
ទិដ្ឋភាពទូទៅ
ថ្លើម គឺជាសរីរាង្គធំមួយដែលមានទំហំធំប៉ុនបាល់ទាត់ ដែលមានទីតាំងនៅលើពោះផ្នែកខាងស្តាំ ពីលើក្រពះនិងខាងក្រោមសន្ទះទ្រូង។ មហារីកថ្លើមចាប់ផ្តើមនៅកោសិកាថ្លើម (hepatocytes)។ ជំងឺមហារីកថ្លើមប្រភេទទូទៅបំផុត គឺជំងឺមហារីកកោសិកាថ្លើមhepatocellular ដែលភាគច្រើនប៉ះពាល់ដល់កោសិកាថ្លើម។ មានជំងឺមហារីកថ្លើមប្រភេទផ្សេងទៀតដែលកម្រមានជាងនេះ ដូចជាជំងឺមហារីកបំពង់ទឹកប្រមាត់ក្នុងថ្លើម និងជំងឺមហារីកកោសិកាថ្លើម (hepatoblastoma)
មហារីកដែលមានប្រភពមកពីផ្នែកផ្សេងទៀតនៃរាងកាយ (ឧទាហរណ៍ មហារីកសុដន់ សួត ឬពោះវៀនធំ) ដែលអាចរាលដាលដល់ថ្លើមនេះត្រូវបានគេហៅថា មហារីករាលដាល metastatic cancer
រោគសញ្ញា
សញ្ញា និងរោគសញ្ញាភាគច្រើនមិនបង្ហាញឱ្យឃើញនៅក្នុងជំងឺមហារីកថ្លើមដំណាក់កាលដំបូងនោះទេ
ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញារបស់ជំងឺមហារីកថ្លើម៖
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ចង្អោរ និងក្អួត
- បាត់បង់ចំណង់អាហារ
- អស់កម្លាំង
- ឈឺចាប់នៅផ្នែកខាងលើពោះ
- ហើមពោះ
- ខាន់លឿង (ស្បែក និងភ្នែកប្រែពណ៌លឿង)
- ទឹកនោមមានពណ៌ងងឹត
- លាមកស្លេក/មានពណ៌ដីឥដ្ឋ
ប្រសិនបើអ្នកមានសញ្ញា និងរោគសញ្ញាណាមួយទាំងនេះ ហើយវាធ្វើឱ្យអ្នកព្រួយបារម្ភ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត
មូលហេតុ
ជាទូទៅ ជំងឺមហារីកថ្លើមចាប់ផ្តើមពីការផ្លាស់ប្តូរ DNA របស់កោសិកាធម្មតា។ ការផ្លាស់ប្តូរកោសិកាថ្លើមបណ្តាលឱ្យមានការចម្លងកោសិកាដល់មិនអាចគ្រប់គ្រងបាន ដែលបណ្តាលឱ្យបង្កើតទៅជាដុំសាច់ថ្លើម។ បន្ទាប់មកដុំសាច់នេះចាប់ផ្តើមឈ្លានពាន និងបំផ្លាញជាលិកាដែលមានសុខភាពលអ
មូលហេតុនៃជំងឺមហារីកថ្លើមអាចត្រូវបានគេរកឃើញថាមកពីការឆ្លងមេរោគរ៉ាំរ៉ៃជាមួយនឹងជំងឺរលាកថ្លើម។ ទោះជាយ៉ាងណាក៏ដោយជួនកាលមូលហេតុមិនត្រូវបានរកឃើញនៅឡើយទេ ប្រសិនបើគ្មានលក្ខខណ្ឌមូលដ្ឋានណាមូយដែលអាចបណ្តាលឱ្យកើតជំងឺមហារីកថ្លើមបាន
កត្តាហានិភ័យ
ទាំងនេះគឺជាកត្តាដែលអាចវិវត្តទៅជាជំងឺមហារីកថ្លើមបឋម៖
- ការឆ្លងមេរោគរ៉ាំរ៉ៃ ជាមួយវីរុសរលាកថ្លើមប្រភេទ B (HBV) ឬវីរុសរលាកថ្លើមប្រភេទ C (HCV)
- ជំងឺក្រិនថ្លើម ជំងឺក្រិនថ្លើមបណ្តាលឱ្យមានស្លាកស្នាមនៅក្នុងថ្លើម ហើយអាចបណ្តាលឱ្យកើតទៅជាជំងឺមហារីកថ្លើម
- ជំងឺថ្លើមតំណពូជ ជំងឺ Hemochromatosis និងជំងឺ Wilson គឺជាជំងឺមួយចំនួនដែលអាចបណ្តាលឱ្យកើតជំងឺ មហារីកថ្លើម
- មានជំងឺទឹកនោមផ្អែម
- ជំងឺខ្លាញ់រុំថ្លើមដែលមិនបង្កមកពីជាតិអាល់កុល ការប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅក្នុងថ្លើមអាចបង្កើនហានិភ័យដល់ជំងឺមហារីកថ្លើម
- ការប៉ះពាល់នឹងជាតិពុលដែលកើតឡើងពីការដុះផ្សិត Aflatoxin អាផ្លាតុកស៊ីនគឺជាសារធាតុពុលដែលមកពីផ្សិតដែលអាចរកឃើញនៅលើដំណាំ (ឧទាហរណ៍ គ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិ) ដែលមិនត្រូវបានរក្សាទុកត្រឹមត្រូវ។ សារធាតុពុលអាចបំពុលផលផលិតដែលរុក្ខជាតិផលិតបាន
- ការទទួលទានគ្រឿងស្រវឹងច្រើនពេក ការទទួលទានគ្រឿងស្រវឹងច្រើនបណ្តាលឱ្យខូចថ្លើមដែលមិនអាចព្យាបាលវិញបាន និងអាចនាំឱ្យមានជំងឺមហារីកថ្លើម
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើម
ទាំងនេះគឺជាការធ្វើតេស្តដែលធ្វើឡើងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើម៖
- ការធ្វើតេស្តឈាម ការធ្វើតេស្តមុខងារថ្លើម ដើម្បីរកមើលភាពខុសប្រក្រតីណាមួយ
- ការធ្វើតេស្តរូបភាព អ៊ុលត្រាសោន ការស្កេន CT និងរូបភាពអនុភាពម៉ាញេទិក (MRI)
- ការធ្វើកោសល្យវិច័យ គំរូជាលិកាថ្លើមត្រូវបានយកសម្រាប់ពិនិត្យក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យមើលជំងឺមហារីក
ការកំណត់វិសាលភាពនៃជំងឺមហារីកថ្លើម
វេជ្ជបណ្ឌិតនឹងធ្វើការកំណត់ដំណាក់កាលនៃជំងឺមហារីកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកថ្លើម។ ជំងឺមហារីកត្រូវបានចាត់លំដាប់ថ្នាក់ដើម្បីដឹងពីទីតាំង និងទំហំនៃជំងឺមហារីក។ ការថតកាំរស្មីកុំព្យូទ័រ (CT) ការថតរូបភាពអនុភាពម៉ាញេទិក (MRI) និងការស្កេនឆ្អឹងត្រូវបានធ្វើឡើងដើម្បីកំណត់ដំណាក់កាលនៃជំងឺមហារីក
មានការកំណត់ដំណាក់កាលនៃជំងឺមហារីកថ្លើមប្រភេទផ្សេងៗគ្នាដូចជា ការប្រើលេខរ៉ូម៉ាំងដូចជាពី I ដល់ IV និងការប្រើអក្សរដូចជាពី A ដល់ D។ ការកំណត់ដំណាក់កាលនឹងកំណត់ថាតើការព្យាបាលមួយណាដែលសាកសមបំផុត និងកំណត់ការព្យាករណ៍នៃជំងឺនេះ
ការព្យាបាល
ជំងឺមហារីកថ្លើមដំណាក់កាលដំបូងត្រូវបានព្យាបាលដោយផ្អែកលើដំណាក់កាលរបស់វា អាយុរបស់អ្នកជំងឺ សុខភាពទូទៅ និងជម្រើសនៃការព្យាបាលរបស់អ្នកជំងឺ
ការវះកាត់
- ការវះកាត់ដើម្បីយកដុំសាច់ចេញ ក្នុងករណីដែលការធ្វើតេស្តមុខងារថ្លើមមានលក្ខណៈធម្មតា ហើយដុំសាច់នៅតូច ការវះកាត់ត្រូវបានធ្វើឡើងដើម្បីយកតែផ្នែកខ្លះនៃថ្លើមដែលមានមហារីក ក៏ដូចជាជាលិកាដែលមានសុខភាពល្អមួយចំនួននៅជុំវិញវាចេញតែប៉ុណ្ណោះ
- ការវះកាត់ប្តូរថ្លើម ថ្លើមដែលមានមហារីកត្រូវបានយកចេញ ហើយដាក់ថ្លើមថ្មីពីអ្នកបរិច្ចាគជំនួសវិញ ភាគច្រើនជម្រើសនេះធ្វើបានសម្រាប់អ្នកដែលមានមហារីកស្ថិតក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ
ការព្យាបាលតាមមូលដ្ឋាន
ការព្យាបាលដែលផ្តោតលើតែកោសិកាមហារីក និងតំបន់ជុំវិញរបស់វាត្រូវបានគេហៅថា ការព្យាបាលក្នុងមូលដ្ឋាន។ មានជម្រើសដូចខាងក្រោម:
- ការដុតកោសិកាមហារីក (ការដុតបំផ្លាញដោយប្រេកង់វិទ្យុ) ចរន្តអគ្គិសនីត្រូវបានប្រើប្រាស់ដើម្បីដុត និងសម្លាប់កោសិកាមហារីកដោយការដុតបំផ្លាញដោយប្រេកង់វិទ្យុ
វេជ្ជបណ្ឌិតប្រើអ៊ុលត្រាសោននាំផ្លូវត្រូវដើម្បីមើលរូបភាព ហើយម្ជុលស្តើងមួយនឹងត្រូវបានបញ្ចូលទៅក្នុងពោះដើម្បីទៅដល់ដុំសាច់នោះ។ បន្ទាប់មកម្ជុលនោះនឹងប្រើកំដៅចូលទៅដុតក្នុងដុំសាច់ដោយចរន្តអគ្គិសនីដើម្បីបំផ្លាញជំងឺមហារីក - ការបង្កកកោសិកាមហារីក (Cryoablation)៖ វេជ្ជបណ្ឌិតប្រើឧបករណ៍ cryoprobe ដែលជាឧបករណ៍ដែលមានសារធាតុអាសូតរាវ ដោយមានជំនួយពីអ៊ុលត្រាសោននាំផ្លូវដើម្បីមើលរូបភាព ហើយដាក់សីតុណ្ហភាពត្រជាក់ខ្លាំងចូលទៅក្នុងសាច់មហារីកថ្លើមដើម្បីបំផ្លាញវា
- ការចាក់សារធាតុអាល់កុលចូលទៅក្នុងដុំសាច់ សារធាតុអាល់កុលបរិសុទ្ធត្រូវបានចាក់ចូលទៅក្នុងដុំសាច់ដើម្បីទៅសម្លាប់កោសិកាមហារីកដោយការចាក់វាតាមរយៈស្បែក ឬចាក់ដោយផ្ទាល់ទៅក្នុងថ្លើមអំឡុងពេលវះកាត់
- ការព្យាបាលដោយគីមី ថ្នាំប្រឆាំងនឹងជំងឺមហារីកត្រូវបានចាក់ដោយផ្ទាល់ទៅក្នុងថ្លើមដែលមានជំងឺមហារីក ដើម្បីបំផ្លាញកោសិកាមហារីក
- ការដាក់គ្រាប់អង្កាំដែលមានវិទ្យុសកម្មនៅក្នុងថ្លើម វិទ្យុសកម្មអាចធ្វើការអន្តរាគម៏ដោយផ្ទាល់នៅក្នុងថ្លើមដើម្បីទៅសម្លាប់កោសិកាមហារីកដោយប្រើគ្រាប់អង្កាំតូចៗដែលមានផ្ទុកវិទ្យុសកម្ម
ការព្យាបាលដោយកាំរស្មី
កោសិកាមហារីកត្រូវបានកំណត់គោលដៅដោយប្រើកាំរស្មីអ៊ិច និងប្រូតុងជាមួយនឹងថាមពលកាំរស្មីអ៊ិចខ្ពស់ដើម្បីបង្រួមដុំសាច់។ ការព្យាបាលនេះអាចត្រូវបានអនុវត្តប្រសិនបើការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធភាព ឬដើម្បីព្យាបាលបំបាត់រោគសញ្ញាជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។ ក្នុងអំឡុងពេលធ្វើនីតិវិធីនេះ អ្នកជំងឺត្រូវដេកលើគ្រែ ហើយម៉ាស៊ីននឹងកំណត់គោលដៅដោយផ្ទាល់ទៅលើផ្នែកណាមួយរបស់រាងកាយដែលត្រូវការការព្យាបាល។ វិធីមួយទៀតរបស់ការបាញ់កាំរស្មីដោយផ្ទាល់ទៅក្នុងកោសិកាមហារីកគឺដោយការព្យាបាលដោយបាញ់កាំរស្មីស្តេរ៉េអូតាក់ទិក ដែលប្រើប្រាស់ការបាញ់វិទ្យុសកម្មតូចៗលើផ្នែករបស់រាងកាយជាក់លាក់មួយ
ការព្យាបាលដោយថ្នាំកំណត់គោលដៅ
ការព្យាបាលកំណត់គោលដៅទប់ស្កាត់ភាពខុសប្រក្រតីជាក់លាក់ណាមួយ ឬការផ្លាស់ប្តូរហ្សែនរបស់កោសិកាមហារីក ដែលនឹងត្រូវបានគេធ្វើតេស្តរកសរសៃប្រសាទសម្រាប់ទទួលជាក់លាក់ (specific receptor) នៅក្នុងមន្ទីរពិសោធន៍
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំត្រូវបានប្រើប្រាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីទៅបំផ្លាញកោសិកាមហារីក។ កោសិកាមហារីកបង្កើតប្រូតេអ៊ីនដើម្បីក្លែងបន្លំខ្លួនឯងថាជាកោសិកាធម្មតា ដូច្នេះប្រព័ន្ធភាពស៊ាំរបស់រាងកាយមិនអាចវាយប្រហារពួកវាបានទេ។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំទប់ទល់នឹងដំណើរការនេះដែលដុំសាច់ក្លែងបន្លំខ្លួនឯងនេះ ដែលអនុញ្ញាតឱ្យរាងកាយរកឃើញ និងប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកបាន។ ការព្យាបាលនេះអាចត្រូវបានប្រើសម្រាប់ជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ
ការព្យាបាលដោយគីមី
ការព្យាបាលដោយគីមីប្រើថ្នាំគីមីដើម្បីបំផ្លាញកោសិកាមហារីកមាន ២ប្រភេទដោយអាចជ្រើសលេបតាមមាត់ដោយប្រភេទថ្នាំគ្រាប់ ឬចាក់តាមសរសៃឈាម។ ពេលខ្លះវាក៏អាចត្រូវបានប្រើសម្រាប់ជំងឺមហារីកថ្លើមដំណាក់កាលធ្ងន់ធ្ងរផងដែរ
