ឆ្លងកាត់លើសពីដែនកំណត់នៃការស្តារនីតិសម្បទាអ្នកជំងឺសរសៃឈាមខួរក្បាល (Stroke) ដោយ  Robotic-Assisted Gait Training ​ ដើម្បីផ្តល់គុណភាពជីវិតដ៏ល្អជូនអ្នកជំងឺ

ជំងឺសរសៃឈាមខួរក្បាល (Stroke) ជាជំងឺដែលប្រទះជាញឹកញាប់លើជនជាតិថៃ ដោយបែងចែកចេញជាទី ជំងឺត្បៀតសរសៃឈាមខួរក្បាល កើតបណ្តាលមកពីការសន្សំជាតិខ្លាញ់ក្នុងសរសៃឈាម  ធ្វើឲ្យសរសៃឈាមត្បៀតចង្អៀត រហូតបណ្តាលឲ្យប្រសិទ្ធិភាពក្នុងការលំហូរឈាមថយចុះ ត្បៀតសរសៃឈាមខួរក្បាល  កើតបណ្តាលមកពីកំណកឈាមដែលកឡើងពីបរិវេណាផ្សេងៗទៅបិទត្បៀតហើយសរសៃឈាមខួរក្បាល ឬអាចកើតបណ្តាលមកពីកំណកឈាមកកនៅក្នុងសរសៃឈាមខួរក្បាលនិងមានទំហំធំឡើងរហូតទៅត្បៀតក្នុងសរសៃឈាមខួរក្បាល ​រីឯ ជំងឺសរសៃឈាមខួរក្បាលបែក កើតបណ្តាលមកពីសរសៃឈាមស្រួយមិនរឹងមាំនិងមានសម្ពាធឈាមខ្ពស់ ​បណ្តាលឲ្យសរសៃវ៉ែនប៉ោងនិងបែក ​ឬមានខ្លាញ់សន្សំក្នុងសរសៃឈាមរហូតធ្វើឲ្យសរសៃឈាមធ្លាយបែក

លោកវេជ្ជបណ្ឌិត ផីរ:វុទ្ធិ តាន់តិសុវណិជ្ជកុល ឯកទេសជំនាញផ្នែកវេជ្ជសាស្រ្តស្តារនីតិសម្បទាមន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថាជំងឺសរសៃឈាមខួរក្បាល (Stroke) បង្កផលប៉ះពាល់ដល់អ្នកជំងឺកឲ្យកើតភាវ:កង្វះឈាមក្នុងខួរក្បាលនិងមិនអាចដំណើរការបានដូចធម្មតា ដូចជា រោគសញ្ញាស្ពឹកឬខ្សោយកម្លាំងបរិវេណដៃជើងមួយជំហៀងខ្លួន ឬផ្ទៃមុខ វៀចមាត់ និយាយមិនច្បាស់  ពិបាកលេបអាហារ ឈឺឬវិលមុខភ្លាមៗ ​មិនឃើញរូបភាពផ្ទួន ​មើលឃើញរូបភាពពាក់កណ្តាល  ឬងងឹតភ្នែកម្ខាងភ្លាមៗ  ដើរគ្មានលំនិងនិងបាត់បង់តុល្យភាព ជាដើម  ដូច្នោះហើយប្រសិនជាមានរោគសញ្ញាខុសប្រក្រតីកើតឡើង  ត្រូវរូសរាន់ពិគ្រោះនិងវេជ្ជបណ្ឌិតភ្លាមៗ ព្រោះជាជំងឺដ៏កាចសាហាវនិងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ​ឬអាចធ្វើឲ្យកើតជំងឺស្លាប់មួយជំហៀងខ្លួន ឬខ្សោយមួយជំហៀងខ្លួន និងបាត់បង់សមត្ថភាពក្នុងការជួយខ្លួនឯង

អ្នកជំងឺសរសៃឈាមខួរក្បាល(Stroke)ជាច្រើនលុះរួចផុតពីគ្រោះថ្នាក់ហើយតែចាំបាច់ត្រូវនៅនិងភាវ:ខ្សោយមួយជំហៀងខ្លួនចាំបាច់ត្រូវបានទទួលការស្តារនីតិសម្បទាយ៉ាងពេញលេញក្នុងអំឡុង ៣-៦ ខែ ដំបូងចាត់ទុកថាជាអំឡុងពេលមាស(Golden Period)ដែលអាចជួយអ្នកជំងឺឲ្យមានឱកាសវិលត្រឡប់មកមកប្រើជីវិតដូចធម្មតាវិញ ដូច្នោះហើយការស្តារនីតិសម្បទាអ្នកជំងឺសរសៃឈាមខួរក្បាលដ៏ត្រឹមត្រូវនិងសមរម្យនិងទាន់ពេលវេលាទើបជារឿងចាំបាច់បំផុត  ដើម្បីឲ្យអ្នកជំងឺអាចវិលត្រឡប់មកមានជីវិតដូចធម្មតាឡើងវិញទាំងផ្លូវកាយនិងផ្លូវចិត្ត “ ប្រសាសន៍ លោកវេជ្ជបណ្ឌិត ផីរ:វុទ្ធិ

