ទិដ្ឋភាពទូទៅ

Cardiomegaly ឬបញ្ហាបេះដូងរីកធំ មិនមែនជាជំងឺឯករាជ្យទេ ប៉ុន្តែជាសញ្ញាតឺននៃជំងឺឬភាពមិនប្រក្រតីផ្សេងៗ។ ជាធម្មតាវាត្រូវបានគេរកឃើញតាមរយៈការធ្វើតេស្តរូបភាពដូចជាកាំរស្មីអ៊ិចទ្រូង ហើយចាំបាច់ត្រូវការធ្វើតេស្តរោគវិនិច្ឆ័យបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណជំងឺជាក់លាក់ដែលបណ្តាលឱ្យមានការរីកធំ

បញ្ហាបេះដូងរីកធំ ជារឿយៗកើតឡើងនៅពេលដែលបេះដូងចុះខ្សោយ ដែលអាចកើតឡើងក្នុងករណីជំងឺខ្សោយបេះដូង។ ជាលទ្ធផលធ្វើឪ្យ បេះដូងត្រូវធ្វើការកាន់តែខ្លាំង ដើម្បីបូមឈាមទៅជុំវិញរាងកាយ

បញ្ហាបេះដូងរីកធំ មានមូលហេតុជាច្រើនប្រការ រួមទាំងរបួសបេះដូង ឬប្រភេទនៃជំងឺបេះដូងមួយចំនួន។ ក្នុងស្ថានភាពមួយចំនួន ដូចជាអំឡុងពេលមានផ្ទៃពោះ ឬភាពតានតឹងរយៈពេលខ្លី បេះដូងអាចនឹងរីកធំជាបណ្តោះអាសន្នបាន។ ទោះជាយ៉ាងណាក៏ដោយ ការរីកធំក៏អាចក្លាយទៅជាអចិន្ត្រៃយ៍ផងដែរ អាស្រ័យលើស្ថានភាពមូលដ្ឋាន

ការព្យាបាលបេះដូងរីកធំជាធម្មតាប្រកបដោយ ការប្រើថ្នាំ ការវះកាត់ ឬនីតិវិធីវេជ្ជសាស្រ្ត អាស្រ័យលើករណីនីមួយៗ។ វិធីសាស្រ្តជាក់លាក់នឹងត្រូវកំណត់ដោយមូលហេតុនៃ បេះដូងរីកធំ និងសុខភាពទូទៅរបស់អ្នកជំងឺ

រោគសញ្ញា

មនុស្សមួយចំនួនប្រហែលជាមិនមានរោគសញ្ញា ឬសញ្ញាតឺនណាមួយនៃ cardiomegaly ទេ។ រីឯមនុស្សមួយចំនួនផ្សេងទៀតអាចបង្ហាញរោគសញ្ញានៃ cardiomegaly ដូចខាងក្រោម៖

  • ដង្ហើមខ្លីនៅពេលភ្ញាក់ពីដំណេក
  • ពិបាកដកដង្ហើម ជាពិសេសនៅពេលសម្រាក
  • ចង្វាក់បេះដូងមិនធម្មតា (arrhythmia)
  • ហើម ឬហើមជើង ប្រអប់ជើង ឬពោះ

ការរកឃើញទាន់ពេលវេលាអាចធ្វើឱ្យការព្យាបាលបេះដូងរីកកាន់តែងាយស្រួល។ ប្រសិនបើអ្នកព្រួយបារម្ភអំពីបេះដូងរបស់អ្នក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក

ប្រសិនបើអ្នកជួបប្រទះនូវសញ្ញាព្រមានណាមួយនៃការគាំងបេះដូងដែលអាចកើតមាន សូមទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ក្នុងតំបន់របស់អ្នកជាបន្ទាន់៖

  • ឈឺទ្រូង
  • ឈឺខ្នង ក ថ្គាម ឬក្រពះ; ដៃម្ខាងឬទាំងពីរ; ឬផ្នែកផ្សេងទៀតនៃរាងកាយខាងលើ
  • ពិបាកដកដង្ហើមធ្ងន់ធ្ងរ
  • ការបាត់បង់ស្មារតី

