តើអ្នកគួរទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តការស្តាប់នៅពេលណា?

អត្ថបទសុខភាព

ការនៅក្នុងតំបន់ដែលមានសំលេងរំខានខ្លាំងពេកជាប្រចាំ ឬប្រើកាសស្ដាប់តន្ត្រីខ្លាំងៗក្នុងរយៈពេលយូរអាចបង្កើនហានិភ័យនៃការបាត់បង់ការស្តាប់ ឬសម្ថតភាពនៃការស្តាប់ត្រូវបានកាត់បន្ថយ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចស្ដាប់អ្នកដទៃនិយាយបានមិនសូវច្បាស់ដូចពីមុន ស្ដាប់លឺសំឡេងកាន់តែខ្សោយជាងមុន មានអ្នកខ្លះប្រាប់ថាយើងនិយាយខ្លាំងជាងមុន ឬអ្នកមានអាការៈហឹងត្រចៀកញឹកញាប់ ណែនាំអោយធ្វើតេស្តការស្តាប់ ដើម្បីពិនិត្យមើលភាពមិនប្រក្រតី និងស្វែងរកវិធីព្យាបាលឪ្យបានមុនពេលយឺតពេល

តើអ្នកដឹងទេថាការស្តាប់លឺមិនច្បាស់គឺ ធ្វើ​ឲ្យ​យើង​ឈឺចាប់​ជាង​ការ​គិត

មនុស្សជាច្រើនប្រហែលជាគិតថាការស្តាប់មិនច្បាស់ អាចនិងមិនមែនជារឿងធំក្នុងជីវិតទេ ប៉ុន្តែនៅក្នុងការពិត ប៉ះពាល់ដល់គុណភាពជីវិត និងសុវត្ថិភាពដូចខាងក្រោម

  • សុវត្ថិភាព ការឮសំឡេងនៅជុំវិញខ្លួនអ្នកនឹងជួយឱ្យអ្នកឮរាល់បញ្ហាមិនប្រក្រតី ឬសំឡេងរោទិ៍ រួមទាំងអាចប្រាប់ទិសដៅនៃសំឡេងban
  • ការសន្ទនា ធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ អាច​និយាយ​និង​យល់​ចិត្ត​គ្នា​បាន​ច្រើន​ជាង
  • មុខងារខួរក្បាល ការបាត់បង់ការស្តាប់មានការផ្សារភ្ជាប់ជាមួយនឹងជំងឺវង្វេង ដែលប៉ះពាល់ដល់ការចងចាំ ការគិត និងការប្រើហេតុផល
  • សុខភាពផ្លូវចិត្ត នៅពេលដែលខួរក្បាលធ្វើការកាន់តែខ្លាំង ដើម្បីព្យាយាមស្តាប់កាន់តែច្រើនជាងមុន

ពិនិត្យរោគសញ្ញាដំបូង ថាតើ​យើង​គួរ​ធ្វើតេស្ត​ការ​ស្តាប់ដែរ​ឬ​ទេ?

សម្រាប់​អ្នក​​ដែល​មិន​ប្រាកដ​ថា​មាន​បញ្ហា​ការ​ស្តាប់​ឬ​អត់ ណែនាំឱ្យពិនិត្យរោគសញ្ញាដំបូងដូចខាងក្រោម

  • មិន​អាច​ស្ដាប់ឮអ្នក​ផ្សេង​និយាយគ្នា​ ឬស្តាប់ខ្សោយជាមុន
  • ត្រូវសួរអ្នកដទៃជារឿយៗថាកំពុងនិយាយអំពីអ្វី
  • និយាយខ្លាំងជាងធម្មតា
  • ជាញឹកញាប់តែងតែស្ដាប់លឺសំលេងរំខាននៅក្នុងត្រចៀក
  • ហឹងត្រចៀកញឹកញាប់
  • ដំឡើងសំឡេងរបស់ទូរទស្សន៍ គ្រឿងសម្លេង ឬទូរសព្ទឱ្យខ្លាំងជាងធម្មតា
  • ស្ដាប់សម្លេង​ខ្ពស់​ច្បាស់​
  • សមាជិកគ្រួសារមានប្រវត្តិមានបញ្ហាក្នុងប្រព័ន្ធការស្តាប់

តើតេស្តការស្តាប់គឺជាអ្វី?

ការធ្វើតេស្តការស្តាប់ គឺជាការធ្វើតេស្តសមត្ថភាពការស្តាប់សំឡេងថាស្ថិតនៅក្នុងកម្រិតណា (Decibels) និងថាតើអ្នកអាចយល់នៃពាក្យបានឬអត់ ដោយការធ្វើតេស្តនេះត្រូវបានបែងចែកទៅជាការធ្វើតេស្តដើម្បីពិនិត្យ និងការធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យ

ការធ្វើតេស្តដើម្បីពិនិត្យ 

វិធីសាស្រ្តដំបូងទាក់ទងនឹងការគោះសម្លេង បន្ទាប់មកមើលថាតើអ្នកជំងឺអាចឮវាឬអត់ វិធីសាស្រ្តមួយទៀតគឺអង្គុយនៅចម្ងាយប្រហែល 1 ម៉ែត្រពីអ្នកជំងឺ រួចសួរសំណួរអ្នកជំងឺ ប្រសិនបើអ្នកមិនអាចស្តាប់បានគ្រប់ ឬអ្នកដែលឮតិចតួចអាចមានការចុះខ្សោយនៃការស្តាប់

ការធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យ

បែងចែកជា 2 វិធីសាស្រ្តសំខាន់ៗ គឺ

  1. ការធ្វើតេស្តដោយប្រើសម្លេងសុទ្ធ ដែលក្នុងនោះកម្រិតសំឡេងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ហើយសង្កេតថាអ្នកជំងឺអាចស្តាប់ឮនៅកម្រិតណា ដោយកម្រិតធម្មតាគឺពី -10 ទៅ 25 decibels ប៉ុន្តែប្រសិនបើអ្នកឮច្រើនជាង 25 decibels វាមានន័យថាការស្តាប់របស់អ្នកមិនប្រក្រតី
  2. ការពិនិត្យដោយប្រើពាក្យសំដី អាចនិងឪ្យអ្នកនិយាយតាម ដោយបន្ថយកម្រិតសំឡេងបន្តិចម្តង ៗ

អ្នកដែរគួរទទួលបានការធ្វើតេស្តការស្តាប់

មិនថាអ្នកជាកុមារ មនុស្សពេញវ័យ ឬមនុស្សចាស់ ក៏អាចមានឱកាសមានភាពមិនប្រក្រតីនៃការស្តាប់ ប្រសិនបើកើតឡើងចំពោះកុមារ វាក៏អាចប៉ះពាល់ដល់ការលូតលាស់ផងដែរ ដូច្នេះ មាតាបិតា និងអាណាព្យាបាលគួរសង្កេតមើលភាពមិនប្រក្រតីខាងក្រោម៖

កុមារ

  • មានការលូតលាស់ផ្នែកភាសាយឺត ឬខ្វះជំនាញនៃការនិយាយ
  • មានភាពមិនប្រក្រតីនៅក្នុងត្រចៀក ច្រមុះ បំពង់ក ឬអាចជាជំងឺផ្តាសាយរ៉ាំរ៉ៃក្នុងរយៈពេលយូរ
  • ទារកដែលកើតមិនគ្រប់ខែ មាន​ជំងឺ​ខាន់​លឿង​ឬ​ជំងឺ cyanosis

មនុស្សពេញវ័យ

  • អ្នកដែលធ្វើការនៅកន្លែងដែលមានសំលេងខ្លាំងៗក្នុងរយៈពេលយូរ
  • ការប្រើថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងជំងឺរបេង ថ្នាំបញ្ចុះទឹកនោម និងការចាក់ថ្នាំផ្សះមួយតាមរយៈសរសៃឈាម
  • ឈឺត្រចៀក ហឹងត្រចៀក

មនុស្សចាស់

  • មនុស្សដែលមានអាយុលើសពី 60 ឆ្នាំ

ការណែនាំអំពីការព្យាបាល

បើ​គេ​រក​ឃើញ​ថា​អ្នក​ជំងឺ​មាន​ភាព​មិន​ប្រក្រតីនៃការ​ស្តាប់ គ្រូពេទ្យឯកទេស​នឹង​ធ្វើ​រោគ​វិនិច្ឆ័យថាជាភាពមិនប្រក្រតីក្នុងលក្ខណៈបែបណា ដើម្បីស្វែងរកវិធីព្យាបាលត្រឹមត្រូវ ដោយជម្រើសនៃការព្យាបាលរួមមានថ្នាំ ការវះកាត់ ឬការប្រើឧបករណ៍ជំនួយការស្តាប់ ដើម្បីឱ្យអ្នកជំងឺមានគុណភាពជីវិត និងអាចរស់នៅប្រចាំថ្ងៃបានដូចមនុស្សធម្មតា

សម្រាប់អ្នកដែលចង់ធ្វើតេស្តការស្តាប់ ដើម្បីរកមើលភាពមិនប្រក្រតី អ្នកអាចទាក់ទងមកយើងខ្ញុំនៅ គ្លីនិកការស្ដាប់ (Hearing Clinic) មជ្ឈមណ្ឌលត្រចៀកច្រមុះបំពង់ក ជាន់ទី 1 មន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវាកម្មធ្វើតេស្តមុខងារត្រចៀកកណ្តាល (Audiogram and Tympanometry) ពិនិត្យត្រចៀកខាងក្រៅ ត្រចៀកខាងក្នុង និងក្រដាសត្រចៀកដោយប្រើមីក្រូទស្សន៍ត្រចៀក និងតេស្តស្តាប់ដោយអ្នកជំនាញផ្នែកសោតវិជ្ជា  (Audiological Assessment by Audiologist)

For more information, please contact

ENT Center, 1st floor, Vejthani Hospital
Call: (+66)2-734-0000 ext. 3400
English Hotline: (+66)85-223-8888 

Readers’ Rating

0.0 out of 5 stars (based on 0 reviews)