ទិដ្ឋភាពទូទៅ

អេភីធីលីអូអ៊ីត សាកូម៉ា (Epithelioid sarcoma) គឺជាប្រភេទមហារីកជាលិកាទន់ដ៏កម្រម្យ៉ាង ដែលបង្ហាញខ្លួនជាដុំសាច់លូតលាស់យឺតៗ និងមិនមានការឈឺចាប់។ ជាធម្មតា វាត្រូវបានគេរកឃើញនៅក្នុងលិកាសាច់ទន់ក្រោមស្បែកនៃប្រអប់ដៃ កំភួនដៃ និងផ្នែកខាងចុងនៃជើង ទោះបីជាវាអាចកើតឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយក៏ដោយ។ វាចាប់ផ្តើមដោយដុំពកតែមួយ ហើយអាចកើនឡើងទៅជាដុំពកច្រើន មានដំបៅលើស្បែក ឬជារបួសដែលមិនព្រមជាសះស្បើយ។ ក្មេងជំទង់ និងមនុស្សវ័យក្មេងច្រើនតែកើតប្រភេទបុរាណ (Classic form) ឬប្រភេទចុងដៃចុងជើង (Distal-type)។ ចំណែកប្រភេទកម្រដែលកាចសាហាវជាង ដូចជាប្រភេទកោសិកាធំ (Large-cell) ឬប្រភេទគល់ដៃគល់ជើង (Proximal-type) ច្រើនតែជួបប្រទះលើមនុស្សពេញវ័យ។

ប្រសិនបើអ្នកសង្ស័យថាអ្នកមានជំងឺនេះ សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីបង្ការការរើឡើងវិញ និងការរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ព្រមទាំងដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងការព្យាបាលសមស្រប។

រោគសញ្ញា

មហារីកសាច់ទន់នៅដំណាក់កាលដំបូង ជាធម្មតាមិនបង្ហាញរោគសញ្ញាអ្វីឡើយ រហូតដល់ជំងឺនេះវិវត្តទៅដល់ដំណាក់កាលចុងក្រោយ។ មហារីកសាច់ទន់អាចបង្ហាញសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖

  • មានដុំពករឹង ឬមានការហើម
  • មានដំបៅលើស្បែកដែលមិនព្រមជាសះស្បើយ
  • ឈឺចាប់នៅក្នុងសាច់ដុំ ឬសរសៃប្រសាទ

សូមប្រឹក្សាជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្កេតឃើញចំណុចណាមួយដូចខាងក្រោម៖

  • មានដុំពកស្ថិតនៅខាងក្នុងសាច់ដុំ
  • ដុំពកចាប់ផ្តើមឈឺចាប់ និងរីកធំជាងមុន
  • ដុំពកដែលកើតឡើងវិញ ទោះបីជាបានវះកាត់យកចេញរួចហើយក៏ដោយ

​​ មូលហេតុ

មូលហេតុពិតប្រាកដនៃមហារីកសាច់ទន់នៅមិនទាន់ដឹងនៅឡើយទេ។ ជាទូទៅ មហារីកចាប់ផ្តើមឡើងដោយសារការប្រែប្រួល (mutation) នៃ DNA របស់កោសិកា ដែលនាំឱ្យកោសិកាបែងចែកខ្លួនដោយគ្មានការគ្រប់គ្រង ហើយក្រោយមកបង្កើតបានជាដុំសាច់។ កោសិកាមហារីកអាចរាតត្បាតដល់លិកាដែលនៅជុំវិញ និងរីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។

កត្តាហានិភ័យ

កត្តាដូចខាងក្រោមនេះអាចនាំឱ្យមានហានិភ័យនៃជំងឺសាកូម៉ា (Sarcoma)៖

  • រោគសញ្ញាតំណពូជ (Inherited syndromes)៖ មាតាបិតាអាចបញ្ជូនហានិភ័យនៃមហារីកសាច់ទន់ទៅកាន់កូនរបស់ពួកគេ។ រោគសញ្ញាហ្សែនមួយចំនួនដែលអាចតំណពូជបានរួមមាន៖ Hereditary retinoblastoma, Li-Fraumeni syndrome, Familial adenomatous polyposis, Neurofibromatosis, Tuberous sclerosis និង Werner syndrome
  • ការប៉ះពាល់នឹងសារធាតុគីមី៖ ការប៉ះពាល់នឹងសារធាតុគីមីមួយចំនួនដូចជា អាសេនិច (arsenic), ថ្នាំសម្លាប់ស្មៅ (herbicides) និង ឌីអុកស៊ីន (dioxin)
  • ការប៉ះពាល់នឹងកាំរស្មី៖ ការធ្លាប់ទទួលបានការព្យាបាលជំងឺមហារីកផ្សេងទៀតកាលពីមុនដោយប្រើប្រាស់កាំរស្មី

