ជំងឺរលាកថ្លើម ប្រសិនបើទុកចោលយូរមិនព្យាបាល អាចរីករាលដាលរហូតក្លាយជា មហារីកថ្លើម
ជំងឺរលាកថ្លើមអាចវិវត្តធ្ងន់ធ្ងរជាខ្សោយថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។ ស្វែងយល់រោគសញ្ញា ការធ្វើតេស្ត និងវិធីការពារ

ក្នុងសម័យកាលដែលបញ្ហាធាត់ និងលើសទម្ងន់ប៉ះពាល់ដល់សុខភាពជារួម ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ដូច្នេះហើយទើបការសម្រកទម្ងន់គឺជាគោលដៅរបស់មនុស្សជាច្រើន។ ប៉ុន្តែសម្រាប់អ្នកដែលស្រកទម្ងន់តាមរយៈការតមអាហារ និងការហាត់ប្រាណហើយមិនបានឃើញលទ្ធផលនោះ ការព្យាបាលផ្នែកវេជ្ជសាស្រ្ដក៏បានក្លាយជាជម្រើសសំខាន់មួយទៀតផងដែរ
“ការវះកាត់ក្រពះ” និង “ការដាក់ប៉េងប៉ោងក្នុងក្រពះ” គឺជា ២ វិធីសាស្រ្តពេញនិយម ប៉ុន្តែមានភាពខុសគ្នាខ្លាំង ទាំងនៅក្នុងលក្ខខណ្ឌនៃយន្តការ ប្រសិទ្ធភាព ផលប៉ះពាល់ និងការថែទាំក្រោយនីតិវិធី
គោលការណ៍គឺកាត់បន្ថយទំហំនៃក្រពះ ឬផ្លាស់ប្តូរផ្លូវស្រូបយកអាហារ ធ្វើឱ្យអ្នកញ៉ាំតិច ហើយរាងកាយស្រូបយកកាឡូរីតិចជាងមុនផងដែរ
ប៉េងប៉ោងស៊ីលីកុនត្រូវបានបញ្ចូលទៅក្នុងក្រពះតាមរយៈការឆ្លុះកាមេរ៉ា (មិនចាំបាច់វះកាត់) បន្ទាប់មកបន្ថែមសឺរ៉ូមប្រៃរហូតទាល់តែពេញពោះ ជួយកាត់បន្ថយបរិមាណក្នុងក្រពះ ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងញ៉ាំតិចជាងមុន
* ការជ្រើសរើសវិធីសម្រកទម្ងន់ត្រឹមត្រូវ គួរតែអាស្រ័យលើសុខភាពដោយរួម និងទម្លាប់នៃការញ៉ាំរបស់អ្នកជំងឺ ការត្រៀមខ្លួនប្រាណ និងការណែនាំពីវេជ្ជបណ្ឌិត មិនថាជាការវះកាត់ ឬការបញ្ចូលប៉េងប៉ោង គួរតែត្រូវបានវាយតម្លៃដោយវេជ្ជបណ្ឌិត ដើម្បីសុវត្ថិភាព និងលទ្ធផលល្អបំផុត
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម , មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Internal Medicine
Gastroenterology and Hepatology