មូលហេតុ

បេះដូងរីក ឬហៅថា cardiomegaly អាចផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌ និងកត្តាផ្សេងៗ។ លក្ខខណ្ឌមួយចំនួនដែលជាទូទៅភ្ជាប់ទៅនឹងបេះដូងរីករួមមាន៖

  • របួសដែលបណ្តាលមកពីការគាំងបេះដូង បេះដូងប្រហែលជាពិបាកក្នុងការបូមឈាមឱ្យបានគ្រប់គ្រាន់ទៅកាន់រាងកាយ ដែលជាលទ្ធផលមកពីស្នាមរបួស និងភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធផ្សេងៗរបស់បេះដូង។ ភាពតានតឹងអាចបណ្តាលឱ្យបេះដូងរីកធំ ហើយទីបំផុតបង្កទៅជាជំងឺខ្សោយបេះដូង
  • ពិការភាពបេះដូងពីកំណើត (Congenital heart defect) សាច់ដុំបេះដូងអាចរីកធំ និងចុះខ្សោយដោយសារបញ្ហាជាមួយនឹងរចនាសម្ព័ន្ធ និងមុខងាររបស់បេះដូង
  • ជំងឺសាច់ដុំបេះដូងខុសប្រក្រតី (Cardiomyopathy) ជារឿយៗបេះដូងក្លាយទៅជាក្រាស់ឬរឹង ដែលជាលទ្ធផលនៃជំងឺសាច់ដុំបេះដូងខុសប្រក្រតី (ការខូចខាតនៃសាច់ដុំបេះដូង) ធ្វើឪ្យបេះដូងអាចនឹងមានការពិបាកក្នុងការបូមឈាម
  • ជំងឺសន្ទះបេះដូង (Heart valve disease) បេះដូងមានសន្ទះបិទបើកចំនួន 4 ដែលធានាថាឈាមហូរបានត្រឹមត្រូវ។ ប្រអប់បេះដូងអាចរីកធំដោយសារការស្ទះលំហូរឈាមដែលនាំមកដោយជំងឺ ឬការខូចខាតដល់សន្ទះបិទបើកណាមួយ
  • សម្ពាធឈាមខ្ពស់ បេះដូងនឹង​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន​ដើម្បី​បូម​ឈាម​ទៅ​កាន់ផ្នែកផ្សេងៗនៃ​រាងកាយ​​ប្រសិន​បើ​អ្នក​មាន​ជំងឺ​លើស​ឈាម។ សាច់ដុំបេះដូងអាចរីកធំ និងចុះខ្សោយជាលទ្ធផលនៃភាពតានតឹង
  • ទឹកដក់ក្នុងជាលិកាបេះដូង​ (Pericardial effusion) នៅលើកាំរស្មីអ៊ិចទ្រូងបង្ហាញថា បេះដូងរីកធំដោយសារតែការប្រមូលផ្តុំសារធាតុរាវនៅក្នុងថង់ដែលផ្ទុកបេះដូង
  • ជំងឺលើសឈាមក្នុងសួត ក្នុង​ស្ថានភាព​នេះ សម្ពាធ​ឈាម​ក្នុងសរសៃឈាមនៃ​សួត​ត្រូវ​បាន​កើនឡើង​។ ការផ្លាស់ប្តូរឈាមរវាងសួត និងបេះដូង ទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀតពីបេះដូង។ ផ្នែកខាងស្តាំនៃបេះដូងអាចកាន់តែក្រាស់ ឬរីកធំជាលទ្ធផលនៃភាពតានតឹង
  • ភាពស្លេកស្លាំង នៅក្នុងភាពស្លេកស្លាំង កោសិកាឈាមក្រហមដែលមានសុខភាពល្អមានមិនគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ជាលិការបស់រាងកាយនោះទេ។ ដើម្បីជំនួសការខ្វះនៃអុកស៊ីហ្សែន បេះដូងត្រូវតែបូមឈាមឪ្យកាន់តែច្រើនជាងមុន
  • ជំងឺបេះដូង amyloidosis អាមីឡូអ៊ីត ដែលជាប្រូតេអ៊ីនមួយប្រភេទ និងប្រមូលផ្ដុំនៅក្នុងឈាម ហើយជាប់នឹងសរីរាង្គផ្សេងៗក្នុងរាងកាយរួមទាំងបេះដូង។ ការកើនឡើងប្រូតេអ៊ីនអាមីឡូអ៊ីត ធ្វើឪ្យជញ្ជាំងបេះដូងក្រាស់ដែលមិនអាចត្រឡប់វិញបាន។ បេះដូងនឹងត្រូវធ្វើការកាន់តែខ្លាំងដើម្បីបូមឈាម
  • លំហាត់ប្រាណអេរ៉ូប៊ីក (Aerobic exercise) នៅក្នុងអត្តពលិកមួយចំនួន ការធ្វើលំហាត់ប្រាណទៀងទាត់ និងនិរន្តរភាពធ្វើឱ្យបេះដូងពង្រីកធំ។ ជាធម្មតា បេះដូងរីកធំបែបនេះ មិនត្រូវបានចាត់ទុកថាជាជំងឺទេ និងមិនចាំបាច់ត្រូវទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យឡើយ
  • ខ្លាញ់ជុំវិញបេះដូង នៅលើកាំរស្មីអ៊ិចទ្រូង អ្នកជំងឺមួយចំនួនអាចរកឃើញថាមានខ្លាញ់ដែលលើសនៅជុំវិញបេះដូង មិនចាំបាច់ត្រូវធ្វើការព្យាបាលទេ លុះត្រាតែមានបញ្ហាបេះដូងពាក់ព័ន្ធ
  • ជំងឺក្រពេញទីរ៉ូអ៊ីត បញ្ហាបេះដូង ដូចជាបេះដូងរីកធំ អាចបណ្តាលមកពីក្រពេញទីរ៉ូអ៊ីតដែលធ្វើការតិចពេក (hypothyroidism) និងក្រពេញទីរ៉ូអ៊ីតធ្វើការហួសប្រមាណ (hyperthyroidism)
  • Hemochromatosis សរីរាង្គជាច្រើនរួមទាំងបេះដូងអាចប្រមូលផ្តុំជាតិដែកបាក ធ្វើប្រអប់បេះដូងខាងឆ្វេងផ្នែកខាងក្រោមអាចរីកធំបាន

កត្តាហានិភ័យ

កត្តាជាច្រើនអាចប៉ះពាល់ដល់ហានិភ័យនៃការវិវត្តទៅជាបេះដូងរីកធំ។ កត្តាទាំងនេះរួមមាន៖

  • ជំងឺបេះដូង បេះដូងរីកធំ អាចបណ្តាលមកពីស្ថានភាពបេះដូងណាមួយ រួមទាំងភាពមិនប្រក្រតីនៃបេះដូងពីកំណើត និងជំងឺសន្ទះបេះដូង។ ដើម្បីគ្រប់គ្រងជំងឺបេះដូង វាមានសារៈសំខាន់ណាស់ក្នុងការមានរបៀបរស់នៅដែលមានសុខភាពល្អ និងទទួលការពិនិត្យឱ្យបានញឹកញាប់
  • ប្រវត្តិគ្រួសារនៃជំងឺសាច់ដុំបេះដូងខុសប្រក្រតី Cardiomyopathy ដែលជាជំងឺនៃសាច់ដុំបេះដូងខុសប្រក្រតីអាចចម្លងបានតាមហ្សែនក្នុងករណីខ្លះ។ ប្រសិនបើឪពុកម្តាយ ឬបងប្អូនបង្កើតមានប្រវត្តិបេះដូងក្រាស់ រឹង ឬរីក សូមជូនដំណឹងទៅគ្រូពេទ្យឯកទេសរបស់អ្នក
  • សម្ពាធឈាមខ្ពស់ ការមានសម្ពាធឈាមលើសពី 140/90 mm Hg ចាត់ទុកស្ថិតក្នុងក្រុមនេះ
  • កត្តាផ្សេងៗ កត្តាហានិភ័យមួយចំនួនទៀតដែលអាចជំរុញដល់ការវិវត្តនៃ cardiomegaly គឺការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់សារធាតុញៀន និងរបៀបរស់នៅដែលគ្មានលំហាត់ប្រាណ

