

ប៉ុន្មានឆ្នាំមកនេះ ឃើញថាមានការកើនឡើងនៃចំនួនអ្នកជំងឺ “មហារីកពោះវៀនធំ” ឡើងខ្ពស់ជាលំដាប់។ ប៉ុន្តែអត្រាមរណៈបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការរីកចំរើននៃbច្ចេកវិទ្យាពិនិត្យ និងបច្ចេកទេសព្យាបាល ដើម្បីឱ្យសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ។
វេជ្ជបណ្ឌិត អ្នកឯកទេសផ្នែកខាងក្នុងនៃជំងឺមហារីកនៃ មន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ហានិភ័យនៃជំងឺមហារីកពោះវៀនធំពេញមួយជីវិតគឺរកឃើញប្រហែលគ្នាសម្រាប់ បុរសនិងស្រ្តី គឺប្រមាណ 1 ក្នុងចំណោម 25នាក់ ប៉ុន្តែហានិភ័យនៃជំងឺមហារីកពោះវៀនធំអាចកើនឡើង ឬថយចុះទៅតាមហានិភ័យផ្សេងទៀតនៃអ្នកជំងឺ ដោយជំងឺមហារីកពោះវៀនធំ កើតមកពីទងសាច់ឬ Polyp ក្នុងពោះវៀនធំ បច្ចុប្បន្ននៅមិនទាន់រកហេតុផលឃើញនៅឡើយ ប៉ុន្តែអាចបែងចែកកត្តាហានិភ័យនៃជំងឺនេះទៅជា 2 ប្រភេទ
កត្តាហានិភ័យបុគ្គលរួមមាន៖
អាយុ កាលពីមុនគេរកឃើញថាជាង ៩០% នៃអ្នកកើតមហារីកពោះវៀនធំ ពួកគេមានអាយុលើសពី 50 ឆ្នាំ ហើយអាយុជាមធ្យមគឺ 60 ទៅ 65 ឆ្នាំ ប៉ុន្តែក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ អត្រានៃជំងឺមហារីកពោះវៀនធំចំពោះអ្នកជំងឺដែលមានអាយុក្រោម 50 ឆ្នាំកំពុងកើនឡើងជាលំដាប់ ដោយអ្នកជំងឺដែលក្មេងជាងគេគឺមានអាយុ 18 ឆ្នាំតាមក្នុងរបាយការណ៍អ្នកជំងឺ។
ប្រវត្តិគ្រួសារ និងតំណពូជ បានរកឃើញថា 20% នៃអ្នកជំងឺមហារីកពោះវៀនធំ មាននរណាម្នាក់ក្នុងគ្រួសាររបស់អ្នកធ្លាប់មានជំងឺមហារីកពោះវៀនធំពីមុនមក។
ប្រវត្តិការមានទងសាច់ក្នុងពោះវៀន មានការសិក្សារកឃើញថា ទងសាច់ប្រភេទខ្លះអាចវិវត្តទៅជាមហារីកពោះវៀនធំបាន ប៉ុន្តែប្រសិនបើត្រូវបានរកឃើញនិងព្យាបាលចាប់តាំងពីនៅជាទងសាច់នោះ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺបាន
កត្តាហានិភ័យពីបរិស្ថាន
លើសទម្ងន់ និងកង្វះលំហាត់ប្រាណ ការសិក្សាបានបង្ហាញថាទម្ងន់ខ្លួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃជំងឺ ក្នុងពេលដំណាលគ្នា
ការហាត់ប្រាណនឹងបង្កើនការរំលាយអាហាររបស់អ្នក ធ្វើឱ្យពោះវៀនធ្វើការ និងផ្លាស់ទីកាន់តែច្រើន លទ្ធផលរយៈពេលវែងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
អាហារ ក្នុងប្រភេទអាហារខ្លះមានផ្ទុកសារធាតុបង្កមហារីក ជាពិសេស អាហារកែច្នៃ ដូចជា ប្រហិត (Hotdog) bacon ណែម ប៉ាតេ ប្រហិត សាច់ក្រក និងសាច់ក្រហមដែរចម្អិនដោយកម្តៅខ្ពស់រហូតគ្រៀម បែបអាំង។
ការជក់បារី ត្រូវបានគេរកឃើញថាមានចំនួន 12% នៃការស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ មានទម្លាប់ជក់បារី
ភេសជ្ជៈមានជាតិអាល់កុល ការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី នឹងបង្កើនហានិភ័យនៃជំងឺមហារីកកាន់តែច្រើន
នៅដំណាក់កាលដំបូងនៃជំងឺមហារីកពោះវៀនធំ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលដែលជំងឺវិវត្តិ ហើយទងសាច់រីកធំរហូតក្លាយទៅជាមហារីកនោះ អ្នកជំងឺនិងចាប់ផ្តើមបង្ហាញរោគសញ្ញាដូចជាឈាម ឬទឹករំអិលលាយឈាមក្នុងការបញ្ចេញចោល។ លាមកតូចជាងមុន មានការទល់លាមកច្លាស់និងរាគរូស ណែនពោះ ហើមពោះ ឬស្ទាបប៉ះដុំក្នុងពោះ ដូច្នេះប្រសិនបើបានទទួលការពិនិត្យសុងពោះវៀនធំ និងចុងពោះវៀនធំនៅអាយុ 45-50ឆ្នាំ នៅពេលដែលជំងឺនេះត្រូវបានរកឃើញទាន់ពេល នឹងអាចព្យាបាលអ្នកជំងឺបានទាន់ពេលវេលា ឬអាចការពារមហារីកបាន ប្រសិនបើរក
ឃើញថាជាទងសាច់ មុនពេលវាក្លាយជាមហារីក។
ទោះយ៉ាងណាក៏ដោយនៅពេលរកឃើញមហារីកពោះវៀនធំ ការព្យាបាលជម្ងឺមហារីកពោះវៀនធំអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃជំងឺ ដំណាក់កាលនៃជំងឺ ទីតាំង និងទំហំនៃជំងឺមហារីក អាយុ ស្ថានភាពរាងកាយ និងភាពរួមផ្សំរបស់អ្នកជំងឺ ដោយមាន 4 វិធីធំៗ ដែរប្រើក្នុងការវះកាត់ដូចជា
ការវះកាត់ គឺជាកាត់យកនៃពោះវៀនធំដែលមានដំបៅនិងកូនកណ្តុរចេញ ឬក្នុងករណីខ្លះប្រសិនបើដំបៅស្ថិតនៅក្នុងពោះវៀនធំនៅជាប់នឹងបាត អាចចាំបាច់ត្រូវធ្វើការវះកាត់បាត សិប្បនិម្មិត។
ការបាញ់កាំរស្មី គឺជាការព្យាបាលរួមជាមួយនឹងការវះកាត់ ដោយការបាញ់កាំរស្មីមុន ឬក្រោយការវះកាត់ អាស្រ័យលើការចង្អុលបង្ហាញ និងការពិចារណារបស់គ្រូពេទ្យដែលប្រើក្នុងជំងឺមហារីកពោះវៀនធំ។
ការព្យាបាលដោយប្រើគីមី អាចត្រូវបានផ្តល់ឱ្យមុនឬក្រោយការវះកាត់ ដោយមានឬគ្មាន ការបាញ់កាំរស្មី អាស្រ័យលើវេជ្ជបណ្ឌិតនឹងពិចារណាទៅតាមការចង្អុលបង្ហាញនៃវេជ្ជសាស្ត មិនចាំបាច់ក្នុងអ្នកជំងឺដំណាក់កាលដំបូងទេ។
