ញ័រទ្រូង ងាយអស់កម្លាំងដោយគ្មានមូលហេតុ អាចបង្ហាញពី បេះដូងលោតខុសចង្វាក់
ជំងឺ បេះដូងលោតខុសចង្វាក់ កំពុងក្លាយជាបញ្ហាសុខភាពដែលរកឃើ […]

Table of Contents
Cavernous bleeding or cavernous hemangioma or cavernoma, or cerebral cavernous malformation គឺជាភាវៈខុសប្រក្រតីក្នុងលលាក្បាលគឺជាការរបួលគ្នានៃសរសៃឈាមតូចៗ។ Cavernous Hemangioma អាចកើតឡើងមកពីការហូរឈាមនៅបរិវេនជញ្ជាំងស្តើងៗនៃសរសៃឈាមតូចៗ ដោយសារតែលំហូរឈាមនៅក្នុងសរសៃឈាមតូចទាំងនេះមានចលនាយឺតឬមិនមានចលនាអ្វីឡើយ។ ក្នុងខួរក្បាលឬខួរកញ្ជឹងកជាផ្នែកដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងរាងកាយសម្រាប់ជំងឺនេះ ប៉ុន្តែពេលខ្លះឆ្អឹងខ្នងនិងផ្នែកផ្សេងៗទៀតនៃរាងកាយអាចមានការពាក់ព័ន្ធផងដែរ។ ការហូរឈាមក្នុងខួរក្បាលអាចធ្វើឪ្យមានអាការៈដូចជា ប្រកាច់ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន (Stroke)។
Hemangioma មានខ្នាតចាប់តាំងពី inch រហូតដល់ខ្នាតតូច និងធំជាងនេះ ដែលពោរពេញទៅដោយឈាមនិងមានការបែងចែកដោយជាលិកាដែលរុំនៅជុំវិញ។ Cavernous Hemangiomas អាចកើតឡើង ១ ក្នុងចំណោមមនុស្ស ២០០នាក់ ប៉ុន្តែភាគច្រើន ១ ក្នុងចំណោម ១០ ដែលត្រូវរងទុក្ខពីជំងឺទាំងនេះ។
មានត្រឹមតែ ១ ក្នុងចំណោម ១០នាកប៉ុណ្ណោះដែលអាចមានរោគសញ្ញាដូចជា ការប្រកាច់ឬដាច់សរសៃឈាមក្នុងខួរក្បាល អ្នកជំងឺភាគច្រើនរកឃើញជំងឺនេះបន្ទាប់ពីធ្វើការស្កេនខួរក្បាលរួច អ្នកជំងឺខ្លះមានភាវះ Hemangioma បែបមិនមានរោគសញ្ញាបង្ហាញ។
មានឪកាសកើត Cavernous Hemangioma ច្រើនលើសពីមួយ ប៉ុន្តែព្រោះការខូចទ្រង់ទ្រាយអាចកើតឡើងគ្រប់ទីកន្លែង ហើយនៅតែមានស្ថេរភាពអស់រយៈពេលជាច្រើនឆ្នាំ បើទោះបីជាមិនមានរោគសញ្ញាក៏ដោយ Hemangioma តែមួយអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុងខួរក្បាលនិងធ្វើឪ្យខូចខាតខណៈពេលដែលសញ្ញាលេចឡើង។
២០ភាគរយនៃ hemangioma cavernous គឺជាជំងឺតំណពូជដោយសារតែការបំលែងហ្សែន ប្រសិនបើឪពុកម្តាយមានប្រវត្តិមាន Cerebral cavernous នោះមានឱកាស ៥០%ដែលកូនកើតជំងឺនេះ។
ភាពខុសប្រក្រតីនៃសរសៃឈាមក្រហមនិងសរសៃវែន (AVM) គឺជាភាពខុសប្រក្រតីមួយប្រភេទទៀត មានខ្នាតប្រហែលគ្នា និងអាចធ្វើឪ្យបែកបាន ប៉ុន្តែភាពខុសគ្នារវាង AVM និង Cavernoma គឺលំហូរឈាមដែលហូរក្នុងសរសៃឈាម AVM មានសម្ពាធខ្ពស់ជាងនិងគ្រោះថ្នាក់ខ្លាំងជាង។
Capillary telangiectasias ក៏ជាប្រភេទនៃភាពមិនប្រក្រតីនៃសរសៃឈាមដែលកម្របណ្តាលឱ្យដាច់រហែក និងខូចខាតដល់ខួរក្បាល
រោគសញ្ញាអាស្រ័យលើទំហំ ចំនួននៃ hemangiomas ដែលមាន និងភាពធ្ងន់ធ្ងរចំពោះបុគ្គលនីមួយៗ
មិនមានការស្រាវជ្រាវជាក់លាក់ណាមួយអំពីមូលហេតុនៃ hemangioma នេះទេ
ការស្រាវជ្រាវមួយចំនួនបានរកឃើញថាភាពខុសប្រក្រតីនេះបានកើតឡើងដោយសារតែការវិវត្តន៍នៃភាពខុសប្រក្រតីនៃសរសៃវ៉ែន (DVA) ហើយអ្នកជំងឺដែលទទួលបានការព្យាបាលដោយវិទ្យុសកម្មទៅលើខួរក្បាល ឬឆ្អឹងខ្នងក៏អាចវិវត្តន៍ទៅជា cavernoma ។
ផលវិបាកចម្បងដែលអាចកើតមានគឺ ការប្រកាច់ ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ផលវិបាកក្រោយការវះកាត់អាចជាជំងឺដាច់សរសៃឈាមខួរក្បាល គឺ ខ្វិន ការបាត់បង់ស្មារតី ឬស្លាប់។ កត្តាជាច្រើនមានឥទ្ធិពលលើកម្រិតនៃហានិភ័យ រួមទាំងសុខុមាលភាពទូទៅ ទំហំ និងទីតាំងស្នាមជំងឺ និងបរិមាណនៃដំបៅ។
ការធ្វើតេស្តរូបភាព៖ ការថតរូបភាពអនុភាពម៉ាញេទិក (MRI) ការថតរូបភាពដែលមានទម្ងន់ស្រាល គឺជាការស្កេនបែបពិសេស អាចរកឃើញទំនោរនៃការហូរឈាម ឬហើមជុំវិញដំបៅ ហើយអាចព្យាករណ៍ពីហានិភ័យនៃផលវិបាកបន្ថែមទៀត។
វិធីសាស្រ្តនៃការព្យាបាលត្រូវបានកំណត់ដោយទីតាំងនៃដំបៅ និងរោគសញ្ញាដែលមិនអាចគ្រប់គ្រងបាន។ ក្នុងករណីដែលគ្មានរោគសញ្ញា វេជ្ជបណ្ឌិតអាចរង់ចាំមើលការស្កេនខួរក្បាល ឬចេញវេជ្ជបញ្ជាថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ជាពិសេសស្ថានភាពប្រព័ន្ធប្រសាទ ឬអ្នកដែលមិនមានប្រតិកម្មនឹងថ្នាំ ហើយមានការបញ្ជាក់ថាមាន hemangioma ការវះកាត់និងក្លាយជាវិធីសាស្ត្រព្យាបាលចម្បងសម្រាប់ព្យាបាល។
ក្នុងករណីភាគច្រើន មិនអាចទៅរួចទេក្នុងការទប់ស្កាត់ការខូចទ្រង់ទ្រាយនៃ Cavernous malformations ដោយសារតែធម្មជាតិនៃភាពខុសប្រក្រតីដែលយើងមិនអាចទាយទុកជាមុនបាន។ ប៉ុន្តែមានឱកាសខ្ពស់សម្រាប់ជំងឺតំណរពូជ អាចធ្វើតេស្តហ្សែន pregenetic testing បាន ការដែរមិនកែប្រែរបៀបរស់នៅប្រចាំថ្ងៃអាចបង្កឱ្យមានទំនោរខ្ពស់នៃការកើតភាវះហូរឈាមក្នុងខួរក្បាលបាន។ អ្នកត្រូវពិនិត្យឪ្យច្បាស់ ថាសម្ពាធឈាម កូលេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកស្ថិតនៅក្នុងកម្រិតដែលស័ក្តិសម។ ថ្នាំមួយចំនួនដូចជា អាស្ពីរីន និង ibuprofen អាចបណ្តាលឱ្យសរសៃឈាមស្តើង អាចធ្វើអោយការហូរឈាមកាន់តែយ៉ាប់យឺនទៅៗ ប្រសិនបើមានការប្រើប្រាស់ថ្នាំទាំងនេះ អំឡុងពេលមានភាពខុសប្រក្រតី។
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000