Keywords:

Meta description:

ការធ្វើរោគវិនិច្ឆ័យ

វាអាចមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺអេភីធីលីអូអ៊ីត សាកូម៉ា ដោយសារតែសញ្ញា និងរោគសញ្ញារបស់វាមានលក្ខណៈស្រដៀងទៅនឹងជំងឺដទៃទៀត។ ការធ្វើតេស្តដូចខាងក្រោមអាចនឹងត្រូវបានអនុវត្តដើម្បីបញ្ជាក់ពីជំងឺនេះ៖

  • ការថតរូបភាពវេជ្ជសាស្ត្រ (Imaging)៖ ការថតភីងអឹមអរអាយ (MRI) ត្រូវបានធ្វើឡើងជាទូទៅដើម្បីទទួលបានរូបភាពលម្អិតដែលវាអាចរកឃើញដុំសាច់បានច្បាស់លាស់។ លើសពីនេះ ការធ្វើតេស្តផ្សេងទៀតអាចរួមមាន ការថតស៊ីធីស្កែន (CT Scan) ឬការថត PET Scan
  • ការច្រកសាច់ពិនិត្យ (Biopsy)៖ សំណាកលិកាដែលសង្ស័យថាជាសាកូម៉ា នឹងត្រូវបានបូមយកដោយប្រើម្ជុលតូច ឬការយកសំណាកក្នុងអំឡុងពេលវះកាត់។ បន្ទាប់មក សំណាកនោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យរកមើលមហារីក ប្រភេទរបស់វា ឬកម្រិតនៃភាពកាចសាហាវនៃជំងឺ

ការព្យាបាល

ជាធម្មតា អេភីធីលីអូអ៊ីត សាកូម៉ា ត្រូវបានព្យាបាលដោយការវះកាត់ដើម្បីយកមហារីក និងលិកាដែលនៅជុំវិញចេញ។ ក្នុងករណីខ្លះ ការព្យាបាលដោយកាំរស្មី ឬការព្យាបាលដោយគីមីនឹងត្រូវបានប្រើដើម្បីបង្រួមដុំសាច់ ដើម្បីជៀសវាងការកាត់អវយវៈចោល។

  • ការវះកាត់ (Surgery)៖ ការវះកាត់ត្រូវបានធ្វើឡើងដើម្បីយកសាកូម៉ា និងផ្នែកខ្លះនៃលិកាដែលមានសុខភាពល្អនៅជុំវិញវាចេញ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីកម្រ ប្រសិនបើទំហំ ជម្រៅ និងទីតាំងនៃមហារីកមិនអាចគ្រប់គ្រងបាន អវយវៈដែលរងផលប៉ះពាល់អាចនឹងប្រឈមនឹងការកាត់ចោល
  • ការព្យាបាលដោយកាំរស្មី (Radiation therapy)៖ ប្រើប្រាស់ធ្នឹមថាមពលខ្លាំងតាមរយៈកាំរស្មីអ៊ិច (X-rays) និងប្រូតុង (protons) ដើម្បីបំផ្លាញកោសិកាមហារីក។ វាអាចត្រូវបានប្រើមុនពេលវះកាត់ដើម្បីបង្រួមទំហំដុំសាច់ ឬក្រោយពេលវះកាត់ដើម្បីការពារការរើឡើងវិញ
  • ការព្យាបាលដោយគីមី (Chemotherapy)៖ គឺជាការប្រើប្រាស់ឱសថដើម្បីបំផ្លាញមហារីក។ វាអាចត្រូវបានប្រើរួមជាមួយការវះកាត់ ប្រសិនបើមហារីកបានរីករាលដាល (metastasized) ទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយរួចហើយ

Doctors who treat this condition