ការព្យាបាលដោយថ្នាំគោលដៅ (targeted therapy) ត្រូវបានប្រើប្រាស់រួមជាមួយនឹងការព្យាបាលដោយប្រើគីមី ប្រភេទថ្នាំអាស្រ័យលើការពិនិត្យហ្សែននៃដុំសាច់ដើម្បីវិភាគការឆ្លើយតបរបស់ថ្នាំ (precision medicine)។
លើសពីនេះទៀត ជាមួយនឹងការវិវត្តនៃសុខភិបាល ដូច្នេះហើយមានវិធីព្យាបាលបន្ថែមដែលជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ និងមានអាយុវែង ដូចជាថ្នាំគោលដៅ ថ្នាំព្យាបាលដោយភាពស៊ាំ ឬសូម្បីតែការស្រាវជ្រាវចុងក្រោយបង្អស់ដូចជា Cancer Vaccine និង Cancer Avatar ប្រៀបដូចជាក្តីសង្ឃឹមរបស់អ្នកជំងឺដែលមានជំងឺមហារីកដំណាក់កាលរីករាលដាល ដោយ Cancer Vaccine គឺការនាំប្រូតេអ៊ិនដែរបានមកពីដុំមហារីករបស់អ្នកជំងឺ មកផលិតទៅជាវ៉ាក់សាំងបែបបុគ្គល ដើម្បីជំរុញឱ្យកោសិកាឈាមសឪ្យស្គាល់រូបរាងនៃកោសិកាមហារីករបស់អ្នកជំងឺ និងត្រៀមខ្លួនជាស្រេចដើម្បីបំផ្លាញកោសិកាមហារីក លើសពីនេះទៅទៀត នៅពេលប្រើជាមួយថ្នាំព្យាបាលដោយភាពស៊ាំនឹងជួយឱ្យកោសិកាគ្រាប់ឈាមសធ្វើការបានល្អ មានប្រសិទ្ធិភាពរិតតែខ្ពស់។ Cancer Avatar គឺជាដំណើរការនៃការសាកល្បងការឆ្លើយតបរបស់ថ្នាំ មុនពេលប្រើប្រាស់វាចំពោះអ្នកជំងឺពិតប្រាកដ វិធីសាស្ត្រគឺការកាត់ផ្នែកមួយនៃដុំសាច់មហារីក ហើយយកទៅដាក់ក្នុងមន្ទីរពិសោធន៍ ដើម្បីឱ្យកោសិកាមហារីកលូតលាស់ និងអភិវឌ្ឍរហូតដល់ពួកវាស្រដៀងនឹងកោសិកាមហារីកនៅក្នុងខ្លួន នេះគឺប្រៀបប្រដូចកោសិកាមហារីកនោះគឺជាមហារីករបស់អ្នកជំងឺពិតៗ បន្ទាប់មកពួកវាត្រូវបានធ្វើតេស្តជាមួយនឹងរបបថ្នាំនីមួយៗដើម្បីមើលថាកោសិកាមហារីកមានប្រតិកម្មយ៉ាងណាមុនពេលចាប់ផ្តើមប្រើថ្នាំជាមួយអ្នកជំងឺដើម្បីបង្កើនទំនុកចិត្តនិងភាពត្រឹមត្រូវក្នុងជំហានបន្ទាប់នៃការព្យាបាល។
ទោះជាយ៉ាងណាក៏ដោយ ការការពារដ៏ល្អបំផុតនៃជំងឺមហារីកពោះវៀនធំ អាចធ្វើបានដោយការជៀសវាងកត្តាហានិភ័យពីបរិស្ថាន សម្រាប់អ្នកដែរមានតំនរពូជពីគ្រួសារ គួរការពិនិត្យដោយធ្វើការសុងពោះវៀនធំនិងបាត ដើម្បីពិនិត្យរកទងសាច់ ឬដុំសាច់ក្នុងពោះវៀនធំ ដែលអាចវិវត្តទៅជាមហារីកនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងមកកាន់
Cancer Life Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating