អត្ថបទសុខភាព

តើភាវ:ចង្វះបេះដូងលោតមិនប្រក្រតីគឺជាអ្វី – What’s Cardiac Arrhythmia?

Share:

ជំងឺបេះដូងលោតមិនប្រក្រតី ( Cardiac Arrhythmia) គឺជាភាវ:ដែលបេះដូងលោតមិនត្រូវចង្វះតាមធម្មជាតិ អាចលោតលឿនឬយឺតជ្រុល រហូតធ្វើឲ្យប្រសិទ្ធិភាពការច្របាច់ឈាមទៅចិញ្ចឹមផ្នែកផ្សេងៗ នៃរាងកាយថយចុះ ​និងអាចបង្កឲ្យកើតហានិភ័យគាំងបេះដូងតាមមក ឬកើតជំងឺត្បៀតសរសៃឈាមខួរក្បាល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត

តើភាវ:ចង្វះបេះដូងលោតមិនប្រក្រតីបែងចែកចេញជាប៉ុន្មានប្រភេទ – Howmanytypesofcardiacarrhythmia?

  • Supraventricular Tachycardia  កើតបណ្តាលមកពីចង្វះបេះដូងថតលើលោតលឿនខុសប្រក្រតី
  • Atrial Fibrillation  កើតបណ្តាលមកពីចង្វះបេះដូងថតលើលោតមិនត្រូវចង្វះ  លោតញាប់និងលឿនខុសប្រក្រតី ដោយភាគច្រើនប្រទះឃើញក្នុងក្រុមអ្នកជំងឺវ័យចំណាស់ អ្នកដែលសេពគ្រឿងស្រវឹងក្នុងបរិមាណច្រើន  និងអ្នកដែលកើតជំងឺបេះដូង  ដែលជាកត្តាចម្បងធ្វើឲ្យកើតកំណកឈាមរបូតទៅត្បៀតក្នុងសរសៃឈាមខួរក្បាល
  • Ventricular Tachycardia  កើតបណ្តាលមកពីចង្វះបេះដូងថតក្រោមលោតលឿនខុសប្រក្រតី ​មិនត្រូវចង្វះធ្វើឲ្យសន្លប់បាត់ស្មារតីនិងបាត់បង់អាយុជីវិតភ្លាមៗ ប្រសិនជាមិនបានទទួលការព្យាបាលទាន់ពេលនិងត្រឹមត្រូវ
  • Ventricular Fibrillation  កើតបណ្តាលមកពីចង្វះបេះដូងថតក្រោមលោតញាប់មិនកើតជាចង្វះ ធ្វើឲ្យសន្លប់បាត់បង់ស្មារតីនិងបាត់បង់អាយុជីវិតភ្លាមៗ ប្រសិនជាមិនបានទទួលការព្យាបាលទាន់ពេលនិងត្រឹមត្រូវ
  • Heart Block កើតបណ្តាលមកពីចង្វះបេះដូងលោតមិនប្រក្រតី ដែលកើតមកពីបេះដូងថតលើនិងថតក្រោមលោតមិនសម័្ពន្ធគ្នា និងជាកត្តាចម្បងដែលអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់អាយុជីវិតបាន
  • Bradycardia  កើតបណ្តាលមកពីចង្វះបេះដូងលោតយឺតខុសប្រក្រតី

មូលហេតុនៃការកើតជំងឺបេះដូងលោតមិនប្រក្រតី-Thecausesofcardiacarrhythamia

ភាវ:ចង្វះបេះដូងលោតមិនប្រក្រតីអាចកើតឡើងបាននិងមនុស្សគ្រប់វ័យ ដោយមានមូលហេតុខុសគ្នាដូចខាងក្រោមនេះ៖