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីវាយតម្លៃថាតើបុគ្គលម្នាក់មានបេះដូងរីកធំ (cardiomegaly) ឬមិនមាន ជាធម្មតាវេជ្ជបណ្ឌិតនិងធ្វើតាមដំណើរការវិនិច្ឆ័យដែលពាក់ព័ន្ធនឹង៖

  • ការធ្វើតេស្តឈាម ការធ្វើតេស្តឈាមអាចប្រើប្រាស់ដើម្បីបញ្ជាក់ ឬកាត់បញ្ហាវេជ្ជសាស្ត្រដែលអាចបណ្តាលឱ្យបេះដូងរីកធំ។ ការធ្វើតេស្តឈាមដើម្បីវាយតម្លៃកម្រិតសារធាតុគីមីក្នុងឈាមដែលបណ្តាលមកពីរបួសសាច់ដុំបេះដូងអាចត្រូវបានអនុវត្ត ប្រសិនបើបេះដូងរីកធំរួមជាមួយនឹងការឈឺទ្រូង ឬមានសញ្ញាតឺនផ្សេងៗនៃការគាំងបេះដូង
  • កាំរស្មីអ៊ិចទ្រូង កាំរស្មីអ៊ិចនៃទ្រូងអាចជួយបង្ហាញពីសុខភាពបេះដូង និងសួតបាន។ ក្នុងករណីភាគច្រើន ចាំបានត្រូវការធ្វើតេស្តបន្ថែមដើម្បីបញ្ជាក់ថាតើបេះដូងរីកដែលបានរកឃើញដោយកាំរស្មីអ៊ិចគឺជាការពិតឬទេ និងដើម្បីកំណត់អត្តសញ្ញាណរបស់វា
  • ការពិនិត្យអេឡិចត្រូតបេះដូង (ECG ឬ EKG) គឺជាឧបករណ៍វាស់សកម្មភាពអគ្គិសនីនៃបេះដូងដែលរហ័ស និងគ្មានការឈឺចាប់។ វាត្រូវបានអនុវត្តដោយការបិទអេឡិចត្រូតទៅលើដៃ ជើង និងទ្រូងក្នុងទម្រង់ជាបន្ទះស្អិត។ អេឡិចត្រូតទាំងនេះត្រូវបានភ្ជាប់ដោយខ្សែទៅកុំព្យូទ័រ ដែលបង្ហាញពីលទ្ធផលតេស្ត។ ប្រសិនបើចង្វាក់បេះដូងលោតញាប់ពេក ឬយឺតពេក អេឡិចត្រូតបេះដូង (ECG) និងអាចបង្ហាញរឿងនេះបាន។ វេជ្ជបណ្ឌិតអាចពិនិត្យមើលគំរូសញ្ញាដើម្បីចង្អុលបង្ហាញអំពីជំងឺសាច់ដុំបេះដូងរីកធំ ឬឡើងក្រាស់នៃសាច់ដុំបេះដូងបាន
  • អេកូបេះដូង (Echocardiogram) ទំហំ រចនាសម្ព័ន្ធ និងចលនារបស់បេះដូងត្រូវបានមើលឃើញដោយប្រើរលកសំឡេងនៅក្នុងការពិនិត្យដែលមិនរាតត្បាតនេះ។ ប្រសិទ្ធភាព​នៃ​មុខងារ​បេះដូង​អាច​ត្រូវ​បាន​វាយតម្លៃ​ដោយ​ការពិនិត្យ​អេកូ​បេះដូង ដែល​មើលឃើញ​លំហូរ​ឈាម​ឆ្លងកាត់​ប្រអប់​បេះដូង​