មជ្ឈមណ្ឌលវេជ្ជសាស្រ្តស្តារនីតិសម្បទាមន្ទីរពេទ្យវេជ្ជថានី (Vejthani Hospital’s Advanced Rehabilitation Center) បាននាំបច្ចេកវិទ្យាការហ្វឹកហាត់ចលនាដោយរ៉ូបូតឬមនុស្សយន្ត( Robotic-Assisted Gait Training )ចូលមកជួយអ្នកជំងឺសរសៃឈាមខួរក្បាលដើម្បីបំពេញការធ្វើចលនាពេញលេញបន្ថែមទៀត ប្រកបដោយ Lokomat Gait Training មនុស្សយន្យជួយស្តារនិតីសម្បទាអ្នកជំងឺដែលមានបញ្ហាផ្នែកការទ្រទ្រង់លំនិងខ្លួននិងការឈរដើរពីជំងឺសរសៃឈាមខួរក្បាល ដោយតួរ៉ូបូតមានសន្លាក់តភ្ជាប់ត្រង់បរិវេណក្បាលជង្គង់និងត្រគាកដែលចម្លងពីការធ្វើចលនារបស់មនុស្សបានដូចធម្មជាតិ  មានហ្គេមស៍ជួយហ្វឹកហាត់ចម្រុះជាច្រើន  ជួយឲ្យអ្នកជំងឺភ្លើតភ្លើន និងអាចទទួលដឹងពីការអភិវឌ្ឍន៍របស់ខ្លួនអំឡុងពេលហ្វឹកហាត់  ធ្វើឲ្យមានកម្លាំងចិត្តក្នុងការហ្វឹកហាត់បន្ត

C – Mill Machine ជាមនុស្សយន្តឬរ៉ូបូតជួយស្តារនីតិសម្បទាការដើរក្នុងស្ថានភាពប្រដូចជាក់ស្តែង ដូចជា ការដើរក្នុងស្ថានទីនីមួយៗ  ការជៀសវាងវត្ថុដែលរារាំង  ការស្តារតុល្យភាពឬលំនិងខ្លួន និងការឈានជំហានដើរ  សម្រួលចង្វះការឈានជំហានឲ្យសមរម្យ  ​ដើម្បីឲ្យអ្នកជំងឺត្រៀមខ្លួនសម្រាប់ស្ថានការណ៍ពិត ដោយហ្វឹកលើមូលដ្ឋានការលេងហ្គេមស៍និងស្ថានការណ៍ចម្លងដែលសមរម្យនិងអ្នកជំងឺម្នាក់ៗ  ជួយឲ្យអ្នកជំងឺមិនធុញទ្រាំ  កាត់បន្ថយសម្ពាធនិងភាពតានតឹងអំឡុងពេលហ្វឹកហាត់  ថែមទាំងជួយផ្តល់កម្លាំងចិត្តក្នុងការហ្វឹកជាបន្តបន្ទាប់រហូដល់មានគោលដៅ ដែលអាចផ្តោតលើការទទួលដឹងចម្ងាយនិងទិសដៅ ( Visuospatial ) ការធ្វើសកម្មភាពដែលចាំបាច់ចំពោះ( Task-Specific ) ការមានសមាធិក្នុងការធ្វើសកម្មភាពដែលស្មុគស្មាញ (Attention)​ការសម្រេចចិត្តក្នុងការធ្វើសកម្មភាពឬគ្រប់គ្រងការងារ ( Executive Function ) KEEOGO មនុស្សយន្តដែលអាចជួយឲ្យអ្នកជំងឺឈានជំហានដើរយ៉ាងជឿជាក់និងដើរបានឆ្ងាយឡើង ​ជួយឲ្យអ្នកជំងឺធ្វើចលនាយ៉ាងមានសេរីភាព  ឈានជំហានលើសពីដែនកំណត់ក្នុងការប្រើជីវិតប្រចាំថ្ងៃពីបញ្ហាការទ្រទ្រង់លំនិងខ្លួន  កម្លាំងសាច់ដុំចុះខ្សោយឬមានរោគសញ្ញាឈឺចាប់សាច់ដុំ ជួយឲ្យត្រឡប់មកដើរបានឆ្ងាយនិងដើរបានយូរឡើង  ថែមទាំងជួយក្នុងការឡើង-ចុះកាំជណ្តើរ  កម្ពស់ជាន់ខុសគ្នា  ការអង្គុយច្រហោង  និងក្រោកឡើងពីកំរាលបានងាយឡើង ​ ជួយឲ្យអ្នកជំងឺបង្កើនសេរីភាពក្នុងការធ្វើចលនា

ទាំងនេះកម្មវិធីស្តារនីតិសម្បទា(Rehabilitation Programs) នឹងត្រូវបានរចនាបទឡើងដោយវេជ្ជបណ្ឌិតឯកទេសជំនាញនិងរចនាចំពោះបុគ្គលដើម្បីឲ្យសមរម្យនិងដែនកំណត់របស់អ្នកជំងឺម្នាក់ៗ  រួមទាំងមានការកែសម្រួលឲ្យសមរម្យនិងការអភិវឌ្ឍន៍របស់អ្នកជំងឺអំឡុងពេលហ្វឹកហាត់  ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ជួយឲ្យអ្នកជំងឺមានគុណភាពជីវិតដ៏ល្អនិងវិលត្រឡប់ទៅប្រើជីវិតបានជិតប្រក្រតីបំផុត  លោកវេជ្ជបណ្ឌិត ផីរ:វុទ្ធិ តាន់តិសុវណិជ្ជកុល ឯកទេសជំនាញផ្នែកវេជ្ជសាស្រ្តស្តារនីតិសម្បទាមន្ទីរពេទ្យវេជ្ជថានី 

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating