ទិដ្ឋភាពទូទៅ

ដុំសាច់អំប្រ៊ីយ៉ុងនៃប្រព័ន្ធសរសៃប្រសាទកណ្តាលគឺជាដុំសាច់កាច។ ដុំសាច់ចាប់ផ្តើមនៅក្នុងកោសិកាអំប្រ៊ីយ៉ុង ដែលជាកោសិកាដែលនៅសល់ពីការវិវត្តរបស់ទារកក្នុងគភ៌នៅក្នុងខួរក្បាល។ ដុំសាច់អំប្រ៊ីយ៉ុងអាចកើតមាននៅគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតឡើងចំពោះទារក និងកុមារតូចៗ

យោងតាមផ្នែកដុំសាច់វិទ្យា (​​histology) (លក្ខណៈដែលលេចឡើងនៅក្រោមមីក្រូទស្សន៍) និងលក្ខណៈទម្រង់ម៉ូលេគុល (ព័ត៌មានដែលទទួលបានអំឡុងពេលធ្វើតេស្តហ្សែនលើគំរូនៃដុំសាច់ដែលត្រូវបានដកចេញអំឡុងពេលធ្វើកោសល្យវិច័យ) ដុំសាច់ខួរក្បាលទាំងអស់ត្រូវបានបែងចែកទៅជាប្រភេទផ្សេងៗគ្នា ទាំងនេះគឺជាប្រភេទដុំសាច់អំប្រ៊ីយ៉ុងមួយចំនួន៖

  • Medulloblastomas: គឺជាដុំសាច់អំប្រ៊ីយ៉ុងដែលកើតឡើងជាចម្បងនៅក្នុង cerebellum ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃខួរក្បាល។ តំបន់នេះទទួលខុសត្រូវចំពោះការគ្រប់គ្រងការសម្របសម្រួលសាច់ដុំ តុល្យភាព និងចលនា។ ទោះបីជា medulloblastomas មានទំនោរមិនរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយក៏ដោយ តែជារឿយៗរីករាលដាលតាមរយៈសារធាតុរាវខួរឆ្អឹងខ្នង (CSF) ទៅកាន់តំបន់ផ្សេងទៀតជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង
  • ដុំសាច់អំប្រ៊ីយ៉ុងដែលមានផ្កាកុលាបច្រើនស្រទាប់ (ETMRs)៖ គឺជាដុំសាច់ដ៏កម្រ និងជាមហារីក ដែលភាគច្រើនប៉ះពាល់ដល់ទារក និងកុមារតូចៗ។ ដុំ​សាច់​ដ៏​កាច​សាហាវ​ទាំងនេះ​ច្រើន​កើត​ឡើង​នៅ​ក្នុង cerebrum ។ ខណៈពេលដែលតំបន់ផ្សេងទៀតនៃខួរក្បាលក៏អាចរងផលប៉ះពាល់ដោយ ETMRs ផងដែរ ប៉ុន្ដែដុំសាច់ទាំងនេះត្រូវបានសម្គាល់ជាញឹកញាប់ដោយការផ្លាស់ប្តូរហ្សែនជាក់លាក់មួយ
  • Medulloepitheliomas៖ គឺជាដុំសាច់មហារីកប្រភេទកម្រដែលជាធម្មតាលូតលាស់យ៉ាងឆាប់រហ័ស ហើយជាទូទៅត្រូវបានរកឃើញនៅក្នុងខួរក្បាល ឬខួរឆ្អឹងខ្នងរបស់ទារកទើបនឹងកើត និងកុមារតូចៗ
  • ដុំសាច់ teratoid/rhabdoid Atypical៖ គឺជាដុំសាច់មហារីកប្រភេទកម្រដែលជាធម្មតាលូតលាស់នៅក្នុង cerebellum របស់ទារក និងកុមារតូចៗដែលមានអាយុក្រោម 3ឆ្នាំ
  • ដុំសាច់អំប្រ៊ីយ៉ុងផ្សេងទៀត៖ ប្រភេទនៃដុំសាច់អំប្រ៊ីយ៉ុងដែលមិនបានបញ្ជាក់គឺជាវត្ថុផ្សេង ជាទូទៅរួមមានដុំសាច់មហារីកភាគច្រើន ដែលត្រូវបានចាត់ថ្នាក់ដំបូងជាដុំសាច់សរសៃប្រសាទបឋម (PNETs) ដែលកើតឡើងនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃដុំសាច់អំប្រ៊ីយ៉ុងអាចប្រែប្រួលអាស្រ័យលើប្រភេទនៃដុំសាច់ កន្លែងដែលវាស្ថិតនៅ កម្រិតនៃភាពធ្ងន់ធ្ងរ និងកត្តាផ្សេងទៀត រួមទាំងសម្ពាធក្នុងខួរក្បាល។ រោគសញ្ញាអាចរួមបញ្ចូលដូចខាងក្រោម៖

  • ឈឺក្បាល
  • ការប្រកាច់
  • ចង្អោរនិងក្អួត
  • អស់កម្លាំង
  • សាច់ដុំខ្សោយ
  • ការមើលឃើញរូបភាពជាន់គ្នា
  • ដើរមិនត្រង់

មូលហេតុ

ជាធម្មតាមូលហេតុនៃដុំសាច់អំប្រ៊ីយ៉ុងនៅមិនទាន់ដឹងច្បាស់នោះទេ។ ក្រុមរោគសញ្ញា Turcot, រោគសញ្ញា Rubinstein-Taybi, រោគសញ្ញា Nevoid basal cell carcinoma (Gorlin) syndrome, Li-Fraumeni syndrome និង Faconi anemia គឺជាជំងឺផ្នែកតំណពូជមួយចំនួនដែលបង្កើនលទ្ធភាពនៃការកើតដុំសាច់ប្រភេទនេះ

ការធ្វើរោគវិនិច្ឆ័យ

ជាធម្មតាការធ្វើរោគវិនិច្ឆ័យតែងចាប់ផ្ដើមដោយការសិក្សាអំពីប្រវត្តិវេជ្ជសាស្ត្រ និងការពិភាក្សាអំពីសញ្ញា និងរោគសញ្ញារបស់អ្នកជំងឺ។ បច្ចេកទេស និងការធ្វើតេស្តខាងក្រោមត្រូវបានប្រើដើម្បីកំណត់ដុំសាច់ក្នុងអំប្រ៊ីយ៉ុង ទោះជាយ៉ាងណាក៏ដោយ អាចទាមទារការធ្វើតេស្តបន្ថែមដើម្បីកំណត់ថាតើដុំសាច់មហារីកបានរីករាលដាលឬអត់

  • ការពិនិត្យប្រព័ន្ធប្រសាទ៖ ពិនិត្យនេះនិងធ្វើការវាយតម្លៃអំពី ការមើលឃើញ ការស្តាប់ តុល្យភាព ការសម្របសម្រួល និងការឆ្លើយតបពីរាងកាយ ដើម្បីជួយកំណត់តំបន់នៃខួរក្បាលដែលដុំសាច់អាចប៉ះពាល់
  • ការធ្វើតេស្តរូបភាព៖ ទីតាំង និងទំហំនៃដុំសាច់ខួរក្បាលអាចកំណត់បានតាមរយៈការប្រើប្រាស់តេស្តដោយរូបភាព។ ការធ្វើតេស្តទាំងនេះមានសារៈសំខាន់ក្នុងការកំណត់ថាតើបណ្តាញខួរឆ្អឹង (CSF) ស្ថិតនៅក្រោមសម្ពាធ ឬត្រូវបានរារាំងឬ។ ភ្លាមៗបន្ទាប់ពីរកឃើញបញ្ហានោះ ការថតរូបភាពអនុភាពម៉ាញេទិក (MRI) ឬការស្កេន tomography (CT) អាចត្រូវបានអនុវត្តបន្ថែម។ ជារឿយៗដុំសាច់ខួរក្បាលតែងរកឃើញជាមួយនឹងបច្ចេកទេសទាំងនេះ។ ក្រៅពីនេះអាចមានការប្រើវិធីសាស្រ្តកម្រិតខ្ពស់ដូចជា magnetic resonance spectroscopy និង perfusion MRI ផងដែរ
  • ការធ្វើកោសល្យវិច័យ៖ ការធ្វើកោសល្យវិច័យជាធម្មតាត្រូវបានធ្វើឡើងក្នុងអំឡុងពេលវះកាត់យកដុំសាច់ចេញ ទោះបីជាវាអាចនែនាំឱ្យធ្វើកោសល្យវិច័យមុនពេលវះកាត់។ ប្រសិនបើការពិនិត្យដោយរូបភាពរកឃើញមានលក្ខណៈមិនធម្មតាសម្រាប់ដុំសាច់អំប្រ៊ីយ៉ុង។ នៅក្នុងមន្ទីរពិសោធន៍ និងមានការយកគំរូជាលិកាដែលគួរអោយសង្ស័យទៅពិនិត្យដើម្បីកំណត់ប្រភេទកោសិកាផ្សេងៗ
  • ការ​ចោះខួរឆ្អឹងខ្នង (Lumbar Puncture)៖ បច្ចេកទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ចោះទឹកខួរ​ឆ្អឹងខ្នង (Spinal Tap) ​​ពាក់ព័ន្ធ​នឹង​ការ​ប្រើម្ជុលចោះចូលទៅក្នុង​ចន្លោះ​ឆ្អឹង​ខ្នង​ផ្នែកខាង​ក្រោម​​ដើម្បី​បង្ហូរ​ទឹក​ខួរ​ឆ្អឹងខ្នង​ដែល​នៅ​ជុំវិញ​ខួរ​ឆ្អឹងខ្នង។ ដើម្បីពិនិត្យមើលកោសិកាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗ។ បន្ទាប់មកទើបធ្វើការពិនិត្យទឹក​ខួរ​ឆ្អឹងខ្នង។ ការធ្វើតេស្តនេះត្រូវបានអនុវត្តតែបន្ទាប់ពីគ្រប់គ្រងសម្ពាធក្នុងខួរក្បាល ឬដកដុំសាច់ចេញប៉ុណ្ណោះ

ការព្យាបាល

អាយុរបស់អ្នកជំងឺ លក្ខណៈ និងទីតាំងរបស់ដុំសាច់ កម្រិត និងវិសាលភាពរបស់វា និងកត្តាផ្សេងៗ រួមមានឥទ្ធិពលលើវិធីព្យាបាលដុំសាច់។ ការព្យាបាលអាចប្រកបដោយ៖

  • ការវះកាត់ដើម្បីកាត់បន្ថយការប្រមូលផ្តុំនៃសារធាតុរាវ៖ ដុំសាច់អំប្រ៊ីយ៉ុងមួយចំនួនអាចវិវត្តន៍ទៅរារាំងលំហូរនៃទឹកខួរឆ្អឹងខ្នង ដែលអាចបណ្តាលឱ្យមានការប្រមូលផ្តុំសារធាតុរាវដែលដាក់សម្ពាធលើខួរក្បាល (hydrocephalus)។ ការវះកាត់អាចត្រូវបានណែនាំឱ្យធ្វើដើម្បីបង្កើតផ្លូវសម្រាប់សារធាតុរាវចេញពីខួរក្បាល។ ដំណើរការនេះអាចប្រើម្តងម្កាលជាមួយនឹងការវះកាត់យកដុំសាច់ចេញ
  • ការវះកាត់យកដុំសាច់ចេញ៖ ដើម្បីការពារជាលិកាដែលនៅជាប់គ្នា គ្រូពេទ្យវះកាត់សរសៃប្រសាទកុមារ (គ្រូពេទ្យវះកាត់ខួរក្បាល) និងធ្វើការវះកាត់យកដុំសាច់ចេញឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននិងប្រកបដោយការប្រុងប្រយ័ត្ន។ កុមារទាំងអស់ដែលមានដុំសាច់អំប្រ៊ីយ៉ុង គួរតែទទួលការព្យាបាលបន្ថែមទៀតបន្ទាប់ពីការវះកាត់ ដើម្បីផ្តោតលើកោសិកាមហារីកដែលអាចនៅរស់រានមានជីវិត
  • ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលដោយវិទ្យុសកម្មគឺជាប្រើកាំរស្មីដែលមានថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច ឬប្រូតុង ដើម្បីបញ្ជូនវិទ្យុសកម្មទៅខួរក្បាល និងខួរឆ្អឹងខ្នង ដើម្បីសម្លាប់កោសិកាមហារីក។ ការព្យាបាលដោយប្រើកាំរស្មីប្រូតុង គឺជាជម្រើសមួយសម្រាប់ការព្យាបាលដោយវិទ្យុសកម្មស្តង់ដារ ដែលផ្តល់នូវកម្រិតវិទ្យុសកម្មផ្តោតខ្លាំងជាងទៅនឹងដុំសាច់ខួរក្បាល ដោយមានការជៀសវាងការប៉ះពាល់នឹងវិទ្យុសកម្មទៅកាន់ជាលិកាដែលមានសុខភាពល្អជិតខាង
  • ការព្យាបាលដោយប្រើគីមី៖ កោសិកាមហារីកត្រូវបានសម្លាប់ដោយថ្នាំដែលប្រើក្នុងការព្យាបាលដោយប្រើគីមី។ ជាទូទៅថ្នាំទាំងនេះត្រូវបានចាក់ចូលទៅក្នុងសរសៃវ៉ែនសម្រាប់កុមារដែលមានដុំសាច់អំប្រ៊ីយ៉ុង (ការព្យាបាលដោយប្រើគីមីតាមសរសៃឈាម)។ ក្នុងករណីខ្លះ ការព្យាបាលដោយប្រើគីមីអាចត្រូវបានចេញវេជ្ជបញ្ជារួមជាមួយនឹងការព្យាបាលដោយវិទ្យុសកម្ម ឬបន្ទាប់ពីការវះកាត់ ឬការព្យាបាលដោយវិទ្យុសកម្ម
  • ការសាកល្បងការព្យាបាល៖ ការសាកល្បងការព្យាបាលពាក់ព័ន្ធនឹងការធ្វើតេស្តការព្យាបាលថ្មីៗ ដោយផ្តល់ឱកាសឱ្យកូនរបស់អ្នកសាកល្បងជម្រើសចុងក្រោយបំផុតដែលមាន។ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ហានិភ័យនិងផលប៉ះពាល់ដែលអាចកើតមានពីការព្យាបាលទាំងនេះ ប្រហែលជាមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយទេ។ ពិគ្រោះជាមួយសមាជិកក្រុមថែទាំសុខភាពដើម្បីកំណត់ថាតើកូនរបស់អ្នកមានសិទ្ធិចូលរួមក្នុងការសាកល្បងព្យាបាលដែរឬទេ

កុមារដែលមានដុំសាច់ក្នុងអំប្រ៊ីយ៉ុង គួរតែត្រូវបានវាយតម្លៃពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមគ្រូពេទ្យឯកទេសកុមារដែលមានបទពិសោធន៍ និងសមត្ថភាពក្នុងការព្យាបាលដុំសាច់ក្នុងខួរក្បាលកុមារ និងមានឧបករណ៍វេជ្ជសាស្ត្រ និងការព្យាបាលទាន់សម័យបំផុតសម្រាប់កុមារ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ

Doctors who treat this condition