  • តេស្តលំហាត់ប្រាណ (Exercise tests or stress tests) ការធ្វើតេស្តទាំងនេះច្រើនតែពាក់ព័ន្ធនឹងការធ្វើតេស្តភាពតានតឹងក្នុងលំហាត់ប្រាណដោយប្រើម៉ាស៊ីនហាត់ប្រាណ ឬម៉ាស៊ីនកង់ ព្រមទាំងតាមដានចង្វាក់បេះដូង។ ការធ្វើតេស្តលំហាត់ប្រាណជួយវាយតម្លៃពីរបៀបដែលបេះដូងឆ្លើយតបទៅនឹងការហាត់ប្រាណ។ ក្នុង​ករណី​ដែល​បុគ្គល​ម្នាក់​មិន​អាច​ធ្វើ​លំហាត់​ប្រាណ​បាន វេជ្ជបណ្ឌិត​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ដែល​ក្លែង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​បេះដូង។ ថ្នាំទាំងនេះមានគោលបំណងធ្វើត្រាប់តាមការផ្លាស់ប្តូរសរសៃឈាមបេះដូងដែលជាធម្មតានឹងកើតឡើងអំឡុងពេលធ្វើលំហាត់ប្រាណ ដោយផ្តល់ព័ត៌មានដ៏មានតម្លៃអំពីមុខងារ និងការឆ្លើយតបរបស់បេះដូង
  • ការស្កែន CT បេះដូង (CT Scan) ឬការថតកាំរស្មីម៉ាញេទិក (MRI) ជាធម្មតា អ្នកគេងរាបនៅក្នុងម៉ាស៊ីនស្កេនរាងដូចនំដូណាត់ ដើម្បីស្កេនបេះដូង។ បំពង់កាំរស្មីអ៊ិចខាងក្នុងរបស់ម៉ាស៊ីនវិលជុំវិញរាងកាយរបស់អ្នក ព្រមទាំងថតរូបទ្រូង និងបេះដូងរបស់អ្នក។ ក្នុងអំឡុងពេល MRI បេះដូង អ្នកជំងឺត្រូវបានគេងរាបហើយរុញចូលទៅក្នុងម៉ាស៊ីនស៊ីឡាំងដែលស្រដៀងនឹងបំពង់។ បច្ចេកវិទ្យាទំនើបនេះប្រើប្រាស់ការរួមបញ្ចូលគ្នានៃដែនម៉ាញេទិក និងរលកវិទ្យុដើម្បីបង្កើតសញ្ញា ដែលបន្ទាប់មកត្រូវបានបកប្រែទៅជារូបភាពលម្អិតនៃបេះដូង
  • ការសុងបេះដូង (Cardiac catheterization) ដើម្បីចាក់សារធាតុពណ៌ចូលទៅក្នុងសរសៃឈាមបេះដូង គ្រូពេទ្យចាក់បំពង់តូច (បំពង់សុង) តាមរយៈសរសៃឈាមនៅដៃ ឬក្រលៀន។ ធ្វើឪ្យសរសៃឈាមបេះដូងមានភាពងាយស្រួលក្នុងការមើលឃើញនៅលើកាំរស្មីអ៊ិច។ សម្ពាធ​នៅ​ក្នុង​ប្រអប់​បេះដូង​អាច​ត្រូវ​បាន​វាយ​តម្លៃ​អំឡុង​ពេល​ធ្វើ​ការ​សុងបេះដូង​ដើម្បី​វាយតម្លៃពីកម្លាំងនៃលំហូរ​ឈាមដែល​ត្រូវ​បាន​បូម​តាម​សរីរាង្គ ករណីខ្លះអាចប្រើជាលិកាបេះដូងបរិមាណទៅធ្វើកោសល្យវិច័យ
  • ការពិនិត្យហ្សែន (Genetic examination) ការធ្វើតេស្តដើម្បីកំណត់ថាតើស្ថានភាពតំណពូជជាមូលហេតុដែលធ្វើឱ្យបេះដូងរីកធំដែរឬអត់