  • កើតជំងឺបេះដូងតាំងពីកំណើត ដូចជា ជំងឺដែលកើតបណ្តាលមកពីសៀគ្វីចរន្តអគ្គិសនីបេះដូងមិនប្រក្រតីតាំងពីកំណើត  សាច់ដុំបេះដូងក្រាស់ ប្រើសបេះដូងចំហរ ឬភ្នាសបេះដូងធ្លាយ អ្នកជំងឺក្រុមនេះតែងតែងបញ្ចេញរោគសញ្ញាជំងឺចង្វះបេះដូងមិនប្រក្រតីពេលធំឡើងឬក្នុងវ័យធ្វើការ
  • ភាពមិនប្រក្រតីផ្នែករាងកាយដែលបង្កផលប៉ះពាល់ដល់ដំណើរការបេះដូង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺលើសជាតិខ្លាញ់ ជាដើម
  • ភាពមិនប្រក្រតីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់ដំណើរការបេះដូង ដូចជា ជំងឺក្រពេញទីរ៉ូអ៊ីដធ្វើការខុសប្រក្រតី កម្រិតអេឡិចត្រូលីតក្នុងរាងកាយមិនប្រក្រតី
  • ការសេពភេសជ្ជ:ប្រភេទខ្លះដែលបង្កផលប៉ះពាល់ដល់ដំណើរបេះដូង ដូចជា កាហ្វេអ៊ីន គ្រឿងស្រវឹង
  • ការប្រើថ្នាំព្យាបាលជំងឺប្រភេទខ្លះ ដូចជា ថ្នាំដែលមានសារធាតុផ្សំនៃអំហ្វេតាមីន ថ្នាំព្យាបាលជំងឺហឺត
  • ភាពតានតឹងផ្លូវអារម្មណ៍ និងការខ្វាយខ្វល់ព្រួយបារម្ភគិតច្រើន

ហានិភ័យបង្កគ្រោះថ្នាក់ពីជំងឺចង្វះបេះដូងលោតមិនប្រក្រតី- Thedangerousofcardiacarrhythmia

គ្រោះថ្នាក់ពីចង្វះបេះដូងលោតមិនប្រក្រតីអាស្រ័យលើប្រភេទនិងភាពធ្ងន់ធ្ងរ រួមទាំងជំងឺប្រចាំកាយផ្សេងៗគួបផ្សំនិងជាកត្តារំញោចផ្សេងៗ ធ្វើឲ្យកើតហានិភ័យ កឲ្យកើតជំងឺគាំងបេះដូង ងងឹតមុខសន្លប់ ឬកើតកំណកឈាមទៅត្បៀតសរសៃឈាមខួរក្បាលនិងដល់ថ្នាក់បាត់បង់អាយុជីវិតភ្លាមៗ

តើរោគសញ្ញានៃជំងឺចង្វះបេះដូងលោតមិនប្រក្រតីមានអ្វីខ្លះ – Whatarethesymptomsofcardiacarrhymia?

ជាធម្មតាហើយ​អត្រាចង្វះបេះដូងលោតគឺប្រហែល ៥០ -១០០ ដងក្នុងមួយនាទី​ប្រសិនជាមានអត្រាការលោតយឺតឬលឿនជាងនេះក៏អាចចូលភាវ:ចង្វះបេះដូងខុសប្រក្រតី ៖

  • អត្រាការលោតនៃចង្វះបេះដូងយឺតជាងប្រក្រតី នឹងធ្វើឲ្យកើតរោគសញ្ញានឿយហត់ងាយ ញ័រដើមទ្រូង ងងឹតមុខ កើតខ្យល់ សន្លប់បាត់ស្មារតី ឬអាចធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់អាយុជីវិតភ្លាមៗ
  • អត្រាការលោតនៃចង្វះបេះដូងលឿនជាងប្រក្រតី នឹងធ្វើឲ្យកើតរោគសញ្ញាញ័រដើមទ្រូង ចង្វះបេះដូងលោតលឿន  ឈឺចុកណែនដើមទ្រូង ងងឹតមុខ ប្រឈមហានិភ័យគាំងបេះដូង និងបាត់បង់អាយុជីវិតភ្លាមៗ

