ជំងឺធាត់ គ្រោះថ្នាក់ស្ងាត់ដែលបំផ្លាញសុខភាព ដែលអ្នក…មិនដឹងខ្លួន?

អត្ថបទសុខភាព

ជំងឺធាត់មិនត្រឹមតែប៉ះពាល់ដល់រូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងមហារីកមួយចំនួនផងដែរ បច្ចុប្បន្ន​ចំនួន​អ្នក​ជំងឺ​ធាត់​កំពុង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ

ជម្រើសមួយក្នុងចំណោមជម្រើសដែលទទួលស្គាល់ពីផ្នែកវេជ្ជសាស្ដ្រដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពគឺ ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់ ដោយប្រើបច្ចេកវិទ្យា វះកាត់តាមរយៈកាមេរ៉ា (Laparoscopic Surgery) ដែលជួយឱ្យមានស្នាមរបួសតូច ការឈឺចាប់តិច ជាសះស្បើយលឿន និងការវិលត្រលប់មកជីវិតប្រចាំថ្ងៃវិញយ៉ាងឆាប់រហ័ស

វិធីសាស្រ្តការវះកាត់ក្រពះដែលទទួលបានការពេញនិយមរួមមាន៖

  1. ការវះកាត់ក្រពះមួយចំនួនធំចេញ (Sleeve Gastrectomy)
  2. ការវះកាត់ក្រពះបែប Bypass (Roux-en-Y Gastric Bypass: RYGB)
  3. ការវះកាត់ក្រពះបែប Sleeve Plus
  4. ការវះកាត់ក្រពះបែប OAGB (One Anastomosis Gastric Bypass)

អត្ថប្រយោជន៍នៃការវះកាត់សម្រកទម្ងន់

  • កាត់បន្ថយហានិភ័យនៃជំងឺដែលបណ្តាលមកពីជំងឺធាត់
  • ស្តារសុខភាព និងកែលម្អគុណភាពជីវិតឪ្យប្រសើរឡើង
  • កាត់បន្ថយឱកាសនៃការស្លាប់ពីផលវិបាករយៈពេលវែង

តើអ្នកណាស័ក្តិសមសម្រាប់ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់?

  • អ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ពី 30 ឡើងទៅ រួមជាមួយនឹងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន
  • អ្នកដែលមាន BMI ចាប់ពី 32.5 ឡើងទៅ និងមានជម្ងឺដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ឬជំងឺឈប់ដកដង្ហើមអំឡុងពេលគេង
  • អ្នកដែលមាន BMI ពី 37.5 ឡើងទៅ ហើយចង់បានវិធីសាស្រ្តសុវត្ថិភាពក្នុងការសម្រកទម្ងន់
  • អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ទាំង​កាយ​និង​ចិត្ត​សម្រាប់​ការ​វះ​កាត់ និង​ការ​កែប្រែ​ឥរិយាបថ​ក្រោយ​ការ​វះកាត់
  • អ្នកដែលយល់ និងទទួលយកហានិភ័យដែលអាចកើតមានពីការវះកាត់

ប្រសិន​បើ​អ្នក ឬ​អ្នក​ជិត​ស្និទ្ធរបស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៃជំងឺ​ធាត់ ហើយ​កំពុង​ស្វែង​រក​វិធី​សម្រក​ទម្ងន់​ដោយ​សុវត្ថិភាព អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ការណែនាំ​ដែល​សមស្រប​សម្រាប់​សុខភាព​របស់​អ្នក​មុន​នឹង​ធ្វើ​ការ​សម្រេ

ចិត្តសម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់ទូទៅ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)