ការព្យាបាល

ការព្យាបាលដែលសមស្របសម្រាប់បេះដូងរីកធំ (cardiomegaly) អាស្រ័យលើការកំណត់អត្តសញ្ញាណ និងការដោះស្រាយមូលហេតុនៃបញ្ហាបេះដូង។ នៅពេលដែលមូលហេតុជាក់លាក់ត្រូវបានកំណត់ ផែនការព្យាបាលអាចកែតម្រូវទៅតាមនោះ

ថ្នាំ

ថ្នាំខាងក្រោមអាចត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ប្រសិនបើជំងឺសាច់បេះដូងខុសប្រក្រតី ឬជំងឺបេះដូងផ្សេងទៀត គឺជាមូលហេតុនៃបញ្ហាបេះដូងរីកធំ៖

  • ថ្នាំបញ្ចុះទឹកនោម (Diuretics) ថ្នាំទាំងនេះជួយបន្ថយសម្ពាធឈាមដោយបន្ថយកម្រិតអំបិល និងទឹកនៅក្នុងរាងកាយ
  • ថ្នាំបញ្ចុះសម្ពាធឈាមផ្សេងទៀត ដើម្បីបន្ថយសម្ពាធឈាម និងពង្រឹងមុខងារបេះដូង គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំ beta blockers, Angiotensin-Converting Enzyme (ACE) inhibitors ឬ Angiotensin II Receptor Blockers (ARBs)
  • ថ្នាំឈាមរាវ ថ្នាំ Anticoagulants ដែលធ្វើឲ្យឈាមរាវ ដើម្បីកាត់បន្ថយហានិភ័យនៃការកកឈាមដែលអាចបណ្តាលឱ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
  • ថ្នាំគ្រប់គ្រងចង្វាក់បេះដូង ថ្នាំទាំងនេះ ដែលជារឿយៗគេស្គាល់ថាជាថ្នាំប្រឆាំងនឹងចង្វាក់បេះដូងលោទខុសប្រក្រតី ជួយក្នុងការគ្រប់គ្រងចង្វាក់បេះដូង

ការវះកាត់ឬនីតិវិធីផ្សេងទៀត

ឧបករណ៍វេជ្ជសាស្ត្រ និងការវះកាត់អាចត្រូវបានទាមទារ ដើម្បីព្យាបាលបេះដូងរីកធំ ប្រសិនបើថ្នាំមិនមានប្រសិទ្ធភាព
ការ​ព្យាបាល​បេះដូង​រីកធំ​អាច​រួម​បញ្ចូល​ការ​វះ​កាត់ ឬ​បច្ចេកទេស​ផ្សេង​ទៀត​ដូច​ជា៖

  • ឧបករណ៍ជំរុញបេះដូង (Pacemaker) គឺជាឧបករណ៍តូចមួយដែលជារឿយៗត្រូវបានបញ្ចូលនៅជិតឆ្អឹងដងកាំបិត។ ឧបករណ៍ជំរុញបេះដូង (Pacemaker) ត្រូវបានភ្ជាប់ទៅនឹងបេះដូងផ្នែកខាងក្នុងដោយខ្សែមួយឬច្រើនជាមួយនឹងអេឡិចត្រូតដែលធ្វើដំណើរតាមសរសៃឈាម។ ឧបករណ៍ជំរុញបេះដូង (Pacemaker) និងបញ្ចេញថាមពលអគ្គិសនីដែលជំរុញឱ្យបេះដូងលោតស្មើតាមធម្មតា ប្រសិនបើចង្វាក់បេះដូងយឺតពេក ឬឈប់
  • ឧបករណ៍ជំរុញបេះដូង (ICD) គ្រូពេទ្យវះកាត់អាចដាក់បញ្ចូលឧបករណ៍ជំរុញបេះដូង (ICD) ប្រសិនបើបេះដូងរីកធំរបស់អ្នក បណ្តាលឱ្យមានបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតីធ្ងន់ធ្ងរ (arrhythmias) ឬប្រសិនបើប្រឈមនៃការស្លាប់ភ្លាមៗ។ វាស្រដៀងទៅនឹង ឧបករណ៍ជំរុញបេះដូង (Pacemaker) ដូចគ្នា ICD គឺជាឧបករណ៍ដែលដំណើរការដោយថ្មដែលដាក់នៅក្រោមស្បែកនៅជិតឆ្អឹងដងកាំបិត។ បេះដូងត្រូវបានទៅដល់ដោយខ្សែ ICD ដែលភ្ជាប់ដោយអេឡិចត្រូតមួយឬច្រើនដែលធ្វើដំណើរតាមសរសៃ។ ចង្វាក់បេះដូងនឹងត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ដោយ ICD ។ ចង្វាក់បេះដូងនិងត្រូវបានកំណត់ឡើងវិញដោយការឆក់អគ្គិសនីថាមពលទាប ឬខ្ពស់ នៅពេលដែល ICD សម្គាល់ឃើញចង្វាក់បេះដូងមិនទៀងទាត់
  • ការវះកាត់សន្ទះបេះដូង ការវះកាត់អាចចាំបាច់ដើម្បីជំនួស ឬជួសជុលសន្ទះបិទបើកដែលរងផលប៉ះពាល់ ប្រសិនបើជំងឺសន្ទះបិទបើកបេះដូងគឺជាមូលហេតុនៃបេះដូងរីកធំ
  • ការវះកាត់សរសៃឈាមបេះដូង ការវះកាត់បេះដូងបើកទ្រូង អាចត្រូវបានអនុវត្តដើម្បីផ្លាស់ប្តូរលំហូរឈាមជុំវិញសរសៃឈាមដែលស្ទះ ប្រសិនបើបេះដូងរីកធំបណ្តាលមកពីការស្ទះសរសៃឈាមបេះដូង
  • ឧបករណ៍ជំនួយមុខងារបេះដូងប្រអប់ខាងឆ្វេងផ្នែកខាងក្រោម (LVAD) គ្រូពេទ្យរបស់អ្នកអាចណែនាំម៉ាស៊ីនបូមមេកានិច ដើម្បីជួយបូមបេះដូងរបស់អ្នក ប្រសិនបើអ្នកមានជំងឺខ្សោយបេះដូង។ ខណៈពេលដែលអ្នកកំពុងរង់ចាំកា
  • ប្តូរបេះដូង ឬប្រសិនបើអ្នកមិនមែនជាសក្ដិសមសម្រាប់ការប្តូរបេះដូង ដែលជាការព្យាបាលរយៈពេលវែងសម្រាប់ជំងឺខ្សោយបេះដូង អ្នកអាចទទួលការដាក់ឧបករណ៍ជំនួយមុខងារបេះដូងប្រអប់ខាងឆ្វេងផ្នែកខាងក្រោម (LVAD)
    ការប្តូរបេះដូង ក្នុងករណីដែលបេះដូងរីកធំមិនអាចព្យាបាលបាន ហើយជម្រើសនៃការព្យាបាលផ្សេងទៀតត្រូវបានអស់ ការប្តូរបេះដូងអាចត្រូវបានចាត់ទុកថាជាជម្រើសនៃការព្យាបាលចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ បេះដូងពីអ្នកបរិច្ចាគមានកម្រិត ដែលអាចបណ្តាលឱ្យមានការរង់ចាំយូរ សូម្បីតែសម្រាប់បុគ្គលដែលមានជំងឺធ្ងន់ធ្ងរ និងត្រូវការការប្តូរសរីរាង្គក៏ដោយ

Doctors who treat this condition