ទិដ្ឋភាពទូទៅ
ដុំសាច់ក្នុងខួរក្បាល
ដុំសាច់ក្នុងខួរក្បាលកើតឡើងនៅពេលដែលដុំឬកោសិកាខុសប្រក្រតីកើតឡើងនៅក្នុងខួរក្បាល
ដុំសាច់ខួរក្បាលមានប្រភេទជាច្រើនផ្សេងៗគ្នា ករណីខ្លះជាមហារីកដែលគេស្គាល់ថាជាដុំសាច់កាចខណៈករណីខ្លះទៀតមិនមែនជាមហារីក ឬដុំសាច់ស្លូត។ដុំសាច់ខួរក្បាលក្នុងដំណាក់កាលបឋម (Primary brain tumors) គឺជាដុំសាច់ដែលដុះក្នុងខួរក្បាលនៅរយៈដំបូង។ នៅពេលដែលដុំសាច់មហារីកលេចឡើងនៅតំបន់ផ្សេងទៀតនៃរាងកាយ និងរាលដាលដល់ខួរក្បាលពួកគេត្រូវបានចាត់ទុកថាជាដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors) ឬដំណាក់កាលរាលដាល (metastatic)
អត្រាកំណើននៃដុំសាច់ក្នុងខួរក្បាលប្រែប្រួលទៅតាមកត្តាផ្សេងៗ។ផលប៉ះពាល់នៃមុខងារខួរក្បាលអាស្រ័យលើអត្រាលូតលាស់និងទីតាំងរបស់ដុំសាច់។ ប្រភេទ ទំហំ និងទីតាំងនៃដុំសាច់គឺជាកត្តាដែលនឹងកំណត់ជម្រើសនៃការព្យាបាល
រោគសញ្ញា
សញ្ញា និងរោគសញ្ញាប្រែប្រួលអាស្រ័យលើប្រភេទ ទំហំ និងទីតាំងនៃដុំសាច់៖
- ឈឺក្បាលដែលចាប់ផ្តើមភ្លាមៗ ឬផ្លាស់ប្តូរលំនាំនៃការឈឺ
- ឈឺក្បាលបែបរីកចម្រើន ឈឺក្បាលញឹកញាប់ ឬធ្ងន់ធ្ងរទៅៗ
- ចង្អោរឬក្អួត
- មានបញ្ហាជាមួយនឹងការមើលឃើញដូចជាការមើលឃើញមិនច្បាស់ ការមើលឃើញរូបភាពជាន់គ្នាឬការបាត់បង់ការមើលឃើញនៅមុំខាងៗ
- បញ្ហាជាមួយនឹងការស្តាប់ ការនិយាយ ឬការគិត
- ភាពទន់ខ្សោយឬស្ពឹក នៅដៃឬជើង
- បញ្ហានៃលំនឹងខ្លួន
- អស់កម្លាំង
- ច្របូកច្របល់ជាមួយបញ្ហាប្រចាំថ្ងៃ
- មិនអាចធ្វើតាមពាក្យបញ្ជាងាយៗបា
- ការផ្លាស់ប្តូរអាកប្បកិរិយា ឬបុគ្គលិកលក្ខណៈ
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើសញ្ញា និងរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន
មូលហេតុ
ដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors)
នៅពេលដែលដុំសាច់ខួរក្បាលកើតឡើងដំបូងនៅក្នុងខួរក្បាលឬនៅក្នុងជាលិកាជុំវិញវាត្រូវបានគេស្គាល់ថាជាដុំសាច់ខួរក្បាលដំណាក់កាលបឋម (Primary braintumors) ។ ឧទាហរណ៍ ដុំសាច់ដែលកើឡើងនៅក្នុងស្រោមខួរក្បាលសរសៃប្រសាទខួរក្បាល ក្រពេញក្រោមខួរក្បាល (pituitary)ឬនៅក្នុងក្រពេញ pineal
នៅពេលដែលកោសិកាធម្មតាមានការផ្លាស់ប្តូរ ឬការផ្លាស់ប្តូរនៅក្នុងDNA របស់ពួកគេ ដុំសាច់ខួរក្បាលរយៈបឋមនិងកើតឡើង។ DNAនៅក្នុងកោសិកានិងណែនាំមុខងារនៃកោសិការទាំងនេះ។នៅពេលដែលការផ្លាស់ប្តូរកើតឡើង កោសិកានឹងលូតលាស់និងបំបែកខ្លួនយ៉ាងឆាប់រហ័សនិងរស់នៅខណៈពេលដែលកោសិកាដែលមានសុខភាពល្អស្លាប់ជាលទ្ធផលធ្វើឪ្យកោសិកាមិនប្រក្រតីក្លាយជាដុំសាច់
ដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors)ត្រូវបានរកឃើញតិចចំពោះមនុស្សពេញវ័យបើប្រៀបធៀបទៅនឹងដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors)ដែលជាដុំសាច់ដែលកើតចេញពីជំងឺមហារីកដែលវិវត្តនៅកន្លែងណាមួ យក្នុងរាងកាយ ហើយរាលដាលដល់ខួរក្បាល
មានដុំសាច់ខួរក្បាលរយៈបឋម (Primary brain tumors) មានជាច្រើនប្រភេទ។ ប្រភេទនីមួយៗមានឈ្មោះពីប្រភេទនៃកោសិកាដែលត្រូវបានភ្ជាប់ជាមួ យវា
- Gliomas គឺជាប្រភេទនៃដុំសាច់ខួរក្បាលដែលមានប្រភពចេញពីខួរក្បាល ឬខួរឆ្អឹងខ្នង ដែលប្រកបដោយ astrocytomas, ependymomas, glioblastomas, oligoastrocytomas និង oligodendrogliomas
- Meningiomas គឺជាដុំសាច់ដុះចេញពីស្រោមខួរ។ Meningiomas ភាគច្រើនមិនមែនជាមហារីកទេ
- ដុំសាច់សរសៃប្រសាទត្រចៀក Acoustic neuromas (schwannomas) គឺជាដុំសាច់ដែលមិនមែនជាមហារីក ដែលកើតឡើងនៅលើសរសៃប្រសាទដែលគ្រប់គ្រងតុល្យភាពនៃ រាងកាយ និងសមត្ថភាពស្តាប់ ដែលចាប់ផ្តើមពីត្រចៀកខាងក្នុងរហូតទៅដល់ខួរក្បាល
- ដុំសាច់ក្រពេញក្រោមខួរក្បាល (Pituitary adenomas) គឺជាដុំសាច់ដែលកើតឡើងនៅក្នុងក្រពេញ pituitary នៅផ្នែកមូលដ្ឋាននៃខួរក្បាល។ អ័រម៉ូន Pituitary អាចត្រូវបានប៉ះពាល់ដោយដុំសាច់ប្រភេទនេះ
- Medulloblastomas មានប្រភពចេញពីបរិវេនក្រោយផ្នែកខាងក្រោមនៃខួរក្បាល ហើយមានទំនោរក្នុងការរីករាលដាលតាមរយៈខួរឆ្អឹងខ្នង។ ជាដុំសាច់ខួរក្បាលប្រភេទមហារីក ដែលត្រូវបានរកឃើញជាញឹកញាប់ចំពោះកុមារ។ ទោះយ៉ាងណាក៏ដោយ វាអាចកើតមាននៅលើមនុស្សគ្រប់វ័យ
- ដុំសាច់កោសិកាបន្តពូជ (Germ cell tumors) តែងកើតមានចំពោះកុមារដែលពងស្វាស ឬអូវែដែលមានការរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ ដុំសាច់កោសិកាបន្តពូជ (Germ cell tumors) អាចមានឥទ្ធិពលលើខួរក្បាល ឬផ្នែកផ្សេងទៀតនៃរាងកាយផងដែរ
- Craniopharyngiomas កម្រត្រូវបានរកឃើញណាស់។ វាចាប់ផ្តើមនៅជុំវិញក្រពេញក្រោមខួរក្បាលដែលបញ្ចេញអរម៉ូនដើម្បី គ្រប់គ្រងមុខងារផ្សេងៗនៅក្នុងរាងកាយ។ ការរីកលូតលាស់បន្តិចម្តង ៗ នៃ craniopharyngioma អាចមានផលប៉ះពាល់លើក្រពេញ pituitary និងរចនាសម្ព័ន្ធផ្សេងទៀតនៅជុំវិញខួរក្បាល
ដំណាក់កាលបន្ទាប់បន្សំ (Secondary brain tumors)
ឬដំណាក់កាលរាលដាល (metastatic) នៅពេលដែលដុំសាច់មហារីកលេចឡើងនៅតំបន់ផ្សេងទៀតនៃរាងកា យ ហើយរាលដាលដល់ខួរក្បាល ពួកវាត្រូវបានគេស្គាល់ថាជាដុំសាច់ខួរក្បាលដំណាក់កាលបន្ទាប់បន្សំ ឬដំណាក់កាលរាលដាល។ អ្នកជំងឺដែលមានប្រវត្តិនៃជំងឺមហារីកកាលពីអតីតកាលតែងតែរកឃើញ ដុំសាច់ខួរក្បាលបន្ទាប់បន្សំ។ មនុស្សពេញវ័យត្រូវបានគេរកឃើញជាញឹកញាប់ជាមួយនឹងដុំសាច់ខួរ ក្បាលបន្ទាប់បន្សំជាងដុំសាច់ខួរក្បាលដំណាក់កាលបឋម។
ទោះបីជា មហារីកប្រភេទណាក៏អាចរីករាលដាលដល់ខួរក្បាល ប៉ុន្តែប្រភេទដែលរកឃើញញឹកញាប់បំផុតគឺ មហារីកសុដន់ មហារីកពោះវៀនធំ មហារីកតម្រងនោម មហារីកសួត និងមហារីកស្បែក
កត្តាហានិភ័យ
មូលហេតុនៃដុំសាច់ខួរក្បាលដំណាក់កាលបឋមចំពោះមនុស្សភាគច្រើ នគឺមិនច្បាស់លាស់ទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាខាងក្រោមត្រូវបានកំណត់ថាជាកត្តាដែលអាចបង្កើនហានិភ័យនៃ ការវិវត្តទៅជាដុំសាច់ខួរក្បាល
- ការប៉ះពាល់នឹងវិទ្យុសកម្ម ជាពិសេសវិទ្យុសកម្ម ionizing បង្កើនហានិភ័យនៃដុំសាច់ខួរក្បាល។ វិទ្យុសកម្ម ionizing រួមមាន ការព្យាបាលដោយវិទ្យុសកម្មសម្រាប់ការព្យាបាលជំងឺមហារីក និងការប៉ះពាល់នឹងវិទ្យុសកម្មពីគ្រាប់បែកបរមាណូ
- ការមានប្រវត្តិគ្រួសារនៃដុំសាច់ក្នុងខួរក្បាលអាចជាកត្តាហានិភ័យ ដោយសារតែក្រុមអ្នកជំងឺមួយចំនួនតូចដែលមានប្រវត្តិនៃជំងឺហ្សែន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានដុំសាច់ខួរក្បាល
រោគវិនិច្ឆ័យ
- ការពិនិត្យប្រព័ន្ធប្រសាទ ប្រកបដោយការពិនិត្យមើលការមើលឃើញ, ការស្តាប់, តុល្យភាព, ភាពរឹងម៉ាំ, ការសម្របសម្រួលនិងការឆ្លុះតបស្នង
- ការធ្វើតេស្តរូបភាព
- ការថតរូបភាពអនុភាពម៉ាញេទិក (MRI)ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យដុំសាច់។ ករណីខ្លះត្រូវការសារធាតុពណ៌ ដើម្បីចាក់តាមសរសៃវ៉ែនអំឡុងពេលថត MRI ។
- Specialized MRI scan components ប្រកបដោយ functional MRI, perfusion MRI និង spectroscopy ម៉ាញេទិក។ ទាំងនេះនឹងជួយវាយតម្លៃដុំសាច់ និងរៀបចំផែនការព្យាបាលត្រឹមត្រូវ
- ការថតដោយកុំព្យូទ័រ (CT) និង positron emission tomography (PET) ត្រូវបានណែនាំសម្រាប់ករណីមួយចំនួន
- ការធ្វើកោសល្យវិច័យ ឬការធ្វើតេស្តសំណាកជាលិកាមិនប្រក្រតី អាចត្រូវបានអនុវត្តដើម្បីពិនិត្យដុំសាច់ក្នុងអំឡុងពេលនៃការវះកាត់ ដោយធ្វើដើម្បីយកដុំសាច់ខួរក្បាលចេញ។
- ការធ្វើកោសល្យវិច័យដោយម្ជុលស្តេរ៉េអូតាទិក (Stereotactic Needle Biopsy) អាចអនុវត្តបានសម្រាប់ដុំសាច់ខួរក្បាលដែលមានទីតាំងនៅ កន្លែងដែលពិបាកទៅដល់ ឬមានភាពរសើបខ្លាំងនៅក្នុងខួរក្បាល។ នឹងមានការខួងរន្ធតូចមួយចូលទៅក្នុងលលាដ៍ក្បាល បន្ទាប់មកបញ្ចូលម្ជុលតូចមួយចូលទៅតាមរន្ធនោះ។ ជាលិកានឹងត្រូវបានយកចេញដោយម្ជុល។ ដំណើរការនេះច្រើនតែអនុវត្តដោយការស្កេន CT ឬ MRI
ការប្រមូលសំណាកពីការធ្វើកោសល្យវិច័យ នឹងត្រូវបានពិនិត្យដោយប្រើមីក្រូទស្សន៍ ដើម្បីពិនិត្យថាតើវាជាមហារីក ឬដុំសាច់ស្លូត និងដើម្បីរើសវិធីការព្យាបាលដែលចាំបាច់
ការព្យាបាល
ប្រភេទ ទំហំ និងទីតាំងនៃដុំសាច់ គឺជាកត្តាដែលនឹងកំណត់ជម្រើសនៃការព្យាបាល
ការវះកាត់
ការវះកាត់យកដុំសាច់ក្នុងខួរក្បាលចេញនឹងត្រូវបានអនុវត្ត លុះត្រាតែដុំសាច់នោះស្ថិតក្នុងកន្លែងដែលអាចចូលទៅបាន យ៉ាងសុវត្ថិភាពតែប៉ុណ្ណោះ
នៅពេលដែលដុំសាច់ខួរក្បាលមួយចំនួនតូច វាអាចដាច់ចេញពីជាលិកាខួរក្បាលបានយ៉ាងងាយ នាំឪ្យវាអាចធ្វើការវះកាត់ដកដុំសាច់ចេញទាំងស្រុង។ ចំពោះដុំសាច់ស្ថិតនៅជិតផ្នែករសើបនៃខួរក្បាលដែលមិនអាចបំបែកចេញពីជាលិកាជុំវិញវាបាននោះ ការវះកាត់អាចជានីតិវិធីមានហានិភ័យ និងមិនមានសុវត្ថិភាព។ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់យកដុំសាច់ចេញ
តាមអ្វីដែលអាចធ្វើទៅបាន។ ការយកចេញនៃដុំសាច់ខួរក្បាលមួយផ្នែកអាចបន្ថយរោគសញ្ញា និងអាការផ្សេងៗបាន
ការឆ្លងមេរោគ និងការហូរឈាមអាចកើតឡើងអំឡុងពេលធ្វើការវះកាត់ដុំសាច់ខួរក្បា លបាន។ កត្តាហានិភ័យនីមួយៗមានភាពប្រែប្រួលទៅតាមទីតាំងនៃដុំសាច់។ ឧទាហរណ៍ នៅពេលដកដុំសាច់ដែលមានទីតាំងនៅជិតសរសៃប្រសាទដែលភ្ជាប់ ទៅនឹងភ្នែក ហានិភ័យនៃការបាត់បង់ការមើលឃើញអាចនិងកើតឡើង
ការព្យាបាលដោយកាំរស្មី
ការព្យាបាលដោយកាំរស្មី គឺជាការប្រើប្រាស់កាំរស្មីដែលមានថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច ឬប្រូតុង ដែលអាចសម្លាប់កោសិកាដុំសាច់បាន។ ការព្យាបាលដោយកាំរស្មីច្រើនធ្វើដោយម៉ាស៊ីនបាញ់កាំរស្មីនៅ ខាងក្រៅរាងកាយដែលហៅថា external beam radiation។ វាអាចកំណត់គោលដៅឪ្យនៅតែទីតាំងនៃដុំសាច់បាន និងអាចបាញ់កាំរស្មីទៅខួរក្បាលទាំងមូលបាន។ ក្នុងករណីកម្រ វិទ្យុសកម្មនោះអាចត្រូវបានដាក់នៅខាងក្នុងរាងកាយនៅជិតដុំសាច់ខួរ ក្បាល
ផលរំខានទូទៅនៃការព្យាបាលដោយវិទ្យុសកម្ម ដែលជារឿយៗកើតឡើងក្នុងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលគឺ អស់កម្លាំង ឈឺក្បាល បាត់បង់ការចងចាំ រមាស់ស្បែកក្បាល និងជ្រុះសក់
ការវះកាត់ដោយកាំរស្មី
ការវះកាត់ដោយកាំរស្មីបែប Stereotactic គឺជាការប្រើកាំរស្មីជាច្រើនដើម្បីផ្តល់ប្រភេទវិទ្យុសកម្មដែលមានគោល ដៅក្នុងការសម្លាប់កោសិកាដុំសាច់ដែលមានទីតាំងនៅតំបន់តូចៗ។ កាំរស្មីនីមួយមិនមានថាមពលខ្លាំងនោះទេ ប៉ុន្ដែនៅពេលដែលនាំកាំរស្មីទាំងអស់នដាក់បញ្ចូលគ្នាដើម្បីទៅជួបនៅដុំ សាច់ខួរក្បាល វានិងផ្តល់នូវកម្រិតវិទ្យុសកម្មយ៉ាងច្រើនដែលអាចសម្លាប់កោសិកាដុំសា ច់បាន
ការវះកាត់ដោយកាំរស្មីអាចអនុវត្តរួចរាល់ក្នុងមួយវគ្គ ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការព្យាបាលនៅថ្ងៃតែមួយ
ការព្យាបាលដោយប្រើគីមី
ការព្យាបាលដោយប្រើគីមីត្រូវបានប្រើដើម្បីសម្លាប់កោសិកាដុំសាច់ដោ យមានជំនួយពីថ្នាំមួយចំនួន។ មានក្នុងទាំង ការលេបតាមមាត់ និងការចាក់តាមសរសៃឈាម។ ប្រភេទថ្នាំដែលត្រូវបានផ្តល់ឲ្យអាស្រ័យលើប្រភេទមហារីក។ ផលរំខាននៃការព្យាបាលដោយគីមី ប្រែប្រួលទៅតាមប្រភេទ និងកម្រិតថ្នាំ។ ផលរំខានទូទៅគឺចង្អោរ ក្អួត និងជ្រុះសក់
ការធ្វើតេស្តកោសិកាដុំសាច់ខួរក្បាលអាចវាយតម្លៃលទ្ធផលនៃការព្យា បាលដោយប្រើគីមីដែលវានឹងមានលើអ្នកជំងឺ
ការព្យាបាលដោយថ្នាំគោលដៅ
ការព្យាបាលដោយថ្នាំគោលដៅត្រូវបានរចនាឡើងដើម្បីផ្តោតលើបញ្ហា មិនប្រក្រតីពិសេសដែលមានវត្តមាននៅក្នុងកោសិកាមហារីក។ ការព្យាបាលដោយថ្នាំគោលដៅអាចសម្លាប់កោសិកាមហារីកបានដោយ រារាំងភាពមិនប្រក្រតីទាំងនេះ
កោសិកាដុំសាច់អាចធ្វើតេស្ត មុនពេលធ្វើការព្យាបាល ដើម្បីរកមើលថាតើការព្យាបាលដោយថ្នាំគោលដៅអាចជាជម្រើសនៃកា រព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ប្រភេទជាក់លាក់នៃដុំសាច់ខួរក្បា លដែរឬទេ
ការស្តារនីតិសម្បទា
ជាធម្មតាសម្រាប់ដុំសាច់ខួរក្បាលដែលកើតឡើងនៅក្នុងតំបន់នៃខួរក្បា លដែលគ្រប់គ្រងសម្ថតភាពនៃ ការផ្លាស់ទី ការនិយាយ ការមើលឃើញ និងការគិត ការស្តារនីតិសម្បទាអាចក្លាយជាជំហានសំខាន់មួយដើម្បីស្តារឡើងវិញ ។ វេជ្ជបណ្ឌិតនឹងណែនាំកម្មវិធីស្តារនីតិសម្បទាដោយផ្អែកលើតម្រូវការរប ស់អ្នកជំងឺម្នាក់ៗ
- ការព្យាបាលដោយចលនា (Physical therapy) ជួយសម្រួលដល់អ្នកជំងឺឱ្យទទួលបានសម្ថតភាពនៃការផ្លាស់ទី ឬកម្លាំងសាច់ដុំដែលពួកគេបាត់បង់
- ការព្យាបាលដោយការងារ (Occupational therapy) ជួយអ្នកជំងឺឱ្យត្រលប់ទៅជីវិតប្រចាំថ្ងៃធម្មតាវិញ និងបន្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ
- ការព្យាបាលការនិយាយ (Speech therapy) ត្រូវបានផ្តល់ឱ្យដោយអ្នកជំងឺដែលមានបញ្ហាការនិយាយ
- ការបង្រៀនពិសេសសម្រាប់កុមារ (Tutoring for school-age children) ដែលមានអាយុចូលរៀននឹងអនុញ្ញាតឱ្យអ្នកជំងឺវ័យក្មេងគ្រប់គ្រងការ ផ្លាស់ប្តូរនៃការចងចាំ និងការគិតរបស់ពួកគេ

