambodia Hotline)
Readers’ Rating
0.0 out of 5 stars (based on 0 reviews)