ប្រសិនជាមានរោគសញ្ញាដូចខាងលើកើតឡើងភ្លាមៗនិងកើតឡើងញឹកញាប់ គួររូសរាន់ជួបវេជ្ជបណ្ឌិតឯកទេកផ្នែកបេះដូងជាបន្ទាន់ដើម្បីពិនិត្យនិងធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ

វិធីការព្យាបាលជំងឺចង្វះបេះដូងលោតមិនប្រក្រតី – Thetreatmemtofcardiacarrhythmia

ការធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលជំងឺចង្វះបេះដូងលោតមិនប្រក្រតីប្រភេទលោតលឿននោះ អាចធ្វើបានច្រើនវិធីអាស្រ័យលើកម្រិតធ្ងន់ស្រាលនៃជំងឺ និងវិធីព្យាបាលដែលមានប្រសិទ្ធិភាពបំផុតនោះគឺបច្ចេកវិទ្យាការព្យាបាលដោយរលកវិទ្យុចរន្តអគ្គិសនីសូកបញ្ចូលត្រង់ចំណុចដែលមានបញ្ហា  ដែលអាចឱកាសជាដាច់ដល់ទៅ ៩៥-៩៨ % ដោយមិនចាំបាច់ទទួលទានថ្នាំអស់មួយជីវិត

នៅមន្ទីរពេទ្យវេជ្ជថានីយើងខ្ញុំមានបច្ចេកវិទ្យាការព្យាបាលដោយរលកវិទ្យុចរន្តអគ្គិសនី ២ ប្រភេទគឺ ៖

  • ElectrophysiologyStudyជាការពិនិត្យវិនិច្ឆ័យផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង បង្ហាញលទ្ធផលជាក្រាហ្វ 2D ដើម្បីពិនិត្យវាយតម្លៃសញ្ញាចរន្តអគ្គិសនីបេះដូងនិងដំណើរចរន្តអគ្គិសនីបេះដូងដើម្បិស្វែងរកមូលហេតុនិងទីតាំងដែលខុសប្រក្រតី  មុនធ្វើការព្យាបាលដោយរលកវិទ្យុប្រេកង់ខ្ពស់ អាចផ្តល់ការព្យាបាលបានជាបន្តបន្ទាប់ភ្លាមៗដោយពីធ្វើរោគវិនិច្ឆ័យផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង
  • 3DSystemជាការស្វែងរកទីតាំងចំណុចកំណើតចរន្តអគ្គិសនីបេះដូងដែលខុសប្រក្រតី បង្ហាញលទ្ធផលជា 3D តាមពេលវេលាពិតប្រាកដ និងប្រើខ្សែសូកបញ្ចូលត្រង់ចំណុចដែលខុសប្រក្រតីដោយរលកវិទ្យុប្រេកង់ខ្ពស់​  អាចប្រើព្យាបាលភាពខុសប្រក្រតីនៃប្រព័ន្ធចរន្តអគ្គិសនីបេះដូងដែលមានដើមកំណើតកើតបរិវេណធំនិងស្មុគស្មាញបាន

ការព្យាបាលដោយបច្ចេកវិទ្យាព្យាបាលដោយរលកវិទ្យុអគ្គិសនីបេះដូង ជួយឲ្យអ្នកជំងឺមានឱកាសជាសះស្បើយពីជំងឺចង្វាក់បេះដូងលោតមិនប្រក្រតីដល់ទៅ ៩៥-៩៨ %  ដោយមិនចាំបាច់ទទួលទានថ្នាំអស់មួយជីវិត អាចរស់រានមានជីវិតនិងធ្វើសកម្មភាពផ្សេងៗ បានដោយមិនបាច់ព្រួយបារម្ភនិងបញ្ហាចង្វះបេះដូងលោតមិនប្រក្រតីតទៅទៀ ៕

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating